ព័ត៌មាន
មន្ត្រី៖ ពោតជាដំណាំដែលមានការប្រឈមតិច
ដំណាំកសិកម្មពោតហាក់មិនសូវមានបញ្ហាដូចដំណាំផ្សេងទេ ដោយសារវាមានតម្រូវការសម្រាប់ការកែច្នៃក្នុងស្រុក។ នេះបើតាមមន្ត្រីក្រសួងកសិកម្ម។តំបន់ដាំដុះពោតធំៗនៅកម្ពុជា រួមមានខេត្ត បាត់ដំបង ខេត្តកណ្តាល និងខេត្តព្រះវិហារ ហើយបើតាមលោក ឡោ រស្មី ផ្ទៃដីដាំដុះពោត ...
ចេង សុខហ័ង
http://bit.ly/2rFdHHa
បក្សប្រឆាំងស្នើឲ្យរដ្ឋាភិបាលសម្រួលធ្វើយ៉ាងណាឲ្យពលករចំណាកស្រុកបានចុះឈ្មោះបោះឆ្នោត
ជាថ្មីម្តងទៀតគណបក្សប្រឆាំងនឹងស្នើឱ្យរដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសម្រាប់ការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខដល់ពលករចំណាកស្រុកប្រមាណ១លាននាក់តាមរយៈការបង្កើនចំនួនការិយាល័យចុះឈ្មោះនៅក្បែរព្រំដែនថៃ។ ...
បែន សុខហ៊ាន និង Ben Sokhean
http://www.cambodiadailykhmer.com/37933
គជប ទៅស៊ើបអង្កេតបណ្តឹងប្រឆាំងប្រធាន PEC ស្វាយរៀង
ការស៊ើបអង្កេតដើម្បីដោះស្រាយបណ្តឹងផ្តន្ទាទោសចំនួនពីរចុងក្រោយគឺនៅឃុំដូងនេះ និងនៅឃុំត្រពាំងជោរក្នុងខេត្តកំពង់ស្ពឺ ក្នុងចំណោមបណ្តឹងទាំងអស់ចំនួន ៦៤ ដែលទទួលបានពីគណបក្សនយោបាយទាំងមុន និងនៅក្នុងពេលបោះឆ្នោត។ ...
នៀម ឆេង
http://bit.ly/2sWmNDT
កន្ធាយដ៏កម្រ ១៥០ ក្បាលត្រូវបានលែងក្នុងជម្រកធម្មជាតិ
សត្វកន្ធាយក្បាលកង្កែប (ឬល្មិច) ដែលជាប្រភេទរងគ្រោះជិតផុតពូជនៅលើសកលលោកចំនួន ១៥០ ក្បាលត្រូវបានអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល និងសម្ព័ន្ធដើម្បីការរស់រាននៃប្រភេទសត្វអណ្តើកដោះលែងឲ្យ ...
Jovina Chua
http://bit.ly/2sXMqUg
លោក កឹម សុខា សន្យាបញ្ចប់ការយាយីផ្នែកនយោបាយលើខ្មែរអិុស្លាម
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានសន្យាចំពោះអ្នកគាំទ្រគណបក្សប្រឆាំងក្នុងចំណោមសហគមន៍ខ្មែរអុិស្លាមថា រដ្ឋាភិបាលដែលលោកដឹកនាំនឹងបញ្ចប់ការយាយីផ្នែកនយោបាយពីសំណាក់ ថ្នាក់ដឹកនាំសហគមន៍ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដែលលោកអះអាងថា បានគាបសង្កត់អ្នកប្រជាជនក្នុងសហគមន៍កុំឱ្យចូលរួមជាមួយគណបក្សរបស់លោក។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37924
NGO បានជំរុញឲ្យពង្រីកការវាយតម្លៃផលប៉ះពាល់ ពីទំនប់វារីប៉ាក់បេង
ដំណើរការពិគ្រោះយោបល់ជាមុនសម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនី ប៉ាក់ បេង (Pak Beng) ដ៏ចម្រូងចម្រាសដែលបានស្នើឡើងដោយប្រទេសឡាវបានបញ្ចប់ហើយកាលពីថ្ងៃចន្ទ បន្ទាប់ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានជំរុញឱ្យមានការពង្រីកដំណើរការវាយតម្លៃផលប៉ះពាល់នៃទំនប់វារីអគ្គិសនីប៉ាក់បេងនេះ។ ...
