ភ្នំពេញប៉ុស្តិ៍

អាជីវកម្ម​ចិញ្ចឹម​ត្រី ឆ្តោ-រ៉ស់​ ទាំងអស់​ត្រូវ​ឲ្យ​ចុះ​បញ្ជី

បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឲ្យមានការចិញ្ចឹមត្រីឆ្តោដោយស្របច្បាប់ឡើងវិញប្រកាសថ្មីមួយដែលចេញដោយក្រសួងកសិកម្មកាលពីសប្តាហ៍មុនបានតម្រូវឲ្យអ្នកប្រកបរបរចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោទាំងអស់មកចុះបញ្ជីផ្លូវការនៅរដ្ឋបាលជលផល។ ...

ចេង សុខហ័ង
http://bit.ly/1UaqNbU

កម្ពុជា​ទទួល​ចំណាត់​ថ្នាក់​ទាប​ក្នុង​ការ​ការពារ​សិទ្ធិ​កុមារ

របាយការណ៍ថ្មីមួយបានផ្តល់ចំណាត់ថ្នាក់ទី ១២៥ ក្នុងចំណោម ១៦៣ ប្រទេស មកដល់ប្រទេសកម្ពុជា ទៅលើការការពារសិទ្ធិកុមារ បើទោះបីជារដ្ឋាភិបាលកំពុងតែធ្វើការដើម្បីបញ្ចប់អនុក្រឹត្យ និងបទបញ្ញត្តិ ដើម្បីពង្រឹងការការពារកុមារពីការរំលោភបំពាន កេងប្រវ័ញ្ញ និងការមិនយកចិត្តទុកដាក់យ៉ាងណាក្តី។ ...

Yesenia Amaro
http://bit.ly/1tpT4yW

អ្នក​គាំទ្រ​ហិរញ្ញវត្ថុ​​ស្វែងរក​ការ​បង្កើត​អាជីវកម្ម​នៅ​កម្ពុជា

ក្រុមវិនិយោគិនដែលគាំទ្រហិរញ្ញវត្ថុសម្រាប់ផ្តល់ឲ្យវិនិយោគិនតូចៗក្នុងការចាប់ផ្តើមអាជីវកម្ម (Angel Investors) បានមកដល់ទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍មុនដើម្បីចាប់ផ្ដើមគំនិតផ្តួចផ្ដើមការវិនិយោគដែលនឹងជំរុញនូវវប្បធម៌ចាប់ផ្ដើមអាជីវកម្មដំបូងនៅកម្ពុជា។ ...

Kali Kotoski
http://bit.ly/1OmC4DB

កំពង់​ផែ​ស្វ័​យ​ត​ក្រុងភ្នំពេញ​បង្កើត​ក្រុមប្រឹក្សាភិបាល​ឯករាជ្យ​ទី​មួយ​

មន្ត្រីក្រុមហ៊ុនមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា កំពង់ផែស្វ័យតក្រុងភ្នំពេញបានបង្កើតកិច្ចប្រជុំទូទៅទីមួយកាលពីសប្តាហ៍មុន ដោយជ្រើសរើសក្រុមប្រឹក្សាភិបាលឯករាជ្យដើម្បីធានាឱ្យបាននូវតម្លាភាពកាន់តែប្រសើរក្នុងការគ្រប់គ្រងក្រុមហ៊ុន។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/ppap-board-adds-first-independent-directors

អាជីវកម្ម​ក្រុមហ៊ុន​នៅ​តែ​បន្ត​ទោះបី​មាន​ការ​ចាប់​ខ្លួន​លោក ​ប៊ុណ្ណា

ការចាប់ខ្លួនលោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជាក្រោមចោទប្រកាន់ពីការចេញមូលប្បទានបត្រគ្មានប្រាក់មិនត្រូវបានគេមើលឃើញថាមានផលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុននោះទេ។ នេះបើតាមតំណាងរបស់អចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប។ ...

ចេង សុខហ័ង
http://bit.ly/1UaetbC

ចំណាយ​ទៅ​លើ​ពាណិជ្ជកម្ម​តាម​​កាសែត​ធ្លាក់​ចុះ

ថវិកាចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមកាសែត និងទស្សនាវដ្ដីធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសដំបូងឆ្នាំនេះខណៈការចំណាយលើទូរទស្សន៍កើនឡើងខ្ពស់។ នេះបើតាមទិន្នន័យចុងក្រោយបានពីក្រុមហ៊ុន Indochina Research បានបង្ហាញកាលពីចុងសប្ដាហ៍មុន។ ...

