ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

​កម្ពុជា​ជំរុញ​ការ​ផលិត​កសិកម្មសរីរាង្គ​ ដើម្បី​ជំរុញ​ការ​នាំ​ចេញ​

រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​កសិកម្មសរីរាង្គ​ដើម្បី​ជំរុញ​ចង្វាក់​ផលិតកម្ម​សម្រាប់​នាំ​ចេញ​ ដែល​នេះ​ជា​យន្តការ​ថ្មី​មួយទៀត​ក្នុង​ការ​ជំរុញ​ផលិតកម្ម​សរីរាង្គ​នៅ​កម្ពុជា​។​ នេះ​បើ​តាម​ប្រកាស​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​។​ ...

ធូ វិរៈ
https://bit.ly/2y7FkRH

​អូស្ត្រាលី​ និង​កម្ពុជា​ធ្វើការ​រួម​គ្នា​ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​

​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​លោក​ Pablo​ Kang​ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ពិភាក្សា​ពី​ការ​ពង្រឹង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ និង​យុទ្ធសាស្ត្រ​ដែល​អូស្ត្រាលី​អាច​ជួយ​លើកកម្ពស់​សន្តិសុខ​ស្បៀង​ និង​ប្រាក់​ចំណូល​របស់​ប្រជាជន​នៅ​តាម​ជនបទ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50716472/australia-and-cambodia-work-together-to-boost-agriculture-sector/

បង្ក្រាប​រោង​កែ​ច្នៃ​ឈើ​ខុសច្បាប់​នៅ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ខេត្ត​ ២​ រឹបអូស​ឈើ​ជិត​ ២០​ ម៉ែត្រគុប​

​លោក​ ងិ​ន​ ហ៊ុន​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ ថ្លែង​កាលពី​ថ្ងៃ​ទី​ ២១​ មេ​សា​ ថា​ក្រុម​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ឈើ​មួយ​ចំនួន​ហើយ​។​ ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ ត្រូវ​តែ ...

សុទ្ធ គឹមសឿន
https://bit.ly/34X0FJG

​មនុស្ស​ ៤​ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ឈូស​ឆាយ​នៅ​តំបន់ដីសើម​

អាជ្ញាធរ​ខេត្តកំពង់ធំ​បាន​បញ្ជូន​ជនសង្ស័យ​ ៤​ នាក់​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃ​ច័ន្ទ​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃមុន​ពី​បទ​ឈូស​ឆាយដី​ដោយ​មាន​គោ​យន្ត​នៅ​តំបន់ដីសើម​មួយ​កន្លែង​ នៅ​ក្នុងភូមិ​ខ្សាច់​ជី​រស់​ ឃុំ​កំពង់​គរ​ ស្រុក​កំពង់ស្វាយ​។ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/four-sent-court-bulldozing-wetlands

​ថវិកា​ ៣.៥​ លាន​ដុល្លារ​សំរាប់​គំរោង​គ្រាប់ពូជ​ដំឡូង​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា​ លោក​វេ​ង​សា​ខុន​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា​ ក្រសួង​នឹង​ទិញ​គ្រាប់ពូជ​ដំឡូង​ដែល​មាន​តំលៃ​ ៣.៥​ លាន​ដុល្លារ​នៅ​ក្នុង​គម្រោង​មួយ​ដែល​ធ្វើ​ជា​ដៃគូ​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​ ដើម្បី​ផលិត​ដំឡូង​មី​នៅ​ក្នុង​ខេត្ត ...

សុខ ចាន់
https://www.khmertimeskh.com/50713733/3-5m-for-potato-seeds-project/

​អ្នក​ភូមិ​កំពង់ឆ្នាំង​ទាមទារ​ត្រាក់ទ័រ​មក​វិញ​

ពលរដ្ឋ​ និង​អាជ្ញាធរ​នៅ​ឃុំ​ស្វាយ​រំពារ​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​ បាន​និយាយ​ថា​ពួក​គេ​នឹង​បន្ត​ស្វែងរក​ការ​អនុញ្ញាត​ពី​តុលាការ​ដើម្បី​យក​ត្រាក់ទ័រ​ចំនួន​ ៥​ គ្រឿង​មក​វិញ​ដែល​អាជ្ញាធរ​បាន​ឃាត់​ទុក​កាលពី​ថ្ងៃ​ទី​ ២៦​ ខែមីនា​កន្លង​ទៅ​ ​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/kampong-chhnang-villagers-demand-return-tractors

