លោក ទៀ បាញ់ និងទូតថ្មីអាមេរិក ព្រមព្រៀងពង្រឹងទំនាក់ទំនងយោធាឡើងវិញ
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ផាទ្រីក មូហ្វ៊ី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំង ២ ជាពិសេសលើវិស័យយោធាក្នុងការហ្វឹកហ្វឺន និងការចូលសំចតនាវារបស់សហរដ្ឋអាមេរិក។ លោក ទៀ បាញ់ បានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ក្នុងជំនួបពិភាក្សាជាមួយលោក ផាទ្រីក មូហ្វី កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា នៅទីស្ដីការគណៈរដ្ឋមន្ត្រី គឺភាគីកម្ពុជា និងអាមេរិក បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ជាពិសេសការធ្វើលំហាត់ហ្វឹកហ្វឺនយោធារួមគ្នា និងការដាក់ឲ្យដំណើរការឡើងវិញការសំចតនូវនាវារបស់សហរដ្ឋអាមេរិក។ …
ម៉ិច ដារ៉ា
https://bit.ly/357OmJv