ភ្នំពេញប៉ុស្តិ៍
លោក កឹម សុខា បាននៅក្រៅឃុំ តែសេរីភាពត្រូវបានរឹតបន្តឹង
លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែសេរីភាពត្រូវបានរឹតត្បិតតឹងរ៉ឹងបំផុតទាំងការដើរហើរ និងទំនាក់ទំនងជាមួយសាធារណជន។ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយត្រូវបានដោះលែងបណ្ដោះអាសន្នពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំកាលពីព្រឹក ...
នៀម ឆេង
https://bit.ly/2x39elA
ការចរចាដំឡើងប្រាក់ឈ្នួល នៅមានការខែ្វងគំនិតគ្នានៅឡើយ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហជីព និងភាគីពាក់ព័ន្ធនៅខ្វែងគំនិតគ្នានៅឡើយចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០១៩ ខណៈសហជីពលោក អាត់ ធន់ លើកយកសំណើមកពិភាក្សាចំនួន ២១១,៩៥ ដុល្លារ ប៉ុន្ដែក្រុមសហជីពដែលគាំទ្ររដ្ឋាភិបាល និងក្រសួងការងារមិន ...
សុទ្ធ គឹមសឿន
https://bit.ly/2MjCzxJ
អ្នកជាប់បាក់ឌុបឆ្នាំនេះកើនតែនិទ្ទេស A,B និង C ធ្លាក់ចុះ
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះបានបង្ហាញថា អ្នកជាប់មាន ៦៦,២១ ភាគរយស្មើនឹង ៧៥០៥៩ នាក់ចាប់ពីនិទ្ទេស A ដល់ E ជាចំនួនដែលកើនឡើងជាងឆ្នាំមុន ២,៣៧ ភាគរយដែលមានអ្នកជាប់តែ ៦៣,៨៤ ភាគរយ ប៉ុន្តែអ្នកបាននិទ្ទេស A,B និង C ...
វ៉ន ដារ៉ា
https://bit.ly/2Mlc9Mk
លោក ហ៊ុន សែន ចាត់ទុកមន្ត្រីចាស់ ប្រៀបដូចជា ខ្ញីចាស់កាន់តែហឹរ
ជាមួយនឹងការរក្សាទុកនូវសមាសភាពចាស់ដដែលនៃថ្នាក់ដឹកនាំក្រសួង ឬស្ថាប័ននានាក្នុងរដ្ឋាភិបាលអាណត្តិថ្មីក្រោយពីឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការពារនូវការមិនផ្លាស់ប្តូរថ្នាក់ដឹកនាំក្រសួង ជាពិសេសរដ្ឋមន្ត្រីដោយលោកថា ការដោះដូរមនុស្សមិនសំខាន់ទេក្នុងកំណែទម្រង់ ...
មាស សុខជា
https://bit.ly/2CDYYX4
អាល្លឺម៉ង់ ចេញមុខអបអរសាទរការឡើងកាន់តំណែងជាថ្មី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel កាលពីចុងសប្តាហ៍មុនបានផ្ញើលិខិតអបអរសាទរមួយមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយជូនពរលោកចំពោះជោគជ័យនៅក្នុងអាណត្តិថ្មីរបស់លោកជាមួយនឹងការគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ និងកម្ពុជាបានឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និង ...
នៀម ឆេង
https://bit.ly/2NulfLf
លោក កឹម សុខា ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ នេះបើយោងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញដែលភ្នំពេញបុស្តិ៍ទទួល បាននា ព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ នេះ។ ...
វ៉ន ដារ៉ា និង នៀម ឆេង
https://bit.ly/2O2FBbs
សភាអឺរ៉ុប នឹងពិភាក្សារឿងចាប់ឃុំលោក កឹម សុខា
សភាអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំមួយ ស្តីអំពីស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកញ្ញានេះដែលប្រធានបទនៃកិច្ចប្រជុំគឺពិភាក្សា អំពីកម្ពុជាដោយ ...
នៀម ឆេង
https://bit.ly/2oSJ5SU
អ្នកភូមិ ១៤ នាក់ដែលដឹកឈើខុសច្បាប់ ត្រូវបានដោះលែង
អ្នកភូមិ ១៤ នាក់ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ដោះលែងវិញហើយ បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កងរាជអាវុធហត្ថប្រចាំស្រុកភ្នំក្រវាញឃាត់ខ្លួន កាលពីថ្ងៃសុក្រ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូន ...