​ក្រសួង​ ២​ និង​ WWF​ សិក្សា​ដាក់​អន្លង់​ផ្សោត​ចូល​ក្នុង​បញ្ជី​យូ​ណេ​ស្កូ​

​ថ្ងៃ​ទី​ ២​ នៃ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ (១៤​ មេ​សា​)​ អង្គការ​ WWF​ កម្ពុជា​បាន​បញ្ជាក់​ថា​ ជា​ថ្ងៃមួយ​ដែល​ពលរដ្ឋ​លើ​សកលលោក​ទទួលស្គាល់​សារៈសំខាន់​នៃ​សត្វ​ផ្សោត​ទឹកសាប​ ខណៈ​ក្រសួងកសិកម្ម​ និង​ក្រសួងបរិស្ថាន​រួម​នឹង​អង្គការ​ WWF​ កម្ពុជា​កំពុង​សិក្សា​ដាក់​ទីតាំង​អន្លង់ ...

វ៉ន ដារ៉ា
https://bit.ly/2XDwyoV

​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​ចាត់វិធានការ​បន្ទាន់​លើ​សន្តិសុខ​ស្បៀង​

​លោក​វេ​ង​សា​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បញ្ជា​ឱ្យ​គ្រប់​មន្ទីរ​កសិកម្ម​ចាត់វិធានការ​ជា​បន្ទាន់​ ដើម្បី​ធានា​សន្តិសុខ​ស្បៀងអាហារ​ក្នុង​ប្រទេស​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ មេរោគ​កូ​វី​ដ​១៩​ ។​ ...

សុខ ចាន់
https://www.khmertimeskh.com/50712467/govt-call-for-urgent-action-on-food-security/

​បទល្មើស​នេសាទ​ ៣​ ខែ​ដើមឆ្នាំ​ មានការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​

បទល្មើស​នេសាទ​ក្នុង​រយៈពេល​ ៣​ ខែ​ដើមឆ្នាំ​ ២០២០​ នេះ​មានការ​ថយ​ចុះ​ចំនួន​ ៨៨​ ករណី​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ខណៈ​រដ្ឋបាល​ជលផល​បង្ក្រាប​បាន​ ៥៩៩​ ករណី​ក្នុង​នោះ​បទល្មើស​នេសាទ​សមុទ្រ​ចំនួន​ ៤២​ ករណី​ និង​មាន​ទាំង​ការ​ចាត់វិធានការ​ផ្លូវច្បាប់ ...

ឃុត សុភចរិយា
https://bit.ly/3e7ihXw

រដ្ឋ​មន្ដ្រី​កសិកម្ម​ជំរុញ​អោយ​មន្ត្រី​ធ្វើ​អធិការ​កិច្ច​លើ​ថ្នាំ​កសិកម្ម​បន្លំ​គុណភាព

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន កាលពី​ថ្ងៃ​ចន្ទ បាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ និង​អ្នកពាក់ព័ន្ធ ពង្រឹង​ការធ្វើ​អធិការកិច្ច និង​ការអនុវត្ត​ច្បាប់​ក្នុងការ​ទប់ស្កាត់​ការហូរចូល​ដោយ​ខុសច្បាប់ និង​ការ​ក្លែងបន្លំ​គុណភាព​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​។​​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50697605/banned-pesticides-should-be-stopped

ការនាំចេញ​អង្ករ​បាន​កើនឡើង​ ២១% ​ទោះបី​ការដឹកជញ្ជូន​កំពុង​រង​ផលប៉ះពាល់​ដោយសារ​វីរុស​កូរ៉ូណា​ក៏ដោយ

ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល​ ២ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២០ នេះ​បាន​កើនឡើង​ប្រមាណ​ជាង ២១ ​ភាគរយ បើទោះបី​ជា​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺឆ្លង COVID-19 កំពុង​បង្កក្តី​បារម្ភ​ និង​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​នោះ​ក៏ដោយ​។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ...

