ខេមបូឌា ដេលី

អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើការងារអភិរក្សបានស្តីបន្ទោសលើការបាត់បង់ជីវិតរបស់សត្វក្រពើរដែលជិតផុតពូជ

ក្រុមការពារបរិស្ថានមួយបានចោទប្រកាន់ពីការធ្លាក់ចុះនៃសត្វក្រពើទឹកសាបខ្នាតតូចដែលកំពុងតែជិតផុតពូជនៅក្នុងជ្រលងអារ៉ែង ខេត្តកោះកុង ដែលមូលហេតុចម្បងនោះមកពីអន្ទាក់ដែលគេជឿថាបានសម្លាប់ក្រពើញីមួយដែលកំពុងពេញវ័យបន្តពូជនៅក្នុងតំបន់នេះ។ ...

Janelle Retka
https://www.cambodiadaily.com/news/conservation-ngo-blamed-for-death-of-endangered-crocodile-113521/

ការិយាល័យគយជួយសង្គ្រោះដល់សត្វអណ្តើក ពស់ ប្រមាណ ៧០០គីឡូក្រាមនៅក្បែរព្រំប្រទល់

មានការដឹកជញ្ជូនធំមួយដែលរួមមានអណ្តើក និងពស់ដែលត្រូវបានរកឃើញដាក់ចោលកាលពីព្រឹកថ្ងៃសៅរ៍នៅច្រាំងទន្លេតូចមួយក្បែរប៉ុស្តិ៍ត្រួតពិនិត្យតាមបណ្តោយព្រំប្រទល់ជាមួយប្រទេសវៀតណាម នេះបើយោងតាមមន្ត្រីគយ។ ...

កាំង សុធា
https://www.cambodiadaily.com/news/customs-bureau-saves-700-kgs-of-turtles-snakes-near-border-113519/

ក្រុម​អន្ធពាល​លួច​យក​សំលៀក​បំពាក់​ពី​រោងចក្រ​ចំនួន​ ៣,០០០​អាវ​

កាលពីថ្ងៃព្រហស្បតិ៍ នគរបាលបានធ្វើការស្វែងរកក្រុមអន្ធពាលដែលបានលួចឆ្លងតាមជញ្ជាំងនៃរោងចក្រក្នុងខេត្តកំពង់ស្ពឺមុនពេលលួចយកសំលៀកបំពាក់ចំនួន៣០០០អាវ នេះបើយោងតាមពាក្យសម្តីរបស់នគរបាល។ ...

ប៊ុត គីមសាយ
https://www.cambodiadaily.com/news/nearly-3000-shirts-stolen-in-factory-heist-113434/

រដ្ឋាភិបាល​ស្តីបន្ទោស​គណៈប្រតិភូ​ដែល​ចោទ​រដ្ឋាភិបាល​ក្នុង​បញ្ហា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍មួយដែលចោទប្រកាន់គណប្រតិភូបរេទេសពីការនិយាយមិនស្មោះត្រង់ ដែលជាប្រតិកម្មរដ្ឋាភិបាលសម្រាប់ការរិះគន់ការបង្ក្រាបទៅលើគណបក្សប្រឆាំង និងបាននិយាយថាគណប្រតិភូទាំងនេះធ្វើដូចជាមិនដឹងពីច្បាប់។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/govt-kicks-damage-control-into-high-gear-113430/

ឧត្តមសេនីយ៍​ ទា​បាញ់​ និយាយ​ថា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិន​ស្ថិត​ក្នុង​កិច្ច​ពិភាក្សា​ជា​មួ​​យ​វៀតណាម​ទេ​

ខណៈពេលជំនួបជាមួួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទាបាញ់ បានប្រាប់អ្នកការសែតថាបញ្ហាសមុទ្រចិនខាងត្បូងដែលជាបញ្ហាក្តៅគគុកនោះ នឹងមិនត្រូវបានយកមកពិភាក្សាក្នុងកិច្ចប្រជុំនោះទេ។ ...