Andrew Nachemson
http://bit.ly/2rF0SN5
ការស៊ើបអង្កេតក្នុងសំណុំរឿងមន្ត្រីអាដហុកទាំងប្រាំបិទបញ្ចប់ រង់ចាំសវនាការជំនុំជម្រះទោស
អ្នកនាំពាក្យតុលាការបានឲ្យដឹងកាលពីម្សិលមិញថា ការស៊ើបអង្កេតរយៈពេល១៣ខែលើមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកទាំងបច្ចុប្បន្ន និងអតីតសរុបប្រាំរូបដែលគេហៅរួមគ្នាថា “មន្ត្រីអាដហុកទាំងប្រាំ” បានបិទបញ្ចប់ហើយ ដោយត្រួសត្រាយផ្លូវសម្រាប់សវនាការជំនុំជម្រះក្នុងសំណុំរឿងមួយដែលត្រូវបានមជ្ឈដ្ឋានទូទៅថ្កោលទោសថាអយុត្តិធម៌ និងជារឿងនយោបាយ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/37931
គ្រឹះស្ថានហិរញ្ញវត្ថុពីរប្រកាសប្តូរកាតធនាគារដល់អតិថិជនរបស់ខ្លួន
គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេពីររបស់កម្ពុជាបានប្រកាសឲ្យអតិថិជនប្តូរយកកាតធនាគារថ្មី បន្ទាប់ពីការប្តូរឡូហ្គោ ត្រូវបានធ្វើ ដែលតម្រូវដោយរដ្ឋាភិបាល ដើម្បីបញ្ចប់ការភាន់ច្រឡំថាជាស្ថាប័នរបស់រដ្ឋរួចមក។ ...
Kali Kotoski
http://bit.ly/2rU423T
រោងចក្រថាមពលពន្លឺព្រះអាទិត្យត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញដល់បណ្តាញជាតិ
រោងចក្រអគ្គិសនីដោយពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន Sunseap ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងជាកន្លែងផលិតថាមពលកកើតឡើងវិញដំបូងបង្អស់នៅប្រទេសកម្ពុជាដែលបានចុះកិច្ចសន្យាដើម្បីផ្តល់ថាមពលទំហំ ១០ មេហ្គាវ៉ាត់ទៅបណ្តាញជាតិ នឹងត្រូវ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/39540/solar-plant-poised-to-boost-grid/
ព្រលានយន្តហោះអន្តរជាតិតម្លៃ ៣៥០ លានដុល្លារនៅខេត្តកោះកុង ចាប់ផ្តើមសាងសង់
ព្រលានយន្តហោះខ្នាតអន្តរជាតិមួយ ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group ស្ថិតនៅខេត្តកោះកុង ដែលគ្រោងបោះទុនវិនិយោគតម្លៃ ៣៥០ លានដុល្លារអាមេរិក បានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ ...
ស៊ីវ ម៉េង
http://bit.ly/2tbxdPN
ធនាគារជាតិលុបចោលអាជ្ញាប័ណ្ណនៃក្រុមហ៊ុនឌូបៃ
ធនាគារជាតិនៃកម្ពុជាកាលពីម្សិលមិញបានដកហូតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Royal Index Pte ដែលមានមូលដ្ឋាននៅឌូបៃ ដែលជាបុត្រសម្ព័ន្ធរបស់ Royal Index UAE បន្ទាប់ពីក្រុមហ៊ុននេះបានបរាជ័យក្នុងការបំពេញកាតព្វកិច្ចចាំបាច់របស់ខ្លួនជាមួយក្រុមហ៊ុនពាណិជ្ជកម្មហិរញ្ញវត្ថុ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39454/national-bank-revokes-licence-of-dubai-firm/
បុត្រសម្ព័ន្ធរបស់ធនាគារពិភពលោកនឹងបណ្តុះបណ្តាកសិករចុះកិច្ចសន្យាចំនួន ២០០០ នាក់
បុត្រសម្ព័ន្ធរបស់ធនាគារពិភពលោកដែលនឹងចាប់ផ្តើមបណ្តុះបណ្តាកសិករចុះកិច្ចសន្យា ២០០០នាក់ ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុននាំចេញអង្ករកម្ពុជាឈានមុខគេមួយ ពីរបៀបធ្វើកសិកម្មដើម្បីបំពេញតាមស្ដង់ដារអន្ដរជាតិ។ ...
