ភ្នំពេញប៉ុស្តិ៍

លោកនាយក​រដ្ឋមន្ត្រី៖ ​លោក​ John Sanderson សរសើរ​កម្ពុជា​ពី​​ការអភិវឌ្ឍ​ឆាប់រហ័ស

លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន អះអាង​ថា អតីត​អគ្គមេបញ្ជាការ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា​​អ៊ុនតាក់​ (UNTAC) លោក JohnSanderson បាន​លើកសរសើរ​ពី​កម្ពុជា ដោយសារ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​លើក​ពី​ជោគជ័យ «​ដ៏ធំធេង​» ដោយសារ​កម្ពុជា​បាន​រួម​ចំណែក​ក្នុង​កិច្ចការ​ពិភពលោក កិច្ចការ​តំបន់ និង​ជាពិសេស​ប្រធាន​អាស៊ាន​។   ...

រី សុចាន់
https://www.postkhmer.com/national/2022-04-28-0912-235538.html

ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​របស់ ឈេហ្វរ៉ុន បើក​ដំណើរការ

ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​លើកដំបូង​របស់​ក្រុមហ៊ុន ឈេហ្វរ៉ុន​ (​ខេមបូឌា​) ​លីមីធីត ដែល​ស្ថិតនៅ​ផ្លូវ​ព្រៃស ក្នុង​សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ ​កាលពី​ថ្ងៃទី ​២៦ ខែមេសា ឆ្នាំ ២០២២ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-04-27-1113-235477.html

មន្ត្រី​ផ្ដល់​អនុសាសន៍​ចំនួន ​៥​ ដើម្បី​ជោគជ័យ​លើ​ការប្រើប្រាស់​កាបូន

មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ផ្តល់​អនុសាសន៍​ចំនួន​ ៥ ដើម្បីឱ្យ​ទទួលបាន​ជោគជ័យ​លើ​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន ​(LTS4CN) ខណៈ​ការរៀបចំ​យុទ្ធសាស្ដ្រ​នេះ​ជា​ចក្ខុវិស័យ​វែងឆ្ងាយ​ ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​សកល ​និង​ឆ្ពោះទៅរក​ការបញ្ចេញ​ឧស្ម័ន​ស្មើ​​សូន្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០៥០ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-04-27-1032-235468.html

ពលរដ្ឋ​ជាង​ ១៦ ០០០​ នាក់ ​ប្តូរ​ពី​កាប់​ឈើ បរបាញ់​សត្វ មក​ដាំ​ដំណាំ​ និង​ចិញ្ចឹមសត្វ

ប្រជាសហគមន៍​ជាង​ ១៦ ០០០ នាក់ ដែល​រស់នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ក្នុង​ខេត្តមណ្ឌលគិរី​បាន​ផ្លាស់ប្តូរ​មុខរបរ​ទាំងស្រុង​ពី​ការកាប់​ព្រៃឈើ និង​បរបាញ់​សត្វ ងាក​មក​ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ​វិញ​តាមរយៈ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ រៀបចំ​ដោយ​ស្ថាប័នរដ្ឋ និង​ដៃគូ​ពាក់ព័ន្ធ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-04-27-0923-235449.html

លោក ហ៊ុន សែន សម្រេច​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់ សម្រាប់​ទីសាធារណៈ និង​ទី​ចំហ​ទូទាំង​ប្រទេស

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​លើកលែង​នូវ​ការអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ សម្រាប់​ទី​សាធារណៈ និង​ទីកន្លែង​ចំហ​នានា​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​ ២៦ ខែមេសា តទៅ លើកលែងតែ​ទីតាំង​ដែល​បិទ​ជិត​ប៉ុណ្ណោះ ដោយ​លោក​បានផ្តល់​សិទ្ធិ​ទៅដល់​ប្រជាពលរដ្ឋ​ជា​អ្នកសម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ថា តើ​ត្រូវ​ពាក់ ឬ​មិន​ពាក់​ម៉ាស់​? ...

