ភ្នំពេញប៉ុស្តិ៍
លោក ស ខេង បញ្ជាឲ្យសមត្ថកិច្ច បង្កកទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជនពាក់ព័ន្ធជួញដូរមនុស្ស និងកាប់ឈើខុសច្បាប់
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ចជំនាញធ្វើការបង្កកទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជនដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការកាប់ឈើខុសច្បាប់។ ...
ម៉ិច ដារ៉ា
https://bit.ly/31JYypP
ឧកញ៉ា គង់ ក្រឹង ត្រូវបានឃាត់ខ្លួន ក្រោយកោះហៅសួរពាក់ព័ន្ធបទល្មើសព្រៃឈើ
ឧកញ៉ា គង់ ក្រឹង ដែលល្បីខាងមុខជំនួញឈើ ត្រូវបានឃាត់ខ្លួន ក្រោយពីកោះហៅឲ្យចូលខ្លួនសាកសួរ ពីថ្ងៃម្សិលមិញ ពាក់ព័ន្ធបទល្មើសព្រៃឈើ ខណៈសកម្មជនការពារព្រៃឈើ និងអ្នកច្បាប់ ជំរុញឲ្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបញ្ឈប់សកម្មភាពដុតបំផ្លាញ រថយន្តដែលបម្រើឲ្យបទល្មើស ...
វ៉ន ដារ៉ា និង សុទ្ធ គឹមសឿន
https://bit.ly/2KNHfNJ
តំណាងអ្នកមានទំនាស់ដីនៅកោះកុង មកដាក់ញត្តិនៅស្ថានទូតអាមេរិក
តំណាងពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន នៅខេត្តកោះកុងជាង ១០ នាក់ កាលពីម្សិលមិញ បានមកដាក់ញត្តិនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីសុំឲ្យជួយអន្តរាគមន៍ករណីជម្លោះដីធ្លី បន្ទាប់ពីពឹងពាក់លើស្ថាប័នរដ្ឋអស់ពេលជិត ១០ ឆ្នាំមកហើយ តែនៅពុំ ...
ឡុង គីមម៉ារីតា
https://bit.ly/2Hak4fq
ខេត្តចំនួន ៨ និងពលរដ្ឋជិត ៨ ពាន់គ្រួសារ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខែនេះ
ទឹកជំនន់ទឹកភ្លៀងរយៈពេលខ្លីចាប់ពីដើមខែសីហានេះ បានធ្វើឲ្យប៉ះពាល់ដល់ខេត្ដចំនួន ៨ ក្នុងប្រទេស កម្ពុជា ក្នុងនោះពលរដ្ឋប្រមាណជិត ៨ ០០០ គ្រួសារ រងផលប៉ះពាល់ រួមទាំងដំណាំស្រូវ និងដំណាំរួមផ្សំជិត ៨ ០០០ ហិកតាផងដែរ។ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការ ...
វ៉ន ដារ៉ា
https://bit.ly/2N7qJuG
សកម្មជនការពារព្រៃឈើ សាទរការបង្ក្រាបសិប្បកម្មកែច្នៃឈើ
ក្រុមសកម្មជនការពារព្រៃឈើបានសម្ដែងក្ដីសាទរចំពោះលទ្ធផលនៃការចុះបង្ក្រាប ទីតាំងរោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ជាង ១៥០ កន្លែង របស់គណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ នាពេលថ្មីៗនេះ។ ...
ឃុត សុភចរិយា
https://bit.ly/33KuyM8
ក្រសួងឲ្យសាលាអប់រំកុមារមានបញ្ហាអូទីសឹម រើទីតាំង
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យអង្គការសាលារៀនទន្សាយដែលផ្ដល់ការអប់រំជាពិសេសដល់កុមារកើតមានបញ្ហាអូទីសឹម (autism) រើទីតាំងចេញពីបុរីទារក និងកុមារជាតិ និងបានប្រាប់ឱ្យស្វែងរកអគារប្រើប្រាស់ផ្ទាល់ខ្លួន បន្ទាប់ពីបានជួយ ...