ហង្ស សុគន្ធា
https://www.cambodiadaily.com/news/world-bank-subsidiary-to-train-2000-contract-rice-farmers-131561/
ទាហាន និងនគរបាលមណ្ឌលគិរីស្ថិតក្រោមការស៊ើបពាក់ព័ន្ធរត់ពន្ធឈើ
មន្ត្រីយោធា និងនគរបាលកំពូលៗនៅក្នុងខេត្តមណ្ឌលគិរី បានបើកការស៊ើបអង្កេតលើទាហាន និងមន្ត្រីនគរបាលមួយចំនួនរបស់ខ្លួន បន្ទាប់ពីអត្ថបទសារព័ត៌មានមួយអះអាងថា ពួកគេជាប់ពាក់ព័ន្ធការរត់ពន្ធឈើចូលទៅក្នុងប្រទេសវៀតណាម។ ...
ក្រុមហ៊ុនចិននឹងបង្កើតរោងចក្រផលិតទឹកដ៏ធំ
ក្រុមហ៊ុន Shanghai Mechanical Power Engineering និង Shanghai Micro Purification Technology កំពុងសម្លឹងស្វែងរកកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលដើម្បីសាងសង់រោងចក្រឧស្សាហកម្មទឹកស្អាតនៅខេត្តកែប នេះបើយោងតាមក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/39525/chinese-companies-to-set-up-mega-water-plant/
ពិព័រណ៍កសិកម្មរំពឹងថានឹងទាក់ទាញវិនិយោគិនចិន
វិនិយោគិន និងពាណិជ្ជករចិនជាង ១០០០ នាក់ក្នុងពេលឆាប់នឹងមកប្រទេសកម្ពុជា ដើម្បីស្វែងរកភាពជាដៃគូវិនិយោគជាមួយសមភាគីកម្ពុជានៅក្នុងអំឡុងពេលសម្ភោធផលិតផលកសិកម្មនិងពិព័រណ៍សន្និសិទនៅលើកោះពេជ្រ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/39529/agriculture-expo-expected-to-draw-chinese-investors/
IFC ចុះកិច្ចព្រមព្រៀងលើគម្រោងកិច្ចសន្យាស្រូវ
ក្រុមហ៊ុននាំចេញអង្ករ អេមរូ រ៉ាយស៍ កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហគមន៍កសិករបួនផ្សេងគ្នា ដើម្បីចាប់ផ្តើមដំណើរការគម្រោងកិច្ចសន្យាដំណាំស្រូវជាមួយកសិករសរុប ១ ៥០០ គ្រួសារ ក្នុងគោលដៅបង្កើតស្តង់ដារចង្វាក់ផ្គត់ផ្គង់ពីអ្នកផលិត ដល់អ្នកកែច្នៃនាំចេញ។ ...
ហ៊ គីមសាយ
http://bit.ly/2sUchMU
សាលារាជធានីភ្នំពេញបានដាក់ផែនការសម្រាប់ស្ពានខ្សែកាបអចិន្ត្រៃយ៍
គម្រោងស្ពានបណ្តោះអាសន្នមួយនៅភាគខាងជើងនៃស្ពានកម្ពុជាជប៉ុន-មិត្តភាពនឹងត្រូវជំនួសដោយស្ពានខ្សែកាបធំ និងប្រើជាអចិន្ត្រៃយ៍មួយ នៅពេលការជួសជុលស្ពានក្រោយត្រូវបានបញ្ចប់រួចរាល់ នេះបើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹង ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/city-hall-lays-plans-permanent-cable-bridge
លោក សម រង្ស៊ី ថាយោធាបញ្ជាក់ពីការគោរពឆន្ទៈពលរដ្ឋ
អតីតប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងពីថ្ងៃចន្ទថាមេដឹកនាំយោធាដែលស្និទ្ធនឹងបក្សកាន់អំណាច «បានខ្សឹបប្រាប់លោក» ថ្មីៗនេះថាពួកគេនឹងមិនរារាំងគណបក្សប្រឆាំងក្នុងការកាន់អំណាចទេ ប្រសិនបើឈ្នះការបោះឆ្នោតជាតិឆ្នាំក្រោយ។ ...
