ព័ត៌មាន​

ក្រសួងបញ្ចប់ការវាយតម្លៃអ្នកនាំចេញស្រូវអង្ករ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចប់ការវាយតម្លៃរបស់ខ្លួន លើក្រុមហ៊ុនផលិត និងកែឆ្នៃផលិតស្រូវអង្ករ ដែលបានចុះបញ្ជីនាំចេញផលិតផលស្រូវអង្ករទៅកាន់ប្រទេសចិន ដែលការវាយតម្លៃនេះគឺ ដើម្បីត្រួតពិនិត្យថា តើផលិតផលរបស់ពួកគេសមស្របទៅនឹងច្បាប់ស្តីពីអនាម័យរបស់ប្រទេសចិន ឬយ៉ាងណា។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/25397/ministry-finishes-valuing-rice-exporters/

លោក ហ៊ុន សែន​ ប្រកាស​​​ឲ្យ​​​ពន្លឿនការចុះឈ្មោះអ្នក​​​បោះឆ្នោត

បន្ទាប់ពីមានការកំណត់កាលបរិច្ឆេទបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់សុន្ទរកថាកាលពីម្សិលមិញ ដើម្បីជំរុញឲ្យមន្ត្រីពន្លឿនការងារដើម្បីធានាឲ្យបានថា ពលរដ្ឋ២លាននាក់ ដែលគ្មានអត្តសញ្ញាណប័ណ្ណថ្មី ទទួលបានអត្តសញ្ញាណប័ណ្ណមុនថ្ងៃបោះឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/31751

រោងចក្រ​កែច្នៃ​ទឹកដោះគោ​​ដំបូង​បើក​ប្រតិបត្តិការ​ផ្លូវការ​​នៅ​កម្ពុជា

រោងចក្រផលិតកម្មទឹកដោះគោលើកដំបូងរបស់កម្ពុជាដែលមានបំណងគ្របដណ្ដប់លើទីផ្សារផលិតផលទឹកដោះគោក្នុងស្រុកបានចាប់ផ្ដើមប្រតិបត្តិការផលិតកម្មជាផ្លូវការកាលពីម្សិលមិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ (PPSEZ)។ ...

Kali Kotoski
http://bit.ly/22pRPfr

ភាពជោគជ័យសម្រាប់ស្ករត្នោតក្នុងតំបន់

ការនាំចេញផលិតផលស្ករត្នោតធម្មជាតិពីខេត្តកំពង់ស្ពឺបានកើនដល់ ១៣៥ តោនហើយ ខណៈដែលសហគមឧស្សាហកម្មស្ករត្នោតគ្រោងនឹងពង្រីកខ្សែចង្វាក់ផលិតផលរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/25400/sweet-success-for-local-palm-sugar/

នគរបាល​ស្វែងរក​ជំនួយ​ក្នុង​ការ​ចាប់ខ្លួន​ភារ​វករ​តាម​បណ្តាញ​សង្គម​ហេ្វ​ស​បុក​

នគរបាលខេត្តបាត់ដំបងបានសុំជំនួយពីនាយកដ្ឋានប្រឆាំងភារវកម្មនៃក្រសួងមហាផ្ទៃក្នុងការចាប់ខ្លួនអ្នកបង្កើតវីដេអូមួួយដែលអះអាងថាមន្ត្រីរាជការពុករលួយមួយចំនួនបានលក់អាងស្តុកទឹកដ៏សំខាន់បំផុតប្រចាំខេត្តនេះ។ ...

សេក ឧត្តម
https://www.cambodiadaily.com/second2/police-seek-anti-terrorism-help-with-facebook-113049/

អ្នកភូមិបឹងកក់ថ្លែងទីបន្ទាល់ពីការវាយប្រហារ

អ្នកភូមិសមាគមបឹងកក់ ៥នាក់ក្នងចំនោម ១១នាក់ដែលបានដាក់ពាក្យបណ្តឹងតវ៉ាមន្ត្រីខ័ណ្ឌ បន្ទាប់ពីពួកគេត្រូវបានវាយតប់ដោយមន្ត្រីប៉ូលីសក្នុងអំឡុងពេលនៃការតវ៉ាដោយសន្តិភាពនៅវត្តភ្នំកាលពីឆ្នាំ ២០១៣ ត្រូវបានកោះហៅទៅថ្លែងទីបន្ទាល់នៅក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញនេះ។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25408/boeung-kak-residents-testify-on-assault/

