ភ្នំពេញប៉ុស្តិ៍

ជំនាញ​វិជ្ជាជីវៈ​ជាង​ ១៣ ​ពាន់​កន្លែង​បើក​សម្រាប់​សិស្ស​ធ្លាក់​បាក់ឌុប

ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​បើក​ផ្ដល់​អាហារូបករណ៍​ចំនួន ១៣ ​ពាន់​កន្លែង​ដែល​ជា​ប្រភេទ​ជំនាញ​វិជ្ជាជីវៈ​កំពុង​មាន​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​សិស្ស​ដែល​បាន​ប្រឡង​ធ្លាក់​បាក់ឌុប​ (​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​)​ ​កាលពី​ខែ​សីហា ...

វ៉ន ដារ៉ា
https://bit.ly/2PJnK9W

ពលរដ្ឋ និង​ព្រះសង្ឃ​តវ៉ា​ប្រឆាំង​ការ​លួច​លក់​ដី​វត្ត

ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ​ជាង ៥០០ នាក់​/​អង្គ រស់នៅ​ភូមិ​ពោធិ៍ធំ និង​ភូមិ​ខ្សាច់ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម​កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ដោយ​ចោទ​លោកគ្រូ​/​អ្នកគ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា​ពោធិ៍ធំ​ចំនួន ៦ ​នាក់​ថា​បាន​ឃុបឃិត​គ្នា​លួច​លក់​ដី​ «​វត្ត​សារិកាកែវ​» ​ទៅ​ឲ្យ​ឈ្មួញ​ជា ...

សុទ្ធ គឹមសឿន
https://bit.ly/2MGnnLv

ជំនន់ទឹកភ្លៀង បង្កឲ្យមានការផ្អាកការ​ធ្វើដំណើរ នៅលើជាតិលេខ ៤

ជំនន់​ទឹក​ភ្លៀង ​ដែលបង្កឡើង​ដោយ​ឥទ្ធិពល​ព្យុះមង្ឃុត​ និង ​ព្យុះ​បារីចាត​ ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​កន្លង​មក​នេះ បាន​បង្ក​ឲ្យមាន​ការជន់លិច​ជាថ្មី​នៅក្នុង​ប្រទេសកម្ពុជា​ ខណៈ​ផ្លូវជាច្រើន​កំពុងរង​ការខូចខាត​យ៉ាង​ដំណំ និង​នៅ​មិន​ទាន់​ត្រូវ​បាន​ជួសជុល​កែលម្អ​នៅឡើយ។ ...

ឃុត សុភចរិយា
https://bit.ly/2xrAMBm

កម្ម​កររោង​ចក្រ​កាត់​ដេរ​ ៧០០ នាក់តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ៤ ទាម​ទារ​ប្រាក់​អត្ថប្រ​យោជន៍

កម្មករ​រោង​ចក្រ​​កាត់​ដេរ​ប្រមាណ ​៧០០ នាក់​​នៅ​រោង​ចក្រ Chim Li Cambodia PTE, LTD បាន​ធ្វើ​​ការ​តវ៉ា​បិទ​ផ្លូវ​​ជាតិ​លេខ ​៤ ​នៅ​​កំបូល ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​​កាល​ពី​ថ្ងៃ ទី​១៧​ ខែ​កញ្ញា ដើម្បី​ទាម​ទារ​អត្ថ​ប្រយោជន៍​​ពី​ម្ចាស់​រោង ...

គង់ មេត្តា
https://bit.ly/2peWQvd

ក្រ​សួង​ទេស​​ចរណ៍ រៀប​ចំ​វេ​ទិ​កា​វិ​និ​យោគ​​ជា​លើក​ដំ​បូង

ក្រ​សួង​ទេស​ចរណ៍​ បាន​រៀប​ចំ​​វេ​ទិ​កា​វិ​និ​យោគ​លើ​វិ​ស័យ​ទេស​ចរណ៍​លើក​ដំ​បូង​កាល​ពី​​ម្សិល​មិញ​ នៅ​ខេត្ត​សៀម​រាប​ ដើ​ម្បី​ពិ​ភា​ក្សា​​ពី​ការ​វិ​និ​យោគ​​លើ​វិ ...