ហ៊ឹន ពិសី
http://bit.ly/2vAU5Lz

​ក្រសួង​ជំរុញ​អនុវត្ត​គោលនយោបាយ​ព្រាង​សម្រាប់​ផលិតកម្ម​គ្រាប់ស្វាយចន្ទី​

​ក្រសួងពាណិជ្ជកម្ម​បាន​បង្កើត​ក្រុមការងារ​ដើម្បី​រៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា​។​ ​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50695612/ministry-moves-to-implement-draft-policy-for-cashew-nut-production

រដ្ឋមន្ត្រី​កសិកម្ម​លើក​ពី​តម្លៃ​ព្រៃឈើ និង​ជំរុញ​ឲ្យ​មន្ត្រី​ត្រូវ​បង្ក្រាប​បទល្មើស

រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​ វេង សាខុន ​បាន​ថ្លែងថា ធនធាន​ព្រៃឈើ​បាននិង​កំពុង​ចូលរួម​ចំណែក​លើកកម្ពស់ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​សហគមន៍​ព្រៃឈើ រក្សា​និរន្តរភាព​បរិស្ថាន អេកូធម្មជាតិ​ដែល​បាន​ទាក់ទាញ​ទេសចរ ហើយ​លោក​បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​។ លោក វេង សាខុន ​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បិទ ...

ម៉ិច ដារ៉ា
https://bit.ly/3bgvdJ7

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កើនឡើង​ ៣០ ​ភាគរយ

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ ៣០ ​ភាគរយ​ ដែល​មាន​តម្លៃ​ជាង​ ៣៧០ ​លាន​ដុល្លារ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​កៅស៊ូ ២៨២ ០៧១ តោន​ មាន​តម្លៃ​ ៣៧៦ ​លាន​ដុល្លារ​ ធៀប ...

ធូ វិរៈ
https://bit.ly/2uHW1B3

មន្ទីរ​កសិកម្ម​ប្រកាស​ផ្ដល់​រង្វាន់​ ចំពោះ​ការប្រាប់​តម្រុយ​អ្នក​លួច​​ដុត​ព្រៃ​ពូជ​គ្រញូង

មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បានប្រកាស​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត ១០ ​លាន​រៀល​ ដល់​អ្នក​ដែល​អាច​ផ្ដល់ព័ត៌មាន​ដើម្បី​ឈាន​ទៅ​ដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​លួច​ដុតបំផ្លាញ​ព្រៃ​ពូជឈើ​គ្រញូង​​ជាង​ ២០ ​ហិកតា​ នៅ​តំបន់​ព្រៃ​ពូជឈើ​គ្រញូង ក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ លោក ទា គឹមសុទ្ធ ​ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ខេត្ត​សៀមរាប​បាន ...

ឃុត សុភចរិយា
https://bit.ly/37rsev6

ក្រសួងៈ អ្នកបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​មានទោស​ពី​ ៣ ​​ទៅ​​ ១០​​ ​ឆ្នាំ

រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​សេចក្ដី​ណែនាំ​មួយ​ដោយ​រំឭក​ចំពោះ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ករណី​​ភ្លើង​ឆេះ​ព្រៃ ឬ​ព្រៃ​លិច​ទឹក​ដោយ​រំឭក​ថា ពួកគេ​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ៣ ​ដល់​ ១០ ​ឆ្នាំ បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​បែបនេះ​កើតមាន​ជា​រៀងរាល់​ឆ្នាំ​បណ្ដាល ...

ឃុត សុភចរិយា
https://bit.ly/2NynmfO

ការនាំចេញ​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៩ ​កើនឡើង​ជិត​ ១០០ ​ភាគរយ ខណៈ​គុណភាព​កាន់តែ​ល្អ

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ប្រទេស​ កម្ពុជា​ បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ប្រហែល ២០២ ៣១៨ តោន​កាលពី​ឆ្នាំមុន​ទៅ​ទីផ្សារ​បរទេស​កើនឡើង​ជិត​ ១០០ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន​ប្រហែល​ ១០១ ៩៧៣ ​តោន​។ លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា ការនាំចេញ​សរុប​បង្ហាញ​ពី​កំណើន​ដ៏រឹងមាំ ដោយសារ​តែ ...

ធូ វិរៈ
https://bit.ly/2tUse80

ការនាំចេញ​ពោត​ធ្លាក់ចុះ​ជាង​ ៤០ ​ភាគរយ

ការនាំចេញ​ពោតក្រហម​សរុប​ក្នុង​ឆ្នាំ​ ២០១៩ បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ៤០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​អ្នក​នៅក្នុង​វិស័យនេះ​អះអាង​ថា បណ្តាលមកពី​ភាពរាំងស្ងួត និង​ការបំផ្លាញ​ពី​សត្វល្អិត​។ ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា​ក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​នាំចេញ​ពោត​សរុប​ជាង​ ១១៩ ៩៩៣ តោន​ធ្លាក់ចុះ ៤១,២៣ ​ភាគរយ​ពី​ចំនួន​ជាង ២០៤ ១៨៤ តោន​កាលពី​ឆ្នាំ​ ២០១៨ ...

