ភ្នំពេញប៉ុស្តិ៍
ចាស់ៗនៅ ភូមិរកា ខេត្តបាត់ដំបង ចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់
ប្រជាពលរដ្ឋចាស់ៗចំនួន ៦នាក់ រស់នៅក្នុង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានឆ្លងមេរោគអេដស៍តាមរយៈការចាក់ថ្នាំពីពេទ្យភូមិគ្មានអាជ្ញាប័ណ្ណ បានកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ បន្ទាប់ពីត្រឡប់មកពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយនិមន្តព្រះសង្ឃ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1NiCgQ8
កម្មករនៅរោងចក្រ DF Fashion តវ៉ាបន្ទាប់ពីថៅកែរត់បាត់
កម្មករកាត់ដេរនៅរោងចក្រ DF Fashion Apparel ប្រមាណជាង ៤០០ នាក់បានធ្វើការតវ៉ាបន្ទាប់ពីថៅកែបានរត់ចោលរោងចក្រ ដោយមិនបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ចាប់តាំងពីចុង ខែកុម្ភៈ មក។ ...
មុំ គន្ធា
http://bit.ly/1GVAjVC
កម្ពុជាបរាជ័យក្នុងការលើកកម្ពស់ចំពោះសិទ្ធិស៊ីវិលនិងនយោបាយ
រដ្ឋាភិបាលកម្ពុជាបរាជ័យមិនអាចបំពេញបាននូវកាតព្វកិច្ចរបស់ខ្លួន ក្នុងការលើកកម្ពស់សិទ្ធិស៊ីវិល និងនយោបាយ។ នេះបើតាមក្រុមសិទ្ធិមនុស្សមួយចំនួន។ របាយការណ៍មួយ ដែលចេញកាលពីថ្ងៃអង្គារមុនកិច្ចប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាខែនេះ ត្រូវបានសហព័ន្ធ ...
Daniel Pye
http://bit.ly/1wJ6O94
នាយករដ្ឋមន្ត្រីស្នើឲ្យបើកថ្នាក់អក្ខរកម្មតាមរោងចក្រ
នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រធានរោងចក្រសហគ្រាសនិងក្រុមហ៊ុនឯកជន ដោយសុំឲ្យជួយជំរុញបើកថ្នាក់អក្ខរកម្មជូនកម្មកររោងចក្រដើម្បីជាប្រយោជន៍របស់ពួកគេនិងម្ចាស់រោងចក្រសហគ្រាស ប៉ុន្តែប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថា ធ្វើបែបនេះគ្មានប្រយោជន៍ទេ។ លោកនាយករដ្ឋ ...
មុំ គន្ធា
http://bit.ly/1BSnqNw
កង្វះអាហារូបត្ថម្ភនៅកម្ពុជា១ឆ្នាំៗគំរាមជីវិតកុមារ ៦ ពាន់នាក់ និងខាតថវិកា $៤០០ លាន
បញ្ហាកង្វះអាហារូបត្ថម្ភ នៅតែជាបញ្ហាប្រឈមដែលបានគំរាមកំហែងដល់អាយុជីវិតកុមារច្រើនជាង ៦ ពាន់នាក់ និងធ្វើឲ្យខាតបង់កំណើនសេដ្ឋកិច្ចជាតិជាង ៤០០ លានដុល្លារក្នុងមួយឆ្នាំៗ បើទោះជាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានការរីកចម្រើនខ្លាំង ក្នុងការកាត់បន្ថយ ...
