ភ្នំពេញប៉ុស្តិ៍
អ្នករាយការណ៍ UN រិះគន់កម្ពុជាថា បានរំលោភលើសិទ្ធិមនុស្ស
កាលពីម្សិលមិញអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានរិះគន់រដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្ស និងការបង្កឲ្យមានមន្ទិលសង្ស័យ ថាតើការបោះឆ្នោតនៅឆ្នាំក្រោយនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ដែរឬយ៉ាងណា? ...
Leonie Kijewski
http://bit.ly/2hyOBK7
បដាទាមទារឲ្យដោះលែងលោក កឹម សុខា មួយចំនួនត្រូវដកចេញ
បដាទាមទារឲ្យដោះលែងលោក កឹម សុខា របស់គណបក្សសង្គ្រោះជាតិនៅតាមខេត្តមួយចំនួនត្រូវបានលួច និងដកចេញដោយខ្លួនឯង បន្ទាប់ពីអាជ្ញាធរបានស្នើសុំឲ្យដក ខណៈពេលដែលក្រុមមេធាវីកំពុងរៀបចំឯកសារប្តឹងទៅតុលាការកំពូលប្រឆាំងនឹងការឃុំខ្លួនលោក កឹម សុខា ដែលក្រុម ...
នៀម ឆេង Leonie Kijewski និង ម៉ិច ដារ៉ា
http://bit.ly/2k6iHVU
កម្ពុជាចិនដំណើរការប្រព័ន្ធប្តូរប្រាក់រៀល-យន់
ធនាគារជាតិកម្ពុជា និងធនាគារកណ្តាលរដ្ឋចិនប្រចាំខេត្តគ័ងស៊ី កាលពីពេលថ្មីៗនេះបានដាក់ឲ្យដំណើរការប្រព័ន្ធទិន្នន័យអត្រាប្តូរប្រាក់ រៀលយន់ ប្រចាំខេត្តគ័ងស៊ីប្រទេសចិន ដែលជាដំណើរការមួយអនុញ្ញាតឲ្យអ្នកកាន់ប្រាក់រៀលខ្មែរអាចធ្វើការប្តូរប្រាក់ ...
ហ៊ គីមសាយ
http://bit.ly/2fTcfgO
NBC នឹងបញ្ចូលចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា
ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំកម្ពុជាកំពុងសហការរៀបចំមេរៀនស្តីពីចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុដើម្បីបញ្ជ្រាបការយល់ដឹងពីវិស័យនេះដល់ប្រជាជនកម្ពុជាពីវ័យក្មេងទៅ ហើយគ្រោងដាក់បញ្ចូលមេរៀនហិរញ្ញវត្ថុនេះទៅក្នុងមុខវិជ្ជាសិក្សាដែលមានស្រាប់មួយ ...
ហ៊ គីមសាយ
http://bit.ly/2fscvCG
មន្ត្រីក្រុមប្រឹក្សាធម្មនុញ្ញ ព្រមានក្រុមអ្នកវិភាគ
សមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាម្នាក់ កាលពីម្សិលមិញបានព្រមានក្រុមអ្នកវិភាគដែលកំពុងព្យាយាមបកស្រាយរដ្ឋធម្មនុញ្ញដោយលើកឡើងថាចំណាត់ការផ្លូវច្បាប់អាចនឹងធ្វើឡើងទៅលើអ្នកដែលបកស្រាយជ្រុលពេកខណៈអ្នកច្បាប់ថាគេកម្រឃើញស្ថាប័នកំពូលនេះ ...
បែន សុខហ៊ាន និង Daphne Chen
http://bit.ly/2xzyZfM
ក្រសួងការបរទេសមានកង្វល់ក្រែងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ទាប់ពីមានទំនាក់ទំនងមិនល្អជាមួយអាមេរិក
ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានបង្ហាញពីកង្វល់លើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលអាចនឹងនាំឱ្យមានការរាលដាលដល់កូតានាំចេញផលិតផលរោងចក្រកាត់ដេរពីកម្ពុជា បន្ទាប់ពីមានភាពតានតឹងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ...