ហ៊ គឹមសាយ
http://bit.ly/236j4fp

ក្រសួងសុខាភិបាល​និង​អង្គការ​WHO​ចុះ​កិច្ច​សហប្រតិបត្តិការ​រយៈពេល​៥​ឆ្នាំ​

មន្ត្រីមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលនិងអង្គការWHOបានចុះកិច្ចព្រមព្រៀងលើគម្រោងរយៈពេល៥ឆ្នាំក្នុងការព្យាបាលជម្ងឺឆ្លងនិងជម្ងឺមិនឆ្លង ជម្រុញការថែទាំសុខភាពសកលកម្រិតខ្ពស់ ពង្រឹងសមត្ថភាពក្នុងការឆ្លងតបនឹងជម្ងឺថ្មីៗដែលកើតមានឡើងនិងបង្កើនកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ។ ...

Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-and-who-sign-5-year-plan

ការ​បោះ​ជំហាន​របស់​វីង​ក្នុង​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា

វីង ដែលជាធនាគារឯកទេស និងជាភ្នាក់ងារផ្ទេរប្រាក់ចល័តដ៏ពេញនិយមមួយនៅកម្ពុជាបានតែងតាំងលោក Jojo Malolos ជាអគ្គនាយករយៈ ៤ ខែមកហើយដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន។ ...

Ayanna Runcie
http://bit.ly/28ApRSl

ចំណូល​ពី​ការ​ទស្សនា​អង្គរ​កើនឡើង ១%

ប្រាក់ចំណូលបានពីការលក់សំបុត្រប្រាសាទអង្គរនៅរយៈពេល ៥ ខែដំបូងកើនឡើងតិចតួចត្រឹមតែជាង ១ ភាគរយប៉ុណ្ណោះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខបានពីអាជ្ញាធរអប្សរា។ ...

ចេង សុខហ័ង
http://bit.ly/1OfYTsE

គ​ជប​កំណត់​ថ្ងៃ​ចុះបញ្ជី​បោះ​ឆ្នោត​

បន្ទាប់ពីមានការពន្យាពេលអស់ជាច្រើនលើកមក កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយតារាងកាលវិភាគសម្រាប់អ្នកបោះឆ្នោត ដែលនឹងផ្តល់រយៈពេល៣ខែសម្រាប់ការចុះបញ្ជីអ្នកមានសិទ្ធិបោះឆ្នោតចំនួន៩.៦លាននៅទូទាំងប្រទេស។ ...

Ananth Baliga
http://www.phnompenhpost.com/national/nec-sets-voter-registration-dates

ប្រាក់​ចំណេញ​កើនឡើង​ ១៥០ ភាគរយ

បន្ទាប់ពីបានបង្ហាញនូវការធ្លាក់ចុះប្រាក់ចំណេញជារួមរហូតដល់ ៧០ ភាគរយកាលពីឆ្នាំ ២០១៥ ក្រុមហ៊ុនរោងចក្រកាត់ដេរ Grand Twins International (GTI) ដែលចុះបញ្ជីលក់ភាគហ៊ុនក្នុងផ្សារហ៊ុនកម្ពុជាបានរាយការណ៍កំណើនប្រាក់ចំណូលយ៉ាងខ្លាំងនៅត្រីមាសទី ១ ឆ្នាំនេះជាសញ្ញាសង្ឃឹមថារោងចក្រកាត់ដេរនេះអាចចាប់ផ្ដើមទទួលជោគជ័យក្នុងផ្សារហ៊ុន។  ...

Kali Kotoski
http://bit.ly/1Ye5TrC

ប្រធាន​អង្គការ​មួយ​រូប​សុំ​ទោស​ទៅ​កាន់​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​

កាលពីថ្ងៃពុធ ប្រធានសមាគម Victory Intelligent Standard  បានចេញផ្សាយការសុំអភ័យទោសទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះការចោទប្រកាន់មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការនេះអំពីការប្រព្រឹត្តអំពើពុករលួយខណៈពេលដែលធ្វើការផ្លាស់ប្តូរមន្ត្រីរបស់ខ្លួនពីសមាសភាពមន្ត្រីជាប់កុងត្រាឯករាជ្យមកជាមន្ត្រីរដ្ឋពេញសិទ្ធិ។ ...

Niem Chheng and Ananth Baliga
http://www.phnompenhpost.com/national/ngo-head-apologises-nec

មន្ត្រី​សេដ្ឋកិច្ច​អាមេរិក ​បន្ត​ជំរុញ​ពាណិជ្ជកម្ម​នឹង​កម្ពុជា

មន្ដ្រីរដ្ឋាភិបាលអាមេរិកដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាបានជំរុញឲ្យកម្ពុជាបន្តការចរចាក្នុងការអភិវឌ្ឍកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការដាក់បញ្ចូលពាណិជ្ជកម្មបន្ថែមទៀត។ ...

