ព័ត៌មាន
កម្ពុជា ប្ដេជ្ញាភ្ជាប់ផ្លូវរថភ្លើងជាមួយថៃ តាមការគ្រោងទុក
ប្រទេសកម្ពុជាប្ដេជ្ញាបញ្ចប់ការតភ្ជាប់ផ្លូវរថភ្លើងដែលនៅសេសសល់ភ្ជាប់ទៅជាមួយផ្លូវដែកប្រទេសថៃនៅមុនដំណាច់ឆ្នាំនេះស្របពេលដែលភាគីថៃបានបញ្ចប់សាងសង់ផ្លូវដែកក្នុងខេត្តស្រះកែវរបស់ខ្លួន មកទល់នឹងព្រំដែនជាប់កម្ពុជា រួចរាល់កាលពីពេលថ្មីនេះ។ ...
ជា វណ្ណៈ
http://bit.ly/29uknOZ
ប្រទេសថៃបន្តសម្លឹងមើលការវិនិយោគនៅកម្ពុជា
រដ្ឋាភិបាលប្រទេសថៃនឹងគិតគូរពិនិត្យទីក្រុងដែលកំពុងរីកចម្រើនចំនួន ៥០ ដែលក្នុងនោះរួមមានតំបន់នៅក្នុងប្រទេសកម្ពុជា សម្រាប់ឱកាសវិនិយោគដោយផ្អែកលើព័ត៌មានដែលបានផ្តល់ឱ្យដោយ Japan External Trade Organization (Jetro) នេះបើយោងតាមសារព័ត៌មានបាំងកកប៉ុស្តិ៍។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27095/thais-keep-eyeing-cambodia/
មជ្ឈមណ្ឌលថ្មីសម្រាប់អ្នកជម្ងឺផ្លូវចិត្តត្រូវបានគ្រោងទុកខណៈមានការរត់ចេញពីមជ្ឈមណ្ឌលព្រៃស្ពឺ
បន្ទាប់ពីមានការរត់ចេញយ៉ាងច្រើនសម្បើមរបស់អ្នកជម្ងឺចំនួន៧០នាក់ពីមជ្ឈមណ្ឌលព្រៃស្ពឺកាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបានឱ្យដឹងថាពួកគេនឹងប្រមូលអ្នកជម្ងឺផ្លូវចិត្តដែលត្រាច់ចរនៅតាមផ្លូវនិងដាក់ពួកគាត់នៅទីកន្លែងដដែលក្នុងនាមជាកុមារកំព្រាខេត្តកណ្តាល។ ...
គង់ មេត្តា និងErin Handley
http://www.phnompenhpost.com/national/new-centre-mentally-ill-planned-wake-prey-speu-mass-escape
ការចាប់ផ្តើមនៃ Eco៖ និយាយថាទេចំពោះការប្រើប្រាស់ប្លាស្ទិក
កិច្ចផ្តួចផ្តើមមួយមានគោលដៅដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងស្នើរឱ្យប្រជាជនក្នុងទីប្រជុំជន និងជនបទដើម្បីចូលរួមការមិនប្រើប្រាស់ប្លាស្ទិកក្នុងការរស់នៅប្រចាំថ្ងៃនៅក្នុងខែកក្កដានេះ។ គោលដៅនៃយុទ្ធនាការនេះ គឺ ការលុបបំបាត់ការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ។ នេះមានន័យថា កាត់បន្ថយការប្រើប្រាស់បំពង់បឺតជ័រ ថង់ ដប កែរ និងប្រអប់ស្នោរ ឬហៅថា “សត្រូវទាំង ៥”នៃយុទ្ធនាការគ្មានប្លាស្ទិកនៅកម្ពុជា។ ...
Safiya Charles
http://www.khmertimeskh.com/news/27110/eco-start-up--say-no-to-plastics/
សាឡង់វៀតណាម បុកជាមួយនឹងទូកនេសាទកម្ពុជា រងការខូចខាតកន្ទុយទូក
សាឡង់ធំរបស់ប្រទេសវៀតណាមបានបុកជាមួយទូកនេសាទកម្ពុជានៅជិតកោះអាចម៍សេះកាលពីយប់ថ្ងៃសៅរ៍បណ្តាលឲ្យខូចខាតផ្នែកខាងក្រោយនៃទូកហើយបានរត់គេចប៉ុន្តែពុំមានអ្នកណារបួសឬស្លាប់ទេ សាឡង់នោះបានធ្វើដំណើរពីកោះត្រល់ ទៅកាន់ហាទៀង ដឹកសម្ភារៈធ្ងន់រួមទាំងរថយន្តផងដែរ នេះបើតាមសម្ដីរបស់នគរបាលសមុទ្រ និងនគរបាលខេត្ត។ ...