ខន សាវិ
https://bit.ly/302S1pz
ចំណូលកំពង់ផែព្រះសីហនុ កើនឡើង ១៦ ភាគរយ
ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានកើនឡើងជាង ១៦ ភាគរយ នៅត្រីមាសទី២ ឆ្នាំ ២០១៩ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍មិនទាន់ធ្វើសវនកម្មដែលបានចេញផ្សាយនៅលើផ្សារហ៊ុន។ របាយការណ៍បង្ហាញថា នៅត្រីមាសទី២ ឆ្នាំ ២០១៩ កំពង់ផែ ...
ហ៊ឹន ពិសី
https://bit.ly/2YJMyHI
ផលិតកម្មស្បែកជើង នឹងឃើញឱកាសវិនិយោគច្រើនជាងកាត់ដេរ
វិស័យស្បែកជើងរបស់ប្រទេស កម្ពុជា នឹងមើលឃើញឱកាសថ្មីសម្រាប់ការវិនិយោគ និងការផលិតច្រើនជាងវិស័យកាត់ដេរ ដោយសារតែកំណើនដ៏សំខាន់របស់វិស័យនេះអំឡុងពេល ៥ ឆ្នាំចុងក្រោយជាប់គ្នា។ នេះបើតាមព្រឹតិ្តបត្រស្រាវជ្រាវរបស់អង្គការអន្តរជាតិខាងការងារលើវិស័យកាត់ដេរ វាយនភណ្ឌ និងស្បែកជើង (GTF) របស់ប្រទេស កម្ពុជា។ របាយការណ៍ ...
ធូ វិរៈ
https://bit.ly/2Z3iXse
ពលរដ្ឋ ២២ ក្រុម សុំពន្លឿនការដោះស្រាយបញ្ហាដីធ្លី
ពលរដ្ឋមានទំនាស់ដីធ្លីចំនួន ២២ ក្រុម មកពី ២ ក្រុង និង ៣ ស្រុក នៅខេត្តព្រះសីហនុ បានស្នើឲ្យអភិបាលខេត្តជួយដោះស្រាយបញ្ហា និងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ជាអ្វីដែលលោក គួច ចំរើន សន្យាថា ជួយដោះស្រាយម្ដង ...
សុទ្ធ គឹមសឿន
https://bit.ly/2YPwoMV
សំណុំរឿង ០២/០២ នួន ជា រលត់តាមមរណភាព
អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមប្រកាសថា បណ្ដឹងអាជ្ញាលើ នួន ជា ក្នុងសំណុំរឿង ០០២/០២ បានរលត់ទៅតាមមរណភាពរបស់លោកហើយ រាល់កិច្ចការដំណើរការនីតិវិធីសម្រាប់ នួន ជា នៅតុលាការកំពូល។ មេធាវីការពារ ...
នៀម ឆេង
https://bit.ly/2MjzCBI
រដ្ឋបាលខេត្តដកយកដី ៩៩០ ហិកតា ពីលោក សេង សុវណ្ណារ៉ា មកឲ្យរដ្ឋវិញ
រដ្ឋបាលខេត្តមណ្ឌលគិរីបានសម្រេចដកហូតយកដីចំនួន ៩៩០ ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចប្រគល់ឱ្យមន្ទីរបរិស្ថានគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ ក្រោយពីដីនេះត្រូវបានលោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ធ្វើលិខិត ...
ខន សាវិ
https://bit.ly/2Z2MgHb
សមាជិកក្រុមប្រឹក្សាស្រុកនិងឃុំ ២ នាក់ ត្រូវបានចាប់ខ្លួន
សមត្ថកិច្ចខេត្តកំពត នឹងបញ្ជូនជនសង្ស័យ ២ នាក់ ជាសមាជិកក្រុមប្រឹក្សាស្រុកឈូកម្នាក់ និងសមាជិកក្រុមប្រឹក្សាឃុំតាកែនម្នាក់ ទៅសាលាដំបូងខេត្តកំពតនៅថ្ងៃនេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន នៅថ្ងៃទី ១៣ ខែ សីហា ដែលពាក់ព័ន្ធក្លែងបន្លំឯកសារប្លង់ដីរបស់ពលរដ្ឋ រស់នៅ ...
