រដ្ឋាភិបាល

ក្រសួងធនធានទឹក និងឧតុនិយមជំរុញប្រព័ន្ធធារាសាស្ត្រ ភាពធន់នឹងអាកាសធាតុ ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច

កាលពីប៉ុន្មានថ្ងៃមុននេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) បានរៀបចំកិច្ចប្រជុំសំខាន់ៗចំនួនពីរ ដើម្បីពិនិត្យប្រព័ន្ធធារាសាស្ត្រប្រកបដោយចីរភាព ដើម្បីបង្កើនផលិតភាពកសិកម្មរបស់កម្ពុជា និងផែនការដែលជំរុញដោយទិន្នន័យ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ សម្រាប់សកម្មភាពសេដ្ឋកិច្ចកាន់តែទូលំទូលាយ។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/kS2TS

ការ​វាយ​ប្រហារ​ជន​ស៊ីវិល​តាម​ព្រំដែន​បង្កើនសន្ទុះបន្ថែមក្នុងការធ្វើ​ពហិការ​មិនទិញ​​ទំនិញ​ថៃ

ការវាយប្រហារដោយទាហានថៃមកលើជនស៊ីវិលកម្ពុជាកាលពីថ្ងៃពុធ ដែលបានដកបន្លាលួសបន្លាចេញពីដីស្រែចំការ បណ្តាលឲ្យរងរបួសយ៉ាងតិច ២៣ នាក់ រួមទាំងស្ត្រី និងព្រះសង្ឃផងដែរនោះ បានបង្កើនសន្ទុះធ្វើពហិការទំនិញថៃ ខណៈដែលសាធារណជនបានអំពាវនាវឱ្យមានចលនាកាន់តែខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/J7Dsd

កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0)

កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ក្រោយពីបានដាក់ជូនលេខាធិការដ្ឋានUNFOCC កាលពីថ្ងៃទី៨ ខែសីហាកន្លងមក។ ការដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញានេះ ដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងដៃគូសំខាន់ៗជាច្រើន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-18-1816-263322

លោក​ ហ៊ុន ម៉ាណែត សុំ​«អន្តរាគមន៍​បន្ទាន់» ពី​ប្រធាន​អាស៊ាន​កុំ​ឲ្យ​ថៃបន្ត​រាយ​បន្លា​លួស និងពង្រីក​វិសាលភាពនៃ​ជម្លោះ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សុំ​«អន្តរាគមន៍​បន្ទាន់» ពី​ប្រធាន​អាស៊ាន ដោយ​លោក​​ស្នើ​ឲ្យ​ប្រធាន​អាស៊ាន​ធ្វើ​យ៉ាង​ណា​​កុំ​ឲ្យ​ភាគី​ថៃ​​រាយ​បន្លា​លួស​នៅ​ភូមិ​ព្រៃ​ចាន់ឬ​តំបន់​ផ្សេង​ទៀត​​ និង​ស្នើ​ឲ្យ​​រក្សា​ស្ថានភាព​បច្ចុប្បន្ន ទុក​បញ្ហា​ឲ្យ​ JBC ដោះស្រាយ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-18-1841-263323

ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃលើពលរដ្ឋកម្ពុជា«ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចាត់ទុក ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជាថា «ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» ហើយអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ និងជំរុញភាគីថៃឱ្យគោរពតាមច្បាប់តំបន់ និងច្បាប់អន្តរជាតិជាធរមាន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-18-120-263317

អនុព័ន្ធយោធាម៉ាឡេស៊ីរិះគន់ថៃតាម​ភាសា​ការទូត​​និង​ឲ្យ​ថៃ​រក្សាភាពស្ងប់ស្ងៀមនៅ​ភូមិ​ព្រៃចាន់ទុក​បញ្ហា​​ឲ្យ​ JBC ដោះស្រាយ

លោក សាមសុល រីហ្សាល់ ប៊ីន មូសា (Samsul Rizal Bin Musa) អនុព័ន្ធយោធាជំនួយការម៉ាឡេស៊ី និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំប្រទេសថៃ បានជំរុញឱ្យប្រទេសថៃរក្សាភាពស្ងប់ស្ងៀម និងបញ្ឈប់រាល់សកម្មភាពនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខតំបន់ បានណង​ យ៉ាកែវ។ លោក​បាន​​ស្នើឱ្យអនុញ្ញាតឱ្យគណៈកម្មាធិការព្រំដែនរួម (JBC) ធ្វើការងាររបស់ពួកគេសម្រាប់ករណីនេះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-18-810-263311

ប្រាក់ឈ្នួលកម្មកររោងចក្រឡើងបាន២ដុល្លារក្រោយប្រជុំចរចាសរុប២៣ដង

នៅឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង វាយនភណ្ឌ និងទំនិញធ្វើដំណើរ (GFT) នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ បន្ទាប់អង្គការ និយោជក សហជីព និងភាគីពាក់ព័ន្ធទាំងអស់របស់រដ្ឋាភិបាលបានចរចារគ្នាអស់ជាច្រើនដង។ ...

