ភ្នំពេញប៉ុស្តិ៍
កម្ពុជា-វៀតណាម ពិភាក្សាពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសព្រំដែន
សភាពាណិជ្ជកម្មកម្ពុជា និងតំណាងក្រុមហ៊ុនមកពីបណ្តាខេត្តនៅភាគខាងត្បូងប្រទេសវៀតណាមសរុបជាង ៦០ ក្រុមហ៊ុន កាលពីចុងសប្តាហ៍មុនបានរៀបចំវេទិកាធុរកិច្ចមួយ ដើម្បីពិភាក្សាគ្នាអំពីការជំរុញ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅជាប់ព្រំដែននៃប្រទេសទាំង ២។ នេះបើយោងតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដែល ...
ហ៊ឹន ពិសី
https://bit.ly/2LAOeuC
ធនាគារអភិវឌ្ឍន៍ជនបទត្រៀមប្រាក់ ៥០ លានដុល្លារ សម្រាប់វិស័យស្រូវអង្ករកម្ពុជា
ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានប្រកាសផ្តល់ទុន ៥០ លានដុល្លារ សម្រាប់ជាកម្ចីផ្តល់ឲ្យអ្នកនៅក្នុងវិស័យស្រូវអង្ករនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាកង្វះទុនបង្វិលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃ។ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឲ្យដឹងថា ទុននេះអាចនឹងជួយទិញស្រូវបានជិត ៣០ ម៉ឺនតោនក្នុងរដូវប្រមូលផល ...
ធូ វិរៈ
https://bit.ly/2P134N2
លោកនាយករដ្ឋមន្ត្រីសរសើរអ្នកសារព័ត៌មាន ពីការទប់ស្កាត់ព័ត៌មានក្លែងក្លាយ
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានកោតសរសើរដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានមួយចំនួនធំដែលបានខិតខំទប់ស្កាត់ព័ត៌មានក្លែងក្លាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងពួកឱកាសនិយមក្នុងបំណងបំពុលបរិយាកាសសង្គមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របពេលដែលក្លិបអ្នកកាសែតស្នើឲ្យសមត្ថកិច្ចសហការ ដើម្បីឲ្យ ...
ម៉ិច ដារ៉ា
https://bit.ly/36cfmI4
រដ្ឋាភិបាលបែងចែកថវិកាជិត $៩០០ លាន សម្រាប់អភិវឌ្ឍមូលដ្ឋានឆ្នាំ ២០២០
រាជរដ្ឋាភិបាលបានបែងចែកថវិកាប្រមាណជិត ៩០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍមូលដ្ឋានឆ្នាំ ២០២០ កើនឡើង ២៧៦ លានដុល្លារ បើប្រៀបធៀបក្នុងឆ្នាំ ២០១៩ ដែលមានប្រមាណ ៦២៤ លានដុល្លារ។ នេះបើយោងតាមការប្រកាសរបស់លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈនៅក្នុងពិធីបើកសិក្ខាសិលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ ២០២០ ...
ម៉ិច ដារ៉ា
https://bit.ly/2RxllDt
ក្រសួងបរិស្ថាន ណែនាំឲ្យបង្ការកុំឲ្យភ្លើងឆេះព្រៃ
ក្រសួងបរិស្ថាន ណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ភ្លើងជាមធ្យោបាយផ្សេងៗ ដើម្បីចៀសវាងបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ដែលប្រឈមនឹងទោសទណ្ឌជាប់ពន្ធនាគារដល់ទៅ ១០ ឆ្នាំ និងទោសពិន័យជាប្រាក់ជាដើម។ ការណែនាំនេះធ្វើ ...
ឡុង គីមម៉ារីតា
https://bit.ly/2RyDDnC
ក្រសួង ជំរុញឲ្យវិនិយោគលើរោងចក្រសម្អាតស្វាយ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវឲ្យវិស័យឯកជនធ្វើការវិនិយោគលើការបង្កើតរោងចក្រវេចខ្ចប់ និងសម្លាប់មេរោគលើផ្លែស្វាយ ដើម្បីបំពេញតម្រូវការស្តង់ដានាំចេញស្វាយទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាទទួលបានភ្លើងខៀវនាំចេញស្វាយទៅកូរ៉េខាងត្បូង និងកំពុងសិក្សាពីលទ្ធភាពនាំចេញទៅទីផ្សារចិន។ ...
