ភ្នំពេញប៉ុស្តិ៍

យុវជន​ទាមទារ​សំឡេង​ក្នុង​រដ្ឋាភិបាល​

 នៅ​ក្នុង​កិច្ច​សន្ទនា​កាលពី​ម្សិលមិញ​ជាមួយនឹង​សមាជិក​សភា​ តំណាង​យុវជន​ ស្នើ​ឱ្យមាន​តម្លាភាព​ក្នុង​កិច្ចការ​បោះ​ឆ្នោត​ច្រើន​ជាង​មុន​ និង​តួនាទី​ចូលរួម​របស់​ពួក​គេ​ នៅ​ក្នុង​រដ្ឋាភិបាល​។​​ ...

Rebecca Moss
http://www.phnompenhpost.com/national/youth-seek-voices-government

បណ្ណាល័យ​នៅ​តាម​រោងចក្រ​ ជម្រុញ​អក្ខរកម្ម​

នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជម្រុញ​អក្ខរកម្ម​នៅ​ក្នុង​ចំណោម​កម្មករ​ រោងចក្រ​កាត់ដេរ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ និង​អង្គការ​សុីប៉ា​ កំពុង ធ្វើការ​រួម​គ្នា​បើក​បណ្ណាល័យ​ នៅ​តាមរោងចក្រ​ចំនួន​ ១៥​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់​រយៈ​ពេល​ ៣​ឆ្នាំ​ ខាង​មុខ​។​​ ...

Sean Teehan
http://www.phnompenhpost.com/national/factory-libraries-push-literacy

បណ្តាញ​ព្រៃឡង់​អំពាវនាវ​ឲ្យ​ឧកញ៉ា​ ទ្រី ភាព​ ចេញ​លិខិត​បញ្ជាក់​ថា ​ឈប់​កាប់​ឈើ

បណ្តាញ ​សហគមន៍​ការពារ​ព្រៃឡង់​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​លោក​ឧកញ៉ា ទ្រី ភាព ចេញ​លិខិត​ជា​ផ្លូវការ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​បញ្ឈប់​ធ្វើ​ អាជីវកម្ម​ឈើ​ និង​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​ជា​ សាធារណៈ​ក្រោយពី​លោក​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ឈប់​ធ្វើ​ជំនួញ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1OpzXcK

គណបក្សកាន់អំណាច​និយាយ​ថា​ មិន​មាន​អ្នកទោស​នយោបាយ​នៅ​ទី​នេះ​ទេ​

ខណៈ ​ពេល​ដែល​កំហឹង​នៅ​តែ​មាន​ក្នុង​ចំណោម​អ្នកគាំទ្រ​គណបក្សប្រឆាំង​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​នាក់​ ពី​បទ​ “​បះបោរ​”​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្សកាន់អំណាច​ បាន​ព្រមាន​ថា​ ការ​ចោទ​សួរ​ពី​សាលក្រម​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ ...

មាស សុខជា
http://www.phnompenhpost.com/national/no-political-prisoners-here-says-ruling-party

ការ​ព្រមាន​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខុសច្បាប់​

​ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រិះគន់​ខ្លាំង​ៗលើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ និង​ អ្នក​ផ្តល់​កម្ចី​មិន​មាន​អាជ្ញាប័ណ្ណ​ ដែល​លោក​អះអាង​ថា​ គឺជា​មូលហេតុ​នៃ​អត្រា​ការ​ប្រាក់​ខ្ពស់​ក្នុង​វិស័យ​នេះ​ បើ​ទោះបីជា​អត្រា​ការ​ប្រាក់​កំពុង​តែ​ធ្លាក់​ចុះ​ក្នុង​ចំណោម ...

ម៉ៃ គុណមករា
http://www.phnompenhpost.com/business/warning-illegal-mfis

សិស្ស​បាត់បង់​ម៉ោង​សិក្សា​ ២៧% ​ក្នុង​ ១ ឆ្នាំ

២៧ ភាគរយ​ស្មើ​នឹង ៥០ ​ថ្ងៃ​កន្លះ​នៃ​ម៉ោង​សិក្សា​ក្នុង​មួយ​ឆ្នាំ​ត្រូវ​បាន​បាត់បង់​ក្នុង​ កម្រិត​បឋម​សិក្សា​ដោយសារ​ថ្ងៃ​ឈប់​សម្រាក​ជា​ផ្លូវការ​បន្ថែម​អវត្តមាន​ គ្រូបង្រៀន និង​ការ​បង្រៀន​មិន​គ្រប់​តាម​ពេល​កំណត់​ក្នុង ១ ថ្ងៃ។ នេះ​បើ​តាម​របាយការណ៍​ស្រាវជ្រាវ​ស្តីពី​ការ​អនុវត្ត​ម៉ោង​បង្រៀន​នៅ ...

