ភ្នំពេញប៉ុស្តិ៍
ការរៀបចំដីធ្លី និងអភិវឌ្ឍនៅរាជធានីធ្វើឡើងដោយពុំមានប្លង់មេ
ការរៀបចំដីធ្លី និងអភិវឌ្ឍនៅភ្នំពេញធ្វើឡើងដោយគ្មានប្លង់មេច្បាស់លាស់ហើយមានតែក្រុមហ៊ុនឯកជនដែលឃុបឃិតជាមួយនឹងអាជ្ញាធរមួយចំនួនប៉ុណ្ណោះដែលជាអ្នកទទួលផលច្រើនជាងគេខណៈដែលអ្នកត្រូវបណ្តេញទទួលរងនូវការរំលោភសិទ្ធិ ...
ផាក់ ស៊ាងលី
http://bit.ly/1WxkMql
គណបក្សសមរង្ស៊ីគ្រោងកោះប្រជុំរើសប្រធានថ្មី
អនុប្រធានគណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល នឹងអំពាវនាវឲ្យសមាជិកគណៈកម្មាធិការអចិន្រៃ្តយគណបក្សពិភាក្សាពីការប្តូរជំនួសអាសនៈទំនេររបស់ប្រធានគណបក្ស និងជាសមាជិកព្រឹទ្ធសភា។ ...
វង្ស សុខេង
http://bit.ly/1iE8BWj
ទីកន្លែងស្នាក់នៅរបស់សិស្សនិស្សិតខ្វះគុណភាព ស្ដង់ដាររស់នៅ និងសុវត្ថិភាព
ការរស់នៅក្នុងកន្លែងតូចចង្អៀតជាផ្នែកមួយនៃជីវិតរបស់និស្សិតសាកលវិទ្យាល័យជាច្រើន ជាពិសេសសម្រាប់និស្សិតដែលបានចាកចេញពីស្រុកកំណើតពីតាមបណ្តាខេត្តជាច្រើនដើម្បីមកបន្ដការសិក្សានៅទីក្រុងភ្នំពេញ។ទោះបីជាទីក្រុងនេះមានអគារធំៗខ្នាតអន្ដរជាតិជាច្រើនយ៉ាងណា ក៏ដោយតែ ...
Post Staff
http://bit.ly/1Wxxi9w
ជំនាញភាសាអង់គ្លេសនៅកម្ពុជា នូវទាបជាងនិន្នាការសាកល
នៅក្នុងសន្ទស្សន៍សាកលស្តីពីជំនាញភាសាអង់គ្លេស ប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី៦៩ លើ៧០ ហើយទាបជាងគេក្នុងបណ្តាប្រទេសនៅអាស៊ីទាំង១៦ ដែលបានចូលរួម។សន្ទស្សន៍ជំនាញភាសាអង់គ្លេសប្រចាំឆ្នាំ ត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ។ វាជាការសិក្សាដ៏ធំមួយរបស់ពិភពលោក ដែលចាត់ថ្នាក់បណ្តាប្រទេសដោយមានជំនាញភាសាអង់គ្លេស តាមរយៈការស្ទាបស្ទង់មនុស្សពេញវ័យជិត ១លាននាក់ នៅជុំវិញពិភពលោក ដែលចងក្រងលទ្ធផលបានមកពីប្រទេសដែលចូលរួម មានចំនួនអប្បបរមា៤០០ប្រទេស។ ...
Zoe Holman
http://www.phnompenhpost.com/national/english-skills-lagging-behind-global-trend
អគ្គនាយកដ្ឋានពន្ឋដារពន្យារពេលបង់ពន្ធអចលនទ្រព្យជាលើកទី ២
អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងស្តីពីការពន្យាពេលពេលលើកទី ២ លើការបង់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ ២០១៥ រហូតដល់ដំណាច់ខែវិច្ឆិកាខាងមុខនេះ។ ...
ស៊ីវ ម៉េង
http://bit.ly/1NtH3Qn
សហគមន៍ដីធ្លី និង NGO ស្នើឲ្យពន្លឿនការដោះស្រាយជម្លោះ
ប្រជាសហគមន៍ដីធ្លីតំណាងជនជាតិដើមភាគតិច និងមន្ត្រីអង្គការសង្គមស៊ីវិលជិត ៥០ នាក់កាលពីម្សិលមិញបានអំពាវនាវជាថ្មីដល់រាជរដ្ឋាភិបាលឲ្យពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លីចុះបញ្ជីដីធ្លី និងត្រូវសិក្សាឲ្យច្បាស់លាស់ ...