ហ៊ឹន ពិសី
https://bit.ly/2tzTJDH

កម្ពុជា​នាំចេញ​ចេកអំបូង​លឿង​ ​បាន​ជាង​ ១៥ ​ម៉ឺន​តោន​ក្នុង​ឆ្នាំ​ ២០១៩

ការនាំ​ចេកអំបូង​លឿង​ស្រស់​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០១៩ កន្លងមក​សម្រេចបាន​ជិត​ ១៦ ​ម៉ឺន​តោន​ដែល​ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​ដែល ...

ហ៊ឹន ពិសី
https://bit.ly/39LG0dM

ប្រជាសហគមន៍​សា​អន្ទាក់​ជាង ​២០០ ដើម្បី​សង្គ្រោះ​សត្វព្រៃ

ប្រជាសហគមន៍​បាន​ចុះ​ល្បាត​ព្រៃរបស់​ពួកគេ​នៅក្នុង​ខែធ្នូ​នេះ ដោយ​បាន​សា​អន្ទាក់​ជាង​ ២០០ ​អន្ទាក់​​​ ដែល​ក្រុម​ព្រាន​បាន​លួច​ដាក់​ចាប់​សត្វព្រៃ​នៅក្នុង​តំបន់​សហគមន៍​ព្រៃឈើ​ប្រាំបី​មុម​នៅក្នុង​ភូមិ​ត្រពាំងក្រើញ ឃុំ​ប្រាំបីមុម ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ដែល​ជា​តំបន់​ការពារ​ព្រៃឈើ​ត្រូវបាន​អនុញ្ញាត​ដោយ​ក្រសួងកសិកម្ម ...

ឡុង គីមម៉ារីតា
https://bit.ly/2Q6OvqE

រដ្ឋាភិបាលសម្រេច​​បង្កើត​នាយកដ្ឋាន​ពូជ​ដំណាំ

រាជរដ្ឋាភិបាល​ ​បានសម្រេច​បង្កើត​នាយកដ្ឋាន​ពូជ​ដំណាំ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ដើម្បី​ ​លើកកម្ពស់​គុណភាព​ ​និង​ការ​ផ្គត់ផ្គង់​ពូជ​ដំណាំ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។​ ...

ប៉ិច សុធារី
https://bit.ly/2XU67JF

ចំណូល​សួយសារ​ពី​ព្រៃឈើ​រយៈពេល​ ៩ ​ខែ​ បាន​ជិត​ $៦ ​លាន កើន​លើស​ឆ្នាំមុន

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល ៩ ​ខែ​ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​ ២០១៩ ​នេះ កម្ពុជា​ទទួល​បាន​ចំណូល​ពី​សួយសារ​ព្រៃឈើ​សរុប​ប្រមាណ ៥ លាន ៧ សែន​ដុល្លារ ដែល​ចំណូល​នេះ​មាន​ការកើនឡើង​ជិត ២ ​លាន​ដុល្លារ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ កាលពី​ឆ្នាំ​ ២០១៨ ក្រសួង​កសិកម្ម​ទទួល​បាន​ចំណូល​ពី ...

ឡុង គីមម៉ារីតា
https://bit.ly/36mMMVi

ការនាំចេញ​ផលនេសាទ​រយៈពេល​ ៩ ​ខែ​ បាន​ធ្លាក់ចុះ​តិចតួច

កម្ពុជា​បាន​នាំចេញ​ផលនេសាទ​សរុប ១០ ៩៨០ តោន​ នៅក្នុង​រយៈពេល​ ៩ ​ខែ ​នៃ​ឆ្នាំ​ ២០១៩ ធ្លាក់ចុះ ០,៥ ភាគរយ ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​ស្តីពី​សភាពការណ៍​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រយៈពេល​ ៩ ​ខែ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​នេះ​កម្ពុជា​នាំចេញ​ផល​នេសាទ​ស្រស់ ...

ហ៊ឹន ពិសី
https://bit.ly/2WpC5N8

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ អំពាវនាវ​អោយ​មានការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ និង​វិនិយោគ​លើ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ បន្ត​ការ​គាំទ្រ​ដល់​ កសិករ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ និង​វិនិយោគ​លើ​ការងារ​កែ​ច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ និង ...

ប៉ិច ​សុធារី
https://bit.ly/2Bq94ay

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

e7U4K
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!