អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គារ​គ្រោង​បង្កើត​ក្រុម​ការងារ​ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​នៅ​ពន្ធនា​គារ​ខេត្ត​រតន​គិរី​

អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គា​រគ្រោង​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ចចុះ​ធ្វើ​កិច្ច​សហ​ការ​ជាមួយ​រដ្ឋ​បាល​ខេត្ត​រតន​គិរី ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ពន្ធនា​គារ​ខេត្ត​រតន​គិរី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។ ​ការ​គ្រោង​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​នេះ​ធ្វើ​ឡើង ​ក្រោយ​ពី​មានការ​ចេញ​ផ្សាយ​បែប​អត្ថាធិ​ប្បាយ​មួយ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ​កាល​ពីថ្ងៃទី​២១ ​ខែធ្នូ ឆ្នាំ​២០២២ ​របស់​សារ​ព័ត៌មាន “​ជីវិត​និង​កីឡា​ស្ដីពី​ករណី​វិវាទ​ ដីធ្លី​១កន្លែង​នៅ​ពន្ធនា​គារ​ខេត្ត​រតនគិរី ដែល​បច្ចុប្បន្ន​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៣ សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង ​ខេត្ត​រតនគិ​រី និង​បាន​ស្រាយ​បំភ្លឺ​ពី​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ​។ …

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-01-05-1150-245588.html