សុទ្ធ គឹមសឿន
https://bit.ly/2YPqnjv
ACU រកឃើញលុយជិត $៤០ ម៉ឺន ពីអំពើពុករលួយរបស់មន្ត្រីសុរិយោដីខេត្តពោធិ៍សាត់
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញលុយទទួលពីអំពើពុករលួយបន្ថែមទៀតរបស់ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ លោក លៀម ប៊ុនរឿន ដែលបានប្រព្រឹត្តល្មើសច្បាប់ ១៤០ ករណី សរុបចំនួនជិត ៤០ ម៉ឺនដុល្លារ ក្នុងរយៈពេលនៃការកាន់តំណែង ៣ ឆ្នាំ ក្រោយ ...
សុទ្ធ គឹមសឿន
https://bit.ly/2YLkRP1
រដ្ឋមន្ត្រីដែនដី ពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សា លើសេចក្ដីព្រាងច្បាប់សំណង់
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីម្សិលមិញ បានជួបពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជុំវិញសេចក្ដីព្រាងច្បាប់ស្ដីពី សំណង់ ដែលមានគោលបំណងធានាគុណភាព សន្តិសុខ សុវត្ថិភាពសំណង់នៅកម្ពុជា។ ការពិភាក្សានេះ ...
ឡុង គីមម៉ារីតា
https://bit.ly/31wt7iy
ជំនន់ទឹកភ្លៀង បន្តប៉ះពាល់ពលរដ្ឋជាង ៥ ពាន់គ្រួសារ និងដំណាំស្រូវ
ខេត្ដជាប់សមុទ្រចំនួន ៤ និងខេត្ដនៅភាគឥឦសានចំនួន ២ បានរងគ្រោះធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ទឹកភ្លៀងចាប់តាំងពីដើមខែសីហារហូតមកដោយបានបង្កផលប៉ះពាល់ជាបន្តបន្ទាប់ដល់ពលរដ្ឋជាង ៥ ០០០ គ្រួសារ និង ...
វ៉ន ដារ៉ា
https://bit.ly/31AUKHe
អគារកម្ពស់ ៩ ជាន់ តម្រូវឱ្យរុះរើជាបន្ទាន់ ក្រោយរកឃើញសង់ខុសបច្ចេកទេស
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាឲ្យរុះរើអគារកម្ពស់ ៩ ជាន់ មួយកន្លែងឆាប់ៗនេះ ស្ថិតនៅភូមិលេខ ៤ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញការសាងសង់ខុសបច្ចេកទេស និងគ្មានគុណភាព ខណៈក្រសួងមហាផ្ទៃក៏បានផ្អាកសកម្មភាពរបស់ក្រុមហ៊ុនមួយដែល ...
សុទ្ធ គឹមសឿន
https://bit.ly/2Kv6jtY
អាជ្ញាធរខេត្តស្ទឹងត្រែង ដាំគ្រាប់ត្នោត ៣ ម៉ឺនគ្រាប់ តាមព្រំដែនកម្ពុជា-ឡាវ
ត្នោតចំនួន ៣ ម៉ឺនគ្រាប់ ត្រូវបានដាំនៅអមសងខាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-ឡាវ ចាប់ពីចំណុចបង្គោលព្រំដែនលេខ ០៤០ ទៅដល់បង្គោលព្រំដែនលេខ ០៤២ ដែលមានប្រវែងចំនួន ១០ គីឡូម៉ែត្រ កាលពីថ្ងៃទី ១១ សីហា ដែលមន្ត្រីខេត្តស្ទឹងត្រែងអះអាងថា នេះគឺជាការដាំដើមត្នោតលើក ...
ខន សាវិ
https://bit.ly/2MfV8re
មនុស្ស ៤ នាក់ ត្រូវបានឃាត់ និងឃុំខ្លួន ពាក់ព័ន្ធការកាប់ទន្ទ្រានព្រៃនៅកំពង់ធំ និងកោះកុង
លោក សេង ប៊ុណ្ណា អនុប្រធាន និងជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំបានចេញដីកាកាលពីថ្ងៃទី ៩ សីហា ប៉ុន្តែភ្នំពេញប៉ុស្ដិ៍ ទើបទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា សាលដីកាបានបញ្ជាឲ្យភ្នាក់ងារសមត្ថកិច្ចនៃ ...
