ព័ត៌មាន
ABC ដាក់ចេញកម្មវិធីផ្តួចផ្តើមហិរញ្ញវត្ថុបៃតង
សមាគមធនាគារកម្ពុជា (ABC) បានដាក់ចេញនូវកម្មវិធីផ្តូចផ្តើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដើម្បីផ្តល់ការប្រឹក្សាឲ្យកាន់តែកៀកដល់វិស័យហិរញ្ញវត្ថុខណៈវិស័យនេះកំពុងទទួលបានប្រយោជន៍លំហូរមូលនិធិពីអន្តរជាតិទៅក្នុងការវិនិយោគបៃតង។ គំនិតផ្ដួចផ្ដើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដែលបានចាប់ផ្ដើមដំណើរការកាលពីម្សិលមិញនឹងធ្វើការស្រាវជ្រាវរយៈពេលពីរឆ្នាំដើម្បីកំណត់ការអនុវត្តល្អបំផុតដែលអាចត្រូវបានអនុវត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅពេលពួកគេកំពុងពិចារណាពីការអនុវត្តផ្ដល់កម្ចីដូចជាកម្ចីទៅលើគម្រោងដែលកាត់បន្ថយការខូចខាតពីហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍថាមពល និងកសិពាណិជ្ជកម្មទ្រង់ទ្រាយធំដូចជាដំណាំកៅស៊ូ។ ...
Kali Kotoski
http://bit.ly/2d7ivme
រដ្ឋាភិបាលទួរគី នឹងបញ្ជូនភស្តុតាងឲ្យកម្ពុជា ដើម្បីស្នើបិទសាលាហ្សាម៉ាន់
រដ្ឋាភិបាលទួរគី កំពុងរៀបចំឯកសារ និងភស្តុតាងបញ្ជូនមករដ្ឋាភិបាលកម្ពុជា ដើម្បីស្នើឲ្យបិទសាលាហ្សាម៉ាន់ ក្រោយពីរដ្ឋាភិបាលទួរគី សង្ស័យថា សាលាហ្សាម៉ាន់ ដែលបច្ចុប្បន្នមានសិស្ស និងនិស្សិតកម្ពុជា ជាងពីរពាន់នាក់កំពុងសិក្សា ជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារយោធាមិនបានសម្រេចកាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។ នេះបើតាមការអះអាងរបស់លោក ILhan Kemal Tug ឯកអគ្គរដ្ឋទូតទួរគី ប្រចាំនៅកម្ពុជា។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2cl9Hbk
នាយករដ្ឋមន្ត្រី ស្វែងរកថវិកា ៣០០ លានដុល្លារពីចិនដើម្បីជួយដល់វិស័យស្រូវអង្ករ
ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីៗនេះ ដើម្បីកាត់បន្ថយការប៉ះពាល់នៃការធ្លាក់ចុះនៃតម្លៃស្រូវអង្ករ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបាននឹងកំពុងស្វែងរកថវិកា ៣០០ លានដុល្លារពីចិន ដើម្បីជួយជម្រុញដល់ក្រុមម៉ាស៊ីនកិនស្រូវ និងផ្តល់មូលនិធិដល់ពួកគេសម្រាប់ការទិញស្រូវពីកសិករ។ ...