វុធ ច័ន្ទតារា
https://kiripostkhmer.com/stories/garment-workers-to-see-2-minimum-wage-increase-in-2026

អភិបាល​ខេត្ដ​បន្ទាយ​មានជ័យ​ និងស្រះកែវ​ចរចា​ ខណៈកងកម្លាំងថៃប្រើហឹង្សា​លើ​ជនស៊ីវិល​កម្ពុជា​

លោក​ អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ជួបប្រជុំ​ជាមួយ​អភិបាលខេត្ត​ស្រះកែវ នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ពិភាក្សា​សម្របសម្រួល​ស្វែងរក​ដំណោះស្រាយ​ល្អ​ជូន​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ទាំងពីរ​។ ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥នេះ​ លោក​ រាត្រី ​បាន​លើកសំណើ​ទៅ​ភាគី​ថៃ​ចំនួន ៤ ចំណុច។​​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-17-184-263309

កម្ពុជា-ចិន ឯកភាពគ្នាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក វ៉ាង អ៊ី (Wang Yi) រដ្ឋមន្ត្រីក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ បានពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រទាក់ទាញការវិនិយោគចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា សំដៅជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរយៈពេលវែង។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/JJLpP

នគរបាល​កម្ពុជា-ថៃឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាប online scam និង​គោរព​ដែន​អធិបតេយ្យរៀងៗខ្លួន

នគរបាល​កម្ពុជា-ថៃ បានឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន online scam និងការជួញដូរមនុស្ស នៅ​ក្នុង​កិច្ច​ប្រជុំ​មួ​យ​ថ្ងៃ​ពេញនៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាល​ពី​ថ្ងៃទី១៦ កញ្ញា។ នគរបាលជាតិកម្ពុជា​ដឹកនាំដោយ ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃដែលដឹកនាំដោយលោក​ Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ ដោយ​កិច្ច​ប្រជុំ​ចាប់​ផ្ដើម​នៅម៉ោង​១០​ព្រឹក រហូត​ដល់​ម៉ោង ៨យប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-17-84-263296

កម្ពុជា-ចិន ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត

កម្ពុជា និងចិនកាលពីថ្ងៃច័ន្ទបានប្តេជ្ញាចិត្តចំពោះផែនការសកម្មភាពដ៏ទូលំទូលាយ និងលម្អិតមួយ ក្នុងការជំរុញកំណើនទេសចរណ៍ និងការតភ្ជាប់ផ្លូវអាកាសឱ្យបានច្រើនរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំយន្តការត្រីភាគីលើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ឈានមុខរបស់ចិន តាមរយៈប្រព័ន្ធអនឡាញ។ ...

ជា វណ្ណយុទ្ធ
https://shorturl.at/vfiEu

កងទ័ព​ជើង​ទឹកថៃចោទ​​ថាកម្ពុជា​ទន្ទ្រាន​ដីថៃ ខណៈ​ដែល​កម្ពុជា​បញ្ជាក់​ថាទីតាំង​ទាំង​នោះ​ត្រូវ​បាន​បក​ស្រាយ​ច្បាស់​លាស់​ហើយ​នៅឆ្នាំ​២០២២

លោកស្រី ម៉ាលី សុជាតា អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​បំភ្លឺ​ថា ចំណុច​​ដែល​​កង​ទ័ព​ជើង​ទឹកថៃបាន​លើក​ឡើង​ថា​កម្ពុជា​បំពាន​ដីថៃ​​ តាម​ពិត​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​តាំង​ពី​ឆ្នាំ២០២២ ចំណែក​ចំណុច​នៅ​សេសសល់​គួរ​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​កិច្ច​ការ​របស់ គណៈកម្មាធិការចម្រុះព្រំដែន (JBC)។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-16-1827-263294

ពិន្ទុ​ទាប​បង្ហាញថា​ធនាគារ​បៃតង​របស់​កម្ពុជានៅតែមានតម្រូវការអភិវឌ្ឍបន្ថែម

ធនាគារកណ្តាលបៃតងរបស់កម្ពុជានៅតែមានតម្រូវការអភិវឌ្ឍដោយកិច្ចខិតខំប្រឹងប្រែងគោលនយោបាយសាធារណៈនៅតែផ្តោតលើការកសាងក្របខ័ណ្ឌមូលដ្ឋានសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព នេះបើយោងតាម ​​’The East and Southeast Asia Green Central Banking Scorecard 2025′ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយ posi+ivemoney។ ...

