ភ្នំពេញប៉ុស្តិ៍
លោក ម៉ៅ មុនីវណ្ណ បដិសេធការចោទពីលោក សម រង្ស៊ី
បន្ទាប់ពីលោក សម រង្ស៊ី ដែលជាអតីតប្រធានរបស់ខ្លួនចោទប្រកាន់លោកក្បត់បក្ស និងប្រុងធ្វើបក្សប្រហារតាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះលោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានហៅការលើកឡើងនោះថាជាការស្រមើស្រមៃ ខណៈអ្នកវិភាគ ...
នៀម ឆេង និង Ananth Baliga
http://bit.ly/2hsLnVs
តុលាការកំពូលសម្រេចតម្កល់ការបន្តឃុំខ្លួនលោក កឹម សុខា
បើទោះបីជាក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានធ្វើការរិះគន់ខ្លាំងៗចំពោះការចាប់ឃុំខ្លួនមេបក្សប្រឆាំងរូបនេះថា «ជារឿងអយុត្តិធម៌ រំលោភនីតិវិធីច្បាប់ ផ្ទុយពីរដ្ឋធម្មនុញ្ញ បកស្រាយច្បាប់ដោយលម្អៀង មិនស្របនឹងបទល្មើស និងជាការរំលោភអភ័យឯកសិទ្ធិតំណាងរាស្ត្រយ៉ាងធ្ងន់ធ្ងរ» ...
បែន សុខហ៊ាន
http://bit.ly/2lCX93Y
ផ្អាកអង្គការមួយក្រោយបំផុសឱ្យប្រឆាំងការរំលាយបក្ស
ក្រសួងមហាផ្ទៃបានផ្អាកអង្គការសហព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជាកាលម្សិលមិញ បន្ទាប់ពីប្រធានអង្គការនេះបានប្រកាសឱ្យសមាជិកព្រះសង្ឃ និងពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើបាតុកម្មអហិង្សាប្រឆាំងនឹងការប៉ុនប៉ងរំលាយបក្សសង្គ្រោះជាតិ។ ...
សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/student-group-suspended-violating-law-ngos
ក្រុមអ្នកស្រាវជ្រាវរកឃើញដង្កូវប៉ារ៉ាស៊ីតបង្កគ្រោះថ្នាក់នៅតាមជនបទ
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាដង្កូវប៉ារ៉ាស៊ីត strongyloides stercoralis ដែលបង្កឲ្យមាន «ជំងឺធ្ងន់ធ្ងរ» និងធ្វើឲ្យមានផលប៉ះពាល់ផ្សេងៗជាច្រើនទៀតនៅតាមជនបទកម្ពុជា ពិសេសទាក់ទងនឹងការមិនរីកលូតលាស់របស់កុមារ។ លោក Peter Odermatt សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Basel University ប្រទេសស្វ៊ីសដែលបានដឹកនាំការស្រាវជ្រាវបានថ្លែង ...
Yesenia Amaro
http://bit.ly/2z043U5
កម្ពុជាគ្រោងសាកល្បងព្យាបាលអ្នកញៀនថ្នាំតាមចិន
វិធីសាស្ត្រមួយចំពោះការព្យាបាលផ្អែកលើសហគមន៍សម្រាប់អ្នកប្រើប្រាស់គ្រឿងញៀនដែលទទួលបានជោគជ័យនៅក្នុងខេត្តយន់ណាន ប្រទេសចិនគ្រោងនឹងដាក់សាកល្បងនៅក្នុងសហគមន៍ ២ ក្នុងរាជធានីភ្នំពេញនាខែធ្នូខាងមុខ។ នេះបើតាមភាគីពាក់ព័ន្ធដែលបាន ...
Alessandro Marazzi Sassoon
http://bit.ly/2iNJJkR
ក្រុមអភិរក្សសត្វស្លាបរកឃើញត្រដក់តូច ១២១ សម្បុក
សម្បុកពងកូនសត្វត្រដក់តូចចំនួន ១២១ សម្បុកត្រូវបានក្រុមបរិស្ថានុរក្សនៃក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងប្រជាសហគមន៍ប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបនៃតំបន់ខ្ពង់រាបភាគ ...
