ភ្នំពេញប៉ុស្តិ៍
សុនឆ័យ ស្នើឲ្យបង្ហាញកិច្ចព្រមព្រៀងសម្បទានអាកាសយានដ្ឋាន
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំងបានស្នើឲ្យរដ្ឋាភិបាលចេញផ្សាយនូវកិច្ចព្រមព្រៀងសម្បទានរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនដែលគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិចំនួនបីរបស់កម្ពុជាដោយលើកឡើងថាកម្ពុជាអាចបាត់បង់ប្រយោជន៍ក្រោមកិច្ចព្រមព្រៀងនេះ។ ...
ឆាយ ច័ន្ទនីដា និង Shaun Turton
http://bit.ly/1LjRlyt
ថៃឃាត់ខ្លួនស្ត្រីខ្មែរប្រើលិខិតឆ្លងដែនក្លែងក្លាយ
ក្រុមតម្រួតថៃកាលពីរសៀលថ្ងៃអង្គារ បានចាប់ឃាត់ខ្លួនស្ត្រីខ្មែរម្នាក់រួមទាំងមិត្តប្រុសរបស់នាង ដែលជាជនជាតិម៉ាឡេស៊ីពីបទប្រើលិខិតឆ្លងដែនក្លែងក្លាយ។ នេះបើតាមការប្រាប់ឲ្យដឹងពីមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំនៅច្រក ...
ឃុត សុភចរិយា
http://bit.ly/1QF5s8e
រដ្ឋាភិបាលជំរុញឲ្យពង្រឹងកម្លាំងពលកម្មជំនាញ
ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុកាលពីម្សិលមិញបានស្នើឲ្យក្រសួងពាក់ព័ន្ធធ្វើការរួមគ្នាក្នុងការងារអភិវឌ្ឍន៍ជំនាញកម្លាំងពលកម្មកម្ពុជាដែលគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មដើម្បីកាត់បន្ថយចំណាយគ្មានប្រសិទ្ធភាព ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូររចនា ...
ចាន់ មុយហុង
http://bit.ly/1LgxhjI
លោក កឹម សុខា គាំទ្រឲ្យពន្យារពេលច្បាប់ NGOs
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញជំហរគាំទ្រឲ្យមានការពន្យារពេលអនុម័តលើសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបើកឲ្យមានកិច្ចពិភាក្សាទូលំទូលាយជាមួយភាគីពាក់ព័ន្ធ ដោយលោកយល់ថា ច្បាប់នេះ នៅមិនទាន់ចាំបាច់សម្រាប់កម្ពុជា ...
តាំង វីដា
http://bit.ly/1JZcxem
ពលរដ្ឋរងប៉ះពាល់ជាមួយក្រុមហ៊ុនស្ករសសុំដីពីរដ្ឋវិញ
តំណាងប្រជាសហគមន៍ដែលបានរងផលប៉ះពាល់ពីគម្រោងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Mitre Phol ដែលជាក្រុមហ៊ុនស្ករសដ៏ធំបំផុតនៅអាស៊ី និងអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយក្នុងចំណោមអ្នកផ្គត់ផ្គង់ធំបី របស់ក្រុមហ៊ុន កូកាកូឡា បានឡើងមកទីក្រុងភ្នំពេញដើម្បីស្នើទៅ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1LjCyDX
អ្នកភូមិរកាម្នាក់ទៀតដែលផ្ទុក មេរោគអេដស៍បានទទួលមរណភាព
អ្នកផ្ទុកមេរោគអេដស៍នៅភូមិរកាម្នាក់ទៀត បានស្លាប់កាលពីទី១៥ ដើមសប្តាហ៍នេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់បានកើនដល់ ៩ នាក់ហើយ ចាប់តាំងពីកើតមានករណីឆ្លងមេរោគអេដស៍លើមនុស្សជាង ២០០ នាក់កាលពីចុងឆ្នាំ ២០១៤។ ...
ប៉ិច សុធារី
http://bit.ly/1BkcwAC
ម៉ុងតាញ៉ា ២៣ នាក់ទៀតមកសុំសិទ្ធិជ្រកកោននៅភ្នំពេញ
ជនសុំសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ាសរុប ២៣ នាក់ក្នុងនោះមានស្រ្តីម្នាក់ត្រូវបានដឹកមករាជធានីភ្នំពេញចន្លោះពីខែមេសា ដល់ពាក់កណ្តាលខែមិថុនាបន្ទាប់ពីលាក់ខ្លួននៅក្នុងព្រៃខេត្តរតនគិរីអស់រយៈពេលជាច្រើនខែ។ នេះបើតាម ...