គុច ណារ៉េន និង Janelle Retka
https://www.cambodiadaily.com/news/prime-minister-seeks-300-million-china-rice-sector-118209/
ផ្សារភ្ជាប់អ្នកភូមិទៅនឹងសេវាសុខភាព
នៅថ្ងៃដែលអ្នកស្រី តេង លាងគីម ត្រូវបានជ្រើសរើសជាអ្នកស្ម័គ្រចិត្តសុខភាពភូមិ គាត់មិនបានប្រាកដទេថាគាត់អាចធ្វើវាបាន។ ការងារនេះតម្រូវឱ្យគាត់អប់រំស្ត្រីស្តីពីសុខភាពមាតា និងទារក នៅក្នុងភូមិ សិរី សុខា ខេត្តក្រចេះ។ គាត់បានទទួលតួនាទីនេះ ខណៈពេលដែលគាត់មានអារម្មណ៍ថាគាត់មិនទាន់មានចំនេះដឹងគ្រប់គ្រាន់នៅឡើយ ហើយសព្វថ្ងៃនេះ រយៈ២០ឆ្នាំក្រោយមក គាត់នៅតែបន្តបំពេញតួនាទីនេះ។ “អ្វីដែលជម្រុញឱ្យខ្ញុំនៅបន្តការងារនេះ គឺដើម្បីជួយដល់ស្ត្រីជាម្តាយអាចបង្កើតកូនដោយសុវត្ថិភាព ជាមួយនឹងទារកដែលមានសុខភាពល្អ” គាត់បានមានប្រសាសន៍។ អ្នកស្រី តេង លាងគីម ទទួលបានការបណ្តុះបណ្តាលពីមន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពកន្ទួត និងមន្ទីរសុខាភិបាលខេត្តក្រចេះ។ អ្នកស្រី គឺជាផ្នែកមួយនៃកិច្ចផ្តួចផ្តើមដែលគាំទ្រដោយអង្គការ Unicef ដើម្បីលើកទឹកចិត្តដល់ការអនុវត្តប្រកបដោយសុវត្ថិភាព និងការបង្ការជម្ងឺតេតាណូសម្តាយ និងទារក។ ...
ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/29910/linking-villagers-to-health-services/
វិញ្ញាបនបត្រ Gold Green បានទៅសណ្ឋាគារ Knai Bang Chatt
សណ្ឋាគារ Knai Bang Chatt ខេត្តកែប គឺជាសណ្ឋាគារកម្ពុជាដំបូងដែលទទួលបានលិខិតបញ្ជាក់មាសនៅក្នុងកិច្ចផ្តួចផ្តើមអន្តរជាតិ Green Growth 2050 បន្ទាប់ពីសណ្ឋាគារនេះត្រូវបានទទួលស្គាល់ដោយអ្នកឯកទេសឧស្សាហកម្ម។ ក្នុងខែសីហា ក្រុមអ្នកឯកទេសអូស្ត្រាលីមួយក្រុម បានធ្វើអូឌីតឯករាជ្យមួយ និងបានរកឃើញថា សណ្ឋាគារនេះត្រូវបានគ្របដណ្តបដោយការទទួលខុសត្រូវសង្គមចំនួន ៤០០ និងសូចនករប្រកបដោយនិរន្តភាព ដែលរាប់ចាប់តាំងពីសិទ្ធិមនុស្ស ដល់ការទទួលខុសត្រូវផ្នែកបរិស្ថាន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29916/gold-green-for-knai-bang-chatt/
បុណ្យអុំទូកឆ្នាំនេះនឹងធ្វើឡើង បើទោះបីទឹកសល់កម្ពស់ ២ម៉ែត្រ
បន្ទាប់ពីបានផ្អាកពិធីបុណ្យអុំទូកកាលពីឆ្នាំមុនដោយសារទឹកមិនគ្រប់គ្រាន់លោកនាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃម្សិលមិញថាយ៉ាងណាក៏ដោយព្រះរាជពិធីបុណ្យនេះនឹងប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំនេះ បើទោះបីជាទឹកនៅក្នុងទន្លេសល់កម្ពស់ ២ម៉ែត្រក៏ដោយ។ លោក ហ៊ុន សែន បានថ្លែងដូចនេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាជាតិ នៅថ្ងៃចន្ទ ម្សិលមិញនេះ ដោយលោកបានបញ្ជាក់ថា៖«ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនេះត្រូវតែធ្វើពិធីអុំទូកហើយ។ ទឹកនៅសល់តែ ២ម៉ែត្រក៏អុំដែរ»។ ...
