ភ្នំពេញប៉ុស្តិ៍
ក្រុមគ្រួសារនៅខេត្តកោះកុងទទួលបានដីពីឧទ្យានជាតិ
រដ្ឋបាលខេត្តកោះកុងបានសំរេចផ្តល់ដីសម្រាប់លំនៅដ្ឋាន និងការធ្វើកសិកម្មដែលជាផ្នែកមួយនៃគោលនយោបាយបែងចែកដីរបស់រដ្ឋាភិបាលដល់ប្រជាពលរដ្ឋចំនួន ១៣១ គ្រួសារដែលរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Sinomex Sim ដែលជាក្រុមហ៊ុនឯកជន ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/koh-kong-families-granted-land-national-park
ក្រសួងបន្តណែនាំឱ្យលើកទឹកចិត្តសិស្ស រៀនតាមអនឡាញជាប្រចាំ
ក្រសួងអប់រំ យុវជន និងកីឡាបន្តណែនាំដល់លោកគ្រូអ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្សឱ្យចូលរួមជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សតាមគ្រប់រូបភាព ដើម្បីឱ្យពួកគេអាចបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកបានជាប់ជាប្រចាំតាមរយៈការចូលប្រើប្រាស់ និងទាញយកមេរៀនពីគេហទំព័រ និងបណ្តាញសង្គមដែលក្រសួងបានបង្កើតឡើង។ ...
វ៉ន ដារ៉ា
https://bit.ly/3yMb7lC
សេចក្តីព្រាងច្បាប់ស្តីពីសហគ្រាសធុនតូច និងមធ្យមនឹងបញ្ចប់ក្នុងពេលឆាប់ៗ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គ្រោងនឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីសហគ្រាសធុនតូច និងមធ្យម ទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់ធាតុចូលបន្ថែមទៀត បន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងឧស្សាហកម្មបានបញ្ចប់សេចក្តីព្រាងច្បាប់នេះ។ ...
ធូ វិរៈ
https://bit.ly/3bVClfW
កម្ពុជានាំចេញដូងប្រេងឆៅជិត ២ ម៉ឺនតោន
កម្ពុជាបាននាំចេញដូងប្រេងឆៅប្រមាណ ២ ម៉ឺនតោននៅក្នុងរយៈពេលជិត ៥ ខែ ដើមឆ្នាំ ២០២១ កើនឡើងជាង ៣៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ធូ វិរៈ
https://bit.ly/3yKZZp5
PWSA ដាក់ផែនការរកចំណូលឱ្យបានជាង ៨៥ លានដុល្លារក្នុងឆ្នាំ ២០២២
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ដែលគ្រប់គ្រងដោយរដ្ឋ និងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានដាក់ផែនការរកចំណូលឱ្យបានជាង ៨៥ លានដុល្លារក្នុងឆ្នាំ ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ ...
ធូ វិរៈ
https://bit.ly/3ut5LZl
រដ្ឋនឹងដាក់ចេញគោលនយោបាយស្តារសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយថា កម្ពុជាកំពុងតែរៀបចំផែនការគោលនយោបាយស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញពីវិបត្តិជំងឺរាតត្បាតសកលកូវីដ ១៩ ឆ្នាំ ២០២១-២០២៣ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធានារក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈលើគន្លងនៃប្រក្រតីភាពថ្មី ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីបង្កើនសមត្ថភាព ...
ហ៊ឹន ពិសី |
https://bit.ly/3feB0mr
រដ្ឋាភិបាល ទទួលបានចំណូលពីវិស័យរ៉ែ ជាង ២១ លានដុល្លារក្នុងឆ្នាំ ២០២០
កម្ពុជាទទួលបានចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជាង ២១ លានដុល្លារកាលពីឆ្នាំ ២០២០ កើនឡើងតិចតួច ធៀបនឹងឆ្នាំ ២០១៩ មានចំនួន ២១ លានដុល្លារ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ...
ធូ វិរៈ
https://bit.ly/2RHBYyz
កម្ពុជាប្តេជ្ញាចូលរួមក្នុងរបៀបវារៈនៃការអប់រំ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាថ្លែងថា កម្ពុជាប្តេជ្ញាយ៉ាងពេញទំហឹងចូលរួមក្នុងរបៀបវារៈនៃការអប់រំ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបន្តចូលរួមជាវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សកលលោក ដោយមិនបណ្ដោយឱ្យអ្នកណាម្នាក់ ឬប្រទេសណាមួយត្រូវបានទុកចោលឡើយ។ ...