មាស សុខជា
http://bit.ly/2sUgXm0
រដ្ឋសភាអនុម័ត ច្បាប់ជ្រើសតាំងសមាជិកព្រឹទ្ធសភា
តំណាងរាស្ត្រមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងកាលពីម្សិលមិញបានបោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់ថ្មីស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយនៅក្នុងឱកាសនេះ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងពីការចាប់ឃុំខ្លួនសមាជិកព្រឹទ្ធសភាមួយ ...
ទូច សុខា
http://bit.ly/2sotA7L
គ.ជ.ប ដោះស្រាយបណ្តឹងបោះឆ្នោតឃុំសង្កាត់ចប់អស់ហើយ ហើយត្រៀមចុះឈ្មោះបោះឆ្នោតបន្តទៀត
លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងរបស់ គ.ជ.ប បានមានប្រសាសន៍ថា ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅរៀបចំការបោះឆ្នោតជាតិនៅឆ្នាំក្រោយវិញ ដែលបានដំណើរការហើយខណៈដែលការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្ដើមនៅខែកញ្ញា។ លោក ខន កែវមនោ បានមានប្រសាសន៍កាលពីម្សិលមិញថា ស្ថាប័ននេះបានដោះស្រាយបណ្ដឹងទាំងអស់ពាក់ព័ន្ធការបោះឆ្នោតឃុំ សង្កាត់ ដែលក្នុងនោះបណ្ដឹង៤៣ត្រូវបានច្រានចោល។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/37917
រថភ្លើងដឹកអ្នកដំណើរសង្ឃឹមសម្រាប់ការពង្រីកផ្លូវទៅកាន់តំបន់សេដ្ឋកិច្ចពិសេស
សេវាកម្មផ្លូវដែកមួយបានដឹកអ្នកដំណើរដែលរត់ពីកណ្តាលរាជធានីភ្នំពេញទៅហួសពីព្រលានយន្តហោះរបស់ខ្លួនបានទទួលការចាប់អារម្មណ៍កើនឡើងយឺតចាប់តាំងពីវាចាប់ផ្តើមសម្ភោធកាលពីបីខែមុន ដែលសេវានេះនឹងបង្កើនលទ្ធភាពដែលអាចត្រូវ ...
Kali Kotoski
http://www.phnompenhpost.com/business/commuter-train-hopes-route-expansion-sez
ផលិតកម្មម្រេច កើនឡើងខ្ពស់ ខណៈតម្លៃកំពុងតែដាំក្បាលចុះ
ផលិតកម្មម្រេចខ្មៅនៅក្នុងប្រទេសកម្ពុជា បានកើនឡើងរហូតដល់ជាង ៨ ដងក្នុងរយៈពេល ៤ ឆ្នាំ គិតត្រឹមឆ្នាំ ២០១៧ ខណៈវិស័យនេះកំពុងប្រឈមនឹងការធ្លាក់ចុះតម្លៃ និងខ្វះទីផ្សារ។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2sO4W10
រកឃើញ Rocket ១៨០០ គ្រាប់
គ្រាប់ប្រភេទបាញ់បុក (Rocket Launchers) ចំនួន ១៨០០ គ្រាប់ ត្រូវ បានក្រុមជំនាញនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) រកឃើញនៅក្នុងរណ្ដៅដីផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិព្រែកឫស្សី ក្រុងតាខ្មៅដែលគ្រាប់ទាំងនេះត្រូវគេសង្ស័យថាត្រូវបានគេលាក់ទុកសម្រាប់បម្រើដល់ការវាយប្រយុទ្ធគ្នាដ៏បង្ហូរឈាមនៅកណ្តាល ...
សុទ្ធ គឹមសឿន
http://bit.ly/2rOQWFa
ប្រធានគណបក្សយុវជនខ្មែរ ប្ដឹងលោក កឹម សុខា ថារើសអើង
បន្ទាប់ពីបានពិភាក្សាគ្នាអស់ជាច្រើនថ្ងៃប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ កាលពីម្សិលមិញបានសម្រេចដាក់ពាក្យប្តឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលបានលើកឡើងថាការបោះឆ្នោតឲ្យគណបក្សតូចៗជាការបង្ហិនសន្លឹកឆ្នោត ប៉ុន្តែគណបក្សសង្គ្រោះជាតិបានហៅរឿងនេះថាជា ...
នៀម ឆេង
http://bit.ly/2trhEAN