ភ្នំពេញប៉ុស្តិ៍
តំណាងរាស្ត្រ ហ៊្វុនស៊ិនប៉ិច ២ រូបត្រូវបានស្នើឲ្យដកតំណែង
មន្ត្រីជាន់ខ្ពស់គណបក្ស ហ៊្វុនស៊ិនប៉ិច ២ រូបដែលជាតំណាងរាស្រ្តបានតំណែង ក្រោយរំលាយគណបក្សសង្គ្រោះជាតិគឺលោក ប៉ោ ប៊ុនស្រ៊ឺ និង លោក យឹម សាវី កំពុងត្រូវបានសមាជិកក្នុងបក្សធ្វើញត្តិថ្វាយសម្តេចក្រុមព្រះ ដើម្បីឲ្យបញ្ចប់មុខតំណែងក្នុងបក្សពាក់ព័ន្ធនឹង ...
ម៉ិច ដារ៉ា
http://bit.ly/2FjMpwp
កម្ពុជាប្រមូលចំណូលពន្ធដារបានចំនួនជិត ២ ពាន់លានដុល្លារ
កម្ពុជាប្រមូលចំណូលពន្ធដារបាន ១,៩៣ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៣០ ភាគរយធៀបនឹងឆ្នាំ ២០១៦ ដែលរួមចំណែកភាគច្រើនពីកំណើនពន្ធលើប្រាក់ចំណេញ និងពន្ធលើតម្លៃបន្ថែម (VAT) បន្ទាប់ពីការអនុវត្តប្រព័ន្ធពន្ធដារដែលមានប្រសិទ្ធភាពជាងមុន។ ...
ហ៊ គឹមសាយ
http://www.phnompenhpost.com/business/tax-revenue-exceeds-expectations-following-reforms
គណបក្សប្រជាធិបតេយ្យមូលដ្ឋានអំពាវនាវឱ្យអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោត
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលមានធនធានមនុស្សមកពីអង្គការសង្គមស៊ីវិលបាននិងកំពុងអំពាវនាវឱ្យអ្នកបោះឆ្នោតគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ឱ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខ ដើម្បីឱ្យមានសំឡេងគណបក្សប្រឆាំងមួយដ៏ពិតប្រាកដ ខណៈដែល ...
បែន សុខហ៊ាន និង Ananth Baliga
http://bit.ly/2BsUvRn
តុលាការនឹងប្រកាសសាលក្រមសកម្មជនបរិស្ថានថ្ងៃនេះ
បុរសឈ្មោះ ហ៊ុន វណ្ណៈ អាយុ ៣៥ឆ្នាំ និងឌឹម គុណឌី អាយុ ២១ឆ្នាំ មានគោលដៅរួមគ្នា គឺចង់ឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍ចំពោះធនធានធម្មជាតិរបស់កម្ពុជា ដែលត្រូវបានរំលោភបំពាន និងបំផ្លាញដោយអ្នកមានអំណាចក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេត្រូវបាន ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/lack-proof-mother-nature-activists-hearing
លោកឡាយស្រេង ត្រូវសងជំងឺចិត្តលោក ហ៊ុន សែន ៥០០ លានរៀល
លោក លី ឡាយស្រេង ត្រូវតុលាការសម្រេចផ្តន្ទាទោសពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតម្រូវឱ្យសងជំងឺចិត្តលោកហ៊ុន សែន រហូតដល់ ៥០០ លានរៀល ព្រមទាំងបង់ពិន័យ ៨ លានរៀល ចូលថវិការដ្ឋ។ ...
នៀម ឆេង និង Andrew Nachemson
http://www.phnompenhpost.com/national/former-deputy-pm-lu-lay-sreng-convicted-defamation
កញ្ញា ធី សុវណ្ណថា គំរាមប្ដឹងនាយក Wildlife Alliance
នាយកប្រតិបត្តិនៃអង្គការសត្វព្រៃ (Wildlife Alliance) កញ្ញា Suwanna Gauntlett ត្រូវបានកញ្ញា ធី សុវណ្ណថា គំរាមប្ដឹងពីបទ «រើសអើង» ដោយទាមទារសំណង ១០ ម៉ឺនដុល្លារ ដោយសារនាយកប្រតិបត្តិរូបនេះ បានបដិសេធវត្តមានកញ្ញា ធី សុវណ្ណថា ចូលរួមក្នុងកម្មវិធីបោះជំរំ ...
សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/thy-sovantha-threatens-new-suit
កង្វះហេដ្ឋារចនាសម្ព័ន្ធ នៅតែជាបញ្ហាចូលទៅទីផ្សារ
តម្លៃនៃការផលិតខ្ពស់ កង្វះប្រព័ន្ធធារាសាស្ដ្រ និងហេដ្ឋារចនាសម្ព័ន្ធនៅតែជាបញ្ហាប្រឈមសម្រាប់ផលិតផលកសិកម្មដើម្បីចូលដល់ទីផ្សារ។ នេះបើយោងតាមមន្ដ្រីមកពីក្រសួងកសិកម្មឲ្យដឹងកាលពីថ្ងៃម្សិលមិញ។ ក្រសួងកសិកម្ម និងមូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD) កាលពីម្សិលមិញ ...
ចេង សុខហ័ង
http://bit.ly/2E8lynJ
កិច្ចសន្យារយៈពេលខ្លី នៅតែត្រូវបានប្រើក្នុងរោងចក្រ
របាយការណ៍របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បានបង្ហាញអំពីការបន្តប្រើប្រាស់កិច្ចសន្យារយៈពេលខ្លីនៅតាមរោងចក្រដែលត្រូវបានធ្វើការសិក្សាស្រាវជ្រាវ ខណៈបញ្ហានេះជាបញ្ហាមួយដែលកំពុងត្រូវបានពិភាក្សាដោយសហជីពក្រសួងការងារ និងនិយោជក ប៉ុន្តែបានបង្ហាញ ...
យន់ ស៊ីនាត និង Ananth Baliga
http://bit.ly/2DFZvHW
បិទច្រករបៀងនៅខេត្ត ត្បូងឃ្មុំ ក្រោយលេចឮពីការព្រមានខ្លាំង
អាជ្ញាធរខេត្តត្បូងឃ្មុំបានបញ្ជាឲ្យបិទច្រករបៀងចេញចូលប្រទេសវៀតណាមខុសច្បាប់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោកអភិបាលខេត្តត្រូវបានលោកនាយករដ្ឋមន្ត្រីព្រមានធ្ងន់ៗរឿងបទល្មើសព្រៃឈើតាមច្រកទាំងនោះ។ អភិបាលខេត្តត្បូងឃ្មុំលោក លី ឡេង បានបើកកិច្ចប្រជុំកាលពីថ្ងៃ ...
ផាក់ ស៊ាងលី
http://bit.ly/2DBdfDP
អ្នករិះគន់រដ្ឋាភិបាលរឿងព្រំដែនបានទទួលមរណភាពហើយ
អតីតអ្នកជំនាញព្រំដែនកម្ពុជាលោក ស៊ាន ប៉េងសែ ដែលជាអ្នករិះគន់ឥតសំចៃមកលើរដ្ឋាភិបាលជុំវិញបញ្ហាព្រំដែន និងជាអតីតមន្ត្រីជាន់ខ្ពស់ក្នុងរបបលោកសេនាប្រមុខ លន់់ នល់ នាទសវត្សរ៍ទី៧០ បានទទួលមរណភាព នៅវេលាម៉ោង៤ទៀបភ្លឺ ...
បែន សុខហ៊ាន
http://bit.ly/2DC9Rc3
ការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាង កម្ពុជា និង ឥណ្ឌា
ទិន្នន័យរដ្ឋាភិបាលឥណ្ឌាបានបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសទាំង២បានជួបការពិបាកដោយសារភាពយឺតយ៉ាវ ខណៈវាបានធ្លាក់ចុះជិត៣០ភាគរយមកនៅត្រឹម១៤១លានដុល្លារ ក្នុងអំឡុងឆ្នាំសារពើពន្ធមុនរបស់ប្រទេសឥណ្ឌា ដែលបានដំណើរការចាប់ពីខែមេសាឆ្នាំ ...
ហ៊ គីមសាយ និង Robin Spiess
http://bit.ly/2BpTRnk
រដ្ឋាភិបាល មិនអាចលៃលកទិញម៉ាស៊ីនព្រីនលិខិតឆ្លងដែនបន្ថែម
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃចន្ទបានថ្លែងថា រដ្ឋាភិបាលមិនអាចលៃលកបន្ថែមម៉ាស៊ីនព្រីនលិខិតឆ្លងដែនបន្ថែមទៀតដើម្បីបង្កើនល្បឿនដំណើរការរៀបចំឯកសារសម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលកំពុងធ្វើការនៅបរទេសបានទេ។ ...
