លោក ស ខេង៖ ការផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅមានភាពយឺតយ៉ាវនៅឡើយ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងកាលពីម្សិលមិញថា ការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅមានភាពយឺតយ៉ាវនៅឡើយ ដែលជាហេតុធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិពុំទាន់មានតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវានានាជាអ្វីដែលសង្គមស៊ីវិលហៅភាពស្ទាក់ស្ទើរនេះថា ពាក់ព័ន្ធនឹងតួនាទី និងផលប្រយោជន៍។ ថ្លែងនៅពេលចូលរួមជាអធិបតីក្នុងកិច្ចប្រជុំលើកទី ១៧ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅក្រសួងមហាផ្ទៃកាលពីម្សិលមិញលោក ស ខេង លើកឡើងថា ការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបើទោះបីជាលេខាធិការដ្ឋាន (គ.ជ.អ.ប.) បានខិតខំសម្របសម្រួល និងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកដល់ក្រសួងស្ថាប័នពាក់ព័ន្ធនានាក៏ដោយក៏កិច្ចការនេះនៅតែមានភាពយឺតយ៉ាវ និងមិនទាន់បានសម្រេចនូវសមិទ្ធផលជាដុំកំភួនដូចដែលបានរំពឹងទុកឡើយ។ …
ម៉ិច ដារ៉ា
https://bit.ly/332CdUB