សាលាក្រុង​កំពុង​សិក្សា​គម្រោង​ផ្លូវ​ថ្មើរជើង​តាម​ដង​វិថី និង​ស្ពាន​អាកាស​ថ្មើរជើង

សាលា​រាជធានី​ភ្នំពេញ​បាន​កំពុង​សិក្សា​គម្រោង​កែលម្អ​ផ្លូវ​ថ្មើរជើង​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ជនពិការ​មាន​ផ្លូវ​ថ្មើរជើង​សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់​។ នេះ​បើតាម​ហ្វេសប៊ុក​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​។ លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​នៅឡើយ​ដោយ​ចំណាយ​ថវិកា​របស់​សាលា​រាជធានី​។ សាលា​រាជធានី​ចង់​កែលម្អ​មហាវិថី​នេះ​ឱ្យ​ល្អប្រសើរ​ដើម្បី​លើក​កម្ពស់​សោភណភាព​ទីក្រុង និង​ដើម្បី​ឱ្យ​បាន​ជា​ប្រយោជន៍​ទៅ​អ្នក​ធ្វើ​ដំណើរ​ថ្មើរជើង និង​លើកកម្ពស់​លទ្ធភាព​សម្រាប់​ជនពិការ​ដោយ​រៀបចំ​ឱ្យ​មាន​ផ្លូវ​ថ្មើរជើង មាន​លក្ខណៈ​គ្រើម​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពួកគាត់​។ …

រី សុចាន់
https://bit.ly/2KFl4tS