រដ្ឋាភិបាល ជំរុញដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមទន្លេនៅឆ្នាំក្រោយ
រដ្ឋាភិបាលកំពុងជំរុញឲ្យដំណើរការឡើងវិញនូវការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមទន្លេនៅឆ្នាំក្រោយនិងគម្រោងសាងសង់ស្ថានីយអ្នកដំណើរតាមទន្លេនិងកំពង់ផែឲ្យកាន់តែច្រើនដើម្បីសម្រួលដល់អ្នកធ្វើដំណើរនិងការដឹកជញ្ជូនទំនិញ។ នេះបើយោងតាមក្រសួងសាធារណៈការនិងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណៈការ និងដឹកជញ្ជូន បាននិយាយក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងកាលពីម្សិលមិញថា កម្ពុជាសម្បូរទន្លេ ដូចជាទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់និងទន្លេផ្សេងៗនៅតាមបណ្តាខេត្តមួយចំនួនទៀត ប៉ុន្តែកម្ពុជាមិនទាន់ប្រើប្រាស់ធនធានទន្លេទាំងអស់នោះឲ្យអស់សក្តានុពលនៅឡើយទេ។ដូច្នេះនៅឆ្នាំក្រោយរដ្ឋាភិបាលនឹងធ្វើឲ្យមានការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមទន្លេឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ …
សុខ ចាន់
http://bit.ly/2ix0s7R