ប៉ិច សុធារី
http://bit.ly/1wUHMOM
ក្រសួងទាមទារឲ្យលីកាដូបង្ហាញទិន្នន័យលម្អិតបន្ថែម
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្នើជាលើក ទី២ ឲ្យអង្គការលីកាដូបង្ហាញទិន្នន័យបន្ថែមឲ្យបានច្បាស់លាស់ អំពីអត្តសញ្ញាណគូភាគីទំនាស់ ដោយសារបញ្ហាដីធ្លីដែលអង្គការនេះបានលើកឡើងថា កើន ៣ដង ដែលមានដល់ទៅជាង ១ ម៉ឺនគ្រួសារ ក្នុង ឆ្នាំ២០១៤ បើធៀបទៅនឹង ឆ្នាំ២០១៣ បើទោះជាអង្គការនោះ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1BGwlA4
ការប្រែប្រួលអាកាសធាតុជាការគំរាមកំហែងចម្បងដល់ប្រទេសក្រីក្រ
ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងដ៏ចម្បងមួយ នាពេលបច្ចុប្បន្ននិងពេលអនាគតសម្រាប់មនុស្សជាតិទាំងមូល ពិសេសសម្រាប់ប្រទេសក្រីក្រនិងអភិវឌ្ឍន៍តិចតួច ដូចជា ប្រទេសកម្ពុជា ដែលមានសេដ្ឋកិច្ចពឹងផ្អែកដោយផ្ទាល់លើវិស័យកសិកម្ម និងអាស្រ័យលើកត្តាអាកាសធាតុ។ នេះជាប្រសាសន៍របស់ ...
ឃុត សុភចរិយា
http://bit.ly/18jDsCk
រដ្ឋាភិបាលឲ្យឯកជនទាញយកជំនួយ AFT
វិស័យឯកជនត្រូវបានលើកទឹកចិត្តដោយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ឲ្យទាញយកជំនួយបរទេសសម្រាប់អភិវឌ្ឍវិស័យឯកជន (AfT) មកប្រើប្រាស់ដើម្បីជំរុញការរីកចម្រើននៃវិស័យនេះឲ្យកាន់តែលឿន។ ការលើកឡើងនេះធ្វើឡើងនៅក្នុងសន្និសីទថ្នាក់ជាតិ ...
ចាន់ មុយហុង
http://bit.ly/1DNWzNA
របាយការណ៍ថាសិស្សកម្ពុជាជាង ៦០% ជួបហិង្សាដោយសារភេទ
យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីពីអង្គការ Plan International និងមជ្ឈមណ្ឌលអន្តរជាតិដើម្បីការស្រាវជ្រាវ និងស្ត្រី បានឲ្យដឹងថា សិស្សកម្ពុជាជាង ៦០ ភាគរយមានបទពិសោធជួបប្រទះអំពើហិង្សាដោយសារភេទចំនួន ៥ ដងនៅក្នុងសាលារៀន។ ...
Kevin Ponniah
http://bit.ly/1M8Ebp7
ក្រសួងពាណិជ្ជកម្មនិយាយថាការចុះបញ្ជីតាមអនឡាញ នឹងបង្កើនចំណាត់ថ្នាក់នៃការធ្វើអាជីវកម្មនៅកម្ពុជា
កាលពីម្សិលមិញ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស៊ុន ចាន់ថុលបានឱ្យដឹងថាក្រសួងរបស់លោក បានផ្តួចផ្តើមធ្វើកំណែទម្រង់ដែលអាចជួយឲ្យចំណាត់ថ្នាក់នៃការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ធ្លាក់ពី១៨៤ដែលជាចំណាត់ថ្នាក់បច្ចុប្បន្ន មកនៅ២១។ លោកបាននិយាយ ...
Ananth Baliga
http://www.phnompenhpost.com/moc-says-registration-online-will-boost-rank
ការជំទាស់មិនឲ្យប្តូរឡូហ្គោគណបក្សហ៊្វុនស៊ិនប៉ិច បានងាកមកស្រុះស្រួលគ្នាវិញ
អនុប្រធានទីពីរគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជំទាស់នឹងប្រធានបក្សព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនចង់ឲ្យប្តូរឡូហ្គោគណបក្សដោយសំអាងថា ការផ្លាស់ប្តូរឡូហ្គោគណបក្ស គឺដូចជាលុបចោលសមិទ្ធផលរបស់សម្តេចឪ នរោត្តម សីហនុ នោះ ចុងក្រោយបានស្រុះស្រួលគ្នាវិញ។ ...
មាស សុខជា
http://bit.ly/1FVeB2J
កំពង់ផែភ្នំពេញអនុគ្រោះលើតម្លៃស្តុកទំនិញក្នុងឃ្លាំង
ដើម្បីជំរុញការនាំចេញអង្ករដល់ ១ លានតោននៅ ឆ្នាំ២០១៥ នេះ កំពង់ផែស្វយ័តភ្នំពេញបានប្រកាសថា អនុគ្រោះតម្លៃអង្ករស្តុកក្នុងឃ្លាំងរបស់ខ្លួនរយៈពេល ១៨ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែ។ ...