ឃុត សុភចរិយា
https://bit.ly/2wZWbkX
ពលរដ្ឋ ៣ គ្រួសារបានជំរុញឲ្យក្រុមហ៊ុនចិន UDG ពន្លឿនការដោះស្រាយផ្តល់សំណងដល់ពួកគាត់
ប្រជាពលរដ្ឋប្រមាណ ៣ គ្រួសារ នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ កាលពីម្សិលមិញ បានជំរុញឲ្យក្រុមហ៊ុនចិន Union development Group (UDG) ពន្លឿនការដោះស្រាយផ្ដល់សំណងដីធ្លីឲ្យបានសមរម្យនិងឲ្យបានឆាប់ជូនពួកគាត់ ខណៈក្រុមហ៊ុនបានធ្វើរបងព័ទ្ធយកដីរបស់ ...
សុទ្ធ គឹមសឿន
https://bit.ly/2N6Uz3F
កម្ពុជា នាំចេញថ្នាំជក់ $២ លានទៅវៀតណាម
កម្ពុជាបាននាំចេញសន្លឹកថ្នាំស្ងួតជាង ១ ០០០ តោនទៅវៀតណាមកាលពីឆ្នាំ ២០១៧ ដែលមានតម្លៃជាង ២ លានដុល្លារ កើនឡើង ២៤ ភាគរយ។ នេះបើយោងតាមតួលេខបានពីក្រសួងពាណិជ្ជកម្ម។ ទិន្នន័យដែលបានផ្ដល់ដោយ លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួង ...
ចេង សុខហ័ង
https://bit.ly/2oOZJmw
សហគ្រាសប្រើជនបរទេសធ្វើការប្រឈមនឹងពិន័យ បើគ្មានការអនុញ្ញាត
មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រើនរំឭកដល់ម្ចាស់ ឬនាយកសហគ្រាស ឬគ្រឹះស្ថាន និងជនបរទេសថា ប្រសិន បើពួកគេចង់ប្រើពលកម្មបរទេសសម្រាប់ឆ្នាំ ២០១៩ តែមិនបានស្នើការអនុញ្ញាត ឬសុំពន្យារ [កូតា] តាមកាលកំណត់ទេនឹងត្រូវប្រឈមការពិន័យតាម ...
វ៉ន ដារ៉ា
https://bit.ly/2NRFOhu
នាយទាហានជាន់ខ្ពស់ ៣ រូបត្រូវតែងតាំង និងដំឡើងឋានៈ
ភ្លាមៗបន្ទាប់ពីការប្រកាសបង្កើតរដ្ឋាភិបាលថ្មី នាយទាហានជាន់ខ្ពស់ ៣ រូបនៃកងយោធពលខេមរភូមិន្ទត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងដំឡើងឋានៈជាអគ្គមេបញ្ជាការ នាយសេនាធិការចម្រុះ និងជាមេបញ្ជាការកងទ័ពជើងគោកតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើយោងតាមព្រះរាជក្រឹត្យដែល ...
ឃុត សុភចរិយា
https://bit.ly/2CAW7yi
គ្រូបង្រៀនជាង ៥០ នាក់ប្ដឹងជំទាស់នឹងការកាត់ដីសាលាពង្រីកផ្លូវ
លោកគ្រូអ្នកគ្រូបង្រៀននៅអនុវិទ្យាល័យសម្តេចឪប្រមាណជាង ៥០ នាក់ នៅភូមិ ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បានប្តឹងជំទាស់ទៅនឹងការសម្រេចកាត់ដីផ្នែកខាងក្រោយសាលារៀន មួយចំនួន ជូនទៅប្រជាសហគមន៍ដែលមាន ...
សុទ្ធ គឹមសឿន
https://bit.ly/2wPlMNj
អង្គការ IDIថា តុលាការថៃ ទទួលយកបណ្ដឹងពលរដ្ឋខែ្មររងគ្រោះ រឿងដីនៅឧត្តរមានជ័យ
អង្គការអភិវឌ្ឍន៍អន្តរជាតិរួម (IDI) បានឲ្យដឹងកាលពីថ្ងៃពុធថា តុលាការថៃបានទទួលយកពាក្យបណ្តឹងដែលប្តឹងដោយជនរងគ្រោះដីធ្លីខ្មែរ នៅខេត្តឧត្តរមានជ័យ ប្រឆាំងនឹងក្រុមហ៊ុនផលិតស្ករស Mitr Phol រួចហើយ ប៉ុន្តែ ...