មុំ គន្ធា
http://bit.ly/2czhYV7
វិនិយោគិនជប៉ុន បង្កើនចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា
ទំនាក់ទំនងកាន់តែធំរវាងប្រទេសជប៉ុន និងកម្ពុជាកំពុងរឹតបន្តឹងចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរខណៈជប៉ុនកំពុងជំរុញដល់មហិច្ឆតាអភិវឌ្ឍខ្សែចង្វាក់ឧស្សាហកម្មរបស់ខ្លួន។ មន្ដ្រីនៅអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ជាភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនឲ្យដឹងថាភាពទាក់ទាញសេដ្ឋកិច្ចរបស់កម្ពុជាគឺផ្អែកលើកម្លាំងពលកម្មទាប និងទីតាំងភូមិសាស្ដ្រដែលនៅតាមបណ្ដោយច្រករបៀងសេដ្ឋកិច្ចទាំងខាងកើត និងខាងលិចរវាងតំបន់ឧស្សាហកម្មរបស់ប្រទេសថៃ និងកំពង់ផែកុងតឺន័រ កៃម៉េប (Cai Mep) របស់ប្រទេសវៀតណាម។ ...
ចេង សុខហ័ង
http://bit.ly/2d101Ra
ផលិតផលទឹកត្នោតខ្មែរអាចផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក
ផលិតផលទឹកត្នោតឥឡូវអាចប្រើបានបម្រើតម្រូវការក្នុងស្រុកបន្ទាប់ពីការផលិតបានចាប់ផ្តើមប៉ុន្មានខែមុនខណៈអ្នកផលិតកំពុងសម្លឹងមើលមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែក៏មានផែនការនាំចេញទៅក្រៅប្រទេសផងដែរ។ លោក អៀង សុធារ៉ា ស្ថាបនិករបស់ vender បន្លែសរីរាង្គភាសាខ្មែរអង្គការកិច្ចសហប្រតិបត្តិការ បានឲ្យដឹងថា គំនិតនៃការផលិតភេសជ្ជៈដែលធ្វើចេញពីទឹកត្នោតសុទ្ធ និងទឹកត្នោតផលិតបានដូចជា ស្ករ ភេសជ្ជៈ គ្រឿងស្រវឹង និងទឹកខ្មេះ គឺធ្វើឡើងដោយមានគោលបំណងដើម្បីបង្កើនអត្ថប្រយោជន៍ឲ្យបានច្រើនចេញពីទឹកត្នោត។ ...
ជា វណ្ណៈ
http://bit.ly/2cgVY0a
សាលាក្រុងឲ្យពលរដ្ឋមានជម្លោះជាមួយ OCIC ទៅទទួលយកប័ណ្ណដី
សាលារាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ដោយទុកពេល ២ខែ ជូនប្រជាពលរដ្ឋដែលរស់នៅស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCICឲ្យទៅទទួលយកប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន១០ភាគរយនៃទំហំដីកាន់កាប់បើពុំនោះទេសាលារាជធានីភ្នំពេញនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់អត្ថប្រយោជន៍ពាក់ព័ន្ធនឹងក្បាលដីនេះឡើយ។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ ខែកញ្ញា ដោយលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះ ឲ្យមកទទួលប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន ១០ភាគរយ នៃទំហំដីកាន់កាប់ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានមកទទួលយកប័ណ្ណនេះនៅឡើយ។ ...
ប៉ិច សុធារី
http://bit.ly/2cJ5I5F
អ្នកជំនាញថា កម្ពុជាត្រូវបង្កើតយីហោឲ្យច្រើន
កម្ពុជាចាំបាច់ត្រូវបង្កើត យីហោ ផ្ទាល់ខ្លួនឲ្យបានកាន់តែច្រើនដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិខណៈទីផ្សារក្នុងស្រុកពោរពេញដោយយីហោពិភពលោកមកពីខាងក្រៅ។ នេះបើតាមក្រុមពិភាក្សាដែលបានលើកឡើងកាលពីសប្តាហ៍មុន។ លោក វ៉ា រ័ត្នសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាក្រុមហ៊ុនកម្ពុជាចាំបាច់ត្រូវបង្កើតយីហោផ្ទាល់របស់ខ្លួនបន្ថែមទៀត និងអភិវឌ្ឍការយល់ដឹងពីគុណភាពខ្ពស់ដើម្បីប្រកួតប្រជែងជាមួយយីហោអន្តរជាតិធំៗមួយចំនួនដែលកំពុងចូលមកប្រទេសនេះ។ ...
