ការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើង ៣០ ភាគរយ
ការនាំចេញកៅស៊ូរបស់កម្ពុជានៅឆ្នាំ ២០១៩ បានកើនឡើង ៣០ ភាគរយ ដែលមានតម្លៃជាង ៣៧០ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ របាយការណ៍នេះបានឲ្យដឹងថា កម្ពុជាបាននាំចេញកៅស៊ូ ២៨២ ០៧១ តោន មានតម្លៃ ៣៧៦ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៨។ លោក ឃួន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងច្បាប់នៃអគ្គនាយកដ្ឋានកៅស៊ូបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃចន្ទថា កំណើននៃការនាំចេញកៅស៊ូរបស់កម្ពុជា ដោយសារតែតម្រូវការនៅទីផ្សារអន្តរជាតិកើនឡើង ទោះបីស្ថិតក្នុងល្បឿនយឺតក៏ដោយ។ …
ធូ វិរៈ
https://bit.ly/2uHW1B3