កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ​គ្រោង​នឹងត្រូវ​បញ្ចប់​ចុងឆ្នាំ​នេះ

ប្រទេស​កម្ពុជា និង​ចិន​ បាន​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ក្នុង​ជុំ​ទី​ ២ ដើម្បី​ឈានទៅ​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​ឆ្នាំ​ ២០២០ នេះ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ការចរចា​កិច្ចព្រមព្រៀង​សេរី​កម្ពុជា និង​ចិន​បាន​បញ្ចប់​ការចរចា​ក្នុង​ជុំ​ទី​ ២ កាលពី​ថ្ងៃទី​ ៩ ខែមេសា ដែល​ការចរចា​នេះ​បាន​ធ្វើឡើង​តាមរយៈ​វីដេអូអនឡាញ​ដោយ​ភាគី​កម្ពុជា​មាន​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ភាគី​ចិន​តំណាង​ដោយ​លោក Yang Zhengwei អគ្គនាយករង​ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​។ …

ធូ វិរៈ
https://bit.ly/2V27Vk0