អ្នកអង្កេតការណ៍ឃើញថាកម្ពុជាកំពុងចាកចេញពីលទ្ធិប្រជាធិបតេយ្យ

អ្នកអង្កេតការណ៍នៅក្នុងប្រទេសកម្ពុជានិយាយថា ការបំភិតបំភ័យ ការបង្ក្រាបការបញ្ចេញមតិផ្នែកនយោបាយ និងការរឹតបន្តឹងលើសេរីភាពនៃការជួបជុំប្រមូលផ្តុំបានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់កម្ពុជាស្ថិតនៅក្រោមការគំរាមកំហែង។ ...

ឌី កំបូលី
http://www.voacambodia.com/a/observers-see-cambodia-democracy-in-retreat/3343728.html

ប្រទេសសិង្ហបុរី និងកម្ពុជាចុះហត្ថលេខាលើសន្ធិសញ្ញាពន្ធ

ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងពន្ធទ្វេរមួយ ដើម្បីជម្រុញដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគឆ្លងដែនរវាងប្រទេសទាំងពីរ។ ...

Mary Swire
http://www.tax-news.com/news/Singapore_Cambodia_Sign_Tax_Treaty____71308.html

Amnesty International នឹងដាក់ញាត្តិទៅកាន់រដ្ឋាភិបាលចំពោះករណីមន្រ្តីអាដហុក

មន្ត្រិសិទ្ធិមនុស្សចំនួន៤រូប របស់អង្គការ Amnesty International និងមន្ត្រីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១រូបត្រូវបានជាប់ពន្ធនាគារកាលពីដើមខែនេះក្នុងនាមជា”អ្នកទោសមនសិការ” ដែលអង្គការនេះកំពុងកោះហៅប្រជាជនចំនួនរាប់លាននាក់ទូទាំងពិភពលោកដើម្បីដាក់ញាត្តិទៅកាន់រដ្ឋាភិបាលទាមទារឱ្យមានការដោះលែងពួកគេ។ ...

Colin Meyn
https://www.cambodiadaily.com/second2/amnesty-mobilizes-for-adhoc-five-112985/

សំពាធ​កើនឡើង​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​

ការធ្លាក់ចុះនៃសមត្ថភាពផលិតកម្មនិងកំណើននៃទុនក្នុងសាងសង់បាននាំឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាស្ថានក្នុងសភាពមិនអំណោយផលខណៈពេលដែលកម្ពុជាកំពុងព្យាយាមប្រកួតប្រជែងជាមួយប្រទេសវៀតណាម បង់ក្លាដេស និងមីយ៉ាន់ម៉ា នេះបើយោងតាមពាក្យសម្តីរបស់សហជីពនាំមុខមួយបានឱ្យដឹងកាលពីម្សិលមិញ។   ...

May Kunmakara
http://www.khmertimeskh.com/news/25317/pressure-mounts-on-garment-industry/

ស្ថាបនា​ទទួល​បាន​កម្ចី $៣៥ ​លាន​ពី​ធនាគារ​តៃវ៉ាន់

ធនាគារបរទេសចំនួន ៧ ដែលត្រូវបានសម្របសម្រួលដោយធនាគារ First Commercial Bank របស់កោះតៃវ៉ាន់បានផ្ដល់ឥណទានរួមគ្នាចំនួន ៣៥ លានដុល្លារអាមេរិកដល់ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជទើបបង្កើតថ្មីៗនេះដើម្បីពង្រីកប្រតិបត្តិការមីក្រូហិរញ្ញវត្ថុដែលមានស្រាប់ និងពង្រីកកម្ចីពាណិជ្ជកម្មរបស់ខ្លួន។ ...

Kali Kotoski and ចេង សុខហ័ង
http://bit.ly/1YXYH1j

ស្ថា​នី​យ៌បូមទឹក​ថ្មី​ត្រូវ​បាន​រួចរាល់​ប្រមាណ​៧០​ភាគរយ​

អាជ្ញាធរក្រុងភ្នំពេញបានឱ្យដឹងកាលពីម្សិលមិញថា កម្មករបានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសាងសង់ស្ថានីយ៌បូមទឹកថ្មីនៅអាំងស្តុកទឹកបឹងត្របែកដើម្បីជួយកាត់បន្ថយការប្រឈមនៃទឹកជន់ក្នុងទីក្រុងមុនពេលដែលរដូវវស្សាមកដល់។ ...