Matthieu de Gaudemar
http://bit.ly/2d57r9q
មានការជជែកពីគោលនយោបាយថ្មីរបស់ ICC
ឯកសារគោលនយោបាយថ្មីមួយរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបង្កឲ្យមានការជជែកវែកញែកអំពីថាតើតុលាការនេះនឹងចាប់ផ្តើមការស៊ើបអង្កេតទៅលើការរំលោភយកដីធ្លីក្នុងប្រទេសកម្ពុជាឬអត់។ ឯកសារដែលចេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយតុលាការ ICC នេះបាននិយាយថាតុលាការនឹងផ្លាស់ប្តូរការផ្តោតរបស់ខ្លួនទៅលើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការបំផ្លាញបរិស្ថាន និងការរំលោភយកដីធ្លីដោយខុសច្បាប់។ ...
Cristina Maza
http://bit.ly/2cjcIc0
លោក ស ខេង ឲ្យប្រុងប្រយ័ត្នក្នុងការធ្វើដំណើរពេលបុណ្យភ្ជុំបិណ្ឌ
ដោយបារម្ភពីចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានការកើនឡើងដូចឆ្នាំកន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្នពេលធ្វើដំណើរ។ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញារហូតដល់ដល់ថ្ងៃទី១ ខែតុលា (ថ្ងៃទី១នៃពិធីដាក់បិណ្ឌដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ) លោក ស ខេងបានអំពាវនាវដល់សាធារណជន ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ត្រូវពិនិត្យមើលបច្ចេកទេសរថយន្ត និងមិនត្រូវបើកបរលឿនហួសល្បឿនកំណត់នោះទេ។ ...
មុំ គន្ធា
http://bit.ly/2cj5WTS
សម្រាប់រថយន្តស្លាកនគរបាល អត់ពន្ធ អត់បញ្ហា!
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើបញ្ឈប់ការចង់ប្រមូលពន្ធពីរថយន្តពាក់ស្លាកលេខនគរបាលចំនួន ៤៧០ គ្រឿងដោយក្រសួងហិរញ្ញវត្ថុ និងបានផ្តល់នូវការលើកលែងពន្ធទៅលើរថយន្តទាំងនោះវិញ តាមសំណើររបស់ក្រសួងមហាផ្ទៃ។ ...
ម៉ិច ដារ៉ា
http://bit.ly/2cxgjzs
មណ្ឌលព្រៃស្ពឺនៅតែរងការរិះគន់
អ្នកស្រី ងូយ មុំ បីកូនអាយុ ២ ឆ្នាំនៅក្នុងដៃរបស់អ្នកស្រីខណៈអ្នកស្រីរង់ចាំនៅទ្វារមជ្ឈមណ្ឌលព្រៃស្ពឺកាលពីចុងសប្តាហ៍មុន។ ស្រ្តីអាយុ ៣៤ ឆ្នាំគឺទៅទីនោះដើម្បីសួរសុខទុក្ខប្តីអ្នកស្រីដែលជាអ្នករើសអេតចាយដូចអ្នកស្រីដែរដែលត្រូវបានអាជ្ញាធរចាប់ខ្លួនខណៈគាត់កំពុងរើសអេតចាយជាមួយកូនប្រុសវ័យក្មេងរបស់គាត់។ ...
គង់ មេត្ដា
http://bit.ly/2d13Rsy
កសិករនៅខេត្តបាត់ដំបង ចាក់ស្រូវចោលតាមផ្លូវជាតិលេខ ៥ តវ៉ានឹងតម្លៃចុះថោក
ប្រជាកសិករនៅស្រុកសង្កែ ខេត្តបាត់ដំបងជិត ២០០០ នាក់កាលពីម្សិលមិញបានផ្ទុះការតវ៉ាដោយនាំគ្នាដឹកស្រូវមកចាក់ចោលនៅលើផ្លូវជាតិលេខ ៥ បន្ទាប់ពីតម្លៃស្រូវធ្លាក់ចុះយ៉ាងគំហុកនាពេលថ្មីៗនេះដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគេខណៈមន្ត្រីរដ្ឋាភិបាលព្រមានអ្នកដែលយកបញ្ហាស្រូវធ្លាក់ថ្លៃបង្កភាពចលាចលថានឹងទទួលខុសត្រូវចំពោះមុខច្បាប់ស្របពេលដែលរដ្ឋាភិបាលកំពុងបញ្ចេញថវិកា ២៧ លានដុល្លារដោះស្រាយបញ្ហានេះ។ ...
