គ.ជ.ប ផ្សព្វផ្សាយបទបញ្ជា និងនីតិវិធីបោះឆ្នោតតំណាងរាស្ដ្រនៅឆ្នាំនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្តើមផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ បន្ទាប់ពីបានប្រជុំពិភាក្សាពីភាគីពាក់ព័ន្ធ មានតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។ បទបញ្ជា និងនីតិវិធីដែលមានកម្រាស់ ៤៣៨ ទំព័រ ចែកចេញជា ១០ ជំពូក និងឧបសម្ព័ន្ធចំនួន ៩ មានចែងយ៉ាងលម្អិតអំពីវិធានសម្រាប់អនុវត្តក្នុងការដំណើរការរៀបចំការបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ …
រ៉ាន់ រើយ
https://www.postkhmer.com/national/2023-01-05-1025-245582.html