ចេង សុខហ័ង
https://bit.ly/2xnG7uj

អង្គការ​ភ្លែន ​បន្ត​លើក​កម្ពស់​សមភាព​យេនឌ័រ

ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា អង្គការ​ភ្លែន​អន្តរជាតិ បាន​ផ្តួចផ្តើម​គម្រោង «​ក្មេងស្រី​ដឹកនាំ​» រយៈពេល ៥ ឆ្នាំ​ចាប់ពី​ឆ្នាំ ២០-១៨-២០២៣ ​ដោយ​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​ ៣ ​គឺ​សៀមរាប ស្ទឹងត្រែង និង​រតនគិរី​ខណៈ​ក្មេងស្រី​នៅ​តែ​ទទួល​បាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​តិច​ជាង​ក្មេងប្រុស​។ ...

វ៉ន ដារ៉ា
https://bit.ly/2NNO7yd

រដ្ឋមន្ត្រី​ក្រសួង​ចំនួន​ ២ ចុះ​ពិនិត្យ​ក្រុមហ៊ុន​ដែល​ធ្វើឲ្យ​ប៉ះពាល់​ឆ្នេរសមុទ្រ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹងថា គណៈកម្មការ​ចម្រុះ​កំពុង​តែ​ពិនិត្យ និង​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ព្រែកត្រែង និង​សង្កាត់​ ១ ក្រុង-ខេត្ត​ព្រះសីហនុ​។ បន្ទាប់ពី​ការរិះគន់​ធ្ងន់ៗ​មក​លើ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ករណី​ក្រុមហ៊ុន​ចាក់ដី​លុប​ឆ្នេរ សាងសង់​ខុនដូរ​លើ​ឆ្នេរ និង​ការធ្វើឲ្យ​ទឹកសមុទ្រ​ប្រែក្លាយ​ជា​ល្អក់ ...

សុទ្ធ គឹមសឿន
https://bit.ly/2pbQBsf

ពលរដ្ឋ​ ៤០០ ​នាក់​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់ឃុំ​ ៤ ​នាក់

ប្រជាពលរដ្ឋ​ប្រមាណ​ ៤០០ ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​សុក្រ​ចុងសប្ដាហ៍​មុន​តវ៉ា​ដោយ​ទាមទារ​ឲ្យ​សាលាដំបូង​ខេត្ត​ទម្លាក់​បទ​ចោទ​ និង​ដោះលែង​មនុស្ស​ ៤ ​នាក់​ដែល​បាន​ជាប់ឃុំ​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ម្នាក់​កាលពី​ចុង​ឆ្នាំ​ ២០១៧ ព្រមទាំង​ទាមទារ ...

សុទ្ធ គឹមសឿន
https://bit.ly/2NfFOvA

លោក ស ខេង ​រៀបរាប់​ពី​ការប្តូរ​ទីតាំង​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​មក​ឃុំ​ក្នុង​ផ្ទះ

លោក ស ខេង បាន​រៀបរាប់​លម្អិត​អំពី​អ្វី​ដែល​លោក​បាន​បើក​កិច្ចប្រជុំ​ដើម្បី​យក​លោក កឹម សុខា ពី​ការឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ឃុំ​ខ្លួន​នៅក្នុង​ផ្ទះ​របស់​លោក​នៅក្នុង​ខណ្ឌ​ទួលគោក ខណៈ​ដែល​សហគមន៍​អន្តរជាតិ និង​អ្នកវិភាគ​បាន​ទទូច​ឲ្យ​មានការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំង​ស្រុង​ទៅលើ​អតីត ...

នៀម ឆេង
https://bit.ly/2D4ma0M

ថ្ងៃ​ស្អែក ​ជា​ទិវា​សម្អាត​អនាម័យ​ពិភពលោក

នៅ​ថ្ងៃទី​ ១៥ ​ខែ​កញ្ញា​ស្អែក​នេះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ២០ ​លាន​នាក់​ក្នុង​បណ្ដា​ប្រទេស ១៥០ លើ​ពិភពលោក​រួមទាំង​កម្ពុជា​ផង​ដែរ​នឹង​នាំគ្នា​រៀបចំ​ទិវា​សម្អាត​អនាម័យ​ពិភពលោក​ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​ពិភពលោក​ស្អាត​» ខណៈ​ដែល​សំរាម​នៅ​តែ​ត្រូវ​បាន​គេ​បោះចោល​ពាសវាល​ពាសកាល ...