វ៉ន ដារ៉ា
https://bit.ly/3tXiGT6
ក្រសួងព័ត៌មាន ប្រាប់ស្ថាប័នព័ត៌មានទាំងអស់ប្រញាប់ទៅចុះបញ្ជីស្របច្បាប់ឱ្យបានមុនដំណាច់ឆ្នាំនេះ
ក្រសួងព័ត៌មានណែនាំដល់អង្គភាព និងក្រុមហ៊ុនផ្តល់សេវាកម្មវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ដែលមិនទាន់ចុះបញ្ជីម៉ាកពាណិជ្ជនាមស្របច្បាប់ឱ្យប្រញាប់ទៅចុះបញ្ជីឱ្យបានមុនដំណាច់ឆ្នាំ ២០២១។ ក្នុងករណីមិនអនុវត្ដក្រសួងនឹងបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណចាប់ពីឆ្នាំ ២០២២ តទៅ ខណៈមានស្ថាប័នព័ត៌មាន ៥០០ ទៅ ៦០០ ស្ថាប័នមិនទាន់បាន ...
វ៉ន ដារ៉ា
https://bit.ly/3u7xH4K
អាជ្ញាធរជាតិអប្សរា គ្រោងលែងសត្វកម្រចូលក្នុងព្រៃឧទ្យានអង្គរឆាប់ៗនេះ
អាជ្ញាធរជាតិអប្សរាគ្រោងនឹងដោះលែងសត្វស្លាបកម្រចំនួន ៣ ប្រភេទ ដែលមានសរុប ១១ ក្បាលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរក្នុងពេលឆាប់ៗនេះ បន្ទាប់ពីធ្លាប់បានលែងសត្វជាច្រើនប្រភេទចូលទៅក្នុងតំបន់នេះ។ ជាមួយគ្នាក៏បានអំពាវនាវដល់សាធារណជនចូលរួមថែរក្សាសត្វទាំងនេះ ...
រី សុចាន់
https://bit.ly/3v3jlnb
ប្រភេទស្រូវអូអឹម ៥៤៥១ មានតម្លៃខ្ពស់ ដោយសារមានទីផ្សារទៅប្រទេសវៀតណាម
ទោះបីរដូវកាលប្រមូលផលស្រូវប្រាំងឆ្នាំ ២០២១ បានបញ្ចប់ក៏ដោយ ក៏តម្លៃស្រូវប្រភេទអូអឹម ៥៤៥១ (OM 5451) ដែលមានតម្រូវការខ្ពស់នៅទីផ្សារប្រទេសវៀតណាម នៅតែរក្សាក្នុងរង្វង់ជាង ៩០០ រៀលក្នុង ១ គីឡូក្រាម ខណៈរយៈពេលដូចគ្នាឆ្នាំមុនស្ថិតក្នុងរង្វង់ជាង ៨០០ រៀល។ នេះបើយោងតាមអ្នកនៅក្នុងវិស័យស្រូវអង្ករកម្ពុជា។ ...
ហ៊ឹន ពិសី
https://bit.ly/3oAuhX6
កម្ពុជាប្តេជ្ញានឹងពង្រឹកប្រព័ន្ធដឹកជញ្ជូនឱ្យល្អ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ
កម្ពុជាប្តេជ្ញានឹងខិតខំធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនរបស់ខ្លួនដើម្បីរួមចំណែកជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ ខណៈវិស័យមួយនេះកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជំងឺកូវីដ១៩។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ ...
ហ៊ឹន ពិសី
https://bit.ly/3bFmSjR
Angkor Resources Corp នឹងសហការជាមួយសហគមន៍សម្រាប់អាជ្ញាប័ណ្ណរ៉ែមាស
ក្រុមហ៊ុន Angkor Resources Corp ដែលមានមូលដ្ឋាននៅប្រទេសកាណាដា (អតីតក្រុមហ៊ុន Angkor Gold Corp) បានប្រកាសកាលពីថ្ងៃទី ៤ ខែឧសភាថា នឹងចាប់ផ្ដើមសហការជាមួយសហគមន៍ជនជាតិដើមភាគតិចដោយអនុឡោមតាមអាជ្ញាប័ណ្ណអណ្ដូង រ៉ែមាសរបស់ខ្លួន។ សេចក្ដីប្រកាសព័ត៌មានក្រុមហ៊ុនឱ្យដឹងថា កិច្ចព្រមព្រៀងនេះគ្របដណ្ដប់លើការរុករករ៉ែ និងរួមបញ្ចូលការរានដី ហើយក្រុមហ៊ុន Angkor ប្ដេជ្ញាចិត្តថា នឹងផ្ដល់អ្នកជំនាញ ការងារការអប់រំ និងការបណ្ដុះបណ្ដាលជំនាញផ្សេងៗ ...