មុំ គន្ធា
https://www.postkhmer.com/national/2022-04-27-1018-235464.html

ត្រឹម​រយៈពេល​ជាង​ ១ ​ថ្ងៃ​ប៉ុណ្ណោះ មន្ទីរពេទ្យ​គន្ធបុប្ផា​ពិនិត្យ​ព្យាបាល​កុមារ​ឈឺ​ជាង​ ២ ៣០០ ​នាក់

ត្រឹមតែ​រយៈពេល​ជាង ​១ ​ថ្ងៃ​ប៉ុណ្ណោះ គិត​ចាប់ពី​ថ្ងៃទី​ ២៥ ខែមេសា ឆ្លង​ចូល​ថ្ងៃទី ​២៦ ខែមេសា មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ពិនិត្យ និង​ព្យាបាល​កុមារ​ឈឺ​ជាង ​២ ៣០០​ នាក់ ដែល​នេះ ជា​ចំនួន​ដ៏ច្រើន​មិន​ធ្លាប់មាន ក្រោយពី​រយៈពេល​ ២ ​ឆ្នាំ​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ​ ១៩​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-27-1005-235460.html

ក្រសួង​ជំរុញ​ឱ្យ​អ្នកពាក់ព័ន្ធ​ប្រើប្រាស់​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម

ក្រសួងកសិកម្ម​ស្នើ​ដល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម វិស័យ​ផលិតកម្ម​កសិកម្ម ផលិតកម្ម​សត្វ និង​ផលិតផល​ជលផល ចូលរួម​អនុវត្ត​ឱ្យបាន​ឆាប់បំផុត ចំពោះ​ការស្នើសុំ​អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និង​វិញ្ញាបនបត្រ​ក្នុង​ទម្រង់​អេឡិចត្រូនិក​នៃ​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-04-26-1053-235403.html

ចំណត​ផែ​រណប​ពហុបំណង TS១១ គ្រោង​នឹង​បើក​ដំណើរការ​នៅ​ដើមខែ​កក្កដា​ឆ្នាំនេះ

គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​រណប​ពហុ​បំណង TS១១ ដែល​ស្ថិត​ក្នុងចំណោម​ផែ​រណប ៧ ​ផ្សេងទៀត​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ សម្រេចការ​សាងសង់​បាន​ប្រមាណ ៨៥ ​ភាគរយ​ហើយ ដោយ​គ្រោង​បញ្ចប់​ការ​សាងសង់ និង​បើក​ឱ្យ​ដំណើរការ​ផ្លូវការ​នៅ​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២២ ដើម្បី​កាត់បន្ថយ​ពេលវេលា និង​តម្លៃ​ដឹកជញ្ជូន និង​ទទួល​ទំនិញ​ឆ្លងកាត់​មកពី​បណ្តា​ខេត្ត​នានា ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-04-26-1429-235404.html

ការនាំ​ចូល​-​ចេញ​របស់ SSEZ កើនឡើង​ជាង ៥០%

ទឹកប្រាក់​នៃ​ការនាំចូល​-​ចេញ​ទំនិញ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ​(SSEZ) ក្នុង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២២ កើន​ដល់​ប្រមាណ ៧១០ ​លាន​ដុល្លារ ហក់​ឡើង​ជាង ​៥០​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-04-26-1011-235408.html

រោងចក្រ​ផលិត​ចំណី​សត្វ​តម្លៃ $១៥ ​លាន ​រំពឹង​ស្រូប​វត្ថុធាតុដើម​ពី​កសិករ​បាន​ច្រើន

រោងចក្រ​ផលិត​ចំណី​សត្វ​តម្លៃ ១៥ ​លាន​ដុល្លារ នៅ​ខេត្ត​កំពង់ស្ពឺ​របស់​ក្រុមហ៊ុន​ ឌី ហឹស្ស ធីអិមអេច De HeusTMH(Cambodia) បាន​បើក​ដំណើរការ​ហើយ ដោយ​អាចមាន​សមត្ថភាព​អាច​ផលិត​ចំណី​សត្វ​បាន ១៨ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-04-26-1119-235410.html

លោកនាយក​រដ្ឋមន្ត្រី​ពិភាក្សា​ជាមួយ​មន្ត្រី​សុខាភិបាល​ពី​រឿង​ដែល​លោក​ចង់ឱ្យ​បញ្ឈប់​កាតព្វកិច្ច​ពាក់​ម៉ាស់

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​អំពី​រឿង​ដែល​លោក​ចង់ឱ្យមាន​ការដក​ចេញ​នូវ​កាតព្វកិច្ច​ពាក់ម៉ាស់​នៅតាម​ទីធ្លា​សាធារណៈ ប៉ុន្តែ​ត្រូវ​តម្រូវឱ្យ​ពាក់​ម៉ាស់​នៅតាម​ទីកន្លែង​ដែលមាន​ការបិទ​ជិតៗ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-04-26-0838-235387.html

ក្រសួង​បរិស្ថាន និង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ដាំ​កូនឈើ ២៤ ០០០ ​ដើម​ទៀត​ ដើម្បី​ស្តារ​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប

ក្រសួង​បរិស្ថាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​ ២៥ ​មេសា បាន​ដាំ​ដើមឈើ​ចម្រុះ​ចំនួន ២៤ ០០០ ​ដើម​បន្ថែមទៀត ដើម្បី​ស្តារឡើងវិញ​នូវ​ព្រៃ​លិច​ទឹក ក្នុង​តំបន់​ ៣ នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-0953-235383.html

មន្ត្រី​ប្រទះឃើញ​កូន​ផ្សោត​ ១ ​ក្បាល​​ថ្មី​ ងាប់​នៅ​ផ្នែក​ខាងលើ​នៃ​អន្លង់​កាំពី

កូន​ផ្សោត​ញី​ ១ ​ក្បាល​ត្រូវបាន​ក្រុម​ឆ្មាំ​ទន្លេ​នៃ​តំបន់​អភិរក្ស​អន្លង់​ផ្សោត​កាំ​ពី​ប្រទះ​ឃើញ​ងាប់​អណ្ដែត​ទឹក​តាម​ដង​ទន្លេមេគង្គ​កាលពី​រសៀល​ថ្ងៃ​​ទី​ ២៤ ខែមេសា ឆ្នាំ ​២០២២ នៅ​​ក្នុង​ភូមិសាស្ត្រ ឃុំ​សំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-26-1027-235395.html

អភិបាលខេត្ត​ឱ្យ​មន្ត្រី​ជំនាញ​បង្កើត​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ

អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន បាន​ណែនាំ​ដល់​មន្ត្រី​បរិស្ថាន​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក​រក​ទីតាំង​សមរម្យ​សម្រាប់​បង្កើត​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ​​ដែល​អាច​ឈានដល់​ការបង្កើត​សួនសត្វ​ព្រៃ​សម្រាប់​បម្រើ​ដល់​ភ្ញៀវទេសចរ​មើល​កម្សាន្ត​។ នេះ​​បើតាម​ការ​ឱ្យដឹងពី​លោក ជាក់ ម៉េងហ៊ាង អភិបាលរង និង​ជា​អ្នក​នាំពាក្យ​ខេត្តមណ្ឌលគិរី​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-1433-235392.html

កម្ពុជា​កំពុង​ធ្វើការ​សិក្សា​លើ​​ផ្លូវ​នាវាចរណ៍​ទន្លេបាសាក់

កម្ពុជា និង​ចិន កំពុង​សិក្សា​លើ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ទន្លេបាសាក់​ ដើម្បី​តភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ពី​ទន្លេបាសាក់​ទៅ​សមុទ្រ​ខេត្ត​កែប​ដោយ​មិនចាំបាច់​ឆ្លងកាត់​ប្រទេស​វៀតណាម​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-04-25-1116-235352.html

លោក​ ស៊ុន ចាន់ថុល ​ព្រមាន​​ដាក់ចូល​បញ្ជីខ្មៅ​ក្រុមហ៊ុន​​កូរ៉េខាងត្បូង​ ១​ ដែល​សាងសង់​ផ្លូវ មិនមាន​គុណភាព

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ព្រមាន​ដាក់ចូល​បញ្ជីខ្មៅ ក្រុមហ៊ុន​កូរ៉េខាងត្បូង​មួយ​ដែល​ទទួលបាន​សិទ្ធិ​សាងសង់​ផ្លូវជាតិ​លេខ​ ២ និង​លេខ​ ២២ ក្រោយ​រកឃើញថា ក្រុមហ៊ុន​នេះ សាងសង់​ផ្លូវ​មិនមាន​គុណភាព និង​មាន​ភាពយឺតយ៉ាវ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-04-25-0953-235333.html

លោក ស ខេង អំពាវនាវ​ជាថ្មី​ឱ្យ​ពលរដ្ឋ​ជួយផ្ដល់​​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​មាននៅ​ក្នុង​សហគមន៍

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ជាថ្មី​ម្ដងទៀត​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ផ្ដល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រប់​ប្រភេទ ដែល​កើតមាន​នៅក្នុង​សហគមន៍​មូលដ្ឋាន​របស់ខ្លួន ជាពិសេស​បទល្មើស​ទាក់ទង​នឹង​គ្រឿងញៀន​ដល់​កម្លាំង​សមត្ថកិច្ច ចុះ​បង្ក្រាប​បាន​ទាន់ពេលវេលា ដើម្បី​រក្សា​ការពារ​បាន​នូវ​ភូមិ-​ឃុំ​មាន​សុវត្ថិភាព​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-25-1017-235342.html