ឃុត សុភចរិយា
https://bit.ly/2NNBMdu

ប្រជា​ពល​រដ្ឋ​ ៥៩ ​គ្រួសារ​ តវ៉ា​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​ ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ឲ្យ​ពួកគាត់

ប្រជាពលរដ្ឋ​ចំនួន​ ៥៩​ គ្រួសារ​ នៅ​ភូមិ​ធ្លក​អណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ បាន​តវ៉ា​ជំរុញ​ឲ្យ​អាជ្ញាធរ​ ព​ន្លឿ​ន​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ (​ប្លង់​រឹង​)​ ជូន​ពួក​គាត់​ ឲ្យ​បាន​ឆាប់​ បន្ទាប់​ពី​អាជ្ញាធរ​ បាន​សន្យា​អស់​រយៈពេល​ជាង​ ៣​ ឆ្នាំ ...

សុទ្ធ គឹមសឿន
https://bit.ly/2OjMLrY

ក្រសួង​បរិស្ថាន ​ហាម​ឃាត់​ការ​ឈូស​ឆាយ ទន្ទ្រាន​យក​ដីព្រៃ​ធ្វើ​កម្ម​សិទ្ធិក្នុង​តំបន់​ព្រៃ​ការពារ​ធម្ម​ជាតិ

ក្រសួង​បរិស្ថាន​ បាន​ដាក់​បម្រាម​មិន​ឲ្យ​មាន​ការ​ឈូស​ឆាយ ​កាប់​ឆ្ការ ដុត​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ​ធ្វើ​ជា​កម្ម​សិទ្ធិ​ឡើយ​​បន្ទាប់​ពី​មាន​ករណី​ល្មើស​ច្បាប់​ទាំង​នេះ​កើត​មាន​នៅ​តាម​ឧទ្យាន​ជាតិ​មួយ​ចំនួន ...

វ៉ន ដារ៉ា
https://bit.ly/2NLMu42

លទ្ធផល​ប្រឡង​បាក់​ឌុប​ត្រូវ​ប្រកាស​ជាថ្មី​ នៅ​ថ្ងៃ​នេះ​ បន្ទាប់ពី​រកឃើញ​មាន​អ្នក​ប្រឡង​ជាប់​រហូត​ដល់​ជាង​ ៦៧%

ក្រសួង​អប់រំ យុវជន​ និង​កីឡា គ្រោង​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប​) ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ​ដែល​មាន​អ្នក​ជាប់​រហូត​ដល់ ៦៧,០៧ ​ភាគរយ​ស្មើនឹង​ ៧៦ ០៣៤ នាក់​ជា​ចំនួន​ខុស​ពី​ប្រកាស​លើក​មុន​ដែល​មាន​តែ​ ៦៦,២១ ​ភាគរយ​។ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់ ...

វ៉ន ដារ៉ា
https://bit.ly/2NgGBfV

ការ​ដាក់​អន្ទាក់​​ ធ្វើឲ្យ​មាន​ក្តីបារម្ភ​ចំពោះ​ការ​បាត់បង់​ សត្វទោច​ថ្ពាល់​លឿង

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​បើ​ទោះបី​បទល្មើស​បរបាញ់​សត្វព្រៃ​មាន​ការ​ថយ​ចុះ​តែ​សកម្មភាព​ដាក់​អន្ទាក់​នៅក្នុង​តំបន់​អភិរក្ស​បាន​កើនឡើង​ធ្វើឲ្យ​មាន​ការ​ព្រួយបារម្ភ​ និង​កំពុង​គំរាម​កំហែង​ដល់​សត្វ​ទោច​ថ្ពាល់​លឿង​ប្រមាណ​ ១០០០ ​ក្បាល​ដែល ...