តាំង វីដា
http://bit.ly/1fqT6zC

ព្រឹទ្ធសភា​អនុម័ត​ច្បាប់​អង្គការ​ បើ​ទោះ​មានការ​ធ្វើ​ពហិការ​

កាលពី​ម្សិលមិញ​ ព្រឹទ្ធសភា​នៃ​ប្រទេស​កម្ពុជា​ បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ចម្រូង​ចម្រាស់​ ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​ចំ​ពេល​មានការ​តវ៉ា​នៅ​តាម​ផ្លូវ​ និង​ការ​ធ្វើ​ពហិការ​ពី​តំណាង​គណបក្សប្រឆាំង​ ក្នុង​សភា​ជាន់ខ្ពស់​មួយ​នេះ​។​​បន្ទាប់​ពី​កិច្ចប្រជុំ​រយៈពេល​២ ...

ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/national/senate-passes-ngo-law-amid-boycott

ការ​ខូចចិត្ត​របស់​អ្នកទោស​ម្នាក់​

ដោយ​កំពុង​កាន់​ដៃ​ប្តី​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​កាលពី​ម្សិលមិញ​ ទិ​ត្យ​ ណា​រិ​ន​ បាន​ផ្តល់​នូវ​ដំណឹង​ក្រៀមក្រំ​មួយ​ថា​ កូនប្រុស​ច្បង​របស់​ពួក​គេ​ បាន​ស្លាប់​ហើយ​។​​ប្តី​របស់​ណា​រិ​ន​ លោក​ អ៊ុ​ក​ ពេជ្រ​សំណាង​ គឺជា​សកម្មជន ...

ឆាយ ច័ន្ទនីដា និង Alice Cuddy
http://www.phnompenhpost.com/national/prisoners-heartbreak

ហ្វូង​សត្វ​ក្តាន់​ បាន​ឈ្ពោះ​ទៅ​តំបន់​អង្គរ​

​ព្រៃ​នៅ​ជុំវិញ​តំបន់​ប្រាសាទ​អង្គរ​វត្ត​ នឹង​ក្លាយជា​ទីជម្រក​របស់​ប្រភេទ​នៃ​សត្វ​ក្តាន់​ ដែល​បាន​ធ្លាប់​បាត់​ខ្លួន​ពី​តំបន់​នេះ​ ក្នុង​អតីតកាល​ ដោយសារ​តែ​ប្រមាញ់​ហួស​ហេតុ​ ក្នុង​អំឡុង​រយៈពេល​ចុង​ក្រោយ​នៃ​សតវត្សរ៍​នេះ​។​​ ...

Charles Parkinson
http://www.phnompenhpost.com/national/deer-headed-angkor

សាលា​ដំបូង​នឹង​កោះ​ហៅ​ជនជាតិ​ជប៉ុន​បំភ្លឺ

មនុស្ស​ពីរ​នាក់​ដែល​ម្នាក់​ជា​ស្ត្រី​ជាតិ​ជប៉ុន​នឹង​ធ្វើ​ជា «​សាក្សី​» ក្នុង​រឿង​ក្តី​ប្រើ​ហិង្សា​ទៅលើ​កញ្ញា​សាសា ហើយ​អាច​នឹង​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​សប្តាហ៍​ក្រោយ​នេះ​ទៅ​តាម​ការ​ស្នើសុំ​របស់​មេធាវី​។   ...

ឆាយ ច័ន្ទនីដា
http://bit.ly/1IjXiMY

សង្គ្រោះ​ជាតិ​ថា ​ការ​ចាប់​សកម្មជន​ដាក់​គុក​ធ្វើឲ្យ​តានតឹង​នយោបាយ

គណបក្ស​សង្គ្រោះជាតិ​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល និង​សោកស្តាយ​ជា​ខ្លាំង​ខណៈ​ដែល​សកម្មជន​របស់​ខ្លួន​ចំនួន ១១ នាក់​ត្រូវ​បាន​កាត់​​ឲ្យ​ជាប់​ទោស​ហើយ​ត្រូវ​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ភ្លាមៗ​នៅ​ពន្ធនាគារ​ដោយ​ថា​បញ្ហា​នេះ​បាន​ធ្វើឲ្យ​មាន​ភាព​តានតឹង​ខាង​នយោបាយ​ឡើង​វិញ។ ជាមួយ ...

មាស សុខជា
http://bit.ly/1HKzOin

អ្នក​ស្រាវជ្រាវ​ព្រំដែន​ឲ្យ​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ឯកសារ​ជា​សាធារណៈ

ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រកាស​ឲ្យ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដាក់​បង្ហាញ​នូវ​ឯកសារ​អំណះអំណាង​របស់​ខ្លួន​ជា​​សាធារណៈ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នា​ពេល​បច្ចុប្បន្ន​កុំ​ឲ្យ​គណបក្ស​នយោបាយ​ប្រើប្រាស់​បញ្ហា​នេះ ...