ធូ វិរៈ
https://bit.ly/347badC
ការរំពឹងទទួលបានថាមពលអគ្គិសនីពីខ្យល់ នៅមិនលេចចេញជាផ្លែផ្កា
គម្រោងវិនិយោគលើថាមពលអគ្គិសនីពីកម្លាំងខ្យល់ អានុភាព ៨០ មេហ្គាវ៉ាត់ (MW) នៅខេត្តកំពតរបស់ក្រុមហ៊ុន The Blue Circle មកដល់ពេលនេះមិនទាន់មានវឌ្ឍនភាពអ្វីនៅឡើយទេ ដោយសារការចរចានៃការដាក់តម្លៃលក់ថាមពលពីក្រុមហ៊ុនឱ្យអគ្គិសនីកម្ពុជា (EDC) មានកម្រិតខ្ពស់ជាងការចង់បាន។ នេះបើតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ ...
ហ៊ឹន ពិសី
https://bit.ly/2Qt0YJv
កម្ពុជានាំចេញទៅអាមេរិកកើនជិត ១៧% ដល់ជាង ១,៨ ពាន់លានដុល្លារ
ការនាំចេញសរុបរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោក បានកើនឡើងយ៉ាងខ្លាំងនៅត្រីមាសទី១ ឆ្នាំនេះ ដែលសម្រេចបានទឹកប្រាក់ជិត ១ ៨៦៣ លានដុល្លារ ទោះបីជាមានការរអាក់រអួលផ្នែកផលិតកម្មខ្លះ ដែលបានបណ្ដាលពីការរីករាលដាលជំងឺកូវីដ ១៩។ ...
ម៉ៃ គុណមករា
https://bit.ly/3yidZGT
KNPG ទទួលសិទ្ធិធ្វើអាជីវកម្មខ្សាច់សបន្តពី SIBELCO
ក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន ឯ.ក (KNPG Investment) បានទទួលការអនុញ្ញាតពីរដ្ឋាភិបាលក្នុងការវិនិយោគលើអាជីវកម្មរ៉ែខ្សាច់ស្រុកគិរីសាគរ ខេត្តកោះកុង។ ការទទួលសិទ្ធិអាជីវកម្មនេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិធ្វើអាជីវកម្មខ្សាច់សបន្តពីក្រុមហ៊ុន SIBELCO (Cambodia) Company Limited។ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងកាលពីថ្ងៃទី ១៣ ឧសភា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយលទ្ធផលដំណើរការ ...
ធូ វិរៈ
https://bit.ly/342D3nd
គណៈកម្មាធិការសម្រាប់គ្រប់គ្រង ផ្តល់ និងដកហូតគោរមងារឧកញ៉ាត្រូវបានបង្កើតឡើង
រដ្ឋាភិបាលបានចេញសេចក្តីសំរេចបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីសិក្សា និងរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងការគ្រប់គ្រង ផ្តល់ និងដកហូតគោរមងារឧកញ៉ាដែលត្រូវបានផ្តល់ជាកិត្តិយសដល់អ្នកដែលបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការអភិវឌ្ឍជាតិដោយមាន ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/national/committee-created-vet-oknhas
ក្រសួងស៊ើបអង្កេតឈើប្រណីតដែលបាននាំចេញទៅកាន់ហុងកុង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបដិសេធថាខ្លួនមិនបានអនុញ្ញាតឱ្យនាំចេញឈើប្រណីតពីខេត្តកោះកុងទៅហុងកុងទេ។ ...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/ministry-probes-exports-luxury-wood-hong-kong
អ្នកដែលជាសះស្បើយពីជំងឺកូវីដ- ១៩ ដែលចង់ចាក់វ៉ាក់សាំងត្រូវរង់ចាំរយៈពេលប្រាំមួយខែ
អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ- ១៩ មិនចាំបាច់ទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះទេ ពីព្រោះពួកគេបានបង្កើតអង្គប្រឆាំងទៅនឹងប្រភេទមេរោគ SARS-CoV-2 រួចហើយ ប៉ុន្តែពួកគេអាចទទួលបានការចាក់ថ្នាំ ...