ឃុត សុភចរិយា
http://bit.ly/2A3iCq3
ការព្រួយបារម្ភអំពីការផ្តល់មូលនិធិពីមេរោគអេដស៍របស់កម្ពុជា
ក្រុមអង្គការសង្គមស៊ីវិលអនាមិក អ្នកផ្ទុកមេរោគអេដស៍ និងអ្នកដទៃទៀតបានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការផ្តល់ថវិកាពីមូលនិធិសកលដែលជាម្ចាស់ជំនួយធំបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ...
Yesenia Amaro
http://www.phnompenhpost.com/national/concerns-over-cambodias-hiv-funding
បំណុលកម្ពុជាត្រឹម២០១៧កើនដល់$៦,២ពាន់លាន ខណៈគ្រោងខ្ចី$១,៤ពាន់លាន
រដ្ឋាភិបាលគ្រោងខ្ចីប្រាក់១ពាន់លាន SDR ឬ ១,៤ ពាន់លានដុល្លារ ដើម្បីសម្រេចបានទិសដៅថវិកា ដែលគ្រោងទុករបស់ខ្លួនសម្រាប់ឆ្នាំក្រោយ ដែលនឹងធ្វើឱ្យបំណុលជាតិសរុបកើនឡើងដល់ ៧,៦ ពាន់លានដុល្លារ នៅត្រឹមចុងឆ្នាំ២០១៨ ខណៈកម្រិត ...
ចេង សុខហ័ង
http://bit.ly/2gLbgPw
លោក ទៀ បាញ់ ថាមិនបារម្ភការដាក់ទណ្ឌកម្មព្រោះរំលាយបក្សប្រឆាំង
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានថ្លែងទៅកាន់កងទ័ពរាប់ពាន់នាក់ ក្នុងពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ ១២៨ កាលពីថ្ងៃសៅរ៍ នៅក្នុងខេត្តស្ទឹងត្រែង ដោយបានអះអាងពន្យល់ពីជំហររាជរដ្ឋាភិបាលថាមិនមានការព្រួយបារម្ភចំពោះការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយ ...
ម៉ិច ដារ៉ា និង Leonie Kijewski
http://bit.ly/2z3LPTK
រដ្ឋាភិបាលស្នើថវិកា ៦ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០១៨
ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្របានអនុម័តថវិកាជាតិសម្រាប់ឆ្នាំក្រោយ ដែលស្នើថវិកា ៦ ពាន់លានដុល្លារសម្រាប់ការចំណាយ ដែលជាការកើនឡើងខ្លាំងបំផុតដែលមិនធ្លាប់មានសម្រាប់ប្រទេសកម្ពុជា ដោយមានការជំរុញខ្លាំងលើវិស័យអប់រំ វិស័យការពារជាតិ និងសិល្បៈ។ ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/government-proposes-6b-budget-2018
CDC អនុម័តគម្រោងតម្លៃ ១០លានដុល្លារ នៅខែតុលា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងខែតុលានេះ បានអនុម័តផ្តល់សិទ្ធិលើគម្រោងស្នើរសុំវិនិយោគរបស់ក្រុមហ៊ុន៤ ដែលសុទ្ធសឹងទាក់ទងនឹងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដែលទឹកប្រាក់នៃគម្រោងវិនិយោគទាំង៤បូក ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/cdc-post-project-decisions-facebook
បទល្មើសក្នុងព្រៃឡង់ថយចុះ៦៥%តែសិប្បកម្មមិនថយ
ក្រុមអ្នកស្រាវជ្រាវ និងនិស្សិតនៃសកលវិទ្យាល័យ Copenhegen នៅប្រទេសដាណឺម៉ាកបានចេញរបាយការណ៍ជាចុងក្រោយឱ្យដឹងថា បទល្មើសព្រៃឈើនៅព្រៃឡង់បានថយចុះរហូតដល់ទៅ ៦៥ ភាគរយ បើទោះបីសកម្មភាពកាប់ឈើនៅតែបន្តកើតមានជាមធ្យមជាង ៧០ ករណីក្នុងមួយខែៗ និងសិប្បកម្មកែច្នៃឈើនៅតែដំណើរការយ៉ាងគគ្រឹកគគ្រេងដដែល។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/forest-clearing-rampant-prey-lang
សត្វរំពេទន្លេកម្ពុជា កំពុងរងការគំរាមកំហែងខ្លាំង
ក្រសួងបរិស្ថាន និងអង្គការអន្តរជាតិ កាលពីម្សិលមិញបានសម្ដែងក្ដីបារម្ភជាខ្លាំង ពីការថយចុះចំនួនសត្វរំពេទន្លេដែលជាប្រភេទសត្វស្លាបកម្រ និងជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈកំណើនពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ និងបឹងទន្លេសាបចាប់ធ្វើជាចំណីអាហារ និង ...