សុទ្ធ គឹមសឿន
https://bit.ly/2MVIJIu
ប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគប៉េស្ដជ្រូក ដល់សត្ដឃាតដ្ឋាននៅភ្នំពេញ និងខេត្ដកណ្ដាល
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកាលពីថ្ងៃម្សិលមិញ បានចែកម៉ាស៊ីនសម្រាប់បាញ់ថ្នាំសម្លាប់មេរោគជំងឺប៉េស្ដជ្រូកអាហ្រ្វិកចំនួន ១០ គ្រឿង និងទឹកថ្នាំចំនួន ១៥៥ លីត្រ ដល់កន្លែងសត្តឃាតដ្ឋានចំនួន ១០ ក្នុងនោះមាន ៩ នៅ ...
ខន សាវិ
https://bit.ly/2KKvUOv
កម្ពុជា និងស្រីលង្កា ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងក្នុងតំបន់
រាជរដ្ឋាភិបាលកម្ពុជា និងស្រីលង្កា ក្នុងជំនួបទ្វេភាគីកាលពីសប្ដាហ៍មុននៅក្នុងទីក្រុងភ្នំពេញបានបញ្ជាក់សាជាថ្មីអំពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគី រួមទាំងភាពជាដៃគូក្នុងកម្រិតតំបន់ បំណងនាំមកនូវសន្តិភាព និង ...
រី សុចាន់
https://bit.ly/2TmDbbc
GMAC ព្រមានថា ការផ្អាកប្រព័ន្ធ EBA នឹងធ្វើឱ្យរងគ្រោះកម្មករ ៧៥ ម៉ឺននាក់
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC នាថ្ងៃទី ១២ ខែសីហា បានចេញសេចក្ដីថ្លែងការណ៍មួយដោយលើកឡើងថា លទ្ធភាពនៃការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងធ្វើឲ្យរងគ្រោះដល់កម្មករកម្មការិនី ៧៥ ម៉ឺននាក់ និងគ្រួសាររបស់ពួកគេប្រមាណ ៣ ...
នៀម ឆេង
https://bit.ly/2YSb5tD
មនុស្ស ៤ នាក់ស្លាប់ និងជាង ២ ០០០ គ្រួសារ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ និងជាង ២ ០០០ គ្រួសារ កំពុងតែរងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀងដែលបានធ្លាក់ភ្លៀងខ្លាំងនៅក្នុងខេត្តព្រះសីហនុ និងរតនគិរី ព្រោះតែទទួលរងឥទ្ធិពលខ្យល់ព្យុះ និងភ្លៀង។ នេះបើយោង ...
វ៉ន ដារ៉ា
https://bit.ly/2YVUJfd
NBC និង CMA នឹងស៊ើបអង្កេតករណីនៅក្នុងរបាយការណ៍លីកាដូ
ធនាគារជាតិនៃ កម្ពុជា NBC បានថ្កោលទោស ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់កម្ចីមិនគោរពក្រមសីលធម៌ ខណៈបានរិះគន់របាយការណ៍ ចេញដោយអង្គការ លីកាដូ ថាជាកង្វះខាតដ៏ធំក្នុងការសិក្សា។ នេះបើអគ្គនាយក NBC ...
Thou Vireak
https://www.phnompenhpost.com/business/national-bank-cambodia-slams-ngos-lending-report
រដ្ឋាភិបាលៈ កំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះមកនៅត្រឹម ៦,៥% នៅក្នុងឆ្នាំ ២០២០
សារាចរណែនាំស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ដែលមានចំនួន ២៧ ទំព័របានឲ្យដឹងថា រាជរដ្ឋាភិបាលបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះពីរង្វង់ ៧,១ ភាគរយ ក្នុងឆ្នាំ ២០១៩ ...
នៀម ឆេង
https://bit.ly/33f9mxE