ផ្សោតញី ១ ក្បាល ទម្ងន់ជាង ១០០ គីឡូ ត្រូវបានប្រទះឃើញងាប់នៅក្រចេះ
មន្ទីរទេសចរណ៍ខេត្ដក្រចេះបានឲ្យដឹងកាលពីថ្ងៃអង្គារថា មានសត្វផ្សោតញី ១ ក្បាល ទម្ងន់ ១១០ គីឡូក្រាម ត្រូវបានមន្ត្រីប្រទះឃើញងាប់ដោយសារជាប់មងរបស់ប្រជានេសាទខុសច្បាប់ ខណៈមូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជាបង្ហាញក្ដីក្រៀមក្រំ បន្ទាប់ពីទទួលដំណឹងពីការបាត់បង់សត្វផ្សោតថ្មីនេះ។ តាមការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុករបស់មន្ទីរទេសចរណ៍ខេត្តក្រចេះថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំនេះ ឆ្មាំទន្លេប្រចាំប៉ុស្តិ៍កាំពីបានប្រទះឃើញសត្វផ្សោតញី ១ ក្បាល មានប្រវែង ២,២៧ សង់ទីម៉ែត្រ និងទម្ងន់ ១១០ គីឡូក្រាម បានងាប់នៅចំណុចអន្លង់ព្រះសង្ឃ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ …
វ៉ន ដារ៉ា
https://bit.ly/2NP3aHb