ភ្នំពេញប៉ុស្តិ៍
GMAC ស្នើឲ្យរដ្ឋាភិបាលបន្ធូរពន្ធ និងរដ្ឋបាល
តំណាងវិនិយោគិនក្នុងឧស្សាហកម្មកាត់ដេរកម្ពុជាកាលពីម្សិលមិញ បានស្នើឲ្យរដ្ឋាភិបាលជួយសម្រួល បន្ទាបថ្លៃរដ្ឋបាល និងពន្ធដារមួយចំនួនដើម្បីប៉ះប៉ូវលើការចំណាយកាន់តែខ្ពស់ដែលពួកគេត្រូវប្រឈមទល់នឹងការបង្កើនប្រាក់ឈ្នួលអប្បបរមា និងថ្លៃរបបសន្តិសុខសង្គមដល់កម្មករ។ ...
ហ៊ គីមសាយ
http://bit.ly/2xWGTNU
បរទេស ៧ ម៉ឺននាក់មានឯកសារមិនប្រក្រតីត្រូវដកហូត
ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានព្រមានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសប្រមាណជា ៧ ម៉ឺននាក់កំពុងកាន់កាប់ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាដែលមន្ត្រីនគរបាលជាន់ខ្ពស់ចេញឲ្យដោយខុសនីតិវិធី ដែលយ៉ាងយូរនឹងចាប់ផ្ដើមអនុវត្តនៅខែក្រោយនេះ ...
គង់ មេត្ដា
http://bit.ly/2yrzuZW
ការចាប់ខ្លួនលោក កឹម សុខា ធ្វើឱ្យគណបក្សប្រឆាំងប្រឈមនឹងស្ថានភាពមិនច្បាស់លាស់
កាលពីខែមីនា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានឈរកាន់ដៃជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ៣នាក់ ដែលទើបជ្រើសរើសថ្មី។ អ្នកទាំងបួនបានត្រៀមខ្លួនរួចរាល់ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងមានសម្រាប់ពួកគេគឺការ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2yISTlf
WB ទម្លាក់ការព្យាករកំណើនរបស់កម្ពុជា
ទោះបីជាការព្យាករកំណើនជារួមបង្ហាញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចពិភពលោក ពិសេសនៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសចិនបន្តប្រកាន់យកចក្ខុវិស័យប្រកបដោយស្ថិរភាពនៅឆ្នាំនេះក៏ដោយ ក៏ធនាគារពិភពលោកបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៧បន្តិច ដោយសារ ...
Kali Kotoski
http://bit.ly/2y1xDdu
ជនបរទេសស្នើសុំពន្យារទិដ្ឋាការ ត្រូវតម្រូវឲ្យដាក់ប័ណ្ណការងារ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីម្សិលមិញបានបញ្ជាក់ថា ជនបរទេសដែលស្នើសុំពន្យារទិដ្ឋាការរយៈពេលវែងនៅក្នុងប្រទេសនឹងត្រូវតម្រូវឲ្យដាក់ប័ណ្ណការងារដើម្បីបង្ហាញពីទីកន្លែងការងាររបស់ពួកគេ។ ...
នៀម ឆេង
http://bit.ly/2yGWhgt
Small Planet បានអាជ្ញាប័ណ្ណប្រតិបត្តិការនៅកម្ពុជា
និយតករអាកាសចរណ៍កម្ពុជាកាលពីម្សិលមិញបានផ្ដល់អាជ្ញាប័ណ្ណប្រតិបត្តិករដល់ក្រុមហ៊ុនអាកាសចរណ៍ Small Planet Airlines ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសលីទុយអានី មួយនេះប្រតិបត្តិការជើងហោះហើរថ្មីរបស់ខ្លួននៅកម្ពុជា។ នេះបើយោងតាមមន្ដ្រីអាកាសចរណ៍ស៊ីវិល។ ...
Cam McGrath
http://bit.ly/2yo5jDa
ជម្លៀសពលរដ្ឋជាង ៨០០ នាក់ដើម្បីដោះគ្រាប់
ប្រជាពលរដ្ឋជាង ៨០០ នាក់នៅក្នុងឃុំគគីរត្រូវបានជម្លៀសចេញពីផ្ទះសំបែងប្រមាណ ១ គីឡូម៉ែត្រដើម្បីការពារឲ្យផុតពីគ្រោះថ្នាក់ ខណៈដែលក្រុមការងារអង្គការស៊ីម៉ាក់ និងអាវុធគីមីកំពុងចាប់ផ្តើមកាយកន្លែងគ្រាប់បែកគីមីទាំង ២ គ្រាប់កាលពី ...