សុទ្ធ គឹមសឿន
http://bit.ly/2yKP177
អាជ្ញាធរបង្កើតក្រុមការងារ ចុះបង្ក្រាបសិប្បកម្មច្នៃឈើនៅព្រះវិហារ
អាជ្ញាធរមានសមត្ថកិច្ចខេត្តបានបង្កើតក្រុមការងារមួយហើយនៅថ្ងៃនេះគ្រោងនឹងចាប់ផ្តើមបង្ក្រាបសិប្បកម្មកែច្នៃឈើយ៉ាងតិចជាង ១០ កន្លែងដែលបាននិងកំពុងកាប់ឈើពីព្រៃព្រះរកាយកទៅកែច្នៃខុសច្បាប់។ ការបង្កើតក្រុមការងារនេះគឺ ...
ផាក់ ស៊ាងលី
http://bit.ly/2zEwlmk
UN ចាត់ទុកអំណាចបច្ចេកវិទ្យាក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍
ការវិនិយោគរបស់វិស័យឯកជននៅក្នុងបច្ចេកវិទ្យាអាចជួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនឲ្យសម្រេចបានទិសដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) របស់អង្គការសហប្រជាជាតិ។ នេះបើតាមតំណាងជាច្រើនបានថ្លែងកាលពីថ្ងៃអង្គារដែលនាំឲ្យមានការពិភាក្សា ថាតើសហគ្រិនកម្ពុជា ...
Robin Spiess
http://bit.ly/2xnttcL
បន្ទាប់ពីត្រូវបានដោះលែង លោក ហុង សុខហួរ រំពឹងថាសហការី១៥នាក់ទៀតនឹងត្រូវដោះលែងផងដែរ
អតីតសមាជិកព្រឹទ្ធសភា គណបក្សប្រឆាំង លោក ហុង សុខហួរ ដែលជាប់ទោស ប្រមាណជា២ឆ្នាំ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនហើយជាមនុស្សជិតស្និទ្ធបំផុត របស់អតីតប្រធានបក្សប្រឆាំង សម រង្ស៊ី ត្រូវបានដោះលែង ពីម្សិលមិញ ក្រោយមាន ...
គង់ មេត្តា Andrew Nachemson និង សុទ្ធ គឹមសឿន
http://bit.ly/2iz8ykt
លោក ហ៊ុន សែន ថាបាតុកម្មរបស់ CNRP ជាបណ្ដាញភេរវកម្ម
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកាលពីម្សិលមិញក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង ១ ម៉ឺននាក់នៅរោងចក្រក្នុងតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវនៃរាជធានីភ្នំពេញបានពន្យល់ឲ្យដឹងថាព្រឹត្តិការណ៍នៃបាតុកម្មរបស់កម្មករកាត់ដេរកាលពីឆ្នាំ ២០១៤ ដែលជាប់ពាក់ព័ន្ធជាមួយ ...
បែន សុខហ៊ាន
http://bit.ly/2xp6aiT
ប្រទេស GMS ត្រូវជំរុញពាណិជ្ជកម្មតាមកិច្ចព្រមព្រៀងអន្តរជាតិ
ខណៈការតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគកើនឡើងនៅអាស៊ី និងប៉ាស៊ីហ្វិក បានជួយកែលម្អការស្ទុះងើបឡើងវិញសេដ្ឋកិច្ចជារួមរបស់តំបន់នេះដល់សេដ្ឋកិច្ចពិភពលោក និងភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មបណ្ដាប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ (GMS) ចាំបាច់ត្រូវធ្វើឲ្យមាន ...