ម៉ិច ដារ៉ា
http://bit.ly/2DGSwha
ឧស្សាហកម្មប្រេងដូងកម្ពុជា អាចនឹងប៉ះពាល់ពីផែនការ EU
កម្ពុជា នាំចេញប្រេងដូងមិនទាន់កែច្នៃជាង ៤០ ០០០ តោនកាលពីឆ្នាំ ២០១៧ កើនឡើង ១៤៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៦ ខណៈអ្នករកស៊ីនៅក្នុងវិស័យនេះបារម្ភថា ឧស្សាហកម្មនេះនឹងរងផលប៉ះពាល់ដោយការហាមឃាត់ប្រេងដូងរបស់សហភាពអឺរ៉ុប (EU)។ ...
ចេង សុខហ័ង
http://bit.ly/2n9DO8q
រដ្ឋមន្ត្រីមហាផ្ទៃរិះគន់រដ្ឋមន្ត្រីបរិស្ថាន ជុំវិញការបង្ហូរទឹកស្អុយចូលទន្លេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានរិះគន់ចំៗទៅលើរដ្ឋមន្ត្រីក្រសួងបរិស្ថានវ័យក្មេងលោក សាយ សំអាល់ ដែលជាកូនប្រុសប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ពាក់ព័ន្ធនឹងរឿងការបង្ហូរទឹកស្អុយចូលទៅក្នុងទន្លេដោយលោកបង្ហាញពីការព្រួយបារម្ភដែលអាចនឹងបង្កជាបញ្ហាធំនាពេលអនាគត។ ...
ម៉ិច ដារ៉ា
http://bit.ly/2n2J6Dq
អ្នកនេសាទនៅតែត្រូវបានរំលោភបំពាននៅប្រទេសថៃ
បើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW)ដែលបានចេញផ្សាយកាលពីម្សិលមិញបានអោយដឹងថា ពលកម្មដោយបង្ខំនៅតែបន្តកើតមានលើទូកនេសាទថៃជាង បីឆ្នាំមកហើយ បន្ទាប់ពីមានការតវ៉ាជាអន្តរជាតិ ជាមួយនឹងអ្នកនេសាទកម្ពុជាដែលបានរាយការណ៍ ...
Erin Handley និង យន់ ស៊ីនាត
http://www.phnompenhpost.com/national/fishermen-still-abused-thailand
អ្នកនាំពាក្យច្រានចោលរបាយការណ៍ដែលថា កម្ពុជាជាកន្លែងសម្រាប់វិនិយោគិនចិនលាងលុយកខ្វក់
អ្នកនាំពាក្យក្រសួងការបរទេស កាលពីថ្ងៃទី ២២ ខែមករា បានវាយបកទៅលើរបាយការណ៍មួយ ស្តីអំពីវិនិយោគិនចិន លាងលុយកខ្វក់របស់ពួកគេ តាមរយៈការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដោយលោកបានហៅរបាយការណ៍នោះថា ...
បែន សុខហ៊ាន
http://bit.ly/2Dz2Lov
អ្នកភូមិត្រូវបានបោកប្រាស់ដោយមេខ្យល់ទិញដូរដី
អ្នកភូមិរាប់សិបនាក់នៅក្នុងខេត្តកណ្តាល កំពុងធ្វើការចោទប្រកាន់ឈ្មួញដីក្នុងស្រុកម្នាក់ ដែលបានបោកប្រាស់ពួកគេរាប់ពាន់ដុល្លារ ដោយសន្យាផ្តល់ឱកាសការងារនៅប្រទេសជប៉ុន ដែលមិនដែលលេចជារូបរាងទាល់តែសោះ។ ...
យន់ ស៊ីនាត និង Daphne Chen
http://www.phnompenhpost.com/national/villagers-scammed-land-broker
វិស័យឯកជនៈ ការប្រើឈ្មោះផ្លូវការជំរុញការនាំចេញអង្ករ
អ្នកនៅក្នុងឧស្សាហកម្មស្រូវអង្ករកម្ពុជា មានជំនឿថា ការប្រើឈ្មោះ «ម្លិះអង្គរ» ជាយីហោអង្ករក្រអូបប្រណីតរបស់កម្ពុជាសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិនឹងជំរុញការនាំចេញកាន់តែខ្លាំងឡើង ខណៈសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ជំរុញឲ្យអ្នកពាក់ព័ន្ធធ្វើការរួមគ្នាដើម្បី ...