ប៉ាវ ស៊ុយ
ក្រសួងរំសាយការដាក់ដេញថ្លៃឈើប្រណិតលើកទីបី
ក្រសួងហិរញ្ញវត្ថុបានធ្វើផ្លាស់ប្តូរកាលវិភាគជាថ្មីសម្រាប់ការដាក់ដេញថ្លៃជាលើកទីបីនៃឈើប្រណិតដែលរឹបអូសបាន ដែលបានកំនត់នឹងចាប់ផ្តើមនៅថ្ងៃនេះ បន្ទាប់ពីមានកង្វះខាតចំណាប់អារម្មណ៍ពីអ្នកទិញ បើទោះបីជាការដេញថ្លៃផ្សេងទៀតជាច្រើននៅខេត្តស្ទឹងត្រែងនឹងបន្តនៅថ្ងៃពុធតាមដែលបានគ្រោងទុកក៏ដោយ។ ...
អូន ភាព
https://www.cambodiadaily.com/news/amid-lack-of-interest-more-wood-auctions-called-off-115335/
គម្រោងយុទ្ធនាការប៉ះធ្មេញមួយជួយកុមារ ៦ ម៉ឺននាក់ពីជម្ងឺពុកធ្មេញ
ធ្មេញរបស់កុមារកម្ពុជាប្រមាណ ៦ ម៉ឺននាក់ត្រូវបានប៉ះដើម្បីការពារជម្ងឺពុកធ្មេញ នៅក្រោមគម្រោងការងារសេដ្ឋកិច្ចមាត់ធ្មេញដែលទើបតែត្រូវបានបញ្ចប់ ក៏ប៉ុន្តែមានមនុស្សជាច្រើនបានលើកឡើងថា មានកុមារជាច្រើនទៀតដែលត្រូវការសេវានេះ ដោយសារតែអត្រាដ៏ខ្ពស់នៃជម្ងឺពុកធ្មេញនៅក្នុងប្រទេសនេះ។ ...
Yesenia Amaro និង សែន ដាវីត
http://bit.ly/29L4s4s
ការចោទប្រកាន់ថាក្មេងត្រូវបានវាយដំនៅមណ្ឌលព្រៃស្ពឺ
ក្រុមមន្ត្រីនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺក្នុងទីក្រុងភ្នំពេញ ខណ្ឌពោធិ៍សែនជ័យកំពុងឆ្លេឆ្លារដើម្បីទប់ស្កាត់ការរិះគន់បន្ទាប់ពីមានការណ៍រាយការណ៍ថាក្មេងប្រុសម្នាក់ និងបុរសម្នាក់ត្រូវបានវាយដំ ហើយរងរបួសនៅទីនោះ ជាមួយនឹងការរៀបរាប់របស់ប្រធានមណ្ឌល ក្មេងប្រុសម្នាក់នោះរងរបួសដោយខ្លួនឯងបន្ទាប់ពីដួលលើបំណែកអំបែងកែវ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/27112/child-allegedly-beaten-at-prey-speu/
ពាណិជ្ជកម្មអនឡាញនៅកម្ពុជាចាប់ផ្តើមស្ទុះងើប
របាយការណ៍ថ្មីមួយចេញដោយ TNS ជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារពិភពលោកបានកំណត់កត្តាជំរុញ ៥ រួមគ្នាសម្រាប់ការផ្លាស់ប្តូរគួរឲ្យចាប់អារម្មណ៍ក្នុងឥរិយាបថអ្នកប្រើប្រាស់ដែលជំរុញឲ្យសេដ្ឋកិច្ចចិនស្ទុះងើបខ្លាំង និងស្នើឲ្យសេដ្ឋកិច្ចអាស៊ានផ្សេងទៀតគួរធ្វើដំណើរផ្លូវដូចគ្នានេះ។ ...
ហ៊ គឹមសាយ and Cam McGrath
http://bit.ly/29N50mS
សកម្មជនកម្ពុជា ត្រូវគេបាញ់សម្លាប់នៅក្នុងទីក្រុងភ្នំពេញ
លោក កែម ឡី សកម្មជនហើយជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញម្នាក់របស់កម្ពុជា បានត្រូវគេបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសខណៈដែលកំពុងអង្គុយនៅក្នុងហាងកាហ្វេនៅឯស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអាទិត្យ។ ...