Post Staff
http://bit.ly/2zGNThs
ឌឹខេមបូឌាដេលី ប្រកាសផ្សាយវិញតាមប្រព័ន្ធផ្សេង
បន្ទាប់ពីបិទមិនដំណើរការមួយរយៈតាមការបោះពុម្ព កាសែត ឌឹខេមបូឌាដេលី កាលពីយប់ថ្ងៃអង្គារបានប្រកាសគួរឲ្យភ្ញាក់ផ្អើលមួយអំពីការបើកដំណើរការឡើងវិញរបស់ខ្លួនជាកាសែត ឌីជីថល មិនមែនអាជីវកម្ម និងផ្សព្វផ្សាយលើហ្វេសប៊ុក។ ...
Leonie Kijewski និង គង់ មេត្ដា
http://bit.ly/2zNUdVv
ព្រះមហាក្សត្រឡាយព្រះហស្តលេខាលើច្បាប់ ៤ ទើបកែប្រែថ្មី
ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីម្សិលមិញបានឡាយព្រះហស្តលេខាលើវិសោធនកម្មច្បាប់ចំនួន ៤ ដែលមានលក្ខណៈចម្រូងចម្រាស ហើយច្បាប់ទាំងនេះត្រូវបានដាក់ឲ្យប្រើភ្លាមៗ បន្ទាប់ពីព្រះអង្គបានឡាយព្រះហស្ថលេខាដែលច្បាប់ទាំងនេះអនុញ្ញាតឲ្យយកអាសនៈរបស់គណបក្សសង្គ្រោះជាតិដែលប្រជាពលរដ្ឋស្ទើរពាក់កណ្តាល ...
ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2y4HFMi
អ្នកជំនាញព្រមានពីបញ្ហានានានៅក្នុងវិស័យកាត់ដេរ
ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្សែកជើងរបស់កម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងក្នុងអត្រាទាបជាមួយនឹងកំណើនតែ ៥ ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បើប្រៀបធៀបនឹងកំណើន ៧ ភាគរយកាលពីឆ្នាំទៅ ខណៈអ្នកក្នុងឧស្សាហកម្មនេះព្រមានពីការបាត់បង់ការប្រកួតប្រជែង។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/garment-exports-slow
លោក លឺ ឡាយស្រេង ត្រូវបានប្ដឹងជាផ្លូវការរឿងបរិហារកេរ្តិ៍ និងប្រមាថស្ដេច
ក្រុមអ្នកច្បាប់រាជរដ្ឋាភិបាលកាលពីម្សិលមិញបានដាក់បណ្ដឹង ២ ផ្សេងគ្នាទៅតុលាការរាជធានីភ្នំពេញប្រឆាំងលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សហ្វ៊ុនស៊ិនប៉ិចដែលបានធ្វើអត្ថាធិប្បាយនៅលើបណ្ដាញហ្វេសប៊ុកប្រមាថដល់ព្រះមហាក្សត្រ និងបរិហារកេរ្តិ៍លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ...
នៀម ឆេង
http://bit.ly/2zN9e9P
សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ ដាក់ឱសានវាទឲ្យដោះលែងលោក កឹម សុខា ខណៈមន្ត្រីរដ្ឋាភិបាលបានច្រានចោល
កាលពីម្សិលមិញសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក ថេត គ្រូហ្ស (Ted Cruz) បានចេញលិខិតមួយដោយបានដាក់ឱសានវាទដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើឱ្យដោះលែងប្រធានគណបក្សប្រឆាំងលោក កឹម សុខា នៅត្រឹមថ្ងៃបញ្ចប់ការចុះឈ្មោះបោះឆ្នោតទី ៩ ខែវិច្ឆិកាខាងមុខ បើមិនដូច្នេះទេសភាអាមេរិកនឹងស្នើឲ្យ ...
Daphne Chen
http://bit.ly/2iyI3LY
សត្វព្រៃជាង ១ តោន និងអ្នកដឹកជញ្ជូន ២ នាក់ត្រូវស្ទាក់ចាប់បាន
អាជ្ញាធរខេត្តតាកែវបានស្ទាក់ចាប់រថយន្តដឹកសត្វព្រៃប្រមាណជាង ១ តោនដែលក្រុមឈ្មួញខិលខូចលួចដឹកយកទៅលក់នៅប្រទេសវៀតណាមតាមផ្លូវទឹកនៅឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ និងជនសង្ស័យពីរនាក់ដែលម្នាក់ជាអ្នកបើកបរ និងម្នាក់ជាព្រូឡាន ...
សុទ្ធ គឹមសឿន
http://bit.ly/2gH2upE