សែន ដេវីត
http://www.phnompenhpost.com/national/new-water-pumping-station-70-done

ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​សរុប​ចំនួន ៨៤

បើទោះជារដ្ឋាភិបាលប្តេជ្ញាថានឹងធ្វើឲ្យកាន់តែមានតម្លាភាពទាក់ទងនឹងបទប្បញ្ញត្តិ និងការចេញអាជ្ញាប័ណ្ណបូមខ្សាច់ក្តីក៏ក្រសួងរ៉ែ និងថាមពល (MME) បានបន្តផ្តល់អាជ្ញាប័ណ្ណថ្មីដោយគ្មានរៀបចំការដេញថ្លៃជាសាធារណៈ ឬមិនទាមទារឲ្យក្រុមហ៊ុនបង្ហាញលទ្ធផលវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ទៅកាន់សាធារណជន។ ...

Ayanna Runcie
http://bit.ly/1TyHjg4

ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​ក្រោយ​កំណត់​ធ្វើ​នៅ​ថ្ងៃទី​៤ ខែមិថុនា

យោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខាកាលពីម្សិលមិញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានខ្លឹមសារថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំក្រោយនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ដោយបង្ហាញឲ្យឃើញពីការបោះឆ្នោតទូទាំងប្រទេសជាលើកដំបូងចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មក ដែលឈានដល់កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/31723

តា និង​ចៅ​ពីរ​នាក់​​ស្លាប់​ដោយ​សារ​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​ទៅ​ដំ​​ធ្វើ​ជា​ស្នឹង​គោ

បុរសវ័យ៧៣ឆ្នាំម្នាក់ព្រមទាំងចៅរបស់គាត់ពីរនាក់បានស្លាប់ដោយសារការផ្ទុះគ្រាប់មិនទាន់ផ្ទុះធុន១០៥មមកាលពីវេលាម៉ោង៨ព្រឹកថ្ងៃម្សិលមិញស្ថិតនៅក្នុងភូមិជង្រុះឃុំរំចេកស្រុកព្រះស្តេចខេត្តព្រៃវែង ក្រោយពីពួកគេបានយកគ្រាប់មិនទាន់ផ្ទុះនោះទៅដំធ្វើជាស្នឹងគោ។ ...

ប៊ុត រស្មីគង្គា
http://bit.ly/2478GTu

ការ​​​បង្កើត​​​ផាប់​​​ស្ទ្រីត​​​​​​ថ្មី​ក្នុង​ក្រុង​​​ព្រះសីហនុ​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​

មិនដល់ពីរខែផង បន្ទាប់ពីអាជ្ញាធរក្រុងព្រះសីហនុបានបណ្តេញអាជីវករជាច្រើននៅតាមឆ្នេរអូរឈើទាលដោយសារមានភាពរញ៉េរញ៉ៃនោះក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនមួយបានចាប់ផ្តើមបង្កើត “ផាប់ស្ទ្រីត” ថ្មីមួយចម្ងាយត្រឹមតែ៥០ម៉ែត្រ ប៉ុណ្ណោះពីឆ្នេរដដែលនេះ។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/31727

ក្រសួង​ពិនិត្យ​ក្រុមហ៊ុន​ ១ ​ជីក​រ៉ែ​ខុស​ច្បាប់

ក្រុមស៊ើបអង្កេតពីក្រសួងរ៉ែ និងថាមពលបានសន្និដ្ឋានថាភ័ស្តុតាងនៅឯតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុន Chhay Ching Heang Group នៅខេត្តរតនគិរីបានចង្អុលបង្ហាញពីការជីករ៉ែមាសខុសច្បាប់ទោះបីជាគេកំពុងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ពីរ៉ែដែលជីកដោយក្រុមហ៊ុនក៏ដោយ។ នេះបើយោងតាមមន្ត្រីក្រសួងមួយរូបបានឲ្យដឹង។ ...