Kali Kotoski
http://bit.ly/1PjRJyd

កិច្ចចរចារ​ជា​មួ​​យ​តំណាង​រោងចក្រ​ឈប់​ដំណើរការ​មិន​មាន​លិទ្ធ​ផល​

កាលពីម្សិលមិញ ក្រសួងការងារបានជួបជាមួយតំណាងរោងចក្រម្ចាស់ម៉ាឡេស៊ី Global Apparels Limited មន្ត្រីសហជីពនិងកម្មករដើម្បីសម្របសម្រួលការព្រមព្រៀងអំពីសំណងជម្ងឺចិត្ត ខណៈដែលក្រុមហ៊ុននេះបញ្ឈប់ដំណើរការ។ ...

សែន ដេវីត
http://www.phnompenhpost.com/national/talks-over-garment-factorys-closure-bear-no-fruit

សំណង់​ទំនប់​ទឹក​សង់​ជិត​រួច​​តែ​នៅ​មិន​ទាន់​ផ្តល់​សំណង

សំណង់ទំនប់ ទឹកស្ទឹងត្រែងទី ២ របស់ក្រុមហ៊ុនចិនស៊ីណូហាយដ្រូបានសាងសង់ជិតចប់ទៅហើយប៉ុន្តែការផ្ដល់សំណងឲ្យពលរដ្ឋជាង ២០០ គ្រួសារដែលត្រូវរុះរើភូមិឋាននៅតែមិនច្បាស់លាស់អស់រយៈពេលជាង ២ ឆ្នាំមកហើយបើទោះបីជាប្រជាពលរដ្ឋរងគ្រោះ ៥ ភូមិនាំគ្នាតវ៉ាជាច្រើនដងក៏ដោយ។ ...

ផាក់ ស៊ាងលី
http://bit.ly/1ZDrloY

អតីត​អ្នក​បុរីកីឡា​សុំ​ឲ្យ​លោក​ ជា​ សុផារ៉ា ​ជួយ

អតីតអ្នកបុរីកីឡាជាង ១០ នាក់តំណាងឲ្យ ១៤០ គ្រួសារដែលត្រូវបានបណ្តេញចេញដោយបង្ខំឲ្យទៅរស់នៅភ្នំបាត ខេត្តកណ្តាលកាលពីជាង ៤ ឆ្នាំមុនកាលពីម្សិលមិញបានស្នើរដ្ឋមន្ត្រីក្រសួងដែនដីជួយអន្តរាគមន៍ដោះស្រាយលំនៅថ្មីនៅទីតាំងផ្សេង ឬផ្តល់ជាសំណងបន្ថែម ១ ម៉ឺនដុល្លារក្នុងមួយគ្រួសារខណៈដែលពួកគាត់ត្អូញត្អែរពីការលំបាកក្នុងការរស់នៅនៅតំបន់ភ្នំបាតនោះ។ ...

ប៉ិច សុធារី
http://bit.ly/1Piexi0

គោលការណ៍​ថ្មី​៥​ចំណុច​ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​អនាធិបតេយ្យ​គ្រឿងញៀន​

រដ្ឋាភិបាលបានប្រកាសអំពីគម្រោងការណ៍ថ្មីមួយដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនក្នុងតំបន់ត្រពាំងឈូក ដែលជាតំបន់អនាធិបតេយ្យស្ថិតនៅក្នុងខណ្ឌសែនសុខនៃរាជធានីភ្នំពេញនិងជាកន្លែងទីផ្សារសេរីក្នុងការប្រើប្រាស់និងចែកចាយគ្រឿងញៀនអស់រយៈពេលជាងមួយទសវត្សកន្លងទៅ។ ...

Niem Chheng and Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/new-five-point-plan-tackle-drug-slum

ស្តង់ដារ​សុវត្ថិភាព​សម្រាប់​អាគារ​ខ្ពស់ៗ​នៅ​តែ​បន្ត​ជា​បញ្ហា​

ខណៈពេលដែលអាគារខ្ពស់ៗកំពុងបន្តសាងសង់នៅរាជធានីភ្នំពេញ អ្នកជំនាញអចលនទ្រព្យនិងសំណង់ជាច្រើនរូប ក៏ដូចជាប្រជាពលរដ្ឋបានធ្វើការចោទសួរអំពីវិធានការរបស់រដ្ឋាភិបាលក្នុងការធានាសុវត្ថិភាពរបស់អាគារខ្ពស់ៗនៅក្នុងរាជធានី។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/amid-turmoil-eu-calls-for-review-of-aid-to-cambodia-113900/

ប្រកាស​អាសន្ន​បន្ទាប់​ពី​ករណី​ជម្ងឺគ្រុនឈាម​​មាន​កំណើន​ខ្លាំង

តួរលេខនៃករណីជម្ងឺគ្រុនឈាមដែលត្រូវបានរាយកាណ៍ក្នុងរយៈពេល២១សប្តាហ៍ដំបូងក្នុងឆ្នាំ២០១៦មានកំណើនទ្វេរដងបើធៀបទៅនឹងរយៈពេលដដែលកាលពីឆ្នាំមុន ដែលកំណើននេះត្រូវបានរំពឹងទុកថានឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានខែបន្ទាប់។   ...

