ភ្នំពេញប៉ុស្តិ៍

មេឃុំ​បិតត្រាំង​ចង់​ឲ្យ​ពលរដ្ឋ​ និង​ឧកញ៉ា​ ចរចា​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី

មេឃុំ​បិតត្រាំង លោក មាចចាន់ កាលពី​ថ្ងៃ​ចន្ទ​បាន​ស្នើ​ឲ្យ​ភាគី​វិវាទ​ដីធ្លី ចរចា​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឈ្នះ​ទាំងសងខាង​ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់​ពី​ប្រជាពលរដ្ឋ​ចំនួន​ ៧៧ ​គ្រួសារ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​លើ​ករណី​វិវាទ​ដីធ្លី ជាមួយ​ឧកញ៉ា​ម្នាក់ និង​ឈ្មួញ​គួកជេដី​នៅ​ភូមិ​ពូធឿង​។ ...

វ៉ន ដារ៉ា
https://bit.ly/2QKo4sX

លោក ហ៊ុន សែន បង្ហាញ​បទពិសោធ​កម្ពុជា​ដែល​រងគ្រោះ​ ដោយសារ​នយោបាយ​ការបរទេស​របស់​ប្រទេស​មួយចំនួន

លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ទៅកាន់​ប្រតិភូ​ជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​បាន​អះអាង​ថា ប្រទេស​មួយ​ចំនួន​ដែល​ប្រកាស​តាំងខ្លួន​ជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស បែរ​ជា​ប្រទេស​ទាំងនោះ​កន្លងមក​បាន​​គាំទ្រ ...

ខន សាវិ
https://bit.ly/37kWZSF

កម្ពុជា-អាមេរិក​ បន្ត​ពង្រឹង​កិច្ចសហការ​លើ​ការអភិរក្ស​ធនធាន​ធម្មជាតិ

លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថ្លែងថា កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទៅលើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ខណៈ​ដែល​កម្ពុជា​មាន​ផ្ទៃដី​សម្រាប់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​រហូត​ដល់​ជាង ៧ លាន​ហិកតា​។​ លោក សាយ សំអាល់ បាន​ថ្លែង​បែបនេះ​នៅ​អំឡុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​នា ...

ម៉ិច ដារ៉ា
https://bit.ly/2KEwTAt

លោក​ ហ៊ុន សែន ទទួលពាន​រងា្វន់​ភាព​ជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ទទួល​ពានរង្វាន់​ភាព​ជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ​ពី​សហព័ន្ធ​សន្តិភាព​សកល​ (UPF) ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ ២ នៅ​វិមាន​សន្តិភាព​ដែល​ប្រគល់​ដោយ​សហស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល លោកស្រី Hak Ja Han Moon បន្ទាប់ពី​លោក​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​។ លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ប្រាប់ ...

រី សុចាន់
https://bit.ly/32YrWbX

ជប៉ុន​ផ្ដល់ជំនួយ​ជិត​ ២០ ​ម៉ឺន​ដុល្លារ​ សម្រាប់​គម្រោង​អង្គការ​ជប៉ុន​នៅ​កម្ពុជា

រាជរដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ​ ១៨ ​វិច្ឆិកា​ បាន​បន្ដ​ផ្ដល់​ជំនួយ​ឥតសំណង​ជិត​ ២០ ​ម៉ឺន​ដុល្លារ​ ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​នៅ​កម្ពុជា​លើ​ «​គម្រោង​សម្រេច​ឱ្យបាន​នូវ​បរិស្ថាន​រស់នៅ​ប្រកប​ដោយ​ចីរភាព​តាមរយៈ​ការអប់រំ​បរិស្ថាន​តាមបែប​ការ​អនុវត្ដ​នៅ ...

វ៉ន ដារ៉ា
https://bit.ly/2OxBBB4

ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ចំនួន​ ២ បង្ហាញ​ប្រាក់ចំណូល​ដ៏រឹងមាំ

ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំនួន​ ២ គឺ​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ (GTI) និង​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS) បាន​រាយការណ៍​ពី​ប្រតិបត្តិការ​អាជីវកម្ម​ល្អ​ជាមួយ​នឹង​ប្រាក់ចំណូល​ដ៏រឹងមាំ​នៅ​ត្រីមាស​ទី​ ៣ ឆ្នាំ​នេះ​។ ...