ធូ វិរៈ
https://bit.ly/2sSXwMd
ទុនវិនិយោគវិស័យសំណង់ ២០១៩ មានជាង $៩ ពាន់លាន
ទុនវិនិយោគវិស័យសំណង់កម្ពុជាក្នុងឆ្នាំ ២០១៩ នេះមានតម្លៃប្រមាណជាង ៩ ពាន់លានដុល្លារ កើនឡើងជិត ៨០ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៨ ដែលកំណើនភាគច្រើនបានមកពីការសាងសង់នៅក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...
ហ៊ឹន ពិសី
https://bit.ly/364RAxR
ក្រុមហ៊ុននាំចេញអង្ករ ជំរុញឲ្យកសិករចូលរួមកសិកម្ម កិច្ចសន្យា
ការធ្វើកិច្ចសន្យាកសិកម្ម រវាងសហគមន៍ផលិតស្រូវជាមួយក្រុមហ៊ុនប្រមូលទិញ និងរោងម៉ាស៊ីនកិនស្រូវកំពុងជួយឲ្យកសិករទទួលបានអត្ថប្រយោជន៍ជាច្រើន ពិសេសទីផ្សារ និងតម្លៃ។ នេះបើតាមអ្នកនៅក្នុងវិស័យស្រូវអង្ករកម្ពុជា។ «កិច្ចសន្យាកសិកម្ម» សំដៅដល់ការធ្វើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ជាមួយនឹងសហគមន៍កសិកម្មណាមួយទាក់ទង ...
ហ៊ឹន ពិសី
https://bit.ly/33TQTFZ
លោក សៅ សុខា ណែនាំដល់មន្ត្រីពាក់ព័ន្ធថែវត្ថុតាង ដែលរឹបអូសពីការបង្ក្រាបបទល្មើសធនធានធម្មជាតិ
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានប្រាប់ឲ្យអភិបាលខេត្ត/ក្រុង ត្រូវថែរក្សាគុណភាព និងបរិមាណវត្ថុតាងដែលចាប់ពីបទល្មើសផល អនុផលព្រៃឈើ ដើម្បីទុកដាក់ដេញថ្លៃលក់ និងបង្វិលជាថវិកាជាតិ ដោយមន្ត្រីសន្យាគោរពតាមបទបញ្ជានេះ។ ...
សុទ្ធ គឹមសឿន
https://bit.ly/36iEAoz
លោក ស៊ុន ចាន់ថុល ជំរុញឲ្យអ្នកនៅភ្នំពេញជិះរថយន្តក្រុង ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យប្រជាពលរដ្ឋនៅភ្នំពេញប្រើប្រាស់សេវាធ្វើដំណើរសាធារណៈ (រថយន្តក្រុង) ដែលមានស្រាប់ ជាជាងប្រើប្រាស់រថយន្តផ្ទាល់ខ្លួនដែលនាំឲ្យមានការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ នាពេលបច្ចុប្បន្ន។ លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះនៅក្នុងវេទិកាសំណេះសំណាលស្តីពី «ចល័តភាព (ការធ្វើដំណើរ) ...
ឡុង គីមម៉ារីតា
https://bit.ly/36iDwkz
ពិព័រណ៍ «ព្រៃឈើក្នុងដួងចិត្ដខ្ញុំ» ឆ្លុះបញ្ចាំងពីការងារអភិរក្សសត្វ និងព្រៃធម្មជាតិ របស់អតីតអ្នកប្រមាញ់
កម្រងរូបថតជាច្រើនសន្លឹកដែលរៀបរាប់អំពីកិច្ចការអភិរក្សបរិស្ថានរបស់ឆ្មាំព្រៃក្នុងខេត្ដកោះកុង នឹងត្រូវបានដាក់តាំងបង្ហាញនៅថ្ងៃទី ៧ ខែធ្នូ នេះ នៅ 5DrunkMen ជាន់ដំបូលក្នុងទីក្រុងភ្នំពេញ។ រូបថតទាំងអស់ក៏ត្រូវដាក់លក់សម្រាប់ទ្រទ្រង់គម្រោងរបស់ ...
ហុង រស្មី
https://bit.ly/2qvwBoQ
វិស័យឯកជនរំពឹងថា EAEU នឹងជួយពង្រីកទីផ្សារនាំចេញ
អ្នកក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងស្រូវអង្កររំពឹងថា ការបើកច្រកពាណិជ្ជកម្មថ្មីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី គឺជាការធ្វើពិពិធកម្មទីផ្សាររបស់កម្ពុជា។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃពុធ បានចេញរបាយការណ៍ស្តីពីលទ្ធផលសិក្សាស្រាវជ្រាវនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពអឺរ៉ុបអាស៊ី ( EAEU)។ ...
