ក្រសួង​រឹតបន្តឹង​ទិន្នន័យ​ទ្រព្យសម្បត្តិ​ ដើម្បី​វិភាគ​ការ​អភិវឌ្ឍ​លើ​វិស័យ​នេះ

«​ខ្ញុំ​សារភាព​ថា​ក្រសួង​មិនមាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និង​រក្សា​តម្លាភាព​នៅក្នុង​វិស័យ​អចលនទ្រព្យ​នោះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា​វិស័យ​នេះ​មិន​ទាន់​ផ្តល់​សញ្ញា​បញ្ជាក់ពី​បញ្ហា​នៅ​ឡើយ​ទេ​។​» នេះ​ជា​សម្តី​របស់​លោក ងួន សុខា រដ្ឋលេខាធិកា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​និយាយ​នៅក្នុង​សិក្ខាសាលា​អចលនទ្រព្យ​ប្រព្រឹត្ត​ឡើង​នៅ​ក្រោម​ប្រធានបទ «​ឱកាស និង​ហានិភ័យ​នៅក្នុង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា​» កាលពី​ថ្ងៃ​អង្គារ​នេះ​។

បុគ្គល​សំខាន់ៗ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​វិស័យ​ឯកជន​បាន​មក​ជួប​ប្រជុំ​គ្នា​ស្ថិត​នៅ​ក្រោម​គោលបំណង​តែ​មួយ​។ នោះ​គឺ​ការ​ចែករំលែក​ព័ត៌មាន​។

លោក ម៉ី វិន ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច​ឧស្សាហកម្ម​បាន​និយាយ​ថា​ក្រសួង​កំពុង​មាន​គម្រោង​ប្រមូល​ព័ត៌មាន​ពី​ការ​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​របស់​ទីផ្សារ​ពី​វិស័យ​ឯកជន​រួច​ហើយ​ធ្វើការ​វិភាគ​ដ៏ហ្មត់ចត់​មួយ​ស្តីពី​បញ្ហា​របស់​វិស័យ​នេះ​។ …

បុគ្គលិកសារព័ត៌មានភ្នំពេញប៉ុស្តិ៍
http://bit.ly/1TYbkGa