ប៊ុន សេងគង់ and Yesenia Amaro
http://www.phnompenhpost.com/national/warning-after-spike-dengue-fever-cases

ពិព័រណ៍​ CAMFOOD​នឹង​កើតឡើង​នៅ​ខែតុលា​

ពិព័រណ៍ CAMFOOD និង CAMHOTELប្រចាំឆ្នាំលើកទី៥ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែតុលានិងមាន ក្រុមហ៊ុនបរទេសជាច្រើនចូលរួម ដែលផ្តល់ជាឱកាសដល់ ក្រុមហ៊ុនក្នុងស្រុកក្នុងការសិក្សាពីក្រុមហ៊ុនបរទេសនូវការអនុវត្តអាជីវកម្មនិងបង្ហាញពីផលិតផល របស់ខ្លួន នេះបើយោងតាមការប្រកាសរបស់ម្ចាស់ឧស្សាហកម្ម កាលពីម្សិលមិញ។ .. ...

Ayanna Runcie
http://www.phnompenhpost.com/business/camfood-expo-set-bring-foreign-goods

កម្មវិធី​របស់​UNICEF​គ្រោង​នឹង​ពង្រឹង​ការ​ចុះបញ្ជី​សំបុត្រ​កំណើត​

នៅប្រទេសកម្ពុជា មានកុមារ៤រូបក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំនៅមិនទាន់បានចុះបញ្ជីសំបុត្រកំណើត។ យ៉ាងណាមិញ អង្គការUNICEFបានឱ្យដឹងថា កម្មវិធីថ្មីមួយគ្រោងនឹងដោះស្រាយបញ្ហានេះនៅថ្នាក់ឃុំដោយប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទ័។ ...

Yesenia Amaro
http://www.phnompenhpost.com/national/unicef-program-aims-improve-birth-registration

កំណើន​ការ​សាងសង់​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​កាន់តែ​ច្រើន

ខណៈដែលវិស័យសំណង់របស់កម្ពុជាបន្តកើនឡើងនៅពេលបច្ចុប្បន្នតម្រូវការសម្ភារសំណង់ក៏ត្រូវបានមើលឃើញពីការកើនឡើងផងដែរ ដែលទាក់ទាញការវិនិយោគកាន់តែខ្លាំងនៅក្នុងវិស័យនេះ។ ...

ចេង សុខហ័ង
http://bit.ly/1XJCRSB

សាលាដំបូង​​ខេត្ត​មិន​ប្រញាប់​ប្រញាល់​ផ្តន្ទាទោស​ករណី​ជួញដូរ​ឈើ​

ខណៈដែលរដ្ឋាភិបាលត្រៀមចាប់ផ្ដើមដាក់លក់ដេញថ្លៃឈើខុសច្បាប់ចំនួន៧០.០០០ម៉ែត្រគូបដែលរឹបអូសបានរហូតមកទល់ពេលនេះនៅឆ្នាំនេះ មិនមានក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលឈើត្រូវបានរកឃើញនៅលើដីរបស់ខ្លួន ឬអ្នកផ្សេងទៀត ត្រូវបានចោទប្រកាន់ពាក់ព័ន្ធឈើទាំងនេះឡើយ បន្ទាប់ពីមាននីតិវិធីតុលាការរយៈពេលជាច្រើនខែមក។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/32038

អ្នកទោស​មនសិការ​ដាក់​ញ្ញាត្តិ​ក្នុង​ពន្ធនាគារ​ព្រៃ​សរ​

សំណុំគោលការណ៍សុវត្ថិភាពថ្មីក្នុងពន្ធនាគារព្រៃសរ ដែលបង្កើតឡើងក្នុងគោងបំណងបញ្ឈប់ការប្រើប្រាស់ថ្នាំញៀននៅទីនោះ ត្រូវបានប្រើប្រាស់ទៅកាន់អ្នកទោសជ្រើសរើសមួយចំនួនដែលត្រូវបានជាប់ឃុំក្នុងករណីនយោបាយដ៏រសើបមួយដែលមានទាក់ទងទៅនឹងរឿងអាស្រូវផ្លូវភេទជាបន្តបន្ទាប់ដែលជាប់ពាក់ព័ន្ធលោក គឹម សុខា។ ...

មុិចដារ៉ា និង Shaun Turton
http://www.phnompenhpost.com/national/political-prisoners-partitioned-prey-sar

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Jy5Pu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!