Charles Rollet
http://bit.ly/1wXdLxJ
កម្ពុជាជូនដំណឹងពីការបើកដំណើរការឲ្យស្មុំកូនជាថ្មី
កម្ពុជាបានជូនដំណឹងអំពីការចាប់ផ្តើមស្វាគមន៍ជាថ្មីទៀតចំពោះការស្មុំកូនអន្តរប្រទេស ដែលមានភាពចម្រូងចម្រាស បន្ទាប់ពីត្រូវបានផ្អាកចាប់តាំងពី ឆ្នាំ២០១១ មក។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច ដែលចេញកាលពីម្សិលមិញ បានឲ្យដឹងថា អាជ្ញាធរកណ្តាលស្មុំ ...
សែន ដាវីត
http://bit.ly/1zXncOV
ក្រសួងជំរុញឲ្យវិស័យឯកជនធ្វើកំណែទម្រង់
បន្ទាប់ពីធ្វើកំណែទម្រង់លើបែបបទមួយចំនួនដើម្បីសម្រួលដល់ដំណើរការពាណិជ្ជកម្មនៅកម្ពុជាលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញបានស្នើដល់ពាណិជ្ជករឲ្យធ្វើកំណែទម្រង់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដើម្បីត្រៀមប្រកួតប្រជែងពេញលេញក្នុងតំបន់។ ខណៈដែល ...
ហ៊ គឹមសាយ និង Ananth Baliga
http://bit.ly/1zI4fP5
កម្ពុជាត្រៀមធ្វើហេដ្ឋារចនាសម័្ពន្ធបើកច្រកស្ទឹងបត់
កម្ពុជាត្រៀមសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបើកច្រកទ្វារអន្តរជាតិស្ទឹងបត់ បន្ថែមពីលើច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃ ខេត្តបន្ទាយមានជ័យ ភ្ជាប់ទៅប្រទេសថៃ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីការសិក្សាប្លង់មេលើហេដ្ឋារចនាសម្ព័ន្ធត្រូវបានបញ្ចប់។ នេះបើ ...
ចាន់ មុយហុង
http://bit.ly/1M2Etfk
ក្រសួងថា ឆ្នាំ២០១៤ បានដោះស្រាយជម្លោះដីធ្លី ៣៣០ ករណី
ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានដោះស្រាយវិវាទដីធ្លីបញ្ចប់សរុប ៣៣០ ករណី ស្មើនឹងផ្ទៃដីទំហំ ១៥៩៨ ហិកតា មានពលរដ្ឋពាក់ព័ន្ធ ២៤៣២ គ្រួសារដែលផ្ទុយទៅនឹងការលើកឡើងរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានអះអាងថា អត្រាពលរដ្ឋរងផលប៉ះពាល់ដោយសារជម្លោះ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1M2Dmfv
ខ្យល់ព្យុះនៅក្នុងខេត្តចំនួន ២ បានបណ្តាលឲ្យខូចផ្ទះ ៦០ខ្នង
យ៉ាងហោចណាស់មានផ្ទះជាង ៦០ ខ្នងបានទទួលរងការខូចខាត និងមនុស្សពីរនាក់បានរងរបួសដោយខ្យល់ព្យុះក្នុងខេត្តចំនួនពីរគឺខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍កន្លងទៅបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹង ...
មុំ គន្ធា
http://bit.ly/1F3Swz2
CRF ជំរុញឲ្យអនុវត្តក្រមសីលធម៌អង្ករឲ្យបានតឹងរ៉ឹង
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានជំរុញឲ្យមានការអនុវត្តពេញលេញនូវក្រមសីលធម៌ ដែលរារាំងក្រុមហ៊ុនកម្ពុជាមិនឲ្យនាំចេញអង្ករមានតម្លៃទាបពីបណ្ដាប្រទេសជិតខាងស្ថិតក្រោមឈ្មោះកម្ពុជានោះទេ។ ក្រមសីលធម៌នេះជាការស្វែងរកការធានាដល់ ...