ចេង សុខហ័ង
http://bit.ly/2DyYFw1
អាជ្ញាធរចម្រុះចាប់ផ្ដើមបង្ក្រាបរណ្ដៅរុករករ៉ែមាស ខុសច្បាប់ ក្នុងតំបន់អូត្រូន
កម្លាំងចម្រុះបានកំពុងតែប្រើវិធានការក្តៅ ដោយធ្វើការរុះរើ និងកាយលុបរណ្តៅរ៉ែចំនួន ១១ នៅតំបន់អូរដ្រូន ក្រោយពេលធ្វើសកម្មភាពលួចធ្វើនៅតែបន្តកើតមាន បើទោះបីជាមានការចុះ ...
ផាក់ ស៊ាងលី
http://bit.ly/2n3VTFz
មានការយល់ឃើញផ្សេងគ្នាពីបញ្ហានាំចេញស្វាយ
ខណៈមន្ត្រីរដ្ឋាភិបាលថ្លែងថា ផ្លែស្វាយកម្ពុជា មិនអាចចូលដល់ទីផ្សារអន្តរជាតិ ដោយសារបាក់តេរីដែលបណ្ដាលមកពីសត្វរុយផ្លែឈើ តែវិស័យឯកជនអះអាងថា កង្វះការបញ្ជាក់អនាម័យ និងភូតគាមអនាម័យ (SPS) គឺជាបញ្ហាដ៏សំខាន់ក្នុងការរារាំងផ្លែស្វាយចូល ...
ចេង សុខហ័ង
http://bit.ly/2DBydBY
លោកហ៊ុន សែន ថាសារព័ត៌មានត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ជាំងសង្គម
នៅក្នុងពិធីជំនួបសំណេះសំណាលប្រចាំឆ្នាំលើកទី ២ ជាមួយអ្នកសារព័ត៌មានក្នុងស្រុក អ្នកនាំពាក្យ និងមន្ត្រីក្រសួងព័ត៌មានជាង ៣៤០០ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ កាលពីយប់មិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថាសារព័ត៌មានត្រូវតែចុះផ្សាយរឿងពិត ដើម្បីធ្វើ ...
បែន សុខហ៊ាន
http://bit.ly/2DqgtpE
ក្រសួងឱ្យពង្រឹងវិន័យខណៈមានការបាត់ម៉ោងបង្រៀន
ក្រសួងអប់រំ យុវជន និងកីឡាកាលពីចុងសប្ដាហ៍នេះ បានរំឭកដល់ប្រធានមន្ទីរ អប់រំ រាជធានី ខេត្ត ឱ្យពង្រឹងការគ្រប់គ្រងគ្រឹះស្ថានសិក្សា និងពង្រឹងវិន័យចំពោះគ្រូបង្រៀនដែលមិនយកចិត្តទុកដាក់លើការងារបង្រៀន ឬមិនបំពេញភារកិច្ចបានល្អ ខណៈមានការរកឃើញ ...
គង់ មេត្តា និង Yesenia Amaro
http://www.phnompenhpost.com/national/ministry-eyes-school-discipline
ឈើគ្រញូងដែលលាក់ទុកក្នុងស៊ីទែនសាំងត្រូវរក្សាទុកនៅតុលាការខេត្ត
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍ បានបញ្ជូនឈើគ្រញូងចំនួន ៣៥៥ ដុំ ទៅតុលាការខេត្ត ក្រោយពីរកឃើញនៅក្នុងរថយន្តដឹកស៊ីទែនសាំង ១ គ្រឿងដែលមាន Logo របស់ក្រុមហ៊ុន Tela ដែលបានរក្សាទុកអស់រយៈពេល ៧ ខែ ក្រោយពីរថយន្តនេះ ...
សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/timber-found-inside-tanker
មហាសន្និបាត CPP បន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលដល់ ៨៦៥ រូប ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំបក្ស
គណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញបានបិទមហាសនិ្នបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដោយបានអនុម័តលើកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ ២០១៨-២០២៣ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្រោងនឹងរៀបចំនៅ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2G2FtVG