ច្បាប់ និងប្រព័ន្ធតុលាការ

ឧក្រិដ្ឋកម្ម និងការអនុវត្តច្បាប់

លោក ស ខេង ​បញ្ជា​ឲ្យ​ស៊ើប​ករណី​រត់ពន្ធ​អាវុធ​ទៅ​ថៃ

​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ការជាប់​ពាក់ព័ន្ធ​រវាង​ករណី​រត់ពន្ធ​អាវុធ​ទៅ​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​ និង​ករណី​មួយ​កាលពី​ឆ្នាំ​មុន ដែល​នេះ​ហាក់បី​ដូចជា​ផ្ទុយ​នឹង​ការអះអាង​កាលពី​ពេល​មុន​របស់​ក្រសួង​ការពារ​ជាតិ​ដែល​ថា ...

ម៉ិច ដារ៉ា និង Leonie Kijewski
https://bit.ly/2Jw4E49

លោក​ នេត សាវឿន ស្នើ​ថៃ​ឲ្យ​បញ្ជូន​​ សម សេរី មក​កម្ពុជា​ក្រោយ​ចាប់​ខ្លួន

អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ធ្វើ​សំណើ​ជា​ផ្លូវការ​ទៅ​សមភាគី​ថៃ​របស់​លោក​នៅក្នុង​ទីក្រុង​បាងកក​ដើម្បី​ស្នើសុំ​បញ្ជូន​ជន​ជាប់ចោទ សម សេរី ដែល​ជា​មេដឹកនាំ​ចលនា​រំដោះ​ជាតិ​ខ្មែរ​មក​ទទួល​ទោស​នៅ​កម្ពុជា​ដែល​ការស្នើ​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ ...

បែន សុខហ៊ាន និង Andrew Nachemson
https://bit.ly/2Jwqvsa

ទេព​ វ​ន្នី​ ត្រូវ​គ្រួសារ​ស្នើ​សុំ​ឱ្យ​លើកលែងទោស​ក្នុង​ពិធី​ពិសាខបូជា​

លោកស្រី​ ទេព​ វ​ន្នី​ ជា​សកម្មជន​ដីធ្លី​បឹង​កក់​ កាលពី​ម្សិលមិញ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដាក់​ញត្តិ​ជា​ថ្មី​ម្ដងទៀត​ទៅ​កាន់​ខុទ្ទកាល័យ​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងយុត្តិធម៌​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ស្នើ​ទៅ​ព្រះមហាក្សត្រ​ សុំ​លើកលែង​ និង​ប​ន្ថូ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/activist-tep-vanny-makes-new-bid-release-cambodia-prison

ក្រសួងមហាផ្ទៃ​ភ្ជាប់​លោក​ សម​ រ​ង្ស៊ី​ទៅ​នឹង​ចលនា​រំដោះជាតិ​ខ្មែរ​

ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​បញ្ចេញ​ភ័ស្ដុតាង​ជា​ឯកសារ​ និង​ខ្សែអាត់​សន្ទនា​របស់​សមាជិក​ចលនា​រំដោះជាតិ​ខ្មែរ​ ដែល​ដឹកនាំ​ដោយ​លោក​ សម​ សេរី​ ដែល​មាន​គម្រោង​ដាក់​គ្រាប់បែក​បំផ្ទុះ​ចំនួន​ ២​ កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប​ និង​បាន​ភ្ជាប់​លោក​ សម​ រ​ង្ស៊ី​ អតីត​មេដឹកនាំ ...

បែន សុខហ៊ាន និង Andrew Nachemson
https://bit.ly/2GUqBsH

ឧទ្ធរណ៍​បដិសេធ​បណ្ដឹង​ទាស់​របស់​​អ្នក​បឹងកក់ ​ដែល​ប្ដឹង​សន្ដិសុខ​ខណ្ឌ

បណ្តឹង​ទាស់​របស់​អ្នក​បឹងកក់​ពាក់ព័ន្ធ​ការវាយដំ​របស់​មន្ត្រី​ខណ្ឌ​ដូនពេញ​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​ ២០១៣ ​នៅ​រមណីយដ្ឋាន​វត្តភ្នំ​ត្រូវ​បាន​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​​បដិសេធ​កាលពី​ម្សិលមិញ​ និង​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​។ ...