មុំ គន្ធា
https://www.phnompenhpost.com/national/six-months-required-covid-survivors-who-want-get-vaccinated
ករណីឈូសឆាយដីនៅខេត្តសៀមរាបត្រូវបានបញ្ជូនទៅតុលាការ
រដ្ឋបាលព្រៃឈើខេត្តសៀមរាបកាលពីថ្ងៃទី ១៧ ឧសភាបានបញ្ជូនករណីគ្រឿងម៉ាស៊ីនខូចគុណភាពចំនួន ២ ទៅតុលាការបន្ទាប់ពីបើកការស៊ើបអង្កេត។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/siem-reap-land-clearing-case-referred-court
គំរោងទំនប់វារីអគ្គិសនីថ្មីខេត្តពោធិ៍សាត់បានបញ្ចប់ ៩០ ភាគរយហើយ
ការសាងសង់ទំនប់វារីអគ្គិសនី ដំណាក់ឈើក្រោមក្នុងខេត្តពោធិ៍សាត់ដែលមានប្រឡាយមេមួយខ្សែ និងប្រឡាយបង្ហូរទឹកប្រវែង ៩០ គីឡូម៉ែត្រឥឡូវបានបញ្ចប់ជាង ៩០ ភាគរយហើយហើយរំពឹងថានឹងដាក់ដំណើរការនៅខែក្រោយ។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/new-pursat-dam-project-90-finished
ក្រសួងបរិស្ថាន បន្តទទួលជំនួយឧបករណ៍វាស់គុណភាព និងកម្រិតសំឡេងខ្យល់ និងរំញ័រពីប្រទេសចិន
ក្រសួងបរិស្ថានបន្តទទួលជំនួយ ឧបករណ៍វាស់គុណភាព និងកម្រិតសំឡេងខ្យល់និងរំញ័រពីប្រទេសចិន ខណៈបច្ចុប្បន្នកម្ពុជាបានបំពាក់ឧបករណ៍វាស់គុណភាពខ្យល់បានចំនួន ៤៩ ទីតាំង នៅទូទាំង ២៥ រាជធានី-ខេត្ដ និងកំពុងរៀបចំបំពាក់បន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ...
វ៉ន ដារ៉ា
https://bit.ly/2S3tnGg
តើការផលិតបានប្រេងឆៅតិចជាងផែនការរំពឹងទុក ជាបរាជ័យរបស់កម្ពុជា ឬយ៉ាងណា?
មន្ត្រីជាន់ខ្ពស់របស់កម្ពុជាបានថ្លែងអះអាងថា រដ្ឋាភិបាល និងក្រុមហ៊ុនរុករកប្រេងរបស់សិង្ហបុរី KrisEnergy កំពុងធ្វើការជាមួយគ្នាយ៉ាងសកម្មក្នុងការរកទីផ្សារលក់ប្រេងដែលផលិតបាន និងការចាត់ចែងរៀបចំផែនការបន្ត សម្រាប់ជំហានបន្តទៀត ដើម្បីអភិវឌ្ឍធនធាននៅតំបន់ប្លុក A ដែលក្រុមហ៊ុនកំពុងដំណើរការបូម។ ...
ម៉ៃ គុណមករា
https://bit.ly/3okdAz5
រដ្ឋមន្ត្រីច្រានចោល ការផ្សាយអំពីសមត្ថកិច្ចគយហុងកុងរឹបអូសឈើប្រមាណ ២១១ តោន ដឹកចេញពីកម្ពុជា
រដ្ឋមន្ត្រីកសិកម្មបដិសេធចំពោះការផ្សាយអំពីសមត្ថកិច្ចគយហុងកុង រឹបអូសឈើប្រមាណ ២១១ តោន ដែលជាឈើជិតផុតពូជ និងមានតម្លៃជាទឹកប្រាក់ចំនួន ១,១ លានដុល្លារហុងកុង ដែលត្រូវបានដឹកចេញពីកម្ពុជានៅចន្លោះថ្ងៃទី ២៩ មេសា និងថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២១ ដែលជាចំនួនច្រើនបំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ ក្រសួងក៏កំពុងស្រាវជ្រាវករណីនេះផងដែរ។ ...
នៅ ស៊ីវុត្ថា
https://bit.ly/3tJuYOV