ព្រលានយន្តហោះ​តារាសាគរ​កំពុង​សាកល្បង​ហោះហើរ​ ដើម្បី​ពិនិត្យ​លក្ខណៈ​បច្ចេកទេស

អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ខេត្ត​កោះកុង បាននិងកំពុង​បើក​ការសាកល្បង​ហោះហើរ​ក្នុង​ការប្រើប្រាស់​សម្ភារ​បរិក្ខារ​នានា​ និង​សមត្ថភាព​របស់​បុគ្គលិក មុននឹង​ទទួលបាន​ការអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ទូទៅ​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ ដើម្បី​ចាប់​ផ្តើមធ្វើ​អាជីវកម្ម​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-04-25-1117-235353.html

លោក​ ហ៊ុន សែន ថា​ ការប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​នៅតែ​ធ្វើ​បានល្អ ទោះ​ជួប​ការលំបាក​ដោយសារ​កូវីដ

ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់ថា បើទោះបីជា​កម្ពុជា​ជួប​ការលំបាក ដោយសារ​ការរីក​រាលដាល​នៃ​មេរោគ​កូវីដ​ ១៩ ក៏ដោយ ក៏​ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​នៅតែ​ប្រតិបត្តិ​បាន​នូវ​អភិបាលកិច្ច​ល្អ និង​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ការចូលរួម​ចំណែក​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​ ២០១៦-២០៣០​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-04-25-1016-235341.html

ក្រុមហ៊ុន​ចិន​បញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព (Feasibilty Study) ​នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់

ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC) បញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ ខណ​:​ដែល​ការងារ​សាងសង់​ព្រលានយន្តហោះ​តេ​ជោ​ក្រុង​តាខ្មៅ​មាន​ល្បឿន​ទៅមុខ​។​ ...

រ៉ាន់ រើយ
https://www.postkhmer.com/business/2022-04-23-1058-235294.html

កម្ពុជា​ដាក់ឱ្យអនុវត្ត​​ការប្រើប្រាស់​ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ​អ្នកដំណើរ​តាមផ្លូវ​អាកាស​ GTAS​ ជា​ផ្លូវការ​

រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់ឱ្យអនុវត្ត​​នូវ​ការប្រើប្រាស់​ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ​អ្នកដំណើរ​តាមផ្លូវ​អាកាស (Global Travel Assessment System – GTAS) នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២ ដោយ​រំពឹងថា វា​នឹង​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​គយ​និង​រដ្ឋាករ​កម្ពុជា និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​។​ ...

រ៉ាន់ រើយ
https://www.postkhmer.com/business/2022-04-23-0947-235290.html

ពាណិជ្ជកម្ម​កម្ពុជា-​វៀតណាម មាន​ទឹកប្រាក់​ជាង $១,៧ ​ពាន់​លាន

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​វៀតណាម​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជាង ១,៧ ​ពាន់​លាន​ដុល្លារ កើន​ជាង ១៣ ​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ក្នុងនោះ​ការនាំ​ទំនិញ​ពី​វៀតណាម​កើនឡើង​ជាង ២២ ​ភាគរយ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-04-22-1132-235239.html

ជប៉ុន​ទទួល​យក​សំណើ​កម្ពុជា ដែល​ស្នើ​ដំឡើង​ដៃគូ​យុទ្ធសាស្ត្រ​ទៅ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា-ជប៉ុន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) បាន​ទទួល​យកគំនិត​ផ្តួចផ្តើម​របស់​លោក បន្ទាប់​ពី​លោក​បាន​ស្នើសុំ​ឱ្យ​ដំឡើង​ទំនាក់​ទំនង​ទ្វេ​ភាគី​ពី​ដៃគូ​យុទ្ធសាស្ត្រ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុ ជា-ជប៉ុន នៅ​ពេល​ខាង​មុខ។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-23-1827-235307.html

ប្រធានរដ្ឋសភាកម្ពុជា និងឥណ្ឌាបាន​ប្តេជ្ញា​ពង្រីក​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​នៃព្រះរា​ជា​ណាចក្រ​កម្ពុជា​និង​លោក អូ​ម ប៊ើ​ឡា ( Om Birla) ប្រធាន​រដ្ឋសភា​ឥណ្ឌា​បាន​ប្តេជ្ញា​ពង្រីក​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-24-1702-235311.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Wj8vy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!