នៀម ឆេង
https://bit.ly/2NqYpny
សមាគមមួយរកឃើញថា ទីតាំងលំនៅឋានជនក្រីក្រ មានការថយចុះ
សមាគមធាងត្នោតបានរកឃើញថា ចំនួនទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះមកនៅត្រឹម ២៧៧ ទីតាំង នៅឆ្នាំនេះបើប្រៀបធៀបនឹងឆ្នាំ ២០១៣ ដែលមានចំនួន ៣៤០ ទីតាំង។ នេះបើតាមរបាយការណ៍ស្ទង់មតិដែលសមាគមនេះបានចេញផ្សាយកាលពីថ្ងៃចន្ទជាអ្វី ...
នៀម ឆេង
https://bit.ly/2CnaZQD
ឈើគ្រញូងជាង ១ តោន និងរថយន្តប្រភេទឡង់គ្រីស័រត្រូវបានរឹបអូស
ឈើគ្រញូងជាច្រើនកំណាត់ទម្ងន់ជាង ១ តោន និងរថយន្តឡង់គ្រីស័រ ១ គ្រឿងត្រូវបានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ចាប់ និងរឹបអូសបានកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៥ ខែកញ្ញាម្សិលមិញនៅលើផ្លូវជាតិលេខ ៥ ក្នុងភូមិត្រាំ ឃុំត្នោតជ្រំ ស្រុកក្រគរ ខេត្ត ...
ឃុត សុភចរិយា
https://bit.ly/2oHnvk2
ព្រះករុណាព្រះមហាក្សត្រ បើកសម័យប្រជុំរដ្ឋសភាដំបូង បានអំពាវនាវឲ្យបង្រួបបង្រួម ឯកភាព និងសាមគ្គីជាតិ
ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានអំពាវនាវចំពោះមុខតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់នៃគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី ៦ ឲ្យមាន «ឯកភាពជាតិ និងសាមគ្គីភាពជាតិខ្ពស់» ឈរលើស្មារតីបង្រួបបង្រួមជាតិ។ ...
បែន សុខហ៊ាន
https://bit.ly/2CoZN5V
ចិន កំពុងបន្តពង្រីកឥទ្ធិពលនៅតាមតំបន់ឆ្នេររបស់ កម្ពុជា
ក្រុមហ៊ុន Union Development Group (UDG) របស់ ចិន ដែលអភិវឌ្ឍគម្រោងទេសចរណ៍ខ្នាតធំឈ្មោះ «តារាសាគរ» នៅខេត្ត កោះកុង ក្នុងទឹកប្រាក់ ៣,៨ ពាន់លានដុល្លារ បានបង្ហាញការអភិវឌ្ឍគម្រោងថ្មីមួយទៀតឈ្មោះ «ក្រុងវិស្សមកាលទេសចរ» ខណៈដែលព័ត៌មានពីការវិវឌ្ឍគម្រោងទី ១ នៅមិនបានបង្ហាញលម្អិតនៅឡើយ។ ...
ហ៊ គីមសាយ
https://bit.ly/2MOwcb0
ដំណាំកប្បាសនៅ កម្ពុជា ត្រូវបានបោះបង់ចោល
ការដាំដុះកប្បាសដែលជាផលិតផលកសិ-ឧស្សាហកម្មដ៏មានសក្ដានុពលមួយមិនមានសញ្ញាបង្ហាញពីការរស់ឡើងវិញនោះទេ ទោះបីជាបច្ចុប្បន្នប្រទេស កម្ពុជា ពឹងផ្អែកលើវត្ថុធាតុដើមដែលផលិតឡើងដោយកប្បាសដើម្បីផ្គត់ផ្គង់ឧស្សាហកម្មដែលរីកចម្រើនរបស់ខ្លួន ...
