ក្រសួងរៀបចំដែនដីលើកឡើងពីសមត្ថកិច្ចរបស់ខ្លួនក្នុងការវាស់វែង និងផ្តល់សិទ្ធិកាន់កាប់ដីឯកជនរបស់រដ្ឋ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងពីសមត្ថកិច្ចរបស់ខ្លួនក្នុងការអង្កេតវាស់វែងសុរិយោដីនៃក្បាលដីក្នុងគោលបំណងផ្តល់កម្មសិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ ខណៈកន្លងមកការផ្តល់សិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ គឺត្រូវបានធ្វើឡើងដោយគ្មានការពិនិត្យ និងផ្ទៀងផ្ទាត់ពីរដ្ឋបាលសុរិយោដី។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធថ្នាក់ជាតិកាលពីថ្ងៃទី ១៨ ខែមករា ដោយបានរៀបរាប់ថា កន្លងមកមានករណីនៃការវាស់វែង និងកំណត់ព្រំក្បាលដីក្នុងគោលបំណងផ្តល់សិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋដោយគ្មានការពិនិត្យ និងផ្ទៀងផ្ទាត់ពីរដ្ឋបាលសុរិយោដីនោះទេដែលធ្វើឱ្យនិយាមការនៃក្បាលដីខ្វះភាពសុក្រឹត ជាន់ក្បាលដីគ្នា និងបង្កឱ្យមានវិវាទដីធ្លី។ …
ឡុង គីមម៉ារីតា
https://bit.ly/3c66pq6