Yesenia Amaro
http://bit.ly/1qIwWhF

ផែនការសាងសង់រោងចក្រនុយក្លេអ៊ែរត្រូវបានគ្រោងទុក

រដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នាមួយចំនួន ដើម្បីជួយដល់ការសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរនៅព្រះរាជាណាចក្រកម្ពុជា បើទោះបីជាសេចក្តីថ្លែងការណ៍ពីមុននិយាយផ្ទុយពីនេះ ហើយមិនមានបញ្ជាក់ពីកាលកំណត់ច្បាស់លាស់ពីពេលវេលានៃការសាងសង់ក៏ដោយ នេះបើឱ្យដឹងពីក្រសួងរ៉ែ និងថាមពល។ ...

ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/25333/nuclear-power-plant-planned/

នាយកដ្ឋាន​នៃ​ក្រសួងសុខាភិបាល​នឹង​ធ្វើការ​ស៊ើបអង្កេត​ក្នុង​ករណី​ការ​ស្លាប់​របស់​ទារក​

នាយកដ្ឋាននៃក្រសួងសុខាភិបាលរាជធានីភ្នំពេញបានប្រកាសពីការស៊ើបអង្កេតក្នុងករណីមរណភាពទារកដែលទើបនឹងកើតថ្មី ដែលត្រូវបានអះអាងថាស្លាប់ដោយការឈ្លក់ដែលទារកនេះត្រូវបានបុគ្គលិកបម្រើការក្នុងមន្ទីរសម្ភពសោភាVIPធើ្វការបំបៅខណៈពេលកើតហេតុ។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/health-department-probe-newborns-death

សមត្ថកិច្ច​ឃុំខ្លួន​​មន្ត្រី​គណបក្ស​ប្រឆាំង​រឿង​ដើរ​​ប្រមូលស្នាម​​មេ​ដៃ​ពលរដ្ឋ

សមត្ថកិច្ចបានឃុំខ្លួនមន្ត្រីគណបក្សប្រឆាំងនៅក្នុងខេត្តកំពតដែលបាននាំខ្លួនមកសាកសួរបន្ទាប់ពីបដិសេធការកោះហៅតាមទូរស័ព្ទឲ្យចូលខ្លួនបំភ្លឺទាក់ទងទៅនឹងការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើញត្តិថ្វាយព្រះមហាក្សត្រប្រទានព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអ្នកនយោបាយកំពុងជាប់ឃុំ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1OMrrEB

រុស្ស៊ី​ចាប់​អារម្មណ៍​បើក​ការ​ហោះហើរ​ត្រង់​មក​តំបន់​ឆ្នេរ

រុស្ស៊ីបង្ហាញចំណាប់អារម្មណ៍ការហោះហើរត្រង់ទៅកាន់ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាដែលសម្បូរដោយទេសចរ និងវិនិយោគិនរុស្ស៊ី។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ ...

ចេង សុខហ័ង
http://bit.ly/1XPTgTR

តម្លៃកៅស៊ូធ្លាក់ចុះម្តងទៀត

អ្នកផលិតកៅស៊ូនិយាយថា តម្លៃកៅស៊ូក្នុងតំបន់បានធ្លាក់ចុះម្តងជាថ្មីម្តងទៀត ដែលបន្ទោសពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងតម្រូវការតិចតួចសម្រាប់ផលិតផលកៅស៊ូ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/25271/rubber-prices-fall-again/

រុស្ស៊ីនឹងនាំចូលផលិតផលកសិកម្មពីកម្ពុជា

រុស្ស៊ីបានយល់ព្រមនាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរបានសន្យារជំរុញពាណិជ្ជកម្មទ្វេរភាគីក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរក្នុងសប្តាហ៍កន្លងទៅ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/25272/russia-to-import-agricultural-products/

រុស្ស៊ី​ ពិចារណា​នាំ​ចូល​ប្រេង​ឆៅ​មក​ចម្រាញ់​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន

ប្រទេសរុស្ស៊ីកំពុងស្វែងរកការពង្រីកការនាំចេញប្រេងឆៅរបស់ខ្លួនទៅប្រទេសអាស៊ានដែលរួមទាំងកម្ពុជាផងដែរទោះបីកម្ពុជាស្ថិតនៅឆ្ងាយក្នុងការមានសមត្ថភាពចម្រាញ់ប្រេងក៏ដោយ។ ...

Kali Kotoski
http://bit.ly/22n5io1

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

AtH8s
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!