ប៉ិច សុធារី
http://bit.ly/1QaAing
ជនសង្ស័យវ៉ៃតំណាងរាស្ត្រ ៣ នាក់ចេញសារភាព ស្របពេលមេបក្សប្រឆាំងវិលត្រឡប់ចូលស្រុកវិញ
ជនសង្ស័យ ៣ នាក់ ដែលត្រូវបានគេអះអាងថា ជាអ្នកវ៉ៃប្រហារ ទៅលើអ្នកតំណាងរាស្ត្រ គណបក្សប្រឆាំងពីររូបឲ្យរងរបួសធ្ងន់ បានចេញមុខមកសារភាព ចំពោះមុខសមត្ថកិច្ច កាលពីល្ងាចម្សិលមិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ...
មាស សុខជា
http://bit.ly/1iCeqn9
សំណុំរឿងប៉ងសម្លាប់លោក កឹម សុខា ដល់ដៃតុលាការ
លោក ហោ លីណា ព្រះរាជអាជ្ញារងនៃសាលាដំបូងភ្នំពេញបានឲ្យដឹងថាសំណុំរឿងលោក ផែង វណ្ណៈ ដែលត្រូវបានចោទថាគំរាមសម្លាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិតាមហ្វេសប៊ុកកាលឆ្នាំ ២០១៣ ឥឡូវនេះនគរបាលបានដាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមច្បាប់ហើយ។លោកបានប្រាប់ភ្នំពេញ ...
ប៊ុត រស្មីគង្គា
http://bit.ly/1H5Gfzz
លោក ហ៊ុន សែន សរសើរសំនៀងសម្ដេចក្រុមព្រះ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកសរសើរចំពោះសំនៀងរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ថា ពីរោះ ក្រោយបានស្តាប់ទ្រង់បន្លឺសូរសៀងចម្រៀងចំនួន ១០ បទ ដែលជាព្រះរាជនិពន្ធរបស់អង្គសម្តេចឪ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1WxDYzd
គ្រួសារយោធាចោទ យោធា រំលោភយកដី
មន្ត្រីយោធាក្នុងខេត្តក្រចេះត្រូវបានពលរដ្ឋ ៦ គ្រួសារចោទថាបានរំលោភយកដីពួកគាត់ទុកសម្រាប់ហ្វឹកហ្វឺនទាហាន និងបានប្រើប្រាស់អាវុធភ្ជង់គំរាមគ្រួសារយោធាថ្នាក់ក្រោមតូចតាច។មេបញ្ជាការវរសេនាធំ «ង ៤២» រួមនឹងមន្ត្រីយោធាប្រមាណ ១០ នាក់ផ្សេងទៀត ...
ផាក់ ស៊ាងលី
http://bit.ly/1NPcums
សហជីពគំរាមធ្វើកូដកម្ម បើមិនឆ្លើយតបការទាមទារ
សម្ព័ន្ធសហជីពកម្មករក្នុងឧស្សាហកម្មកាត់ដេរ បានធ្វើការព្រមានជាថ្មីម្តងទៀតកាលពីម្សិលមិញថា ពួកគេនឹងចាប់ផ្តើមធ្វើកូដកម្មទូទាំងប្រទេស ដោយអំពាវនាវឲ្យមានលក្ខខណ្ឌការងារល្អប្រសើរជាងនេះ ប្រសិនលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធមិនពិភាក្សាលើការទាមទារ ...
មុំ គន្ធា
http://bit.ly/1XRkacr
សហគមន៍បន្តរារាំងវៀតណាមចូលកាប់ឈើ
ប្រជាសហគមន៍កាលពីម្សិលមិញបានស្នើឲ្យអង្គការសិទ្ធិមនុស្សជួយអន្តរាគមន៍បន្ទាប់ពីពួកគេចុះល្បាតព្រៃចាប់បានជនជាតិវៀតណាមពីរនាក់ដែលត្រូវនគរបាលប៉ុស្តិ៍ព្រំដែនខ្មែរអនុញ្ញាតឲ្យចូលកាប់ឈើខុសច្បាប់នៅក្នុងទឹកដីខ្មែរក្នុងស្រុកអូរយ៉ាដាវ។ ...
ផាក់ ស៊ាងលី
http://bit.ly/1P8pxlY
ក្រុមមេដឹកនាំស្ត្រីប្រជុំគ្នាជំរុញស្ត្រីចូលដល់កម្រិត «ធ្វើការសម្រេច»
ក្រសួងក្នុងជួររដ្ឋាភិបាលជាច្រើន ដែលតែងមានទម្លាប់ប្រកាន់ភេទក្នុងការគ្រប់គ្រង និងខ្វះការគាំទ្រដល់មេដឹកនាំជាស្រ្តី កំពុងជំរុញឱ្យក្រុមមន្រ្តីជាស្រ្តីនៅទូទាំងអាស៊ី ផ្តួចផ្តើមអនុវត្តគោលគំនិតរបស់ពួកគេ ដោយប្រមូលផ្តុំគ្នាធ្វើសិក្ខាសិលាមួយ មាន ...