Sreekanth Ravindran
https://shorturl.at/AY35R

ទឹកធ្លាក់ភ្នំគូលែនត្រូវបានបិទជា​បណ្ដោះ​អាសន្ន ដោយសារជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង

តំបន់ទឹកធ្លាក់ភ្នំគូលែន ត្រូវបានបិទមិនឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត ជា​បណ្ដោះ​អាសន្ន ខណៈដែលទឹកស្ទឹងយ៉ាងហោចណាស់២បានឡើងលើសកម្រិតប្រកាសអាសន្ននៅថ្ងៃចន្ទ ទី១៥ ខែកញ្ញានេះ។ អាជ្ញាធរមូលដ្ឋានបានសម្រេចប្រកាសបិទតំបន់ទឹកធ្លាក់ភ្នំគូលែន ជាបណ្ដោះអាសន្ន មិន​ឱ្យភ្ញៀវ​ទេស​ចរ​ចូល​លេ​ងក​ម្សា​ន្ត ដោយសារស្ថានភាពជំនន់ទឹកភ្លៀងកំពុងហក់ឡើងខ្លាំង គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែ​កញ្ញា​។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។  ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-15-152-263270

កម្ពុជាបញ្ជាក់​ថា​មិន​បាន​បង្ហោះ​ដ្រូន​ចូល​ទឹកដីថៃ ខណៈ​ភូមិ​ភាគ២​ថៃ​ថា​មាន​ដ្រូន​៨០គ្រឿង​បង្ហោះ​លើ​​ទឹកដីថៃ

ក្រសួងការពារជាតិ​ប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​ដោយ​«​គ្មាន​មូលដ្ឋាន​ និង​គ្មាន​ភស្តុ​តាង​»​របស់​ភាគី​ថៃ​នា​ពេល​កន្លង​មក​ថា​ កម្ពុជា​បាន​បង្ហោះ​ដ្រូ​ន​នៅ​តំបន់​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-15-815-263262

ក្រសួងពាណិជ្ជកម្មនឹងស្វែងរកផលិតផលក្នុងស្រុកបន្ថែមទៀតសម្រាប់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) សម្រាប់ផលិតផលផ្សេងៗទៀតរបស់កម្ពុជា ដោយវានឹងជំរុញវត្តមានទំនិញនៅទូទាំងទីផ្សារពិភពលោក នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម។ ...

Sreekanth Ravindran
https://shorturl.at/d2ieA

អតីតពលករខ្មែរនៅប្រទេសថៃប្រមាណ២២ម៉ឺននាក់ ក្នុងចំណោមជិត១លាននាក់ទទួលបានឱកាសការងារ

អតីតពលករខ្មែរ ដែលត្រឡប់មកពីថៃប្រមាណ ២២ម៉ឺននាក់ បានទទួលឱកាសការងារធ្វើនៅក្នុងស្រុក តាមរយៈយន្ដការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការជួយសម្របសម្រួលពីវិស័យឯកជន និងមេដឹកនាំសហជីព គិតត្រឹម១០ ខែកញ្ញានេះ។ នេះបើយោងតាមក្រសួងការងារនេះថ្ងៃសុក្រ ទី១២ ខែកញ្ញានេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-12-1733-263259

អន្តរជាតិ​សាទរ​លទ្ធផល​វិជ្ជមាន​នៃ​ការ​រក​ដំណោះ​ស្រាយ​ជម្លោះ​កម្ពុជា​-ថៃ ប៉ុន្តែ​សំណើ​សុំ​បើក​ព្រំដែនឡើង​វិញ​​មិន​ទទួល​បាន​ការ​គាំទ្រ

មន្ត្រី​ការទូតបរទេសបានសាទរចំពោះការវិវឌ្ឍជាវិជ្ជមានលើជម្លោះព្រំដែនកម្ពុជា-ថៃ ការអនុវត្តបទឈប់បាញ់ ប៉ុន្តែ​សំណើ​បើកព្រំដែនឡើងវិញ​ពី​សំណាក់​ប្រទេស​ជប៉ុន​ដើម្បី​សម្រួល​ដល់​ច្រវ៉ាក់​ផលិតកម្ម នៅ​តែជាបញ្ហាចម្រូងចម្រាស។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-12-1145-263251

