ភ្នំពេញប៉ុស្តិ៍
កម្ពុជារំពឹងអាចនាំស្វាយស្រស់ទៅប្រទេសចិន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងថា កសិដ្ឋានដាំស្វាយកម្ពុជាចំនួន ៣០ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយចំនួន ៤ នឹងត្រូវប្រទេសចិនពិនិត្យ និងអនុញ្ញាតឱ្យនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ នេះបើយោង ...
ធូ វិរៈ
https://bit.ly/3uGHtfF
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា ធ្លាក់ចុះជាង ២៥ ភាគរយ
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាឥណ្ឌាក្នុងឆ្នាំ ២០២០ មានទឹកប្រាក់ជាង ១៩០ លានដុល្លារ ធ្លាក់ចុះជាង ២៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៩ ខណៈបច្ចុប្បន្នកម្ពុជាកំពុងធ្វើការសិក្សាវាយតម្លៃពីលទ្ធភាពជាក់ស្តែង (Feasibility Study) ក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា ...
ហ៊ឹន ពិសី
https://bit.ly/3bL5OIJ
អាកាសយានដ្ឋានខេត្តព្រះសីហនុ បញ្ចប់ការពង្រីកសមត្ថភាពអាចភ្ជាប់តំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា
អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានលទ្ធភាពតភ្ជាប់ការហោះហើរទៅកាន់ទ្វីបអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការពង្រីកផ្លូវរត់សម្រាប់យន្តហោះខ្នាតធំចុះចត និងត្រៀមហោះឡើងបានបញ្ចប់កាលពីដំណាច់ឆ្នាំ ២០២០ កន្លងមកដែលបើកឱកាសកាន់តែទូលំទូលាយ ...
ធូ វិរៈ
https://bit.ly/3r5XwBo
វិស័យឯកជនរំពឹងលើភាពជាដៃគូរវាង NBC និង IFC ជំរុញហិរញ្ញប្បទានដល់ SME
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លោក តែ តាំងប៉ បានឱ្យដឹងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងធនាគារជាតិនៃកម្ពុជា (NBC) និងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានអន្តរជាតិ (IFC) ដើម្បីអនុវត្តគម្រោង «អភិវឌ្ឍន៍ទីផ្សារហិរញ្ញប្បទាន ...
ម៉ៃ គុណមករា
https://bit.ly/3pX7e80
អាជីវកម្មឌីជីថលត្រូវបានជំរុញឱ្យធ្វើការចុះឈ្មោះនៅក្រសួងទូរគមនាគមន៍
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី ២៤ ខែកុម្ភៈ បានលើកទឹកចិត្តដល់សហគ្រិនឌីជីថលឱ្យចុះឈ្មោះដើម្បីទទួលបានអាជ្ញាប័ណ្ណ និងទទួលបានការគាំទ្របច្ចេកទេស ការបណ្តុះបណ្តាល និងការលើកទឹកចិត្តពីក្រសួង។ ...
ធូ វិរៈ
https://www.phnompenhpost.com/business/digital-businesses-urged-register-telecoms-ministry
កម្ពុជានៅតែបន្ត រក្សាកំណើននៃការនាំចេញទៅកាន់ទីផ្សារចិនឆ្នាំមុន
ការនាំចេញសរុបរបស់កម្ពុជាទៅប្រទេសចិន បានកើនឡើងតិចតួចកាលពីឆ្នាំ ២០២០ ទោះបីជាមានការរំខានដល់ខ្សែចង្វាក់ផលិត និងផ្គត់ផ្គង់ដែលរងផលប៉ះពាល់ដោយការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។ ...