Igor Kossov
http://bit.ly/1MBbO0r
ហាងទាំងអស់ តម្រូវឲ្យបង្ហាញស្តុកទូរស័ព្ទ
ហាងលក់ទូរស័ព្ទនៅទីក្រុងភ្នំពេញទាំងអស់ត្រូវបានតម្រូវឲ្យបង្ហាញចំនួនស្ដុករបស់ពួកគេទៅដល់អាជ្ញាធរគយបន្ទាប់ពីការបង្ក្រាបជាបន្តបន្ទាប់លើទូរស័ព្ទស្មាតហ្វូនគេចពន្ធថ្មីៗនេះនៅទីក្រុងភ្នំពេញ។គយនិងរដ្ឋាករកាលពីសប្ដាហ៍មុន ...
ចេង សុខហ័ង
http://bit.ly/1QaFAz2
សាលារាជធានីភ្នំពេញគ្រោងបំបែកសង្កាត់បន្ថែមទៀត
សាលារាជធានីភ្នំពេញគ្រោងបង្កើតសង្កាត់ ១១ ថែមទៀតក្នុងខណ្ឌចំនួន ៥ ដើម្បីពង្រឹងប្រសិទ្ធភាពកិច្ចការរដ្ឋបាល និងផ្ដល់សេវាឲ្យប្រសើរ។ នេះបើតាមការឲ្យដឹងពីលោក អៀង អូនី អភិបាលរងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ...
ឃុត សុភចរិយា
http://bit.ly/1Pl4GKF
អ្នកត្រូវគេចាប់យកទៅឃុំនៅមជ្ឈមណ្ឌលព្រៃស្ពឺ ២ នាក់ស្លាប់
មនុស្សពីរនាក់ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺដែលមានឈ្មោះអសោចនៅរាជធានីភ្នំពេញបានស្លាប់កាលពីខែមុនបន្ទាប់ពីត្រូវបានប្រមូលពីតាមផ្លូវនានាក្នុងរាជធានីភ្នំពេញដែលជាផ្នែកមួយ ...
Alice Cuddy និង សែន ដាវីត
http://bit.ly/1k6R1vH
សមត្ថកិច្ចនៅតែមិនទាន់ចាប់ជនវ៉ៃតំណាងរាស្ត្រ
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនឹងមកដល់កម្ពុជាវិញនៅយប់នេះបន្ទាប់ពីឆៀងចូលសួរសុខទុក្ខតំណាងរាស្ត្រពីររូបដែលស្ថានភាពរបួសនៅតែធ្ងន់ធ្ងរហើយកំពុងបន្តសម្រាកព្យាបាលនៅទីក្រុងបាងកកខណៈដែលគណៈកម្មការស៊ើបអង្កេតមួយបង្កើត ...
មាស សុខជា
http://bit.ly/1MubrEN
សុខហួរ ត្រៀមតម្កល់ ១០ លានរៀលសុំធានានៅក្រៅឃុំ
មេធាវីការពារសិទ្ធិលោក ហុង សុខហួរ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងបានបម្រុងប្រាក់ ១០ លានរៀលដើម្បីដាក់តម្កល់ធានាឲ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំស្របពេលដែលសាលាឧទ្ធរណ៍គ្រោងបើកសវនាការលើការស្នើសុំនៅក្រៅឃុំនៅព្រឹក ...
តាំង វីដា
http://bit.ly/1PinXwj
ប្រជាពលរដ្ឋ ១៧ នាក់ទៀតត្រូវតុលាការហៅសួររឿងវិវាទដីធ្លី
ពលរដ្ឋ ១៧ នាក់ផ្សេងទៀតបានចូលបំភ្លឺនៅតុលាការខេត្តកោះកុងកាលពីម្សិលមិញរឿងសន្តិសុខក្រុមហ៊ុនចិនយូញៀនឌីវីឡុបមែន វ៉ៃខណៈដែលពលរដ្ឋផ្សេងទៀតកំពុងបោះតង់តវ៉ារកដំណោះស្រាយដីធ្លីដែលក្រុមហ៊ុនបានឈូសឆាយវាតយក។តុលាការខេត្តកោះកុងបានកោះហៅពលរដ្ឋភូមិ ...
ផាក់ ស៊ាងលី
http://bit.ly/1Ok92TU
ក្រុមហ៊ុនខកចិត្តនឹងការផ្អាកពិធីបុណ្យអុំទូក
ពាណិជ្ជករបានអះអាងពីការបាត់បង់ឱកាសទីផ្សារព្រមទាំងអត្ថប្រយោជន៍ក្នុងការរំពឹងលើព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់របស់កម្ពុជា បន្ទាប់ពីរដ្ឋាភិបាលប្រកាសផ្អាករាជពិធីបុណ្យអុំទូក ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា។នេះជាការផ្អាកលើកទី៤ហើយ ...