ឃុត សុភចរិយា
https://bit.ly/2Qr77RC

មន្ត្រី​កំពុង​ស្រាវ​ជ្រាវ​រក​អត្ថ​សញ្ញាណ​ អ្នក​ចល័ត​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​

ក្រុមមន្ត្រី​ជំនាញ​នៃមន្ទី​រក​សិកម្ម​ រុក្ខា​ប្រ​មាញ់​ និង​នេ​សាទខេត្ត​កំពង់​ឆ្នាំង​កំពុង​បន្ត​ស្រាវ​ជ្រាវ​ស្វែង​រក​អត្ត​សញ្ញាណ​ក្រុម​ជន​សង្ស័យ​​មួយ​ក្រុម​ដែល​បាន​លួច​ចល័ត​គ្រឿង​ចក្រ​ចូល​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​លិចទឹ​ក​ខុស​ច្បាប់​ក្នុង​តំប ...

ឃុត សុភចរិយា
https://bit.ly/2p3mL96

លោក ស ខេង បារម្ភ​រឿង​ខូច​គុណភាព​ទឹកសមុទ្រ​ ខណៈ​ជនបរទេស​កើន​ច្រើន​ឡើង

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កាលពី​ម្សិលមិញ​បាន​អះអាង​ថា កំណើន​ជនជាតិ​បរទេស​នៅ​ខេត្ត​ព្រះសីហនុ​បាន​ធ្វើឲ្យ​មាន​ការ​បារម្ភ​ខ្លាំង​ពី​ផលប៉ះពាល់​ទឹក​សមុទ្រ ​ខណៈ​ទឹក​សមុទ្រ​កម្ពុជា​កំពុង​មាន​ការ​គាំទ្រ និង​ជា​ទីពេញនិយម​ពី​ពលរដ្ឋ​ខ្មែរ​ និង​បរទេស​ក្នុង​ការ​ទៅ​​កម្សាន្ដ​។ ការ​ថ្លែង ...

សុទ្ធ គឹមសឿន
https://bit.ly/2xi0E2K

ក្រុម​ហ៊ុន​ចិន​ កំពុង​ត្រៀម​ប្តូរ​ទី​តាំង​មក​កម្ពុជា​?

កម្ពុជា​កំ​ពុង​ទទួល​បាន​ការ​ចាប់​អា​រម្មណ៍​​ខ្លាំង​ជាង​មុន​ពី​ក្រុម​ហ៊ុន​ធំ​ៗ​ដែល​ផលិត​​សម្លៀក​បំ​ពាក់ និង​កា​បូប​ផ្សេង​ៗ​​ ក្នុង​ការ​​ដាក់​ទី​តាំង​ផលិត​កម្ម​ដើម្បី​នាំ​​ចេញ​ទៅ​អា​មេ​រិក ...

ហ៊ គីមសាយ
https://bit.ly/2QndULW

អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើ​ពហិការ​មិន​ចូលរួម​កិច្ចប្រជុំ​របស់​ MRC

ទឹកជំនន់​នៅ​ទន្លេមេគង្គ​បាន​ចាប់ផ្តើម​ស្រក​ នៅ​ទូ​ទាំង​ប្រទេស​ ប៉ុន្តែ​ការ​ព្រួយបារម្ភ​នៅ​តែ​មាន​ចំពោះ​ការ​ខូចខាត​ នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ និង​ក្រចេះ​។​ គណៈកម្មការ​ទន្លេមេគង្គ​ (MRC)​ គ្រោង​នឹង​បើក​វេទិកាសាធារណៈ​ នៅ​ខែ​នេះ​ ស្តី​ពី​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​ នៅ​តាម ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/ngos-boycott-mrc-meet

កម្មករ​នៅ​រោងចក្រ​មួយ ​តវ៉ា​រឿង​មិន​បើក​ប្រាក់​ខែ

កម្មករ​ប្រមាណ​ ១០០ ​នាក់​មកពី​រោងចក្រ​កាត់ដេរ​ម៉ៅការ​មួយ​មាន​ទីតាំង​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​បាន​នាំ​គ្នា​តវ៉ា​ចំពោះ​ករណី​ម្ចាស់​រោងចក្រ​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ឱ្យ ហើយ​បាន​គេច​ខ្លួន​បាត់​។ លោក ស៊ុត ស៊ីណា នាយរង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​ ១ ​បាន​ថ្លែង​ថា កម្មករ​បាន ...