តាំង វីដា
http://bit.ly/1Dwz1O8

៥ រង្វាន់​នៃ​ការ​ប្រកួត​​អត្ថបទ​ពុក​រលួយ ភ្នំពេញ ប៉ុស្តិ៍​ឈ្នះ ៣​

អ្នក​សារព័ត៌មាន​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ចំនួន ៣​នាក់ បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង ពាន​រង្វាន់​អ្នក​សារព័ត៌មាន​ឆ្នើម​ ស្តីពី​ ការ​សរសេរ​អត្ថបទ​បង្ហាញ​អំពើ​ពុក​រលួយ​ នៅ​កម្ពុជា​ឆ្នាំ​២០១៥ ដែល​សហការ​រៀប​ចំ​ដោយ ក្លឹប​អ្នក​កាសែត​កម្ពុជា និង​អង្គការ​តម្លាភាព​កម្ពុជា ក្រោម​អធិបតី​ភាព លោក ឳម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​រដ្ឋ​មន្ត្រី ...

វង្ស សុខេង
http://bit.ly/1Onzyru

ស្ត្រី​ខ្មែរ​ចាញ់​បោក​គេ​រៀបការ​នៅ​ចិន​ត្រូវ​បាន​សង្គ្រោះ

ស្រ្តី​ខ្មែរ​ពីរ​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ និង​បញ្ជូន​មក​ស្រុក​កំណើត​វិញ​កាលពី​ម្សិលមិញ​ក្រោយ​រងគ្រោះ​ពី​ការ​ចាញ់​បោក​ពី​សំណាក់​មេខ្យល់​យក​ទៅ​រៀបការ​ជាមួយ​ប្តី​ចិន​។   ...

សែន ដាវីត
http://bit.ly/1g7cB1c

មន្ត្រី​ថា​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​តែ​មិន​បោះបង់​ប្រទេស​ដទៃ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​មិនមែន​មានន័យ​ថា​កម្ពុជា​បោះបង់​ចោល​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ទៀត​នោះ​ទេ​តែ​កម្ពុជា​បាន​យក​ចិត្ត​ទុកដាក់​គិតគូរ និង​ថ្លឹងថ្លែង​រវាង​ប្រទេស​ទាំងអស់​លើ​ពិភពលោក​។ ...

តាំង វីដា
http://bit.ly/1JwugGj

រដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ទប់ស្កាត់​ការ​នាំ​ចូល​ និង​លក់​ម៉ាស៊ីន​អារឈើ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​អំពាវនាវ​ឲ្យ​ទប់ស្កាត់​ការ​នាំ​ចូល និង​លក់ដូរ​ម៉ាស៊ីន​អារ​ឈើ​ខុស​ច្បាប់​នៅ​មុន​ពេល​បើក​ប្រតិបត្តិការ​បង្ក្រាប​​ក្នុង​ទ្រង់ទ្រាយ​ធំ​ក្នុង​ពេល​តែ​មួយ​នៅ​ទូទាំង​ប្រទេស​ដើម្បី​លុប​បំបាត់​បទល្មើស​ព្រៃឈើ។ ...

ផាក់ ស៊ាងលី
http://bit.ly/1MH4UJ6

ជន​ភៀសខ្លួន​ម៉ុងតាញ៉ា​ ៦ ​នាក់​ផ្សេង​ទៀត​បាន​មក​ដល់​ភ្នំពេញ

ជន​ភៀសខ្លួន​ម៉ុងតាញ៉ា​មួយ​ក្រុម​ថ្មី​ទៀត​ដែល​​មាន​គ្នា ៦ ​នាក់​បាន​រត់​ចេញ​ពី​ខេត្ត​យ៉ាឡាយ​ប្រទេស​វៀតណាម​ចូល​មក​​ទឹកដី​ខេត្ត​រតនគិរី​តាម​ស្រុក​អូរយ៉ាដាវ​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជា​ជន​ភៀសខ្លួន​បាន​អ្នក​ភូមិ​​ជម្លៀស​ទៅ​​ការិយាល័យ​អង្គការ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1VsTSNr

កំពង់ផែ​កម្ពុជា​សហការ​នឹង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចិន

ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឈាន​មុខ​គេ​ពីរ​របស់​ប្រទេស​ចិន​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​កំពង់ផែ ស្វយ័ត​ក្រុង​ព្រះសីហនុ​ដើម្បី​ចាប់​យក​ការ​កើន​ឡើង​នៃ​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​តាម​មន្ដ្រី​ជាន់​ខ្ពស់​នៅ​កំពង់ផែ។ ...