ចេង សុខហ័ង
http://bit.ly/20pF98n
មន្ត្រីថា ការចុះបញ្ជីម៉ាកនៅ កម្ពុជា ចំណាយពេលតិច
ការចុះបញ្ជីម៉ាកនៅកម្ពុជាមានរយៈពេលតិចជាងគេបើប្រៀបធៀបប្រទេសនៅក្នុងតំបន់។នេះបើតាមមន្ត្រីក្រសួងពាណិជ្ជកម្មដែលបានលើកឡើងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃចន្ទ។លោក វ៉ា រ័ត្នសាន់ ទីប្រឹក្សាក្រសួងពាណិជ្ជ ...
ស ច័ន្ទដារ៉ា
http://bit.ly/1MdQL8u
របាយការណ៍អំពីសេរីភាពលើអ៊ីនធើណែតនៅកម្ពុជា បង្ហាញពីចំនុចគ្រោះថ្នាក់នៅពេលខាងមុខ
ខណៈពេលដែលប្រទេសកម្ពុជាខ្វះខាតនូវ “អភិក្រមលក្ខណៈប្រព័ន្ធដើម្បីត្រួតពិនិត្យអ៊ីនធឺណែត” កម្មវិធីថ្មីៗនានា ដែលគ្រប់គ្រងលើទូរគមនាគមន៍ ការបញ្ចេញមតិអនឡាញ និងឧក្រិដ្ឋកម្មតាមអ៊ីនធើណែត ត្រូវបានគំរាមកំហែងដល់សេរីភាពរបស់ពួកគេនាពេលបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់អង្គការហ្វ្រីដឹម ហៅស៍។របាយការណ៍អំពីសេរីភាពលើអ៊ីនធើណែតឆ្នាំ២០១៥ ចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអង្គការហ្វ្រីដឹម ហៅស៍ (Freedom House) ជាអង្គការឃ្លាំមើលមួយរបស់អាមេរិក។ នៅក្នុងរបាយការណ៍នេះ សេរីភាពលើអ៊ីនធើណែតនៅប្រទេសកម្ពុជាមានភាគខ្លះនៅឡើយ ដែលស្ថានភាពដូចគ្នានេះ មានរយៈពេលពីរឆ្នាំមកហើយ។ ការវិនិច្ឆ័យនេះ ផ្អែកលើលក្ខណៈនៃ “ឧបសគ្គក្នុងការចូលប្រើប្រាស់”, “ដែនកំណត់លើមាតិកា” និង “ការរំលោភបំពានសិទ្ធិរបស់អ្នកប្រើ”។ប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី៣៨ ក្នុងបណ្តាប្រទេសចំនួន៦៥ ដែលបានធ្វើការអង្កេត។ កម្ពុជា ទទួលបានពិន្ទុ៤៨ លើ១០០ ដែលក្នុងនោះ សូន្យជាពិន្ទុដែលអាចធ្វើបានល្អបំផុត។ ...
Daniel Nass
http://www.phnompenhpost.com/national/pitfalls-ahead-web-freedom-report-finds
ពិធីបុណ្យអុំទូក ត្រូវបានផ្អាកដោយសារបញ្ហាគ្រោះរាំងស្ងួត
ដោយលើកឡើងពីកម្រិតទឹកទន្លេសាបទាបជាមូលហេតុ នៅក្នុងការថ្លែងសុន្ទរកថាក្នុងខេត្តកំពតកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវហេតុផលចំពោះការសម្រេចចិត្ត លើការផ្អាកពិធីបុណ្យអុំទូកនាពេលខាងមុខ នៅរាជធានីភ្នំពេញ។ ទោះបីជាអ្នកសង្កេតការមួយចំនួន បានលើកឡើងថាបញ្ហានយោបាយ ជម្រុញឱ្យមានការលុបចោលព្រឹត្តិការណ៍នេះ។ ...
មុំ គន្ធា និង Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/races-hung-out-dry
អ្នកគាំទ្រ CNRP ត្រូវឃាត់មិនឲ្យចេញពីផ្ទះក្រោយរិះគន់រដ្ឋាភិបាល
បុរសនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺត្រូវបានឃុំខ្លួននៅផ្ទះអស់ជាច្រើនម៉ោង កាលពីម្សិលមិញ បន្ទាប់ពីលោករិះគន់ជាសាធារណៈមកលើរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីនៅក្នុងកិច្ចប្រជុំ។លោក អ៊ុង នី នាយកប្រតិបតិ្តនៃគណបក្សសង្គ្រោះជាតិប្រចាំស្រុកឱរ៉ាល់ បានថ្លែងថា លោក ហៃ ហឿន អាយុ ៤៥ ...
វង្ស សុខេង
http://bit.ly/1PflSBo