គង់ មេត្តា
https://bit.ly/2oYSJ6z

ក្រសួង​អប់រំ​បើក​ពេល​ ៣០ ​ថ្ងៃ​ដល់​​សិស្ស​ប្រឡង​បាក់ឌុប​ដាក់​ពាក្យ​ប្ដឹង

មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ទុក​ពេលវេលា​ ៣០ ​ថ្ងៃ​ដល់​សិស្ស​ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ព្រោះ​តែ​ផ្ទុះ​ការតវ៉ា ដោយសារ​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ប្រឡង​បាក់ឌុប​ដោយ​គិត​ថា មាន​ភាព​មិន​ប្រក្រតី​លើ​មុខវិជ្ជា​គណិតវិទ្យា​។ ...

វ៉ន ដារ៉ា
https://bit.ly/2N43wLc

លោក ស ថេត ​ត្រូវ​តែងតាំង​ជា​ស្នងការ​រាជធានី​ជំនួស ជួន សុវណ្ណ

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង កាលពី​ម្សិលមិញ​បាន​ប្រាប់​ឲ្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ទើប​តែ​ទទួល​តំណែង​ជំនួស​លោក ជួន សុវណ្ណ បន្ត​កិច្ចការងារ​បង្ក្រាប​បាតុកម្ម​គ្រប់​រូបភាព​បង្ក្រាប​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ជាច្រើន​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2Mj2pC8

លោក​ ហ៊ុន សែន ប្រាប់​ចិន​កុំ​ភ័យ​រឿង​លុប​កុងត្រា​វិនិយោគ​ ខណៈ​អ្នកវិភាគ​ថា​ការដាក់ទុន​ជាមួយ​ចិន​អាច​វិជ្ជមាន​ និង​អវិជ្ជមាន

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ប្រាប់​ក្រុមហ៊ុន​ចិន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​កុំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​ការលុបចោល​កិច្ចសន្យា​ទាំងឡាយ​ជាមួយ​កម្ពុជា ដោយ​លោក​អះអាង​ថា​នឹង​បន្ត​ការពារ​នូវ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ទាំងអស់​នៅ​កម្ពុជា ខណៈ​អ្នកវិភាគ​ថា ការ​ចាប់ដៃ​ជាមួយ​ចិន​ក្នុង​ការ​អភិវឌ្ឍ​អាច ...

មាស សុខជា
https://bit.ly/2MpnCdP

ខេត្ដ​ក្វាង​ស៊ី ផ្ដល់ប្រាក់ ១ លាន​ដុល្លារ​​ ទិញ​អង្ករ​ផ្កាម្លិះ ​ជួយ​ពលរដ្ឋ​រងគ្រោះដោយ​​ទឹកជំនន់

លោក ​លូ ស៊ីន​សឺ (Lu Xinshe) លេខាធិការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​កុម្មុយ​នីស្ត​ចិន ​នៃ​តំបន់​ស្វ​យ័ត​ជន​ជាតិ​ជ័​ង​ក្វាង​ស៊ីប្រទេសចិន​បាន​ផ្តល់​ទឹក​ប្រាក់​​ប្រមាណ ​១ ​លាន​ដុល្លារ​ តាម​រយៈ​លោក​នាយ​ក​រដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បី​ទិញ​អង្ករ​ផ្កា​ម្លិះ​ជួយ​ពល​រដ្ឋ​កម្ពុជា​ដែល ...

វ៉ន ដារ៉ា
https://bit.ly/2QnbOvC

បណ្ដាញ​ព្រៃឡង់ ​រកឃើញ​​បទល្មើស​ជិត​ ៣ ​ពាន់​ករណី

យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា​​បណ្ដាញ​សហគមន៍​ព្រៃឡង់​ (PLCN) ​បាន​កត់ត្រា​តាមរយៈ​កម្មវិធី​បច្ចេកវិទ្យា​ស្មាតហ្វូន​ដោយ​​រកឃើញ​នូវ​សកម្មភាព​ខុស​ច្បាប់​​សរុប​ចំនួន​ ២៩២៩ ​ករណី​នៃ​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្ត​ចំនួន​ ៤ ​គិត​ចាប់​តាំងពី​ខែ​កុម្ភៈ ឆ្នាំ ២០១៥ មក។ ...

ផាក់ ស៊ាងលី
https://bit.ly/2O5iM6Z

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tB3My
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!