ឡាយ សាមាន
http://bit.ly/2ch24hc
បក្សប្រឆាំងមិនសុខចិត្តនឹងអ្នកចុះឈ្មោះបោះឆ្នោតនិយាយខ្មែរមិនច្បាស់
គណបក្សសង្គ្រោះជាតិគ្រោងនឹងស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីធ្វើការស៊ើបអង្កេតទៅនឹងបញ្ហាសញ្ជាតិរបស់ប្រជាពលរដ្ឋជាង ៤០០ នាក់ដែលថ្មីៗនេះពួកគាត់បានចុះឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតតាមប្រព័ន្ធឌីជីថលថ្មី។ ...
ប៊ុន សេងគង់
http://bit.ly/2dci7C2
រដ្ឋាភិបាល ផ្តល់មេដាយដល់សកម្មជនការពារធនធានធម្មជាតិ
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការផ្តល់មេដាយមុនីសារាភ័ណ្ឌ ចំនួន១១គ្រឿង ជូនទៅដល់អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដែលក្នុងនោះក៏មាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និង សកម្មជន Facebook កញ្ញា ធី សុវណ្ណថា ដោយរដ្ឋាភិបាលបានចាត់ទុកថា មានស្នាដៃក្នុងការចូលរួម អភិរក្ស និងការពារធនធានធម្មជាតិកន្លងមក។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2cgT9wg
រាជរដ្ឋាភិបាល បញ្ចេញ$២៧លានដើម្បីទប់តម្លៃស្រូវធ្លាក់ចុះ
រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញថវិកាចំនួន២៧លានដុល្លារអាមេរិកជាបន្ទាន់ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងចំពោះមុខដែលតម្លៃស្រូវក្រអូប និងពូជស្រូវសែនក្រអូបបានធ្លាក់ចុះថ្លៃជាបន្តបន្ទាប់តាំងពីសបា្តហ៍មុនហើយកញ្ចប់ថវិកានេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្តាខេត្តមួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូបដែលកំពុងចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗចាប់ពីពាក់កណ្តាលខែសីហា តទៅ រហូតដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ...
សុខ ចាន់
http://bit.ly/2cx6EsO
តម្រូវការថាមពលក្នុងអាស៊ានត្រូវបានពិភាក្សា
កម្ពុជាបានជម្រុញនាំក្រុមហ៊ុនប្រេងអាស៊ានទាំងអស់ដើម្បីសហការគ្នាក្នុងការធានាដល់ តម្រូវការ និងការផ្គត់ផ្គង់នៃថាមពលនៅក្នុងប្រជាជាតិទាំង ១០ នេះបើតាមប្រសាសន៍នៃមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29822/asean-energy-demand-discussed/
តម្លៃដីបាវិតនៅថេរដដែល
ការធ្លាក់ចុះនូវតម្រូវការដីនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញថា តម្លៃដីនៅតែថេរដដែលនៅក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមក្រុមអ្នកឧស្សាហកម្ម។ ទាក់ទងនឹងស្ថេរភាពនៃការល់អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍ឧស្សាហកម្មតិចតួច បានជួយដល់ដល់ការធានាតម្លៃដី ដែលបានកើនខ្ពស់បំផុតនៅក្នុងឆ្នាំ ២០០៨ នៅមិនទាន់ធ្លាក់ចុះនៅឡើយ ប៉ុន្តែតម្រូវការច្រើនទៀតនឹងងើបឡើងវិញនៅក្នុងទីផ្សារ នេះបើតាមប្រសាសន៍លោកអគ្គនាយកក្រុមហ៊ុន Asia Real Estate Cambodia Co., លោក ពូវ អៀវគង់ ដែលបានប្រាប់មកកាសែតខ្មែរថាមស៍។ ...