David Boyle
http://khmer.voanews.com/a/cambodia-killing-of-critic/3411541.html
កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់ព្យុះទីហ្វុង
បន្ទាប់ពីការបំផ្លាញបង្កឡើងនៅក្នុងប្រទេសតៃវ៉ាន់ និងចិនដីគោកនៅសប្តាហ៍នេះ ខ្យល់ទីហ្វុង Nepartak នឹងនាំភ្លៀងខ្យល់យ៉ាងខ្លាំងទៅកាន់ប្រទេសកម្ពុជានៅថ្ងៃនេះ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/27060/kingdom-to-feel-typhoon---s-effects/
ទីស្ដីការគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ បីឆ្នាំរំកិល ឆ្នាំ២០១៧–២០១៩
សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល២០១៧–២០១៩ត្រូវបានទីស្ដីការគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃសុក្រសបា្តហ៍មុនដើម្បីឆ្លើយតបទៅនឹងអាទិភាពរដ្ឋាភិបាលដែលត្រូវការទុននិងជំនួយបច្ចេកទេសដើម្បីបន្តការអនុវត្តផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០១៤–២០១៨។ ...
សុខ ចាន់
http://bit.ly/2a13QDJ
សត្វទោចមកុដកម្រ បង្ហាញខ្លួននៅតំបន់អង្គរ
សត្វទោចមកុដដ៏កម្រ និងជិតផុតពូជក្នុងលោកកំពុងបង្ហាញវត្តមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរជាមួយនឹងសមាជិកថ្មីរបស់ពួកវាមួយក្បាលទៀតដែលទើបតែកើតបានមួយខែកន្លងមកនេះ។ នេះបើតាមគេហទំព័ររបស់អាជ្ញាធរអប្សារាដែលបានចេញផ្សាយក្នុងពេលថ្មីៗនេះ។ ...
ឃុត សុភចរិយា
http://bit.ly/29yt0JX
បទបង្ហាញពីការចិញ្ចឹមសត្វ និងជលផល
បទបង្ហាញពីការចិញ្ចឹមសត្វ និងជលផលរយៈពេលពីថ្ងៃនៅទីក្រុងភ្នំពេញនៅសប្តាហ៍ក្រោយ និងរៀបចំដោយក្រុមហ៊ុនរៀបចំកម្មវិធីរបស់វៀតណាម ដែលនឹងដាក់បង្ហាញផលិតផល និងក្រុមហ៊ុនកសិកម្ម ៦០ក្រុមហ៊ុននៅទូទាំងអាស៊ីអាគ្នេយ៍ ជប៉ុន និងអ៊ឺរ៉ុប។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27049/livestock-and-fisheries-exposition/
វិស័យស្រូវអង្ករបន្តស្ថិតក្នុងភាពលំបាកក្នុងឆមាសទីមួយ
ការនាំចេញស្រូវអង្កររបស់កម្ពុជាបានធ្លាក់ចុះប្រមាណ៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលនាំមកនូវក្តីព្រួយបារម្ភជាថ្មីពីអនាគតនៃវិស័យស្រូវអង្ករ ដែលជាវិស័យដ៏សំខាន់ជាងគេនៃប្រទេសកម្ពុជា។ ...
Sorn Sarath
http://www.phnompenhpost.com/business/rice-sector-continues-its-struggle-first-half
វិនិយោគិនជាតិជប៉ុនទិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ FUDF
ពាណិជ្ជករជនជាតិជប៉ុនបានទិញភាគហ៊ុន ៩០ ភាគរយនៃភាគហ៊ុនសរុបនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Farmer Union Development Fund (FUDF) ហើយគ្រោងនឹងពង្រីកកម្ចីនៅក្នុងវិស័យអចលនទ្រព្យព្រមទាំងសហគ្រាសធុនតូច និងមធ្យម (SME) ផងដែរ។ ...
ហ៊ គឹមសាយ
http://bit.ly/29I8cQV
កម្ពុជាបញ្ជាក់ជំហរជាថ្មីពីជម្លោះសមុទ្រចិនខាងត្បូង
ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃសៅរ៍បានចេញសេចក្ដីថ្លែងការណ៍សាជាថ្មីទៀតដើម្បីបញ្ជាក់ពីជំហររដ្ឋាភិបាលកម្ពុជាថានឹងមិនគាំទ្រសាលដីការបស់តុលាការក្រុងឡាអេចំពោះវិវាទសមុទ្រចិនខាងត្បូងរវាងប្រទេសចិន និងហ្វីលីពីននោះទេ។ ...
វង្ស សុខេង
http://bit.ly/29HfI1E
ឈើប្រណិតខុសច្បាប់ត្រូវបានរកឃើញដោយនគរបាលបានបាត់ក្នុងខេត្តរតនគិរី
មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ឈើប្រណិតខុសច្បាប់មួយគំនរដែលត្រូវបានរកឃើញដោយនគរបាលខេត្តរតនគិរីកាលពីដើមខែនេះ ដែលបានដាក់ចោលលើដងផ្លូវធ្វើឡើងដោយម្ចាស់ក្រុមហ៊ុនដំណាំកៅស៊ូក្នុងតំបន់ ដែលជានិច្ចកាលក្រុមហ៊ុនេះត្រូវបានចោទប្រកាន់ពីការកាប់ឈើខុសច្បាប់ត្រូវបានបាត់បង់ដោយមិនដឹងមូលហេតុ។ ...