Khuon Narim
https://www.cambodiadaily.com/news/gen-banh-says-sea-not-on-agenda-with-vietnam-113384/

នគរបាល​ព្រំដែន​​​ខេត្ត​​​ស្វាយ​​​រៀង​​​រារាំង​​​មិន​​​ឲ្យ​​​​មាន​​​ការ​​​ត្រួត​ពិនិត្យ​ឈើ

កាលពីម្សិលមិញ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្វាយរៀងបានលើកឡើងថា សន្តិសុខព្រំដែនបានរារាំងពួកគេមិនឲ្យរឹបអូស និងត្រួតពិនិត្យរថយន្ត៣គ្រឿងដែលសង្ស័យថាដឹកឈើប្រណីតចូលប្រទេសវៀតណាមឡើយ ដោយធ្វើសញ្ញាបើកផ្លូវឲ្យក្បួនរថយន្តទាំងនេះបន្តដំណើរ ទោះជាមានការជំទាស់ពីពួកគេក៏ដោយ។ ...

អូន ​ភាព
http://www.cambodiadailykhmer.com/31893

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន​មេធាវី​ ចំ​ពេល​គណៈមេធាវី​ព្រមាន​សមាជិក​ពី​បញ្ហា​សូកប៉ាន់​

អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមេធាវីមួយរូបនៅភ្នំពេញពីបទចោទប្រកាន់លើការប្រព្រឹត្តអំពើពុករលួយ ចំពេលដែលគណៈមេធាវីចេញលិខិតជូនដំណឹងទៅកាន់សមាជិកនៅថ្ងៃពុធដែលព្រមានពួកគេពីការប្រព្រឹត្តអ្វីដែលខុសពីច្បាប់។ ...

Khy Sovuthy
https://www.cambodiadaily.com/news/anti-corruption-unit-arrests-lawyer-bar-warns-of-graft-113372/

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​ប្រាប់​ក្រុម​មន្ត្រី​​ឲ្យ​​កែ​​​លម្អ​​​​មណ្ឌល​ព្រៃ​​​ស្ពឺ​​​ ​បើ​មិន​ដូច្នោះ​ទេ​​​​បិទ​​​វា​​​តែ​​​ម្តង​​​ទៅ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អាជ្ញាធររាជធានី និងក្រសួងសង្គមកិច្ចឲ្យកែលម្អមណ្ឌលឃុំខ្លួនព្រៃស្ពឺ ដែលមានឈ្មោះអាក្រក់ ឬបិទវាតែម្តងដើម្បីកំុឲ្យរដ្ឋាភិបាលរងការអាម៉ាស់ទៀត។   ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/31871

មណ្ឌល​​​កុមារ​​​កំព្រា​​​​​​ពាក់​​​កណ្តាល​​​របស់​​​កម្ពុជា​​​​​​មិន​​​បាន​​​ចុះ​​​ឈ្មោះ

មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃអង្គារថា មណ្ឌលកុមារកំព្រាជិតពាក់កណ្តាលនៅក្នុងប្រទេសកម្ពុជាខកខានមិនបានចុះឈ្មោះជាមួយរដ្ឋាភិបាល ដោយបណ្តាលឲ្យមានការពន្យារការប៉ុនប៉ងកែទម្រង់វិស័យផ្តល់កន្លែងស្នាក់នៅដល់កុមារដ៏រឹងរូស។ ...

ប៊ុត គឹមសាយ និង Taylor O'connell
http://www.cambodiadailykhmer.com/31879

លោក ទ្រី ភាព​ ចុះកិច្ចព្រមព្រៀងសាង​សង់​​​កំពង់ផែ​ជាមួយ​ក្រុមហ៊ុន​ហុងកុង

លោក ទ្រី ភាព ឈ្មួញឈើដ៏ធំបានចុះហត្ថលេខាលើគម្រោងសាងសង់កំពង់ផែសមុទ្រក្នុងទឹកប្រាក់៣០០លានដុល្លារជាមួយក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Hutchison Port Holdings កាលពីថ្ងៃច័ន្ទ នេះបើយោងតាមលោក កែន សត្ថា អភិបាលខេត្តកែបដែលបានចូលរួមនៅក្នុងពិធីចុះហត្ថលេខានេះ។ ...