ផាក់ ស៊ាងលី និង Alice Cuddy
http://bit.ly/1JSOY8E
រដ្ឋាភិបាលនៅតែមិនប្រាប់ឈ្មោះភូមិត្រូវដោះដូរទៅឲ្យវៀតណាមដើម្បីរក្សាទុកភូមិលោក ហេង សំរិន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែមិនព្រមបង្ហាញឈ្មោះភូមិខ្មែរពីរដែលត្រូវដោះដូរទៅឲ្យប្រទេសវៀតណាមដើម្បីរក្សាទុកភូមិពីរដែលជាភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងខេត្តត្បូងឃ្មុំនោះឡើយ ខណៈដែលជនជាតិភាគតិចជិត ៣០០ នាក់ បានទាមទារឲ្យក្រសួងមហាផ្ទៃដកមេប៉ុស្តិ៍ព្រំដែន ...
មាស សុខជា និង ផាក់ ស៊ាងលី
http://bit.ly/1ffSqx5
គ.ជ.ប បង្កើតគណៈកម្មការចំនួន ២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចបង្កើតគណៈកម្មការចំនួន ២ដើម្បីទំនាក់ទំនងការងារជាមួយស្ថាប័នពាក់ព័ន្ធនានា និងសម្របសម្រួលការងារជាមួយគណៈកម្មការរាជធានី-ខេត្ត ពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតហើយក្នុងមួយគណៈកម្មការមានក្រុមការងារតូចៗចំនួន ៤ ក្រុម។ ...
តាំង វីដា
http://bit.ly/1IjWJOV
គ្រូធ្វើកូដកម្មទាមទារឲ្យដកនាយកសាលា
គ្រូបង្រៀនប្រមាណ ៣០ នាក់នៃវិទ្យាល័យសុខអានក្តីទន្ទឹមក្នុងស្រុកសំរោងបាននាំគ្នាលើកបដាធ្វើកូដកម្មមិនចូលបង្រៀនកាលពីម្សិលមិញ ដើម្បីស្នើឲ្យដកនាយកសាលាចេញដោយពួកគេចោទថានាយករូបនេះបានចាយថវិកាតាមកម្មវិធី (PB) គ្មានតម្លាភាព។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1R7iyGn
ការទិញដីរបស់ PPSEZ បញ្ចប់មុនឡើងផ្សារហ៊ុន
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាតំបន់សេដ្ឋកិច្ចពិសេសអភិវឌ្ឍខ្លាំងបំផុតរបស់កម្ពុជាបានឲ្យដឹងថា កិច្ចព្រមព្រៀងដីសម្រាប់តំបន់សេដ្ឋកិច្ចពិសេសដែលគ្រោងទុកនៅប៉ោយប៉ែតនឹងត្រូវបានបញ្ចប់មុនពេលការចុះបញ្ជីរបស់ PPSEZ លើផ្សារហ៊ុនរបស់ប្រទេសកម្ពុជា។ អគ្គនាយក PPSEZ បានថ្លែង ...
Charles Rollet
http://bit.ly/1KXNcSM
រដូវវស្សាយឺតបង្កក្តីបារម្ភដល់វិស័យកសិកម្មកម្ពុជា
ប្រទេសកម្ពុជាកំពុងប្រឈមនឹងការចាប់ផ្ដើមរដូវវស្សាយឺត ដែលអ្នកជំនាញ និងមន្ដ្រីរដ្ឋាភិបាលលើកឡើងពីក្តីបារម្ភអំពីរដូវប្រាំងរយៈពេលយូរដែលនឹងប៉ះពាល់ដល់ផលិតផលកសិកម្ម។ លោក ងិន ឆាយ ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្មថ្លែងថា កសិករនៅទូទាំងប្រទេសបារម្ភអំពីកង្វះទឹកភ្លៀង និង ...