គឹម សារុំ
https://bit.ly/2uKprOU

មន្ត្រី​បរិស្ថាន​ ២ ​នាក់​ត្រូវ​តុលាការ​កោះ​ហៅ​រឿង​កាប់​រាន​ដីព្រៃ

មន្ត្រី​បរិស្ថាន ២ នាក់ ដែល​ជា​នាយក និង​អតីត​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ ឱរ៉ាល់​ ត្រូវ​បាន​បង្គាប់​ឲ្យ​ចូល​ខ្លួន ដើម្បី​សួរ​នាំ​នៅ​តុលាការ​ខេត្ត​ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ពី​បទ​រុករាន​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​ដែល​ពួកគេ​គ្រប់​​គ្រង​យក​​ទៅ​ ...

ផាក់ ស៊ាងលី
https://bit.ly/2GuFt4I

តុលាការ​កោះហៅ​លោក សម រង្ស៊ី បំភ្លឺ ពី​រឿង​កាត់​ដី​ឲ្យ​ម៉ុងតាញ៉ា

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក ​សម រង្ស៊ី កាលពី​ម្សិលមិញ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​​ដីកា​កោះ​ថ្មី​មួយ​ឲ្យ​បំភ្លឺ​ទាក់ទង​នឹង​សំណុំ​រឿង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ឈ្មោះ កុក ស កាត់​ដី​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា ជា​ទង្វើ​ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា​ជា​អំពើ​ក្បត់​​ជាតិ ប៉ុន្តែ​មេធាវី​ម្នាក់​បាន ...

ឃុត សុភចរិយា
https://bit.ly/2pxOEWK

ប៉ូ​លី​សរក​ឃើញ​ឈើ​ខុសច្បាប់​នៅ​ក្នុង​ឡាន​ធ្វើ​ដំណើរ​ទៅ​ព្រំដែន​

នគរបាល​ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ចន្ទ​ បាន​រក​ឃើញ​ឈើ​ប្រណីត​ចំនួន​ ៤១​ ដើម​នៅ​ក្នុង​រថយន្ត​ Lexus​ ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ព្រំដែន​វៀតណាម​ ខណៈ​ប៉ូលិស​ក្នុង​ខេត្តស្ទឹងត្រែង​រក​ឃើញ​ឈើ​ខុសច្បាប់​ចំនួន​ ៣០​ ម៉ែត្រគូប​ កាលពី​ថ្ងៃអាទិត្យ​។​ ប៉ូ​លី​ស​មិន​បាន​ចាប់ខ្លួន​ជន ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/police-find-illegal-timber-car-en-route-border

ឧទ្ធរណ៍​នឹង​ជំនុំជម្រះ​សំណុំ​រឿង​វ៉ៃ​អតីត​​តំណាងរាស្ត្រ តែ​ដើម​បណ្ដឹង​គ្មាន​សង្ឃឹម

សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​វ៉ៃ​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ខណៈ​បណ្ដឹង​មិន​សុខ​ចិត្ត​ចំពោះ​ការសម្រេច​ព្យួរទោស​ជន​ជាប់ចោទ​​ជា​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​បាន​ពន្យារពេល​ដល់​ជិត​ ២ ​ឆ្នាំ​ជា​​អ្វី​ដែល​ជនរងគ្រោះ ...

បែន សុខហ៊ាន
http://bit.ly/2FUOIXx

សំណើសុំ​ជួប​​លោក​ កឹម ​សុខា ​របស់​លោកស្រី​ ស្ម៊ីត ​ត្រូវ​បដិសេធ

ចៅក្រម​ស៊ើបសួរ​បាន​​បដិសេធ​មិន​ឲ្យ​លោកស្រី រ៉ូណា ស្ម៊ីត ចូល​ជួប​លោក កឹម សុខា ក្រោម​ហេតុផល​ថា សំណុំ​រឿង​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបសួរ​ និង​ប្រមូល​ភ័ស្តុតាង ខណៈ​ដែល​តុលាការ​កំពូល​នឹង​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ដោយ​គ្មាន​វត្តមាន​លោក កឹម សុខា​។​ ...