ធូ វិរៈ
https://bit.ly/2Pma5XX
មន្ត្រីទូតអាមេរិក សរសើរវិស័យឌីជីថលនៅកម្ពុជា
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើវិស័យឌីជីថលនៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាជាប្រទេសមានអត្រាអ្នកប្រើប្រាស់ទូរស័ព្ទច្រើនមួយនៅក្នុងតំបន់ដែលអាមេរិកមានបំណងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកនេះឲ្យរឹតតែប្រសើរថែមទៀត ។ ...
ម៉ិច ដារ៉ា
https://bit.ly/2rZd2FF
មន្ត្រីច្រានចោលព័ត៌មាន ពីផលប៉ះពាល់ដោយការវិនិយោគ
មន្ត្រីរដ្ឋាភិបាលបានច្រានចោលព័ត៌មានដែលទើបចេញផ្សាយដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលបានបង្ហាញផលប៉ះពាល់ពីការវិនិយោគដីសម្បទាន ហើយបានចាត់ទុកព័ត៌មាននោះថាជារឿងចាស់ ខណៈបញ្ហាទាំងនោះត្រូវបានដោះស្រាយរួចហើយ ប៉ុន្តែបានស្វាគមន៍នូវបណ្ដឹងនានាប្រសិនបើនៅមានករណីនេះដើម្បី ...
ខន សាវិ
https://bit.ly/2Yl6DAR
រដ្ឋាភិបាលឲ្យអាជ្ញាធរឃុំ-សង្កាត់ម្ចាស់ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនក្នុងមូលដ្ឋាន
ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិរបស់រដ្ឋាភិបាលបានតម្រូវឲ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធរួមទាំងអាជ្ញាធរឃុំ-សង្កាត់ទាំងអស់ត្រូវបង្ការ ទប់ស្កាត់ បង្ក្រាបដោះស្រាយប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពម្ចាស់ការរៀងៗខ្លួន ដើម្បីគ្រប់គ្រងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយមណ្ឌលសុខភាពនីមួយៗនៅតាមឃុំ-សង្កាត់ ត្រូវមានសមត្ថភាពព្យាបាល និងគ្រប់គ្រងអ្នកដែល ...
ម៉ិច ដារ៉ា
https://bit.ly/2RoGzDn
អាជ្ញាធរនឹងបើកការដ្ឋានស្តារអូរប្រឡាយទាំងអស់ ក្នុងក្រុងព្រះសីហនុ
អាជ្ញាធរខេត្តព្រះសីហនុនឹងចាប់ផ្ដើមបើកការដ្ឋានស្ដារ និងពង្រីកអូរប្រឡាយទាំង ៥ ខ្សែ ប្រវែងប្រហែល ២៦ គីឡូម៉ែត្ររួមទាំងប្រឡាយតូចៗផ្សេងទៀតនៅថ្ងៃទី ៩ ខែធ្នូ ដើម្បីរំដោះទឹកនៅពេលដែលមានភ្លៀងកុំឱ្យមានការជន់លិចទីក្រុងទេសចរណ៍មួយនេះ ដូចកាលពីឆ្នាំកន្លងមកទៀត។ ជាមួយគ្នានេះលោក គួច ចំរើន អភិបាលខេត្ត ...
ខន សាវិ
https://bit.ly/34WDw9n
ក្រុមហ៊ុនចិនស្វែងរកការវិនិយោគលើដំណាំដូងនៅកម្ពុជា
វិនិយោគិនមួយក្រុមមកពីខេត្តហាយណាន ប្រទេសចិន ឥឡូវនេះកំពុងស្វែងរកឱកាសសម្រាប់ដំណាំដូង។ កាលពីម្សិលមិញ គណៈប្រតិភូបានជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នៅទីក្រុងភ្នំពេញដើម្បីពិភាក្សាពីវិស័យដូងនៅក្នុងប្រទេស ...
ជា វណ្ណៈ
https://www.khmertimeskh.com/50667072/chinese-firms-seek-investments-in-coconut-farming-in-cambodia/
ជប៉ុនផ្តល់ហិរញ្ញប្បទាន $២២ លាន សម្រាប់សង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅពោធិ៍សាត់
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់ ២ ៤០៥ លានយ៉េនស្មើនឹងប្រមាណ ២២ លានដុល្លារ សម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្ត ...