ផាក់ ស៊ាងលី and Andrew Nachemson
http://bit.ly/2yW32Mk
រដ្ឋាភិបាលកម្ទេចចោលនូវគ្រឿងសម្អាងក្លែងក្លាយជាង ៨០តោន
កាលពីម្សិលមិញរដ្ឋាភិបាល បានកម្ទេចចោលនូវផលិតផលគ្រឿងសម្អាងប្រមាណជាង ៨០តោន ដែលភាគច្រើនជាគ្រឿងសម្អាងក្លែងក្លាយមានដូចជា ថ្នាំលាបសក់ ឡេថែរក្សាស្បែក និងផលិតផលក្លែងក្លាយ ជាច្រើនមុខទៀត។ ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/government-destroys-over-80-tonnes-fake-products
គ្រឹះស្ថានហិរញ្ញវត្ថុលើកឡើងពីការលំបាកក្នុងការអនុវត្តកម្ចីជាប្រាក់រៀល
ធនាគារពាណិជ្ជដែលផ្តោតលើការផ្តល់កម្ចីខ្នាតធំបានលើកឡើងពីការប្រឈមខ្លាំងក្នុងការអនុវត្តតាមការតម្រូវរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលកំណត់ឱ្យពួកគេត្រូវមានកម្ចីជាប្រាក់រៀលយ៉ាងហោច ១០ ភាគរយ ត្រឹមបំណាច់ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/lenders-foresee-challenges-raising-local-currency-ratio
CAMFEBA ជំរុញការគ្រប់គ្រងធនធានមនុស្សតាមឌីជីថល
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) កាលពីម្សិលមិញបានរៀបចំសន្និសីទរយៈពេលពីរថ្ងៃមួយក្នុងគោលបំណងបង្កើនប្រសិទ្ធភាព គ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុននៅសម័យទំនើប។ ...
ចេង សុខហ័ង
http://bit.ly/2yEZcX4
ADB អនុម័តកម្ចី $៧០ លានដល់កម្ពុជា
ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ៧០ លានដុល្លារដើម្បី អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសកម្ពុជាដោយភាគច្រើននៃការផ្ដល់ហិរញ្ញប្បទាននេះនឹងផ្ដល់ទៅលើការកែលម្អផ្លូវជាតិនៅខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តស្វាយរៀង។ ...
Kali Kotoski
http://bit.ly/2fEz8Uk
អាជ្ញាធរចាប់ខ្លួន ៦ នាក់ពេលតវ៉ាមុខទូតអាមេរិក
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថាយ៉ាងតិចមនុស្សចំនួន ៦ នាក់មកពីសមាគមពន្លឺសិរិអារ្យមេត្រីយត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃម្សិលមិញនៅមុខស្ថានទូតអាមេរិកស្ថិតក្នុងខណ្ឌដូនពេញ ខណៈដែលពួកគេបានព្យាយាមមកធ្វើការតវ៉ាប្រឆាំងនឹងសហរដ្ឋអាមេរិក។ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2fHzAl4
កូនសត្វក្រៀល ៥០ ក្បាលត្រូវបានសង្គ្រោះ
សម្បុក កូន និងពងសត្វដែលជាប្រភេទងាយរងគ្រោះជាសកលចំនួន ៥០ ក្បាលត្រូវបានការពារដោយក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) និងសហគមន៍ប្រជាពលរដ្ឋនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងក្នុងតំបន់អភិរក្ស ...
សុទ្ធ គឹមសឿន
http://bit.ly/2xOwpA1
អតីតប្រធានអង្គរក្សសពលោក ជា ស៊ីម ត្រូវបានតុលាការលើកមកជម្រះ
អតីតផ្កាយ ៣ លោក ឈឿន ចាន់ថន ប្រធានកងអង្គរក្ស និងក៏ជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនៃសពលោក ជាស៊ីម អតីតប្រធានព្រឹទ្ធសភាត្រូវបានតុលាការកំពូលពីម្សិលមិញកោះហៅមកជំនុំជម្រះជាលើកទី ២ ពាក់ព័ន្ធបទចោទ ៧ ករណីបន្ទាប់ពីត្រូវ ...
គឹម សារុំ
http://bit.ly/2fLJt4D
សេណារីយោត្រូវបានលើកឡើងជុំវិញការរំលាយ CNRP
ខណៈដែលគណបក្សសង្គ្រោះជាតិអះអាងថានឹងបន្តឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ អ្នកវិភាគលាក់មុខដោយប្រើឈ្មោះលើហ្វេសប៊ុកថា “បក្សីចាំក្រុង” បានឈានទៅមុខមួយជំហានដោយបានបញ្ចេញសេណារី ...
Andrew Nachemson និង នៀម ឆេង
http://bit.ly/2fMAAbh
កង្វះខាតការគ្រប់គ្រងទឹកជំនន់
យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយដោយគណៈកម្មការទន្លេមេគង្គ (MRC) បានឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសវៀតណាមបច្ចុប្បន្នខ្វះប្រព័ន្ធដើម្បីព្យាករណ៍ និងគ្រប់គ្រងទឹកជំនន់ប្រកបដោយប្រសិទ្ធភាពនៅក្នុងតំបន់ទន្លេសេសាន និងស្រែពកទាំងនៅក្នុងថ្នាក់ជាតិ និងថ្នាក់អន្តររដ្ឋាភិបាល។ ...