ផាក់ ស៊ាងលី និង បែន សុខហ៊ាង
http://bit.ly/2wkXJV5
ក្រសួង-USAIDដាក់ដំណើរការគម្រោងលើកកម្ពស់ដំណាំបន្លែ
ក្រសួងកសិកម្មកម្ពុជា និងភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំកម្ពុជា កាលពីម្សិលមិញបានដំណើរការគម្រោងផលិតផលកសិកម្មតម្លៃ១៧លានដុល្លារ ឬហៅថាគម្រោង “Feed the Future Cambodia Harvest II” ដើម្បីលើកកម្ពស់ការផលិតដំណាំកសិកម្មរបស់កសិករតាមរយៈការតភ្ជាប់រវាងអ្នកទិញ និងអ្នកលក់។ ...
ចេង សុខហ័ង
http://bit.ly/2k2TrQG
លោក សមរង្ស៊ី ស្នើបរទេសកុំឲ្យផ្ដល់ទិដ្ឋាការឲ្យមន្ត្រី និងគ្រួសារបក្សកាន់អំណាច
អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី នៅសប្តាហ៍នេះបានជួបមន្ត្រីរដ្ឋាភិបាលបរទេសមួយចំនួននៅអូស្ត្រាលី និងនូវែលសេឡង់ដោយបានស្នើឱ្យប្រទេសទាំង ២ កុំឲ្យផ្តល់ទិដ្ឋាការដល់មន្ត្រីគណបក្សកាន់អំណាច និងគ្រួសារជាការឆ្លើយតបចំពោះការចាប់ខ្លួនលោក កឹម សុខា ហើយដំណើរ ...
Andrew Nachemson និង គង់ មេត្ដា
http://bit.ly/2y7ifgG
ចំណូលរដ្ឋាភិបាលឆមាសទី ១ មានប្រមាណ $២ ពាន់លាន
ចំណូលសរុបរបស់រដ្ឋាភិបាលកម្ពុជាដែលបានកត់ត្រាដោយអគ្គនាយកដ្ឋានរតនាគារជាតិប្រចាំឆមាសទីមួយ ឆ្នាំ ២០១៧ មានប្រមាណ ២,១៩ ពាន់លានដុល្លារ ស្មើនឹង ៥៦,៦ ភាគរយនៃច្បាប់ហិរញ្ញវត្ថុ។ នេះបើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទីមួយ និងលទ្ធផលប៉ាន់ស្មាននូវការអនុវត្ត ថវិកា ...
ហ៊ គីមសាយ
http://bit.ly/2wT7Dl8
ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងអត្រា ៧,១ ភាគរយសម្រាប់ឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ដែលជំរុញដោយដំណើរការដ៏រឹងមាំនៃប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងការបន្តស្ទុះងើបឡើងវិញនៃបណ្ដាប្រទេសឧស្សាហកម្មធំៗ។ នេះ ...
Kali Kotoski
http://bit.ly/2hzEn8m
Fresh News បើកសេវាវិទ្យុ ក្រោយវិទ្យុមួយចំនួនបិទ
សារព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលកាលពីម្សិលមិញបានសម្លឹងពង្រីកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដោយចាប់ផ្តើមបើកសេវាវិទ្យុនៅលើគេហទំព័ររបស់ខ្លួន បន្ទាប់ពីវិទ្យុមួយចំនួនរួមទាំងវិទ្យុអាស៊ីសេរីដែលហ៊ានរិះគន់រដ្ឋាភិបាលបានបិទប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា។ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2yFF5J8
ការស្ទង់មតិរកឃើញថាអ្នកនេសាទនៅថៃត្រូវបានគេជួញដូរ និង រំលោភបំពាន
យោងតាមលទ្ធផលនៃការស្ទង់មតិរបស់កម្មករបានអោយដឹងថា ការជួញដូរនៅក្នុងឧស្សាហកម្មនេសាទថៃនៅតែមានការកើនឡើង ស្របពេលដែលអ្នកនេសាទមកពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាតែងតែជួបប្រទះនឹងស្ថានភាពការងារគួរឱ្យរន្ធត់។ ...