ចាន់ មុយហុង និង Ananth Baliga
http://bit.ly/1J4hx2E
អ្នកស្រុកអន្លង់វែងភ័យខ្លាចល្បែងកាំជ្រួច
ប្រជាពលរដ្ឋក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បាននិយាយថា មានក្រុមហ៊ុនឯកជនក្នុងស្រុកមួយបានរៀបចំបើកកម្មវិធីភ្នាល់ល្បែងបាញ់កាំជ្រួចនៅលើខ្នងភ្នំដងរែក ដែលបង្កការភ្ញាក់ផ្អើល និង ភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។ លោក ហង្ស សាទ អាយុ ៤៥ ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ បាននិយាយថា ក្រុមហ៊ុន ...
ឃុត សុភចរិយា
http://bit.ly/1Ik7WyZ
កម្មកររោងចក្រ A&J ៥០០ នាក់តវ៉ាឲ្យយកតំណាងសហជីពចូលធ្វើការវិញ
កម្មករនៅរោងចក្រ A&J នៅឃុំត្រពាំងគងក្នុងស្រុកសំរោងទងបានបន្តធ្វើកូដកម្មនៅក្រៅរោងចក្រចូលដល់ថ្ងៃទី ៥ កាលពីម្សិលមិញដើម្បីស្នើសុំឲ្យថៅកែរោងចក្រទទួលយកថ្នាក់ដឹកនាំសហជីព ៣ នាក់ចូលធ្វើការវិញ បន្ទាប់ពីពួកគេត្រូវបានបញ្ឈប់ពីការងារដោយសារតែ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1MH7puz
បញ្ជូនបុគ្គលិកមីក្រូហិរញ្ញវត្ថុ ៧ នាក់ទៅតុលាការ
សមត្ថកិច្ចនគរបាលខេត្តតាកែវកសាងសំណុំរឿងបញ្ជូនបុរស ៧ នាក់ទៅសាលាដំបូងខេត្តកាលពីម្សិលមិញ បន្ទាប់ពីចាប់ខ្លួននៅសាលាឃុំគិរីចុងកោះ ស្រុកគិរីវង្សកាលពីថ្ងៃទី ១២ មិថុនា ខណៈពួកគេដើរឃោសនាឲ្យពលរដ្ឋដាក់ប្រាក់បញ្ញើចាប់ពីពីរពាន់ដុល្លារ ...
គឹម សារុំ
http://bit.ly/1FVOO9Y
សមត្ថកិច្ចថា មិនមានភ័ស្តុតាងបញ្ជាក់ថាកូនសម្លាប់ម្តាយ
សំណុំរឿង កូនស្រី សម្លាប់ម្តាយ ប្លន់យកមាសជាង១០តម្លឹង ត្រូវបានសមត្ថកិច្ចជំនាញ បញ្ចប់ការសន្និដ្ឋានបញ្ជូនទៅតុលាការ ដោយរកឃើញថា ក្រៅពីចម្លើយទម្លាក់កំហុសរបស់ជនសង្ស័យម្នាក់ ដែលជាអ្នកជិតខាងនោះ គឺមិនមានភ័ស្តុតាង ឬសាក្សីណាមួយដាក់បន្ទុកកូនស្រីជន ...
តាំង វីដា
http://bit.ly/1IWhjur
អាជ្ញាធរគំរាមរុះរើផ្ទះពលរដ្ឋដោយគ្មានផ្តល់សំណង
ពលរដ្ឋក្នុងសហគមន៍ភូមិបឹងឈូកបានអះអាងថា អាជ្ញាធរខណ្ឌឫស្សីកែវកាលពីល្ងាចថ្ងៃសៅរ៍បានដាក់កម្លាំងប្រមាណជាង ២០ នាក់ប្រដាប់ដោយពូថៅ ញញួរ និង ដែកគាស់ មកគំរាមកំហែងធ្វើការរុះរើផ្ទះរបស់ពួកគាត់ ដោយយកលេសថាដើម្បីធ្វើការឈូសឆាយបើកផ្លូវលេខ ១៨០៨ តភ្ជាប់ទៅនឹងផ្លូវ ៥៩៨ ដើម្បី ...
ឃុត សុភចរិយា
http://bit.ly/1KRxYyR
ទំហំវិនិយោគឯកជនបីខែជិតដល់ $៣ ពាន់លាន
ទំហំវិនិយោគវិស័យឯកជននៅកម្ពុជានៅត្រីមាសទី ១ បានកើនឡើងជិតដល់ ៣ ពាន់លានដុល្លារបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីចុងសប្តាហ៍មុន។ ទិនន្នន័យរបស់ ...