ចេង សុខហ័ង
https://bit.ly/2MQOY1z
មន្ត្រីថា ការមិនចូលរួមរបស់ប្រមុខការទូតលោកសេរីមួយចំនួន ក្នុងប្រជុំលើកទី ១ របស់សភាថ្ងៃនេះ គឺដោយសារមាននិន្នាការជ្រៀតជ្រែកបញ្ហារបស់ខ្មែរ
ឯកអគ្គរដ្ឋទូតនៃប្រទេសលោកសេរីមួយចំនួនបានបដិសេធចូលរួមផ្តល់កិត្តិយសក្នុងពិធីបើកសម័យប្រជុំសភាលើកដំបូងសម្រាប់នីតិកាលទី ៦ របស់កម្ពុជាតាមការអញ្ជើញនាព្រឹកថ្ងៃនេះដែលការបដិសេធនេះធ្វើឲ្យមន្ត្រីនាំពាក្យបក្សកាន់អំណាច និងរដ្ឋាភិបាលចោទមន្ត្រីទូតទាំងនោះថា កាន់ជើង ...
បែន សុខហ៊ាន
https://bit.ly/2wLGr5N
ព្រៃឈើនៅតែត្រូវគេកាប់បំផ្លាញ ហើយសត្វព្រៃក៏កំពុងតែត្រូវបានគេបរបាញ់នៅសហគមន៍សង្ឃរុក្ខាវ័ន្ត
សត្វព្រៃគ្រប់ប្រភេទ ក្នុងតំបន់សហគមន៍ការពារព្រៃឈើសង្ឃរុក្ខាវ័ន្ត កំពុងរងការគំរាមកំហែងពីក្រុមអ្នកបរបាញ់សត្វនាពេលយប់ ប៉ុន្ដែបទល្មើសកាប់បំផ្លាញព្រៃឈើមានអត្រាធ្លាក់ចុះ ខណៈព្រះសង្ឃ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងប្រជាពលរដ្ឋសហការគ្នាការពារព្រៃឈើ។ នេះបើតាមព្រះតេជគុណ ប៊ុន សាលួត ប្រធានសង្ឃសហគមន៍រុក្ខា ...
សុទ្ធ គឹមសឿន
https://bit.ly/2LUV4IH
បុរស ៤ នាក់ត្រូវជាប់ឃុំរឿងជីកកកាយដីភ្នំធម្មជាតិខុសច្បាប់
ជនសង្ស័យ ៤ នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីជីកកកាយដីភ្នំដោយខុសច្បាប់កាលពីចុងខែសីហានោះត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួនក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ «ជីកកកាយដីភ្នំធម្មជាតិដោយខុសច្បាប់» តាមមាត្រា ៩៨ នៃច្បាប់ស្ដីពីព្រៃឈើ។ ...
ឃុត សុភចរិយា
https://bit.ly/2NftHxU
ផលិតកម្មស្វាយចន្ទីកម្ពុជា ធ្លាក់ចុះជាង ៥០ ភាគរយ
ផលិតកម្មស្វាយចន្ទីរបស់កម្ពុជាបានធ្លាក់ចុះជាង ៥០ ភាគរយ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះគិតត្រឹមឆ្នាំ ២០១៧ ដោយសារតែកសិករទូទៅផ្លាស់ប្តូរទៅដាំដំណាំកសិកម្មផ្សេងទៀតក្នុងការរត់ទៅតាមទីផ្សារ។ នេះបើតាម ...
ចេង សុខហ័ង
https://bit.ly/2PUnMNb
ក្រសួងយុត្តិធម៌បង្កើនថវិកា ១២០០ លានរៀលសម្រាប់ផ្ដល់សេវាច្បាប់ទៅជនបទឆ្នាំ ២០១៩
ក្រសួងយុត្តិធម៌គ្រោងដំឡើងថវិកាចំនួន ១២០០ លានរៀលនៅក្នុងឆ្នាំ ២០១៩ សម្រាប់គោលនយោបាយថ្នាក់ជាតិស្ដីពី «ជំនួយផ្លូវច្បាប់» ដល់ប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងគ្រោះក្នុងការផ្ដល់សេវាផ្លូវច្បាប់ទៅដល់ទីជនបទ។ នេះបើយោងតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ថ្លែងនៅក្នុងកិច្ចពិភាក្សា ...
វ៉ន ដារ៉ា
https://bit.ly/2NMjXs0