Leonie Kijewski
http://www.phnompenhpost.com/national/survery-finds-fishermen-thailand-trafficked-abused
អវត្តមាន លោក កឹម សុខា ក្នុងបន្ទប់សវនាការធ្វើឱ្យមេធាវីដើរចេញ
ក្រុមមេធាវីការពារក្តីឱ្យ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានដើរចេញពីបន្ទប់សវនាការនៃសាលាឧទ្ធរណ៍កាលពីម្សិលមិញដោយសារគ្មានវត្តមានលោក សុខា ខណៈសាលាឧទ្ធរណ៍បានកំណត់ថា ការសម្រេចឃុំខ្លួនមេបក្សប្រឆាំងរូបនេះធ្វើឡើងត្រឹមត្រូវដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ...
នៀម ឆេង Leonie Kijewski និង បែន សុខហ៊ាន
http://bit.ly/2xzYfQs
EuroCham: ទំនុកចិត្តអាជីវកម្មនៅកម្ពុជា២០១៧ធ្លាក់ចុះ
សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំកម្ពុជាបានចេញផ្សាយការស្ទង់មតិទំនុកចិត្តអាជីវកម្មលើកទី២របស់ខ្លួនកាលពីម្សិលមិញជាមួយនឹងការធ្វើបច្ចុប្បន្នភាពសៀវភៅស (White Book) ដែលបានបង្ហាញថា ទំនុកចិត្តអាជីវកម្មនៅកម្ពុជាបានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែខ្វះកំណែទម្រង់វិជ្ជមាន និងភាពមិនច្បាស់លាស់ជុំវិញការបោះឆ្នោតសភានាពេលខាងមុខ។ ...
Kali Kotoski
http://bit.ly/2fpEK4P
ច្រកព្រំដែនភ្នំដីខេត្តបាត់ដំបង នឹងត្រូវដំឡើងជាច្រកអន្តរជាតិ
អាជ្ញាធរកម្ពុជា និងថៃគ្រោងនឹងប្រកាសដំឡើងច្រកទ្វារតំបន់ព្រំដែនភ្នំដី ឬគីឡូ ១៣ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងឈមគ្នានឹងស្រុកក្លងហាត ខេត្តស្រះកែវ ប្រទេសថៃឲ្យទៅជាច្រកព្រំដែនអន្ដរជាតិគីឡូ ១៣ នៅព្រឹកថ្ងៃទី ១ ខែតុលាខាងមុខ។ ...
ឃុត សុភចរិយា
http://bit.ly/2wSBbuu
SECC ចេញប្រកាសពីការដោះស្រាយវិវាទមូលបត្រ
គណៈកម្មការមូលបត្រកម្ពុជា (SECC) កាលពីម្សិលមិញ បានចេញផ្សាយប្រកាសថ្មីមួយស្តីពីការដោះស្រាយវិវាទក្នុងវិស័យមូលបត្រ ដែលជាការបំពេញបន្ថែមលើអនុក្រឹត្យដែលមានស្រាប់ តាមរយៈការផ្តល់ព័ត៌មាន និងពន្យល់លម្អិតជាងមុន។ ...
Post Staff
http://bit.ly/2fv6jh1
CNRP លើកបដាទូទាំងប្រទេស ទាមទារឲ្យដោះលែងលោក កឹម សុខា
គណបក្សសង្គ្រោះជាតិសម្រេចលើកបដាទាមទារឲ្យមានការដោះលែងលោក កឹម សុខា នៅតាមស្នាក់ការគណបក្សទូទាំង ២៥ ខេត្ត រាជធានី ចាប់ពីថ្ងៃម្សិលមិញ ខណៈដែលសាលាឧទ្ធរណ៍នឹងបើកសវនាការអសាធារណៈលើបណ្តឹងប្រឆាំងការឃុំខ្លួនលោក កឹម សុខា នៅព្រឹកនេះ។ ...
នៀម ឆេង និង Leonie Kijewski
http://bit.ly/2huvSeM
ក្រុមហ៊ុន១០ដាក់ពាក្យស្នើសុំកម្ចីពីRDB
ធនាគារអភិវឌ្ឍជនបទ (RDB) បានឱ្យដឹងថាក្រុមហ៊ុនចំនួន ១០ បានដាក់ពាក្យស្នើសុំកម្ចីសម្រាប់ការដេញថ្លៃក្នុងការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនៅក្នុងខេត្តចំនួន៣។ នេះបើយោងតាមលោក កៅ ថាច ...
