មន្ត្រី​បញ្ជាក់ថា បាន​ទទួល​របាយការណ៍​ពី​ EU

មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​របាយការណ៍​ពី​គណៈកម្មការ​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​ទៅលើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ស្ដីពី​កម្ពុជា​ដែល​សហភាព​អឺរ៉ុប​នឹង​ធ្វើការ​សម្រេច​ចិត្ត​ជា​ផ្លូវការ​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២០ ថា​តើ​ត្រូវ​ព្យួរ​ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មក​លើ​កម្ពុជា​។ លោក កុយ​ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​ក្រសួង​ការបរទេស​កម្ពុជា​បាន​ទទួល​របាយការណ៍​នោះ​ហើយ​កាលពី​ម្សិលមិញ​ (​ថ្ងៃទី​ ១២ វិច្ឆិកា​) ​ហើយ​នឹង​ធ្វើការ​សិក្សា​ទៅលើ​របាយការណ៍​នោះ​»​។ …

ម៉ិច ដារ៉ា
https://bit.ly/351FCEM