ក្រសួងមុខងារសាធារណៈកំណត់ស្តង់ដាសម្រាប់ជំរឿនមន្ត្រីរាជការ

ក្រសួងមុខងារសាធារណៈបានកំណត់ស្ដង់ដាសម្រាប់ជំរឿនមន្ត្រីរាជការតាមគោលដៅនីមួយៗ ដែលនឹងប្រព្រឹត្តទៅបីដំណាក់កាល គឺដំណាក់កាលមុនថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រី ដំណាក់កាលថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រីរាជការតាមគោលដៅ និងដំណាក់កាលក្រោយថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រីរាជការ ដើម្បីទិន្នន័យរួមមួយដែលច្បាស់លាស់ ឯកភាពគ្នា ហើយប្រើប្រាស់បានរួមគ្នា។ ...

តន វិបុល
https://shorturl.at/7etzO

​ក្រុម​សង្កេតការណ៍អន្ដរកាល​​អាស៊ានចាប់ផ្ដើម​ចុះ​ទៅកាន់ទីតាំង​តាមបណ្ដា​ខេត្ត​ជាប់​ព្រំដែន

​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អន្ដរកាល​អាស៊ាន​ (IOT)​ ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្តព្រះវិហារ​ និង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាប់ផ្តើម​ត្រួតពិនិត្យ​នៅ​នឹង​កន្លែង​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កម្ពុជា​ និង​ថៃ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-11-1418-263246

ការស៊ើបអង្កេតបឋមរកឃើញថា ​ជម្លោះព្រំដែនមានប្រើ​«ផ្សែង​ពុល​» ជំរុញឱ្យមានការឆ្លើយតបបន្ទាន់​

​សម្ព័ន្ធ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​ដែល​មាន​សមាជិក​ចំនួន​ប្រាំពីរ​ស្ថាប័ន​បាន​ចេញ​របាយការណ៍​បឋម​របស់​ខ្លួន​ក្រោយ​ពី​បាន​ធ្វើការ​សិក្សា​រហ័ស​មួយ​។​ ការ​សិក្សា​នេះ​បាន​បង្ហាញ​ពី​កង្វល់​ដែល​ថា​អាច​មានការ​ប្រើប្រាស់​ផ្សែង​គីមី​អំឡុង​ពេល​ប៉ះទង្គិច​គ្នា ...

ស៊ើង និមល់
https://khmer.cambojanews.com/preliminary-probe-links-border-clashes-to-toxic-smoke-urges-response/

ក្រសួងជនបទទទួលស្គាល់សហគមន៍ជនជាតិដើមជាង២១០ និងចុះបញ្ជីក្រសួងមហាផ្ទៃជាង១៥០

របាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញឱ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ក្រសួងបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ២១៣ បានចុះបញ្ជីជានីតិបុគ្គលពីក្រសួងមហាផ្ទៃចំនួន ១៥៥ និងបានចេញបណ្ណកម្មសិទ្ធិដីសមូហភាពចំនួន ៤២សហគមន៍។ ...

ហង្ស ពណ្ណរាយ
https://shorturl.at/KEEuH

ធនាគារជាតិនៃកម្ពុជានិងអង្គការសហប្រជាជាតិ ពិនិត្យឡើងវិញនូវវិធានការចំនួន២២ ដើម្បីជំរុញកិច្ចការពារអ្នកប្រើប្រាស់

ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារបានសហការរៀបចំ “កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធលើកទី៣ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ដើម្បីពិនិត្យឡើងវិញនូវសកម្មភាពអាទិភាពចំនួន២២ ដើម្បីពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ លើកកម្ពស់ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ និងជំរុញបរិយាបន្នហិរញ្ញវត្ថុប្រកបដោយចីរភាព។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/BJfjK

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកសិ-ពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយហ្វីលីពីន

កាលពីថ្ងៃអង្គារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីឆន្ទៈសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការបើកទីផ្សារផលិតផលកសិកម្ម ការពង្រឹងសន្តិសុខស្បៀង និងការលើកកម្ពស់ពាណិជ្ជកម្មកសិផលរវាងកម្ពុជា និងហ្វីលីពីន ជាពិសេសតាមរយៈការជំរុញការនាំចេញអង្ករក្រអូបគុណភាពខ្ពស់របស់កម្ពុជា។ ...

មុំ គន្ធា
https://shorturl.at/qTXLt

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

atNNu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!