ចេង សុខហ័ង
http://bit.ly/2fN2Ers
លោក ហ៊ុន សែន រិះគន់អ្នកបរិស្ថាននិយមជ្រុលដែលព្យាយាមរារាំងទំបន់វារីអគ្គិសនីសេសាន២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញថ្លែងរិះគន់ដល់អ្នកបរិស្ថាននិយមជ្រុលនៃអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីទូត (មិនបញ្ចេញឈ្មោះ) ដែលតំណាងឱ្យប្រទេសជាច្រើនបានព្យាយាមរារាំងការអភិវឌ្ឍទំនប់វារីអគ្គិសនីរបស់រាជរដ្ឋាភិបាលដែលមានបំណងចង់ឱ្យ ...
ផាក់ ស៊ាងលី
http://bit.ly/2fN899D
ឈើប្រមាណ ២០ ម៉ែត្រគុបត្រូវបានរឹបអូស
កងរាជអាវុធហត្ថស្រុកគងពិសី និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានរឹបអូសឈើប្រណីតប្រមាណ ២០ ម៉ែត្រគុបនៅក្នុងការបង្ក្រាបបទល្មើសព្រៃឈើដោយឡែកពីគ្នាកាលពីចុងសប្ដាហ៍កន្លងមកនេះហើយបានឃាត់ខ្លួនបុរស ២ នាក់ និងរថយន្តខណៈដែលកំពុងដឹកឈើដោយ ...
សុទ្ធ គឹមសឿន
http://bit.ly/2w3oDAC
សមត្ថកិច្ចកំពុងបន្តត្រួតពិនិត្យ បុរសអាហ្វ្រិកលេបថ្នាំញៀនចូលក្នុងពោះ
បុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់នៅពេលនេះកំពុងត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ច និងគ្រូពេទ្យជំនាញ បន្ទាប់ពីត្រូវបានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធប្រចាំនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញចាប់ខ្លួនកាលពីយប់ថ្ងៃទី ១៣ ខែកញ្ញានៅព្រលានយន្ដហោះអន្ដរជាតិ ...
ឃុត សុភចរិយា
http://bit.ly/2x9VVj5
អង្គការមាតាធម្មជាតិ ត្រូវបានលុបចោល ក្រោយលាតត្រដាងរឿងខ្សាច់
កាលពីថ្ងៃសុក្រកន្លងទៅក្រសួងមហាផ្ទៃបានប្រកាសពីការលុបឈ្មោះអង្គការមាតាធម្មជាតិចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលហើយមានប្រសិទ្ធភាពភ្លាមៗតែប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការមួយនេះបានលាតត្រដាង និងបង្ហាញពីការនាំខ្សាច់ស៊ីលីកាដ៏ច្រើនទៅប្រទេសតៃវ៉ាន់ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2f3Nn50
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ដោះស្រាយបញ្ហាជាកញ្ចប់ជាមួយនឹងសហរដ្ឋអាមេរិក
បន្ទាប់ពីមានភាពតានតឹងជាមួយនឹងមហាអំណាចអាមេរិកមកនោះ ប្រមុខរដ្ឋាភិបាលបានប្រកាសជាសាធារណៈក្នុងការចង់ដោះស្រាយបញ្ហាបញ្ជូនអ្នកទោសខ្មែរនៅអាមេរិក ការផ្អាកទិដ្ឋាការ និងការរុករកអដ្ឋិធាតុទាហានអាមេរិកដែលនៅសេសសល់លើទឹកដីកម្ពុជាចំនួន ៤៩ នាក់ទៀត។ ...
ផាក់ ស៊ាងលី ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2f4h99A
មេធាវីលោក កឹម សុខា ចោទមន្ត្រីគុកដាក់កាមេរ៉ាលួចស្ដាប់រឿងសួរកូនក្ដី
លោក សំ សុគង់ មេធាវីម្នាក់ក្នុងចំណោមមេធាវី ៨ នាក់ដែលបានការពារក្ដីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងកាលពីម្សិលមិញបានរិះគន់ចំពោះអ្នកគ្រប់គ្រងពន្ធនាគារថាបានបំពានសិទ្ធិសម្ងាត់នៃការសន្ទនារវាងកូនក្ដី និងមេធាវីដែលផ្ទុយ ...
ឆាយ ច័ន្ទនីដា
http://bit.ly/2h5weZt