ម៉ៃ គុណមករា
http://bit.ly/1Iea0Z0

មន្ត្រី​ថា​ នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ឲ្យ​បាន​ឆាប់

គណៈ​ប្រតិភូ​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​ប្រាប់​​ទៅ​​​មន្រ្តី​​ខេត្ត​ត្បូង​ឃ្មុំ និង​មន្ដ្រី​មូលដ្ឋាន​ថា​រដ្ឋាភិបាល​នឹង​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​វៀតណាម​នៅ​ស្រុក​មេមត់ «នា​ពេល​ឆាប់ៗ​» ខណៈ​អ្នកភូមិ​ខ្មែរ​នៅ​តាម​ព្រំដែន​ត្រូវ​បាន​​អាជ្ញាធរ​វៀតណាម​រារាំង​មិន​ឲ្យ ...

វង្ស សុខេង, ប៉ិច សុធារី និង Shaun Turton
http://bit.ly/1KjQA96

លោក​ អ៊ុំ សំអាន ​ប្រឈម​ការ​ព្យួរ​អភ័យ​ឯកសិទ្ធិ

ក្រុម​អ្នក​ជំនាញ​ច្បាប់​រដ្ឋសភា​បាន​​ធ្វើការ​ទាំង​ថ្ងៃ​ឈប់​សម្រាក​​ចាប់​តាំងពី​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​ម្សិលមិញ​ដើម្បី​សិក្សា​តាម​ផ្លូវ​ច្បាប់​ដែល​អាច​នឹង​ឈាន​ទៅ​​ដល់​ការ​ព្យួរ​​អភ័យ​ឯកសិទ្ធិ​សភា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ដោយសារ​តែ ...

មាស សុខជា
http://bit.ly/1CSFUhR

ហត្ថា​កសិករ​ទទួល​កម្ចី $១០ លាន​ពី IFC

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ហត្ថា​កសិករ​កាលពី​ថ្ងៃ​ចន្ទ​បាន​ទទួល​កម្ចី​ប្រមាណ ១០ លាន​ដុល្លារ​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិ (IFC) ដែល​ជា​សមាជិក​ក្រុម​ធនាគារ​ពិភពលោក ដើម្បី​ពង្រីក​កម្ចី​ដល់​អាជីវកម្ម​ខ្នាត​តូច​បំផុត​ខ្នាត​តូច និង​ខ្នាត​មធ្យម នៅ​តាម​តំបន់​ជន​បទ និង​ក្នុង​វិស័យ​កសិកម្ម ។ ...

ម៉ៃ គុណមករា
http://bit.ly/1DrwAfK

ពលរដ្ឋ​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី​ជិត​ ២០០០ ​គ្រួសារ​មក​សុំ​ឲ្យ​រដ្ឋសភា​ជួយ

ប្រជាពលរដ្ឋ​មកពី​ខេត្ត​​ស្វាយរៀង តាកែវ និង​ខេត្ត​ព្រះសីហនុ ប្រមាណ ៣០០ នាក់ តំណាង​ឲ្យ ១៨៤៧ ​គ្រួសារ​កាលពី​ម្សិលមិញ​បាន​ដាក់​ញត្តិ​ស្នើ​ឲ្យ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ និង​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​​នៃ​​រដ្ឋសភា​ចុះ​ស៊ើបអង្កេត​ និង​អន្តរាគមន៍​​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី និង​​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន ...

ប៉ិច សុធារី
http://bit.ly/1LzrDYG

ការ​បង្ក្រាប​បទល្មើស​នេសាទ​កើនឡើង​ខ្ពស់

យ៉ាង​ហោច​ណាស់​មាន​សំណុំ​រឿង​បទល្មើស​ជលផល​ចំនួន​ ១៦១៩​ ករណី​ត្រូវ​បាន​បង្រ្កាប​ក្នុង​រយៈពេល ៦​ ខែ​ឆ្នាំ​ ២០១៥​ នេះ​ដែល​ចំនួន​បទល្មើស​នេះ​កើនឡើង​ជិត​ពាក់កណ្តាល​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ទៅ​។ ...

សែន ដាវីត
http://bit.ly/1VnENg1

អភិបាល​ក្រុង​ស្នើ NGOs ​បញ្ឈប់​ការ​ញុះញង់​សកម្មជន​ឲ្យ​តវ៉ា

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ស្នើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ប្រឆាំង​នឹង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បញ្ឈប់​នូវ​ទង្វើ​ញុះញង់ និង​ប្រើប្រាស់​ក្រុម​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ និង​បុរី​កីឡា​ដែល​​លោក​ហៅថា​ជា​ក្រុម​បាតុករ​អាជីព​ឲ្យ​ឈប់​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់ ...

តាំង វីដា
http://bit.ly/1OtdUmk

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

U8J2a
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!