បែន សុខហ៊ាន និងនៀម ឆេង
http://bit.ly/2FrmjIw

កំពូល​ជម្រះក្ដី​អតីត​មន្ត្រី​ទូត ​នៅ​កូរ៉េ​ខាង​ត្បូង

តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សារទុក្ខ​របស់​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក ស៊ុត ឌីណា ពាក់ព័ន្ធ​បទ​ចោទ​ទទួល​សំណូក​ក្នុង​អំឡុង​កាន់​តួនាទី ជា​សំណុំ​រឿង​ដែល​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ ៥ ​ឆ្នាំ​។ ...

គឹម សារុំ
http://bit.ly/2HitvqW

លោក​ សម រង្ស៊ី ប្រឈម​នឹង​ការជាប់​ទោស​ ១ ​ជីវិត​រឿង​ឲ្យ​​ម៉ុងតាញ៉ា​នៅ​ដី​ខ្មែរ

​ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ឯកសារ​ដែល​ថា លោក​បាន​សន្យា​ឲ្យ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​រស់នៅ​ក្នុង​ខេត្ត​ ៤ ​នៅ​ភាគ​ឦសាន​កម្ពុជា ខណៈ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​លោក សម រង្ស៊ី អាច​ជាប់​ពន្ធនាគារ​មួយ​ជីវិត​។ ...

នៀម ឆេង និង Ananth Baliga
http://bit.ly/2FCSS9v

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​៖​ ខេត្ត​ព្រះ​សីហ​នុ​មិនមែន​ជា​ម៉ា​កាវ​ទេ

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយ​រង​សេនាធិការ​ចំរុះ​ នៃ​កង​យោធពលខេមរភូមិន្ទ​ បាន​និយាយ​ថា​ លោក​មិន​យល់​ស្រប​ដែល​ថា​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជា​កន្លែង​មាន​វិនិយោគ​របស់​ជនជាតិ​ចិន​ទៅ​លើ​សណ្ឋាគារ​ និង​កាស៊ីណូ​បាន​កើនឡើង​ខ្ពស់​នោះ​នឹង​ក្លាយជា ...

មុំ សុភ័ណ
http://www.khmertimeskh.com/50112151/hun-manet-sihanoukville-is-not-macau/

ពិស្តារ៖ តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា ​៦ ​ខែ​ទៀត ទោះ​មាន​ការទទូច​សុំ​ទៅ​ព្យាបាល​ជំងឺ

បន្ទាប់ពី​បាន​ធ្វើការ​សាកសួរ​ជិត​ពេញ​មួយ​ថ្ងៃ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង លោក​ គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា នៅក្នុង​ពន្ធនាគារ​រយៈពេល ៦ ខែ​បន្ត​ទៀត បើ​ទោះបី​ជា​លោក សុខា និង​ក្រុម​មេធាវី​របស់​លោក​បាន​ទទូច​សុំ​នៅ​ក្រៅ​ឃុំ ដើម្បី​អាច​បាន​ទៅ​ព្យាបាល​ជំងឺ ...

នៀម ឆេង
http://bit.ly/2D14kqk

​លោក​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ព្រះសង្ឃ​ចូលរួម​អប់រំ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​

​កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ព្រះសង្ឃ​ចូលរួម​ក្នុង​ការ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ និង​ជៀសវាង​ការ​ប្រើប្រាស់​គ្រឿងញៀន​ ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ និង​បញ្ហា​គ្រឿងញៀន​។​ នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​មួយ​នៅ​វត្ត​ជ័យ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50111451/hun-sen-calls-monks-battle-traffic-accident-deaths/

លោក​ ស ខេង ​គាំទ្រ​ឲ្យ​មាន​កន្លែង​ឃុំ​ខ្លួន​បង់​ប្រាក់

រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ការពារ​ដល់​ដំណើរការ​បង្កើត​ឲ្យ​មាន​កន្លែង​ឃុំឃាំង​បង់ថ្លៃ​ដោយ​លោក​ថា ជា​ការ​ជួយ​សម្រួល​ និង​កាត់​បន្ថយ​ភាព​​ចង្អៀត​ក្នុង​ពន្ធនាគារ​ហើយ​គោរព​តាម​ស្តង់ដារ តែ​វា​មិន​ក្លាយ​ជា​សណ្ឋាគារ​នោះ​ទេ​ ខណៈ​មាន​ការ​លើកឡើង​ថា​​ដំណើរការ ...

