តម្លៃ​អង្ករ​កម្ពុជា​នឹង​កើន​ឡើង​នៅ​ឆ្នាំ​ក្រោយ

តម្លៃ​អង្ករ​កម្ពុជា​នឹង​កើនឡើង​បន្តិច​បន្តួច​ស្រប​ជាមួយ​នឹង​ការ​កើន​ឡើង​តម្លៃ​នៅ​ក្នុង​ប្រទេស​ជិត​ខាង ខណៈ​ដែល​សមាគម​អង្ករ​ថៃ​ព្យាករ​ថា​តម្លៃ​អង្ករ​នឹង​កើន​ឡើង​ពី​១០​ដល់​១៥​ភាគរយ​នៅ​ត្រីមាស​ទី១​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​អ្នក​រក​ស៊ី​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។

លោក គឹម សាវុធ អនុប្រធាន​សហព័ន្ធ​អង្ករ​កម្ពុជា​បាន​និយាយ​ថា តម្លៃ​អង្ករ​របស់​កម្ពុជា​នៅ​ពេល​នេះ​ដើរ​តាម​ទីផ្សារ​ប្រទេស​ថៃ និង​វៀតណាម។ លោក​មាន​ប្រសាសន៍​ថា៖«តម្លៃ​អង្ករ​របស់​យើង​ត្រូវ​ពឹង​ទៅ​លើ​ទីផ្សា​របស់​ប្រទេស​ថៃ និង​វៀតណាម ប្រសិន​បើ​តម្លៃ​អង្ករ​របស់​ពួក​គេ​កើន​ឡើង តម្លៃ​អង្ករ​របស់​យើង​នឹង​ត្រូវ​កើន​ឡើង​ផង​ដែរ»។ …

ចេង សុខហ័ង
http://bit.ly/1O2steu