ម៉ៃ គុណមករា
https://bit.ly/3pWmulj
មន្ត្រីអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ពីប្រភេទទ្រព្យសម្បត្តិដែលមិនជាប់ពន្ធចំណេញមូលធន
មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារអះអាងថាពន្ធលើចំណេញមូលធន (Capital Gain Tax) ត្រូវបានលើកលែងចំពោះការលក់ និងផ្ទេរកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់ស្ថាប័នរដ្ឋ កម្មសិទ្ធិរបស់អ្នកការទូត និងដីកសិកម្ម។ ...
ធូ វិរៈ
https://bit.ly/3knsu5r
ទីក្រុងថ្មីមួយនៅខេត្តព្រះសីហនុ ចាប់ផ្តើមសាងសង់ក្នុងទឹកប្រាក់ប្រមាណ $១០០ លាន
អ្នកវិនិយោគិនក្នុងស្រុកបានបោះទុនវិនិយោគទឹកប្រាក់ប្រមាណជា ១០០ លានដុល្លារអាមេរិក សាងសង់ទីក្រុងថ្មីមួយក្នុងខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃតម្រូវការនៃខេត្តទឹកដីតំបន់ ឆ្នេរសមុទ្រមួយនេះ។ ...
ម៉ៃ គុណមករា
https://bit.ly/3bAuJyC
ក្រសួង ២ ណែនាំម្ចាស់រោងចក្រត្រូវចុះបញ្ជីនៅគម្រោង BFC
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូបត្រូវមកចុះបញ្ជីជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់លក្ខខណ្ឌ ...
ធូ វិរៈ
https://bit.ly/2ZLBDeD
ដំណើរការសណ្ឋាគារផ្កាយ ៥ នៅខេត្តព្រះសីហនុនឹងជួយលើកកម្ពស់ទេសចរណ៍ និងវិនិយោគថ្មី
អ្នកប្រកបអាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ចក្នុងស្រុកចាត់ទុក ការបើកដំណើរការសណ្ឋាគារលំដាប់ផ្កាយ ៥ «the Howard Johnson Plaza» នៅខេត្តព្រះសីហនុដោយក្រុមហ៊ុន Wyndham Hotels & Resorts ដែលជាក្រុមហ៊ុនអន្តរជាតិគ្រប់គ្រងពាណិជ្ជសញ្ញាក្នុងវិស័យបដិសណ្ឋារកិច្ចដ៏ល្បីល្បាញនឹងជួយ ...
ធូ វិរៈ
https://bit.ly/3dEUYqa
ជាង ២.០០០ នាក់ទទួលបានជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) បានប្រកាសថាក្នុងរយៈពេល ១០០ ថ្ងៃពួកគេបានផ្តល់ជូននូវការតំណាងផ្នែកច្បាប់ដោយឥតគិតថ្លៃនៅក្នុងសំណុំរឿងចំនួន ២.១៦៧ សម្រាប់ប្រជាពលរដ្ឋក្រីក្រ។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/over-2000-receive-free-legal-aid
កន្លែងចាក់សំរាមអចិន្ត្រៃយ៍ថ្មីនិងស្ថានីយ៍ផ្ទេរកាកសំណល់ត្រូវបានសាងសង់
ការស្ថាបនាស្ថានីយ៍ផ្ទេរសំរាមថ្មីមួយទៀតកំពុងដំណើរការនៅភាគខាងជើងនៃរាជធានីភ្នំពេញ ខណៈតំបន់ដែលមានទំហំ ៥០ ហិកតានៅខាងលិចនៅស្រុកអង្គស្នួល ខេត្តកណ្តាលកំពុងត្រូវបានគេគ្រោងធ្វើជាកន្លែងចាក់សំរាមអចិន្ត្រៃយ៍ថ្មីដែលជាផ្នែកមួយនៃ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/new-permanent-landfill-site-waste-transter-station-built
ពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ប្ដឹងជំទាស់ទៅនឹងការចេញប្លង់កម្មសិទ្ធិ
ពលរដ្ឋរស់នៅក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាច្រើនគ្រួសារបានប្តឹងជំទាស់នឹងការចេញផ្សាយប្លង់កម្មសិទ្ធិ ដោយលើកហេតុផលថា បានរំលោភលើដីកម្មសិទ្ធិរបស់ពួកគាត់ ដែលរស់នៅជាយូរឆ្នាំ ខណៈពលរដ្ឋមួយចំនួនបានអះអាងថា នៅពេលមានការតវ៉ា អាជ្ញាធរមិនទទួលពាក្យបណ្តឹង។ ...