Charles Rollet
http://bit.ly/1wUHXJY
មូលនិធិដើម្បីកែលម្អអនាម័យក្នុងទីក្រុង
រដ្ឋាភិបាលនឹងបង្កើតមូលនិធិ ៥លានដុល្លារ ដើម្បីអនុញ្ញាតឱ្យខេត្តក្រុងចំនួន២៦របស់កម្ពុជា ទទួលខុសត្រូវលើការគ្រប់គ្រងសំរាមនៅក្នុងខេត្តក្រុង។ ដោយផ្តោតលើការគ្រប់គ្រងសំរាម ការផ្តួចផ្តើមវិមជ្ឈការ ដែលបានបង្ហាញនៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃ ...
Shaun Turton
http://www.phnompenhpost.com/fund-intended-improve-countrys-urban-sanitation
ផែនការដោះលែងអ្នកទោសបានដាក់ចេញ ខណៈដែលបញ្ហាមួយចំនួននៅតែមិនទាន់បានអើពើ
កាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ បានកោតសរសើរចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការដោះលែងស្ត្រីដែលជាប់ឃុំ កំពុងមានផ្ទៃពោះ ឬមានកូនជាប់ឃុំជាមួយនៅក្នុងពន្ធនាគារ នៅក្នុងសប្តាហ៍ក្រោយ ប៉ុន្តែលីកាដូបាននិយាយថាការធ្វើ ...
Alice Cuddy និង ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/release-plan-ignores-issue-org
រដ្ឋាភិបាលគ្រោងបង្កើតសហព័ន្ធដំឡូងមី
បន្ទាប់ពីបង្កើតសហព័ន្ធស្រូវ-អង្ករកម្ពុជាបានជាងមួយឆ្នាំ រដ្ឋាភិបាលកំពុងរៀបចំបង្កើតសហព័ន្ធដំឡូងមីកម្ពុជាឲ្យបានឆាប់ៗ ដែលវានឹងក្លាយជាស្ថាប័នឯកជនតំណាងថ្នាក់ជាតិក្នុងការបង្កើនផលិតកម្ម និងការនាំចេញដំឡូងមីកម្ពុជា។ នេះបើតាមតំណាងក្រសួងពាណិជ្ជកម្មកម្ពុជាពី ...
ហ៊ គឹមសាយ
http://bit.ly/1F3SYx1
គរុនិស្សិតដាក់ញត្តិទាមទារប្រាក់អាហារូបករណ៍ ដែលបាត់ ៨ខែ
គរុនិស្សិត ក្នុង ឆ្នាំសិក្សា២០១៣-២០១៤ នៅវិទ្យាស្ថានជាតិអប់រំ ពីម្សិលមិញបានដាក់ញត្តិទៅក្រសួងអប់រំសុំអន្តរាគមន៍ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឲ្យផ្តល់ប្រាក់អាហារូបករណ៍ដល់គរុនិស្សិតចំនួន ៤៦១នាក់ ដែលមិនបានទទួលចំនួន ៨ ខែផ្ទុយពីអនុក្រឹត្យ។ ...
សែន ដាវីត និង Sarah Taguiam
http://bit.ly/1ATmJ4e
កម្ពុជារកមេធាវីការពារពលរដ្ឋបីនាក់ដែលថៃបាញ់របួស
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានចាត់តាំងមេធាវី ការពារក្តីដល់ពលរដ្ឋខ្មែរបីនាក់ ដែលម្នាក់ត្រូវទាហានថៃបាញ់របួសជើង និងពីរនាក់ទៀតកំពុងជាប់ឃុំពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែនទៅ ...
តាំង វីដា
http://bit.ly/18I6rAK
គម្រោងតភ្ជាប់បណ្តាញអគ្គិសនីជូនប្រជាជន១៥០,០០០នាក់
គ្រួសារថ្មីចំនួន៣១,០០០ ជាមួយនឹងប្រជាជន១៥០,០០០នាក់ នៅក្នុងខេត្តបីភាគខាងលិច នឹងទទួលបានអគ្គិសនីដែលអាចទុកចិត្តបាននិងមានតំលៃសមរម្យមកប្រើ ប្រាស់ បន្ទាប់ពីគម្រោងវិនិយោគក្នុងតម្លៃ២៣.៩លានដុល្លារអាមេរិចដែល បង្ហាញពីថ្ងៃ ...
ម៉ៃ គុណមករា
http://www.phnompenhpost.com/project-connect-150000-grid