ម៉ៃ គុណមករា
http://bit.ly/1QZK0Wh
រដ្ឋាភិបាលកម្ពុជាទាមទារឲ្យវៀតណាមគោរពខ្សែបន្ទាត់ព្រំដែន
រដ្ឋាភិបាលកម្ពុជា បានផ្ញើកំណត់ទូតជាលើកទីពីរ ទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពនូវខ្សែបន្ទាត់ព្រំដែន ប្រទេសទាំងពីរ តាមផែនទី បោន 1/100.000 បន្ទាប់ពីក្រុមបច្ចេកទេសព្រំដែន របស់ខ្លួន បានរកឃើញស្រះចំនួនបីបន្ថែមទៀត ដែលវៀតណាមទើបតែបានជីក ...
មាស សុខជា
http://bit.ly/1HHYVE1
ពលរដ្ឋ៥នាក់ត្រូវតុលាការហៅសួររឿងវិវាទដីធ្លី
តំណាងជនជាតិដើមភាគតិច ៥ នាក់ ក្នុងស្រុកលំផាត់ ត្រូវបានតុលាការកោះហៅទៅសួរនាំ បន្ទាប់ពីក្រុមហ៊ុនវៀតណាម បានប្តឹងពួកគាត់រឿងបោះរបងរំលោភយកដីទំហំ ២០០ហិកតា ដើម្បីបម្រុងទុកធ្វើទីទួលសុវត្ថិភាពពេលមានទឹកជំនន់។ ជនជាតិដើមភាគតិចឡាវ ទំពួន និងខ្មែរប្រមាណ ៣០០នាក់នៅ ...
ផាក់ ស៊ាងលី
http://bit.ly/1KRw1SM
ខុមហ្វ្រែល បើកដំណើរការឧបករណ៍អនឡាញ សម្រាប់ការផ្លាស់ប្តូរ
កាលពីថ្ងៃម្សិលមិញ អង្គការឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ ខុមហ្វ្រែល បានបើកដំណើរការគេហទំព័រថ្មីមួយ ដែលមានគោលបំណង ដើម្បីជួយដល់កម្មករវ័យក្មេង ប្រមូលការគាំទ្របុព្វហេតុចម្រុះ។ ...
ប៉ិច សុធារី
http://www.phnompenhpost.com/national/comfrel-launches-online-tool-change
ពលរដ្ឋនិងមន្ត្រី១៤នាក់ត្រូវជាប់គុកពីបទសូកនិងទទួលសំណូក
ជនជាប់ចោទ១៤ នាក់ ក្នុងនោះរួមមាន តំណាងពលរដ្ឋ ៣ នាក់ (នៅក្នុងឃុំ) និងមន្ត្រីពាក់ព័ន្ធ ១១ នាក់ (នៅក្រៅឃុំ) ត្រូវបានសាលាដំបូងរាជធានីប្រកាសសាលក្រម កាលពីរសៀលថ្ងៃសុក្រ ផ្តន្ទាទោសចំពោះមុខ និងកំបាំងមុខដាក់ពន្ធនាគារម្នាក់ៗ ពី ២ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ម្នាក់ៗពី៦ទៅ១០លានរៀល ពីបទ«សូកប៉ាន់ និងទទួលសំណូក» ជាប់ទាក់ទង ...
ប៊ុត រស្មីគង្គា
http://bit.ly/1MVhfcQ
អ្នកស្លាប់និងរបួសដោយសារគ្រាប់មិនទាន់ផ្ទុះ ធ្លាក់ចុះបាន៣៨%
នៅក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំ២០១៥ មានអ្នកស្លាប់ និងរបួស ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម មានចំនួន៤៤ ដែលថយចុះបាន៣៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ...
Ethan Harfenist
http://www.phnompenhpost.com/post-weekend/uxo-casualties-down-38
ប្រាក់ចំណេញរដ្ឋាករទឹកកើនឡើងជិតបីដង
ប្រាក់ចំណូលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលជាក្រុមហ៊ុនចុះបញ្ជីរបស់រដ្ឋបានកើនឡើង ៣៣ ភាគរយក្នុងរយៈពេលបីខែដំបូងក្នុងឆ្នាំ ២០១៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រាក់ចំណេញសុទ្ធបានកើនឡើងជិតបីដង។ ...
Charles Rollet
http://bit.ly/1BcXlcm