ម៉ិច ដារ៉ា
http://bit.ly/2sKzoL7

ពលរដ្ឋ​ ២០ ​នាក់​ដុត​ឈើ​រារាំង​ការបង្ក្រាប​របស់​សមត្ថកិច្ច

ពលរដ្ឋ​ប្រមាណ​ជាង​ ២០ ​នាក់​ប្រើ​ហិង្សា​តវ៉ា​ដុត​ឈើ​ប្រឆាំង​នឹង​កម្លាំង​នគរបាល​យុត្តិធម៌​នៅ​ស្រុក​ភ្នំស្រួច​កំពុង​តែ​ត្រូវបាន​ស្រាវជ្រាវ​ស្រប​ពេល​ដែល​មាន​ការ​ចោទប្រកាន់​ថា​មន្ដ្រី​យោធា​ម្នាក់​នៅ​ពី​ក្រោយ​ខ្នង​រឿង​នេះ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2sJQCYW

អ្នក​ជាប់​ឃុំ​ ១០០ ​នាក់​ស្លាប់​នៅ​ឆ្នាំ​ ២០១៧ ​ខណៈ​ស្ថានភាព​ក្នុង​គុក​កាន់តែ​ចង្អៀត

របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៧ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដែល​បង្ហាញ​ដល់​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ជាង​ ៣០០ ​នាក់​នៅក្នុង​កិច្ចប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ជន​ជាប់​ឃុំ ១០០ នាក់​បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​ឆ្នាំ​ ២០១៧ ក្នុង​ចំណោម​ជន​ជាប់ឃុំ​ប្រចាំ​ឆ្នាំ​ប្រមាណ​ជាង ២៨ ៤០០ នាក់ ...

សុទ្ធ គឹមសឿន
http://bit.ly/2C9Qw0y

​ជន​រង​គ្រោះ​នៃ​គម្រោង​ Ponzi​ ស្វែងរក​ជំនួយ​ពី​លោក​ ហ៊ុន​ សែន​

​ប្រជាជន​ប្រហែល​ ៣០០​ នាក់​មក​ពី​ខេត្ត​ចំនួន​ ១១​ បាន​ជួបជុំ​គ្នា​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ជិត​វត្ត​បុ​ទុម​កាលពី​ម្សិលមិញ​ ដើម្បី​សុំ​ជំនួយ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​របស់​ពួក​គេ​ជាមួយ​ក្រុមហ៊ុន​ អែម​ផាយ​ ប៊ី​ក​ ខា​ភី​ថ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50109477/ponzi-scheme-victims-seek-hun-sens-help/

ញត្តិ​ដើម្បី​ទម្លាក់​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន​

​អ្នក​សារព័ត៌មាន​ក្នុងស្រុក​បាន​ចាប់ផ្តើម​យុទ្ធនាការ​តាម​អ៊ី​ន​ធឺ​ណែ​ត​មួយ ​ដើម្បី​អំពាវនាវ​ឱ្យ​តុលាការ​ពិចារណា​ទម្លាក់​ការ​ចោទប្រកាន់​ទៅ​លើ​អតីតអ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​ ២​ នាក់​គឺ​ លោក​ អ៊ួ​ន​ ឈិ​ន​ និង​លោក​ យាង​ សុធា​រិ​ន ​ដែល​ត្រូវ​បាន ...

