ក្រសួងប្រាប់ ស្ថាប័នពាក់ព័ន្ធទប់ស្កាត់ការដុតភ្លើងយកឃ្មុំ ឬ ចាប់សត្វ ដែលអាចបង្កវិនាសកម្ម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឱ្យមានការទប់ស្កាត់ការប្រើប្រាស់ភ្លើងក្នុងការយកឃ្មុំ ដុតចាប់សត្វ ដុតវាលស្មៅយកល្បាស់ខ្ចីជាដើម ដែលនាំឱ្យឆេះព្រៃ រាលដាលឆេះស្រូវ និងភូមិប្រជាពលរដ្ឋ ជាហេតុនាំឱ្យមានវិនាសកម្មផ្សេងៗកើតឡើងនៅរដូវប្រាំង។ សេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ភ្លើងឆេះព្រៃរបស់ក្រសួងកសិកម្មចេញថ្ងៃទី ២០ ខែមករា បានឱ្យដឹងថា កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង គឺដោយសារសកម្មភាព កាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងលំនៅឋានថ្មី ការដុតព្រៃដើម្បីចាប់សត្វជាដើម។ …
អោម ប៊ុនធឿន
https://bit.ly/3iKKSo0