ម៉ៃ គុណមករា
https://bit.ly/342z2gT

ក្រសួង​បង្កើត​អនុគណៈកម្មាធិការ ​ទប់ស្កាត់​ការហ៊ុមព័ទ្ធ​យក​ដីព្រៃ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​​បាន​ប្រកាស​បង្កើត​អនុគណៈ​កម្មាធិការ​ខេត្ត​មណ្ឌលគិរី​ដើម្បី​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដីព្រៃ​ដើម្បី​វាត​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ជា​អ្វី​ដែល​មន្ត្រី​បាន​បញ្ជាក់ថា យន្តការ​នេះ​ជា​ផ្នែក​មួយ​ដើម្បី​កុំឱ្យ​មន្ត្រី​រុញ​ការងារ​ដាក់​គ្នា​ទៀត​ជុំវិញ​ការចុះ​ទប់ស្កាត់​សកម្មភាព ...

ខន សាវិ
https://bit.ly/2QtvWid

រថយន្ត​ដឹកឈើ​ខុសច្បាប់​ចំនួន​ ៩ គ្រឿង​ត្រូវ​បាន​​ឃាត់​ទុក​

គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កាលពី​ថ្ងៃច័ន្ទ​បាន​រារាំង​រថយន្ត​ចំនួន​ ៩ គ្រឿង​ដែល​បាន​ប្រើ​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​ឆ្លងកាត់​ស្រុក​ស្នួល​ខេត្តក្រចេះ​។ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/nine-illegal-timber-trucks-impounded

អាជ្ញាធរ​ជួសជុល​ទំនប់​ដែល​រំលោភបំពាន​

អាជ្ញាធរ​ខេត្តបាត់ដំបង​និង​ប្រជាពលរដ្ឋ​កំពុង​ជួសជុល​ទំនប់ទឹក​ដែល​បាន​បាក់បែក​មួយ​ផ្នែក​នៅក្នុង​ភូមិ​ស្វាយ​ជាតិ​ ស្ថិត​ក្នុង​ឃុំ​រាំងកេសី​ ស្រុក​សង្កែ​ បន្ទាប់ពី​កសិករ​រំលោភ​យក​វា​ដើម្បី​យក​ស្រោចស្រព​ដីស្រែ​របស់​ពួកគេ​។ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/authorities-fix-breached-dam

ជំងឺគ្រុនឈាម​កើនឡើង​ជាង​ឆ្នាំមុន ប៉ុន្តែ​ស្ថានភាព​នៃ​ជំងឺ​នេះ​មន្ត្រី​សុខាភិបាល​អាច​គ្រប់គ្រង​បាន

មន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​នៃ​ជំងឺគ្រុនឈាម​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ធូរស្រាល​ច្រើន និង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន បើទោះបី​ក្នុង​រយៈពេល​ជិត​ ១១ ​ខែ​នេះ​មាន​អ្នក​ឆ្លង និង​កើត​ជំងឺគ្រុនឈាម​ជាង​ ៦ ​ម៉ឺន​នាក់​ ដែល​ជា​ចំនួន​កើនឡើង​ជិត​ ៣ ​ដង បើ​ធៀប​នឹង ...

ឡុង គីមម៉ារីតា
https://bit.ly/32UAdOc

កម្ចី និង​ប្រាក់​បញ្ញើ​ នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កើន​ខ្លាំង

ប្រាក់កម្ចី និង​ប្រាក់បញ្ញើ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​របស់​កម្ពុជា​បាន​កើនឡើង​ខ្លាំង គិត​ត្រឹម​ចុងខែ​កញ្ញា​ឆ្នាំ​នេះ ដែល​ក្នុងចំណោម​នោះ​អ្នក​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា កំណើន​នេះ​កំពុង​ឆ្លុះបញ្ចាំង​ពី​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ​ល្អប្រសើរ ព្រមទាំង​ស្ថិរភាព​នយោបាយ​។ ...

ម៉ៃ គុណមករា
https://bit.ly/2O13tyH

តំណក់​ប្រេង​ដំបូង​ នឹង​ទទួល​បាន​នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ

ប្រមុខ​រដ្ឋាភិបាល​បានប្រកាស​ជាថ្មី​ថា កម្ពុជា​នឹង​ទាញ​បាន​តំណក់​ប្រេង​លើកដំបូង​ពី​គម្រោង​អភិវឌ្ឍន៍​អណ្តូងប្រេង​អប្សរា​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ ២០២០ បន្ទាប់ពី​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy បាន​សម្រេច​កិច្ចព្រមព្រៀង​សម្រាប់​ការផ្គត់ផ្គង់​សម្ភារ​សាងសង់​ក្បាល​អណ្តូង ដើម្បី​ទាញ​យក​ប្រេង​នៅ​ប្លុក A ។ នេះ​បើតាម​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ...