មុំ សុភ័ណ
http://www.khmertimeskh.com/50108992/petition-to-drop-charges-against-former-reporters/

កម្ពុជា​-​ថៃ​ ពិភាក្សា​គ្នា​លើ​បត្យាប័ន​អំពី​ទណ្ឌិត​នៃ​ប្រទេស​ទាំង​ ២

​អាជ្ញាធរ​កម្ពុជា​ និង​ថៃ​ បាន​ជួប​ពិភាក្សា​បន្ថែម​លើ​«​កិច្ចព្រមព្រៀង​បត្យាប័ន​»​ពង្រឹង​ការ​ធ្វើ​សមាហរណកម្ម​ទណ្ឌិត​ ដើម្បី​កាត់​បន្ថយ​ការ​ប្រព្រឹត្ត​បទល្មើស​ ខណៈ​ដែល​សមត្ថកិច្ច​ថៃ​ចុះ​ទៅ​ត្រួតពិនិត្យ​ឥស្សរជន​បក្ស​ប្រឆាំង​របស់​កម្ពុជា​កំពុង​លាក់ខ្លួន​ ស្វែងរក​សិ​ទិ្ធ​ជ្រកកោន​។​ ...

បែន សុខហ៊ាន
http://bit.ly/2EN3tyB

បុរស​ ២ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​អប់រំ ​ក្រោយ​លួច​ដាំ​កញ្ឆា​បន្លំ​នៅ​ក្នុង​ផើង​ផ្កា

បុរស​ ២​ នាក់​ត្រូវ​បាន​នគរ​បាល​ក្រុង​ ខេមរ​ភូមិន្ទ​ ខេត្តកោះ​កុង ​ចាប់​ឃាត់​ខ្លួន​មក​អប់​រំជា​ច្រើន​ម៉ោង ​ក្រោយ​ពី​ពួក​គាត់​បាន​លួច​លាក់​ដាំ​កញ្ឆា​ក្នុង​ផើង​លាយ​ឡំ​ជា​មួយ​ផើង​ផ្កា​ចម្រុះ​ពណ៌ ​ដើម្បី​បំភាន់​ភ្នែក​សមត្ថ​កិច្ច​។ ...

ឃុត សុភចរិយា
http://bit.ly/2CjlKxO

សកម្មជន​មាតា​ធម្មជាតិ​ទើប​ដោះ​លែង​បេ្ដ​ជ្ញា​បន្ត​ការពារ​បរិស្ថាន​

សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ​ ២​ រូប​ ដែល​ត្រូវ​បាន​តុលាការ​ដោះ​លែង​ចេញពី​ពន្ធនាគារ​ កាលពី​ព្រឹក​ម្សិលមិញ​ ក្រោយ​ពេល​ជាប់​ឃុំ​អស់​រយៈពេល​ ៥​ ខែ​ ពាក់ព័ន្ធ​នឹង​ការ​ថត​ស្រឡាង​របស់​លោក​ឧ​ញ៉ា​ លី​ យ៉ុ​ង​ផាត់​ ដែល​គេ​សង្ស័យ​ថា​ បាន​ធ្វើ​សកម្មភាព ...

នៀម ឆេង និង Yesenia Amaro
http://bit.ly/2suCumb

ប្រធាន​មន្ទីរ​លទ្ធកម្ម​ស្រុក​ វាល​វែង ​ត្រូវ​ចាប់​បញ្ជូន​ទៅ​តុលាការ​រឿង​ក្លែង​ត្រា ឃុំ​

បុរស​ម្នាក់​ មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​លទ្ធកម្ម​​ ស្រុក​ វាល​វែង ខេត្ត​ពោធិ៍សាត់​ ត្រូវ​បាន​សម្ថកិច្ច​ឃាត់​ខ្លួន ​បញ្ជូន​ទៅ​តុលាការ កាល​ពី​ម្សិល​មិញ​ ​រឿង​ក្លែង​ត្រា​​ឃុំ​ ដើម្បី​ទទួល​ស្គាល់​ការ​លក់​ដី​ក្នុង​ឃុំ​ចំនួន ​២។ បុរស​រូប​នេះ​ មាន​ឈ្មោះ ប្រាក់ រតនា អាយុ​ ...

នៀម ឆេង
http://bit.ly/2CguQvp

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3hpj9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!