ឡុង គីមម៉ារីតា
http://bit.ly/3dq2bu4
រដ្ឋាភិបាល ប្រកាសឲ្យដំណើរការគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២
គម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ រយៈពេល ៥ ឆ្នាំ របស់រដ្ឋាភិបាលត្រូវបានប្រកាសដាក់ឲ្យអនុវត្តពីម្សិលមិញ ខណៈមន្ត្រីថា មានចំណុចជាច្រើនទៀត ដែលត្រូវធ្វើកំណែទម្រង់នៅថ្នាក់ក្រោមជាតិ បើទោះបីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលកន្លងមកមានលក្ខណៈ ...
ឡុង គីមម៉ារីតា
http://bit.ly/3dxfI3f
ច្រកទ្វារអ៊ិនធឺណេតជាតិទទួលបានការអនុម័ត
ប្រទេសកម្ពុជាបានអនុម័តនៃការបង្កើត “ច្រកទ្វារអ៊ិនធឺណេតជាតិ” (NIG) ដែលក្នុងនោះដើម្បីសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្ដាញអ៊ីនធឺណេតក្នុងប្រទេស និងអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/national-internet-gateway-gets-pm-stamp-approval
ពាណិជ្ជកម្មកម្ពុជា-ជប៉ុនធ្លាក់ ប៉ុន្តែសញ្ញាស្ទុះងើបឡើងវិញខ្លាំង
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនធ្លាក់ចុះ ៨,៤៥ ភាគរយ ដែលមានតម្លៃសរុបត្រឹមតែ ២ ០៩៩,៥៧ លានដុល្លារនៅឆ្នាំ ២០២០ ធៀបនឹងឆ្នាំ ២០១៩ ដោយការនាំចេញរបស់កម្ពុជាធ្លាក់តិចជាងជប៉ុននាំមកកម្ពុជា ដែលបណ្តាលមកពីការ ...
ធូ វិរៈ
https://bit.ly/3ar6V0B
ផលិតផលកសិកម្មជាង ២០ ម៉ឺនតោន ត្រូវបាននាំចេញក្នុងខែមករា
កម្ពុជាបាននាំចេញផលិតផលកសិកម្មសំខាន់ៗសម្រេចបានសរុប ២០៣ ៤៨៥ តោន ក្នុងខែមករា ឆ្នាំ ២០២១ ដោយផលិតផលទាំងនោះរួមមាន អង្ករ កៅស៊ូ ចេកស្រស់ ស្វាយស្រស់ គ្រាប់ស្វាយចន្ទី គ្រាប់ពោត ម្ទេសស្រស់ និងម្រេច។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង ...
ធូ វិរៈ
https://bit.ly/37qPsU7
ខេត្តចំនួន ៥ របស់កម្ពុជា នៅមិនទាន់មានការប្រើប្រាស់បង្គន់បានទូលំទូលាយ
ខេត្តចំនួន ៥ នៅកម្ពុជាមិនទាន់មានការប្រើប្រាស់បង្គន់ទូលំទូលាយនៅឡើយ ខណៈខេត្តស្វាយរៀង ព្រៃវែង បាត់ដំបង និងកណ្ដាលមានភាគរយនៃការប្រើប្រាស់បង្គន់ច្រើនជាងគេ។ ក៏ប៉ុន្តែក្រសួងអភិវឌ្ឍន៍ជនបទរំពឹងថា នៅឆ្នាំ ២០២៥ ខាងមុខគ្រប់គ្រួសារនៅទូទាំងប្រទេសនឹងមានបង្គន់ប្រើប្រាស់។ ...