ធូ វិរៈ
https://bit.ly/2O0sAle

ប្រទេស​ថៃ​ជំរុញ​ការនាំចេញ​កៅស៊ូ​គឺជា​ក្តី​កង្វល់​មួយ​

លោក​ ម៉ែ​ន សុ​ភ័ក្ត្រ​ អ្នក​ដាំ​ និង​ជា​អ្នកនាំ​ចេញ​ជ័រកៅស៊ូ​បាន​បង្ហាញ​ក្តី​បារម្ភ​ថា​ តម្លៃនឹង​បន្ត​ធ្លាក់ចុះ​ ខណៈ​ប្រទេស​ថៃ​ព្យាយាម​ជំរុញ​ការនាំចេញ​កៅស៊ូ​ធម្មជាតិ​របស់​ខ្លួន​។ កាលពី​ខែមីនា​ក្រុមប្រឹក្សា​កៅស៊ូ​ត្រីភាគី​អន្តរជាតិ​ (ITRC​) ដែល​មាន​ប្រទេស​ថៃ​ ឥណ្ឌូ​នេ​ស៊ី​ និង​ម៉ាឡេស៊ី ...

ធូ វិរៈ
https://www.phnompenhpost.com/business/thailand-boosting-rubber-exports-concern

អគារ​ពន្ធនាគារ​ព្រៃស​ថ្មី​នឹង​បើក​ដំណើរការ​

កាលពី​ថ្ងៃសុក្រ​ អគារ​ពន្ធនាគារ​ព្រៃស​ថ្មី​មួយ​ ដែល​ជាផ្នែក​មួយ​នៃ​គម្រោង​ពន្ធនាគារ​លំដាប់​ VIP​ ត្រូវ​បាន​បញ្ចប់​និង​ប្រគល់​ជូន​អគ្គ​នា​យក​ដ្ខា​នព​ន្ធ​នា​គារ​នៃ​ក្រសួងមហាផ្ទៃ​ ហើយ​អគារ​នេះ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​ឆាប់​ៗខាង​មុន​។ ...

ម៉ិច ដារ៉ា
https://www.phnompenhpost.com/national/new-prey-sar-block-set-open

ការនាំចេញ​ស្បែកជើង​ និង​ទំនិញ​​ ធ្វើដំណើរ​កើន​ដល់​ជាង​ $៤ ​ពាន់​លាន

ការនាំចេញ​ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ​របស់​កម្ពុជា​បាន​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំនេះ ដែល​ជំរុញ​ដោយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ធ្វើ​ដំណើរ​របស់​អាមេរិក​។ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/exports-footwear-and-travel-goods-buoyed-tariff-privileges

កម្ពុជា​បាន​នាំចូល​អំបិល​ ៥ ០០០ ​តោន ​ពី​ប្រទេស ​ឥណ្

កម្ពុជា​បាន​នាំចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា​ក្នុង​បរិមាណ​ប្រហែល ៥ ០០០ តោន​ ហើយ​មកដល់​ពេលនេះ ខណៈ​បរិមាណ​អំបិល​ក្នុង​ស្តុក​ស្ទើរ​អស់ទាំង​ស្រុង​ទៅហើយ​។ នេះ​បើតាម​សហប្រធាន​សហគមន៍​ផលិត​អំបិល កំពត​កែប (SPCKK)​។ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/cambodia-imports-5000-tonnes-indian-salt

ព្រលានយន្តហោះ​ភ្នំពេញ​ ជា​អាកាសយានដ្ឋាន​ល្អ​បំផុត​ទាក់ទង​នឹង​កំណើន

ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួល​ពានរង្វាន់​ជា​ព្រលានយន្តហោះ​ល្អ​បំផុត​ទាក់ទង​នឹង​កំណើន​អ្នកដំណើរ​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ ២០១៩​។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​អាកាសចរណ៍ CAPA​។​ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/phnom-penh-intl-airport-wins-award-passenger-traffic-soars

នាយករដ្ឋមន្ត្រី​ បង្ហាញ​ពី​ការ​មាន​លទ្ធភាព​សាងសង់​ផ្លូវ

លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន អះអាង​ក្នុង​ពេល​លោក​ធ្វើជា​អធិបតី​នៃ​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន​ ៣៤ ​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា ការបញ្ចេញ​ថវិកា​សន្សំ​ ១០០ ​លាន​ដុល្លារ​ ក្នុងការ​ស្ថាបនា​ផ្លូវ​ទាំងនេះ​គឺ​​តិចតួច​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​ថវិកា​សន្សំ​របស់​រដ្ឋាភិបាល​ដែល ...