Sum Manet
http://www.khmertimeskh.com/news/29824/bavet-land-prices-stable/
ក្រសួងពាណិជ្ជកម្មដាក់ដំណើរការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក
ក្រសួងពាណិជ្ជកម្មជាមួយនឹងធនាគារឯកទេសវីងបានចុះហត្ថលេខាជាផ្លូវការក្នុងការចាប់ផ្តើមអនុវត្តអនុស្សរណៈយោគយល់គ្នា(MOU)សម្រាប់ការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក E-payment នៃប្រាក់ចំណូល និងការចំណាយប្រតិបត្តិការរបស់ក្រសួងទាំងមូល ក្នុងបំណងពង្រឹងសេវាសាធារណៈរបស់ខ្លួនដល់អតិថិជន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ដែលមានវត្តមានក្នុងពិធីចុះហត្ថលេខាកាលពីម្សិលមិញ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺដើម្បីគាំទ្រការអនុវត្តអនុស្សរណៈយោគយល់គ្នាដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារឯកទេសវីង បានចុះហត្ថលេខាតាំងពីទីថ្ងៃទី៩ ក្នុងខែនេះ។ ...
ម៉ៃ គុណមករា
http://bit.ly/2cZhQDw
ចិន សន្យាបង្កើនការវិនិយោគនៅប្រទេសកម្ពុជា
ប្រទេសចិនសន្យាបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលជាការតបស្នងចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រនយោបាយចិននៅក្នុងតំបន់ និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ នេះបើតាមមន្ត្រីរដ្ឋាភិបាលចិន។ ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទពិព័រណ៍អាស៊ាន ចិន លើកទី ១៣ (CAEXPO) កាលពីថ្ងៃពុធនៅក្នុងខេត្តណាននីង។ លោក Wang Lei អគ្គលេខាធិការនៃលេខាធិការដ្ឋាន CAEXPO បានឲ្យដឹងថា៖ «លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាសន្យាថាលោកនឹងបន្តគាំទ្រគំនិតផ្ដួចផ្ដើមរបស់យើងសម្រាប់អាស៊ានដែលរួមទាំងផ្លូវសូត្រសមុទ្រ»។ លោកបន្តថា៖ «កម្ពុជាផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ពួកយើង»។ ...
Kali Kotoski
http://bit.ly/2cK4XLJ
អង្គការ ៣ សុំឲ្យបញ្ឈប់បទល្មើសឈើក្នុងព្រៃឡង់
អង្គការចំនួន ៣ ដែលរួមមានម្ចាស់ពានរង្វាន់បរិស្ថានពិភពលោកលោក អ៊ូច ឡេង ផងនោះបានជំរុញឲ្យអង្គការអន្តរជាតិរបស់សហរដ្ឋអាមេរិកចាត់វិធានការបញ្ឈប់បទល្មើសព្រៃឈើនៅក្នុងព្រៃឡង់ និងព្រៃសហគមន៍ដែលស្ថិតក្នុងគម្រោងការពារព្រៃឈើរបស់ខ្លួន។ បន្ទាប់ពីបានស៊ើបអង្កេតបទល្មើសព្រៃឈើក្នុងព្រៃឡង់មកអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (CHRTF), អភិវឌ្ឍសហគមន៍ដើម្បីសន្តិភាព (CDPS) និងអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញដោយជំរុញឲ្យអង្គការអន្តរជាតិ USAID ចាត់វិធានការលើសកម្មភាពកាប់ដើមជ័រច្បោះរបស់ពលរដ្ឋដែលស្ថិតក្រោមគម្រោងទ្រទ្រង់ព្រៃ និងជីវៈចម្រុះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2cNi7Jk
ទឹកប្រាក់មិនបានបង់ថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ កើនឡើងដល់ជិត ២០ លានដុល្លារ
ទឹកប្រាក់ដែលពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មផ្សេងៗមិនបានបង់ជូនក្រុមហ៊ុនស៊ីនទ្រីដែលជាក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញបានកើនឡើងជិតដល់ ២០ លានដុល្លារហើយគិតមកដល់ពេលនេះ។ នេះបើតាមអ្នកចាត់ការក្រុមហ៊ុនស៊ីនទ្រីដែលបានលើកឡើងក្នុងជំនួបជាមួយគណៈអភិបាលរាជធានីភ្នំពេញកាលពីម្សិលមិញ។ ...
នៀម ឆេង
http://bit.ly/2cCQBsW