អូន ភាព
http://www.cambodiadailykhmer.com/31867

ការ​​​សាង​​​សង់​​​អគារ​​​ថ្មី​​​​​​​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​ការ​​​មិន​​​គោរព​​​សន្យា​​​នៅ​​​បុរីកីឡា​​​

មួយទសវត្សរ៍កន្លងមកហើយដែលលោកស្រី ស៊ុយ សុផាន ពាណិជ្ជករដ៏មានអំណាចបានសន្យាសាងសង់អគារចំនួន១០សម្រាប់អ្នកភូមិនៅក្នុងតំបន់បុរីកីឡា ដែលបានប្រឈមនឹងការបណ្ដេញចេញដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យរបស់លោកស្រី ប៉ុន្តែលោកស្រីបានសាងសង់តែប្រាំបីអគារប៉ុណ្ណោះ ដោយបន្សល់ទុកឲ្យអ្នកភូមិរាប់រយនាក់គ្មានផ្ទះសំបែង។ ...

ឃួន ណារិម
http://bit.ly/1WZVsc2

UN សម្ដែង​កង្វល់ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស​លើក​ឡើង​ថា ត្រូវ​ការ​ខ្លាំង​ជាង​នេះ

លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្ដែងកង្វល់ជុំវិញស្ថាន ភាពនយោបាយដ៏ចម្រូងចម្រាសនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្ដីថ្លែងការណ៍មានតែពីរប្រយោគចេញតាមរយៈ ការិយាល័យផ្នែកព័ត៌មានរបស់លោក ដែលសកម្មជនសិទ្ធិមនុស្សបានរិះគន់កាលពីម្សិលមិញ ចំពោះភាពរួញរា និងភាពអសកម្ម។ ...

Taylor O'connell
http://www.cambodiadailykhmer.com/31842

សាលាក្រុង​ភ្នំពេញ​នឹង​ផាកពិន័យ​លើ​កា​រប​ន្ទូ​របង់​សត្វ​ចិញ្ចឹម​តាម​ទី​សាធារណៈ​

សាលាក្រុងភ្នំពេញបានឱ្យដឹងថា ចាប់ផ្តើមពីថ្ងៃអង្គារ ម្ចាស់សត្វចិញ្ចឹមណាដែលអនុញ្ញាតិឱ្យសត្វចិញ្ចឹមរបស់ខ្លួនបន្ទូរបង់តាមសួនសារធារណៈពេញនិយមធំៗនៅក្នុងរាជធានីភ្នំពេញនឹងត្រូវបានព្រមានដោយសញ្ញាហាមឃាត់និងការផាកពិន័យក្នុងករណីដែលមិនបានគោរពតាមការណែនាំ ។ ...

Buth Kimsay and Taylor O'connell
http://www.cambodiadaily.com/news/city-hall-plans-penalty-for-pet-poop-in-parks-113260/

រដ្ឋសភា​អនុម័ត​ច្បាប់​អ​នីតិ​ជន​ថ្មី​

ច្បាប់កាត់ទោសអនិតិជនថ្មីមួយត្រូវបានធ្វើឡើងដើម្បីបញ្ជៀសអនីតិជនដែលប្រព្រឹត្តបទល្មើសពីការជាប់ទោសតាមផ្លូវច្បាប់ដោយជំនួសមកវិញនូវការអប់រំឱ្យបានត្រឹមត្រូវដែលជាចំណាត់ការប្រសើរសម្រាប់ការឆ្លើយតបទៅនឹងបទល្មើសអនីតិជន។ច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភាជាតិបន្ទាប់ពីត្រូវបានតាក់តែងឡើងអស់រយៈពេលមួយទសវត្សកន្លងមក។ ...

ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/parliament-passes-juvenile-justice-law-113251/

នគរបាល​វាយតប់​ជាមួយ​បាតុករ​​ក្នុង​"​ថ្ងៃ​ចន្ទ​ព័​ណ​ខ្មៅ​ទី​៤"

ទិដ្ឋភាពនៃនគរបាលធ្វើការប្រទាក់ប្រទាញបដាក្នុងអំឡុងពេលពេលវាយតប់ជាមួយបាតុករជារូបភាពតំណាងពី”ថ្ងៃចន្ទព័ណខ្មៅទី៤” ខណៈពេលដែលបាតុករបន្តកោះហៅការដោះលែងសកម្មជនសិទ្ធិមនុស្សដែលត្រូវបានជាប់ឃុំក្នុងពន្ធនាគារព្រៃសរអស់រយៈពេល១ខែ។ ...

George Wright និង ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/police-scuffle-with-protesters-on-fourth-black-monday-113239/

កម្ពុជា​គួរ​ចុះ​អនុសញ្ញា​លើ​ក​ការប្រើប្រាស់​គ្រាប់​បែក​ចង្កោម​

មានអាវុធយុទ្ធភណ្ឌក្នុងពិភពលោកតិចតួចណាស់ដែលត្រូវបានថ្កោលទោសជាសកលដូចគ្រាប់បែកចង្កោម។ ...

ផ្សារ​ទំនើប​អ៊ីអន​នឹង​សង់​អគារ​ទី​ពីរ​នៅ​ខែ​ក្រោយ

ការសាងសង់អគារផ្សារទំនើបអ៊ីអនទីពីរគ្រោងនឹងចាប់ផ្ដើមនៅខែមិថុនាខាងមុខ និងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០១៨។ ...

ក្រុមការងារភ្នំពេញបុស្តិ៍
http://bit.ly/1TH2Sev

របាយការណ៍​៖​ សត្វ​ខ្លារខិន​ឥណ្ឌូចិន​របស់​កម្ពុជា​នឹង​ត្រូវ​ផុត​ពូជ​ក្នុង​ឆ្នាំ​២០១៨

សត្វខ្លារខិនឥណ្ឌូចិនរបស់កម្ពុជានឹងត្រូវផុតពូជក្នុងឆ្នាំ២០១៨ ប្រសិនជាមិនមានចំណាត់ការលើ”វិបត្តិអន្ទាក់”ក្នុងខេត្តមណ្ឌលគិរី ដែលជាជម្រករបស់សត្វខ្លារខិនដែលនៅសេសសល់ នេះបើយោងតាមអ្នកនិពន្ធលើអត្ថបទពាក់ព័ន្ធនឹងប្រធានបទនេះដែលគ្រោងនឹងចេញផ្សាយក្នុងពេលឆាប់ៗ។ ...

Peter Ford
https://www.cambodiadaily.com/news/cambodias-leopards-facing-extinction-by-2018-expert-113182/

សហរដ្ឋអាមេរិក​៖​ រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​ត្រៀមខ្លួន​រួច​ស្រេច​ចំពោះ​ជំនួយ​ធនាគារពិភពលោក​

សហរេដ្ឋអាមេរិកបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាពីការធ្លាក់ចុះនៃសិទ្ធិក្នុងការបញ្ចេញមតិ ក៏ដូចជាចោទប្រកាន់ធនាគារពិភពលោកពីបរាជ័យក្នុងការរៀនសូត្រពីកំហុសរបស់ខ្លួន ក្នុងការបោះឆ្នោតយល់ព្រមផ្តល់ជំនួយជាច្រើនឡើងវិញមកកាន់ប្រទេសកម្ពុជា។ ...