ការចុះបង្ក្រាបបទល្មើសជលផលដ៏ធំ
មានបទល្មើសជលផលប្រមាណ ២០០ ករណីត្រូវបានរាយការណ៍ដោយរដ្ឋាបាលជលផលខេត្តកំពង់ឆ្នាំងកាលពីខែមុន នេះបើយោងតាមមន្ត្រីរដ្ឋាជលផល សំ ភារុណ ដែលអនុសាសន៍របស់គាត់ត្រូវបានចុះផ្សាយនៅលើគេហទំព័ររបស់នគរបាលជាតិ។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/27064/big-catch-in-fisheries-crackdown/
រថយន្តធនធ្ងន់នឹងត្រូវថ្លឹងមុនពេលអនុញ្ញាត្តិឱ្យបើកបរតាមដងផ្លូវ
ក្រសួងដឹកជញ្ជូនបានប្រកាសថា ការប្រើប្រាស់ជញ្ជីងថ្លឺងទម្ងន់ចល័តដើម្បីប្រយុទ្ធនឹងការដឹកទំនិញលើសចំណុះនឹងត្រូវពន្យាពេលទៅកាន់ខែក្រោយចំពោះរោងចក្រ សម្ភារៈបរិក្ខារក្នុងផ្ទះ ការដ្ឋានវាយយកថ្ម ការដ្ឋានសំណង់និងប្រភពផ្សេងទៀតនៃការដឹកទំនិញធន់ធ្ងន់។ ...
អូន ភាព
https://www.cambodiadaily.com/news/trucks-to-be-weighed-before-hitting-the-road-115281/
ILO: កម្មករកាត់ដេរប្រឈមការបាត់បង់ការងារ
អ្នកជំនាញឧស្សាហកម្មក្នុងស្រុកកាលពីម្សិលមិញបានឆ្លើយតបទៅនឹងរបាយការណ៍ថ្មីមួយដែលព្រមានថាភាគច្រើននៃកម្មករក្នុងវិស័យវាយនភ័ណ្ឌរបស់កម្ពុជាអាចបាត់បង់កាងាររបស់ពួកគេក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខដោយសារស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាតក្កកម្មនឹងជំនួសកម្លាំងពលកម្មដែលមានជំនាញទាប។ ...
ហ៊ គឹមសាយ and ចេង សុខហ័ង
http://bit.ly/29ukQjZ
នគរបាលខេត្តរតនគិរីស៊ើបអង្កេតឈើប្រណិតខុសច្បាប់ដែលដាក់ចោលតាមផ្លូវ
នគរបាលខេត្តរតនគិរីបានឱ្យដឹងថាពួកគេបានធ្វើការស៊ើបអង្កេតប្រភពនៃឈើប្រណិតមួយគំនរដែលបានដាក់ចោលនៅតាមដងផ្លូវស្ថាបនាឡើងដោយក្រុមហ៊ុនចំការកៅស៊ូនដែលមានម្ចាស់ជាជនជាតិវៀតណាម និងជាក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ពីការកាប់ឈើខុសច្បាប់។ ...
គ្រោះថ្នាក់ចរាចរណ៍ថយចុះនៅក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ
ក្នុងរយៈពេល ៦ខែដំបូងឆ្នាំ ២០១៦នេះ មនុស្សប្រមាណ ១,០០០ នាក់ត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចេញផ្សាយកាលពីម្សិលមិញ។ ...
ឆាង សុខា
http://www.khmertimeskh.com/news/27027/traffic-accidents-down-in-first-half-of-year/
តើព្រះសង្ឃប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាយ៉ាងដូចម៉្តេច?
កម្ពុជាមានអត្រានៃការកាប់ព្រៃឈើខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ ប៉ុន្តែក្រុមព្រះសង្ឃបានកំពុងបន្តកិច្ចខំប្រឹងប្រែងដើម្បីជួយសង្គ្រោះព្រៃឈើទាំងនោះតាមរយៈការបង្ហាញជាសាធារណៈពីកំហុស និងបំផុសចលនាដល់អ្នកភូមិ។ នេះបើតាមសេចក្តីរាយកាណ៍របស់ Ate Hoekstra។ ...
Ate Hoekstra
http://www.dw.com/en/how-buddhist-monks-are-battling-deforestation-in-cambodia/a-19386396