វ៉ន ដារ៉ា
https://bit.ly/2KL7mpx

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង Fusionex Group ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ ដើម្បី​ពង្រឹង​ការសម្របសម្រួល​ពាណិជ្ជកម្ម​វៃឆ្លាត​នៅ​កម្ពុជា

ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា និង Fusionex Group ដែលជា​ក្រុមហ៊ុន​ដ៏ធំ​មួយ​ហើយ​ទទួលបាន​ពានរង្វាន់​ជាច្រើន និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​នៅក្នុង​តំបន់ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ដែល​ក្រុម​ទាំង​ ២ ​នឹង​សហការ​គ្នា​ក្នុង​ការសម្របសម្រួល​ពាណិជ្ជកម្ម​វៃឆ្លាត​នៅ​កម្ពុជា​។ កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
https://bit.ly/32Xqx5E

VOA ​កំពុង​ទំនាក់ទំនង​ជួល​ម៉ោង​វិទ្យុ​ក្នុង​ស្រុក​ ២ ​ផ្សាយ​ព័ត៌មាន​ឡើងវិញ

វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) ​បាន​កំពុង​ធ្វើ​ទំនាក់ទំនង​ជាមួយ​វិទ្យុ​ក្នុង​ស្រុក​ ២ ដើម្បី​ពិភាក្សា​លើ​នីតិវិធី​ជួល​ម៉ោង​ផ្សាយ​ឡើងវិញ ក្រោយពី​ទទួល​បាន​ការអនុញ្ញាត​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នាពេល​ថ្មីៗ​កន្លងមកនេះ​។ យោងតាម​ប្រភពពី​វិទ្យុ​សំបុក​ឃ្មុំ និង​វិទ្យុ​ ១០២​។ ...

ខន សាវិ
https://bit.ly/37eMZKY

អាជ្ញាធរ​រើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​ភ្នំ​គូលែន ហើយ​បន្ត​ឱសានវាទ​ ៥ ​ថ្ងៃ

ក្រោយពី​អាជ្ញាធរ​បាន​រុះរើ​សំណង់​រោង​អនាធិបតេយ្យ ៤៩ រោង​ ក្នុងចំណោម​សំណង់​រោង​ជិត ១ ០០០ ​ខ្នង ​ដែល​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​គម្រប​ព្រៃឈើ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​កាលពី​ចុង​សប្ដាហ៍​មុន​នោះ​, លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា អាជ្ញាធរ​កំពុង​ស្វែងរក​ចាប់ខ្លួន​ក្រុម​សកម្មជន ...

វ៉ន ដារ៉ា
https://bit.ly/2NWvYxu

វិនិយោគិន​ចិន​មកពី​ខេត្ត​ហ៊្វូជៀន​ បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា

ក្រុម​អ្នកវិនិយោគ​មកពី​ខេត្ត​ ហ៊្វូជៀន (Fujian) ប្រទេស​ចិន បាន​បង្ហាញ​ពី​ការចាប់​អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សក្តានុពល​មួយចំនួន ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ ខណៈ​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ ២ ​បាន​កើនឡើង​ជា​បន្តបន្ទាប់​។ ...

ហ៊ឹន ពិសី
https://bit.ly/2rK7wqh

មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ​ព្រមាន​ចាត់វិធានការ​លើ​ពលរដ្ឋ ​ដែល​រំលោភ​កាន់កាប់​ដី​ដែនជម្រក​សត្វព្រៃ

អាជ្ញាធរខេត្ត​ពោធិ៍សាត់​ព្រមាន​ចាត់វិធានការ​ទៅ​លើ​ប្រជាពលរដ្ឋ​ ៣១ ​គ្រួសារ ដែល​មក​តាំង​ទីលំនៅ​ដោយ​ខុសច្បាប់​ដោយ​រំលោភ​កាន់កាប់​ដី​ប្រមាណ​ជា​ ១០០ ​ហិកតា​​ នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​នៅក្នុង​ភូមិ​ស្ទឹងថ្មី ស្រុក​វាលវែង​ដោយ​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា​សប្ដាហ៍​​ក្រោយនេះ​។ នេះ​បើ​យោង ...

សុទ្ធ គឹមសឿន
https://bit.ly/2OcCiQo

រោងចក្រ​ស៊ីម៉ងត៍​តម្លៃ​ជាង ១០០ ​លាន​ដុល្លារ​ បើក​ដំណើរការ​ផ្លូវការ

រោងចក្រ​ផលិត​ស៊ីម៉ងត៍​ក្រោម​ការវិនិយោគ​ ១១០ ​លាន​ដុល្លារ​ នៅ​ខេត្ត​កំពត​បាន​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​អាច​ផលិត​បាន ១ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។ រោងចក្រ​នេះ​ក្លាយជា​រោងចក្រ​ស៊ីម៉ងត៍​ទី​ ៥ នៅក្នុង​ប្រទេស ​កម្ពុជា ដើម្បី​ជាការ​ឆ្លើយតប​ទៅ​នឹង​ការអភិវឌ្ឍ​យ៉ាង​រហ័ស​នៃ​វិស័យ​សំណង់ ...

ម៉ៃ គុណមករា
https://bit.ly/2OhU84x

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hpPhW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!