ក្រសួងអប់រំលើកពេលការប្រឡងឌីប្លូម និងបាក់ឌុប ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩
ក្រសួងអប់រំលើកពេលរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះ ដោយមិនបានកំណត់ពេលវេលានៃការចាប់ផ្ដើមវិញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈដែលជំងឺនេះកំពុងរាតត្បាតនៅតាមបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។ ក្រសួងអប់រំបានបញ្ជាក់ក្នុងសេចក្តីណែនាំកាលពីថ្ងៃពុធថា៖ «ក្នុងឆ្នាំសិក្សា ២០១៩-២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តអនុវត្តកំណែទម្រង់ការប្រឡងគ្រប់ប្រភេទស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។ …
រី សុចាន់
https://bit.ly/3c0JdGs