នៀម ឆេង
https://bit.ly/3jUcA2v
ក្រុមហ៊ុន ៣ ចុះបញ្ជីនៅ CSX បង្ហាញប្រតិបត្តិការវិជ្ជមាន
ក្រុមហ៊ុន ៣ ចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម ត្រូវបានរាយការណ៍ប្រតិបត្តិការដ៏ល្អប្រសើរដោយឃើញការស្ទុះងើបឡើងវិញចាប់ពីត្រីមាសទី ៤ ឆ្នាំមុន ដោយឆ្លុះបញ្ចាំងមកពីវិធានការដ៏សកម្មរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចបន្តរស់បាន ទោះបីជាការរីក ...
ម៉ៃ គុណមករា
https://bit.ly/2NzmxX2
ជនជាតិដើមជំរុញឱ្យបញ្ចប់ការទន្ទ្រានដី
ប្រជាពលរដ្ឋជាង ៨០០ គ្រួសារនៃសហគមន៍ជនជាតិដើមភាគតិចកួយនៅសាឡាកសាគរ និងចោមព្រិចរស់នៅលើផ្ទៃដីជាង ៤០០០ ហិកតានៅក្នុងខេត្តកំពង់ធំកំពុងអំពាវនាវដល់អាជ្ញាធរ ឲ្យ មានដំណោះស្រាយឱ្យបានលឿនចំពោះជំលោះដីធ្លីដែលបណ្តាលមកពីការទន្ទ្រានយកដីពីភាគីខាងក្រៅ។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/natives-urge-end-land-rows
រោងចក្រដំឡើងត្រីចក្រយានយន្តអគ្គិសនី នឹងចាប់ផ្តើមនៅខែឧសភា
Onion Mobility Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង MVL បានបោះទុន ២០ លានដុល្លារ ក្នុងការបង្កើតរោងចក្រដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើថាមពលអគ្គិសនីអាចនឹងបង្ហាញវត្តមានលើទីផ្សារកម្ពុជាក្នុងអំឡុងដើមខែ ...
ហ៊ឹន ពិសី
https://bit.ly/3s1KEwg
ក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនបានបង្ហាញពីប្រតិបត្តិការល្អប្រសើរនៅក្នុងឆ្នាំ ២០២០
ក្រុមហ៊ុនមួយចំនួនដែលចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ប្រតិបត្តិការអាជីវកម្មល្អប្រសើរកាលពីឆ្នាំមុន បើទោះបីភាពតានតឹងនៃសេដ្ឋកិច្ចដែលបានបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ធ្វើឱ្យប៉ះពាល់ ...
ម៉ៃ គុណមករា
https://bit.ly/37lUIbP
FedEx នឹងចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជានាពាក់កណ្តាលឆ្នាំនេះ
FedEx ដែលជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនចម្រុះអន្តរជាតិមានមូលដ្ឋាននៅអាមេរិកមានផែនការនឹងចាប់ផ្តើមដំណើរការសេវាដឹកទំនិញតាមផ្លូវអាកាសមកកម្ពុជានៅពាក់កណ្តាលឆ្នាំ ២០២១។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ...
ធូ វិរៈ
https://bit.ly/2Nwj2Rd
រដ្ឋាភិបាលបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ នៅក្រុង-ស្រុកចំនួន ៤ នៃខេត្តព្រៃវែង
រាជរដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យបង្កើត «តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍» ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលតំបន់នោះមានផ្ទៃដីទំហំ ៣ ៥៥៧ ហិកតា។ ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងថ្មីនេះក្នុងគោលបំណង ដើម្បីធានាការរក្សា និងការការពារសោភណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ បរិស្ថាន និង ...
អោម ប៊ុនធឿន
https://bit.ly/2ZpRTSG