Zsombor Peter
https://www.cambodiadaily.com/news/govt-not-ready-for-world-bank-loans%E2%80%88us-113178/

រដ្ឋមន្ត្រី​ការពារ​ខ្លួន​ក្នុង​សា​វន​ការ​ឃាតកម្ម​

មន្ត្រីក្រសួងមហាផ្ទៃដែលបានបាញ់សម្លាប់មេភូមិមួយរូប កូនប្រុសនិងចៅប្រុសឱ្យស្លាប់ក្នុងថ្លុកឈាមដោយមូលហេតុជម្លោះរឿងលុយក្នុងរាជធានីភ្នំពេញ បានធ្វើកិច្ចការពារខ្លួនក្នុងសាវនការកាត់ក្តីរបស់ខ្លួនកាលពីថ្ងៃពុធ។ ...

អ៊ូច សូនី
https://www.cambodiadaily.com/news/official-pleads-self-defense-in-murder-trial-113116/

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​​រិះគន់​រដ្ឋាភិបាល​ជុំវិញ​ករណី​វាយ​ដំលើ​​​​តំណាងរាស្ត្រ

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សកាលពីម្សិលមិញបានឲ្យដឹងថា ការសើុបអង្កេត និងការបើកសវនាការបន្ទាប់ពីការវាយដំដ៏ហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូប ដោយ សមាជិកកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីឆ្នាំមុនសុទ្ធតែ “ការព្យាយាមបិទបាំងច្បាស់ក្រឡែត”។ ...

ឃី សុវុឌ្ឍី និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/31783

លោក​ សរ​ខេ​ង​កោតសរសើរ​ជោគជ័យ​ក្នុង​បញ្ហា​ចរាចរ​

ច្បាប់ចរាចរថ្មីរបស់កម្ពុជាទទួលបានជោគជ័យសម្រាប់សុវត្ថិភាពតាមដងផ្លូវ នេះបើយោងតាមពាក្យសម្តីរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក សរខេងកាលពីម្សិលមិញ ដែលជាការលើកឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងរថយន្តដឹកកម្មការនីរោងចក្រដែលបណ្តាលឱ្យមានមនុស្សស្លាប់២នាក់និងអ្នករងរបួសជិត៦០នាក់។ ...

Mech Dara and Jack Davies
http://www.phnompenhpost.com/national/sar-kheng-hails-road-white-days

រដ្ឋាភិបាលនឹងចាប់ផ្តើមការទន្ទា្រននៅតំបន់ព្រៃការពារ

ក្នុងឆ្នាំ២០០៩ដល់ឆ្នាំ២០១២ ក្រសួងបរិស្ថានបានធ្វើឱ្្យមានការរីកដុះដាលជាលក្ខណៈជាតិ ដោយចុះកិច្ចព្រមព្រៀងទៅឱ្យក្រុមហ៊ុនចំការកៅស៊ូឯកជននិងវិនិយោគពាណិជ្ជកម្មបៃតងនានា នៅក្នុងទីកន្លែងដែលជាតំបន់ការពាររបស់ប្រទេសកម្ពុជា។ ...

Zsombor Peter and Ben Sokhean
https://www.cambodiadaily.com/news/government-will-start-chipping-away-at-protected-areas-113127/

លោក​នាយក​រដ្ឋមន្ត្រី​ចាត់​ទុក​​​កិច្ច​ខិតខំ​​​ប្រឹង​ប្រែង​ផ្ដល់​ជំនួយ​​​គ្រោះ​រាំង​ស្ងួត​ថា​ជា​ជោគ​ជ័យ

ទីបំផុតនៅពេលភ្លៀងបានចាប់ផ្ដើមធ្លាក់ទូទាំងប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញ បញ្ចប់យុទ្ធនាការផ្ដល់ជំនួយដែលលោកបានចាប់ផ្តើមកាលពីខែមុន ដើម្បីទប់ទល់គ្រោះរាំងស្ងួតអាក្រក់បំផុត ក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ ដោយចាត់ទុកគ្រោះរាំងស្ងួតនេះជាឱកាសសម្រាប់ “រៀនសូត្រ” នៅក្នុងអភិបាលកិច្ច។ ...

គុច ណារ៉េន និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/31747

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zpurv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!