ម៉ិច ដារ៉ា
https://bit.ly/33QYBR6
រដ្ឋាភិបាលនឹងបញ្ចប់ផែនការមេ សម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយឆាប់ៗ
រដ្ឋាភិបាលកម្ពុជាជិតបញ្ចប់សេចក្ដីព្រាងផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ២០២១-២០៣០ ហើយដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការតភ្ជាប់ និងកាត់បន្ថយតម្លៃដឹកជញ្ជូន និងឡូជីស្ទិក ដើម្បីធ្វើសមាហរណកម្មទៅក្នុងតំបន់ និងពិភពលោក។ សេចក្ដីព្រាងនេះត្រូវបានរំពឹងថា នឹងត្រូវបញ្ចប់ត្រឹមពាក់កណ្ដាលឆ្នាំ ២០២០ ខាងមុខ។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពី ...
ម៉ៃ គុណមករា
https://bit.ly/34SL5Oe
អាមេរិកសន្យាថា នឹងជួយបណ្ដុះបណ្ដាលទ័ពមួកខៀវរបស់កម្ពុជា
សហរដ្ឋអាមេរិកបានសន្យាជួយបណ្តុះបណ្តាលដល់កងកម្លាំងមួកខៀវកម្ពុជា និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២ ឲ្យកាន់តែល្អប្រសើរ ខណៈដែលឯកអគ្គរដ្ឋទូតអាមេរិកថ្មី លោក Patrick Murphy បានជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទជាអ្វីដែលអ្នកវិភាគមើលឃើញថា ជាការចាប់ផ្ដើមធ្វើឲ្យទំនាក់ទំនងបានប្រសើរឡើងវិញ។ នៅក្នុងជំនួបជាមួយលោក PatrickMurphy នៅ ...
ម៉ិច ដារ៉ា
https://bit.ly/34RG48O
លោក ស៊ុន ចាន់ថុល ឲ្យមន្ត្រីបិទយានដ្ឋានកែច្នៃដំឡើងយានយន្តខុសច្បាប់ និងខុសបច្ចេកទេសឲ្យអស់ចុងឆ្នាំនេះ
លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យមន្ត្រីជំនាញចាត់វិធានការបិទយានដ្ឋានកែច្នៃដំឡើងយានយន្តខុសបច្ចេកទេស និងខុសច្បាប់នៅទូទាំងប្រទេសឲ្យអស់នៅចុងឆ្នាំង ២០១៩ នេះព្រោះយានយន្តទាំងនោះតែងតែបង្កគ្រោះថ្នាក់ និងបង្កឲ្យមានផលប៉ះពាល់សុវត្ថិភាពចរាចរណ៍។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ...
សុទ្ធ គឹមសឿន
https://bit.ly/2PcGn7z
បណ្តាញទូរស័ព្ទទាន់ហេតុផ្លូវការរបស់គណៈកម្មាធិការសិទ្ធិមនុស្សទទួលបានការកោតសរសើរ
ក្រុមសង្គមស៊ីវិលបានសាទរចំពោះបណ្តាញទូរស័ព្ទផ្លូវការថ្មីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ និងផ្តល់សិទ្ធិអំណាចដល់ជនងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ។ អ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/human-rights-committees-legal-hotline-receives-praise
វិនិយោគិន ចាប់អារម្មណ៍លើការគ្រប់គ្រងមូលនិធិ
ក្រុមវិនិយោគិនចិនបានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើក្រុមហ៊ុនគ្រប់គ្រងមូលនិធិនៅកម្ពុជា ខណៈវិស័យនេះកំពុងបង្ហាញពីកំណើននៅក្នុងទីផ្សារមូលធនកម្ពុជា។ ការបង្ហាញចំណាប់អារម្មណ៍ធ្វើឡើងក្នុងជំនួបពិភាក្សាមួយជាមួយអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទកាលពីថ្ងៃចន្ទ។ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ក្នុងជំនួបពិភាក្សាមួយកាលពីថ្ងៃទី ...
ធូ វិរៈ
https://bit.ly/2r7jfPY
អ្នកលួចរុករានដីតំបន់អភិរក្សសំឡូត ត្រូវបានសមត្ថកិច្ចកំណត់អត្ដសញ្ញាណ
សមត្ថកិច្ចខេត្តបាត់ដំបងបានកំណត់អត្តសញ្ញាណជនខិលខូចរួចហើយករណីលួចកាប់រុករានដីក្នុងដែនជម្រកសត្វព្រៃ «តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» នៅភូមិអូរតាតឹង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបងបន្ទាប់ពីសមកិច្ចបានដកបំផ្លាញដើមទុរេន និងដើមដូងសរុបប្រមាណ ៣០០ ដើម ដែលជនឱកាស ...
សុទ្ធ គឹមសឿន
https://bit.ly/2DOSr9E