Yesenia Amaro
http://www.phnompenhpost.com/national/flood-control-lacking
នាយករដ្ឋមន្ត្រីរិះគន់អ្នកទិញបន្លែដែលប្រើថ្នាំសម្លាប់សត្វល្អិត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្តីបន្ទោសប្រជាជនកម្ពុជាចំពោះការត្អូញត្អែរអំពីបន្លែរបស់ពួកគេដែលមានថ្នាំសំលាប់សត្វល្អិត ក្នុងអំឡុងពេលសុន្ទរកថារយៈពេលមួយម៉ោងនៅខេត្តសៀមរាបកាលពីម្សិលមិញដោយបញ្ជាក់ថា ដំណោះស្រាយគឺងាយស្រួលដោយគ្រាន់តែមិនទិញបន្លែដែលមានជាតិគីមីនោះ។ ...
យន់ ស៊ីនាថ
http://www.phnompenhpost.com/national/pesticide-wary-vegetable-buyers-chided-premier
អ្នកជំនាញថា កម្ពុជាត្រូវពន្លឿនអភិវឌ្ឍ Fintech
វិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កម្ពុជាត្រូវចាប់ផ្តើមធ្វើឲ្យមានការរីកចម្រើនឲ្យបានរហ័ស ទោះបីជាទីផ្សារនេះបច្ចុប្បន្នទទួលបានការទាក់ទាញបន្តិចបន្តួចក៏ដោយ។ នេះបើយោងតាមប្រតិបត្តិករដែលបានលើកឡើងនៅក្នុងជំនួបអំពីសក្ដានុពលរបស់ទីផ្សារនេះ ...
Robin Spiess
http://bit.ly/2xTB85w
បក្ស២គ្រោងប្តឹងរំលាយសង្គ្រោះជាតិ ឯអ្នកវិភាគថាទូងស្គរ
គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជាកាលពីម្សិលមិញបានប្រកាសពីគម្រោងដាក់ពាក្យបណ្តឹងប្រហាក់ប្រហែលគ្នាទៅតុលាការកំពូលដើម្បីទាមទារឱ្យរំលាយគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ដោយចោទមេដឹកនាំគណបក្សនេះថា បានប្រព្រឹត្តអំពើក្បត់ជាតិមាន ...
បែន សុខហ៊ាន
http://bit.ly/2kcZ0fa
សមត្ថភាពប្រកួតកម្ពុជា ២០១៧ ធ្លាក់ចុះ៥លេខ
ប្រទេសកម្ពុជាបានធ្លាក់ចុះចំណាត់ថ្នាក់៥លេខក្នុងរបាយការណ៍វាយតម្លៃប្រចាំឆ្នាំស្តីពីសមត្ថភាពប្រកួតប្រជែងពិភពលោក (GCR) ឆ្នាំ ២០១៧-២០១៨ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដោយទទួលបានលេខរៀងទី ៩៤ ក្នុងចំណោមប្រទេសចំនួន ១៣៧ នៅលើពិភពលោក។ ...
ហ៊ គីមសាយ
http://bit.ly/2kh6UEA
អង្គការមួយរិះគន់ ការបង្កាត់ពូជជ្រូក «សាច់ដុំពីរជាន់»
កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅខេត្ត បន្ទាយមានជ័យ បានទទួលរងការរិះគន់ពីអង្គការមិនស្វែងរកប្រាក់ចំណេញដែលគាំទ្រសិទ្ធិរបស់សត្វ ធំជាងគេលើពិភពលោក បន្ទាប់ពីវីដេអូបង្ហាញពីពូជជ្រូកដែលមានសាច់ ...
Daphne Chen និង គង់ មេត្ដា
http://bit.ly/2xTZo7q
សម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បន្តព្រមានកម្ពុជា
នៅសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រទេសនានាបានបន្តព្រមានកម្ពុជាចំពោះការមិនគោរពសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ។ ...
Leonie Kijewski
http://bit.ly/2fDnlcO
កម្ពុជានឹងនាំចេញអង្ករទៅបង់ក្លាដែសខែ ១១
កិច្ចព្រមព្រៀងនាំចេញអង្កររបស់កម្ពុជាជាមួយប្រទេសបង់ក្លាដែស បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់ហើយ ហើយការនាំចេញដំបូងនឹងចាប់ផ្ដើមនៅខែវិច្ឆិកា។ នេះបើយោងតាមលោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់កាលពីម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2xFbYp7
កម្ពុជា នឹងដោះគ្រាប់បែកគីមីដោយខ្លួនឯង បើអាមេរិក មិនមកយកតាមការស្នើ
អង្គការស៊ីម៉ាក់ និងអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការដោះគ្រាប់បែកគីមី ២ គ្រាប់នៅខេត្តស្វាយរៀងនៅសប្តាហ៍ក្រោយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនរំពឹងថា សហរដ្ឋអាមេរិកនឹងមកយកគ្រាប់បែករបស់ខ្លួនដែលបានទម្លាក់ក្នុងសម័យសង្គ្រាមជាមួយនឹងវៀតណាម ...
ផាក់ ស៊ាងលី
http://bit.ly/2wnAsSF