ការនាំចេញ​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៩ ​កើនឡើង​ជិត​ ១០០ ​ភាគរយ ខណៈ​គុណភាព​កាន់តែ​ល្អ

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ប្រទេស​ កម្ពុជា​ បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ប្រហែល ២០២ ៣១៨ តោន​កាលពី​ឆ្នាំមុន​ទៅ​ទីផ្សារ​បរទេស​កើនឡើង​ជិត​ ១០០ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន​ប្រហែល​ ១០១ ៩៧៣ ​តោន​។ លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា ការនាំចេញ​សរុប​បង្ហាញ​ពី​កំណើន​ដ៏រឹងមាំ ដោយសារ​តែ​ក្រសួង​បាន​កាត់បន្ថយ​ភាពស្មុគស្មាញ​មួយចំនួន​នៃ​បែបបទ​នាំចេញ ហើយ​គ្រាប់ស្វាយចន្ទី​បាន​កែលម្អ​ស្ដង់ដា​។ …

ធូ វិរៈ
https://bit.ly/2tUse80