ព័ត៌មាន
សហគមន៍បន្តរារាំងវៀតណាមចូលកាប់ឈើ
ប្រជាសហគមន៍កាលពីម្សិលមិញបានស្នើឲ្យអង្គការសិទ្ធិមនុស្សជួយអន្តរាគមន៍បន្ទាប់ពីពួកគេចុះល្បាតព្រៃចាប់បានជនជាតិវៀតណាមពីរនាក់ដែលត្រូវនគរបាលប៉ុស្តិ៍ព្រំដែនខ្មែរអនុញ្ញាតឲ្យចូលកាប់ឈើខុសច្បាប់នៅក្នុងទឹកដីខ្មែរក្នុងស្រុកអូរយ៉ាដាវ។ ...
ផាក់ ស៊ាងលី
http://bit.ly/1P8pxlY
ក្រុមមេដឹកនាំស្ត្រីប្រជុំគ្នាជំរុញស្ត្រីចូលដល់កម្រិត «ធ្វើការសម្រេច»
ក្រសួងក្នុងជួររដ្ឋាភិបាលជាច្រើន ដែលតែងមានទម្លាប់ប្រកាន់ភេទក្នុងការគ្រប់គ្រង និងខ្វះការគាំទ្រដល់មេដឹកនាំជាស្រ្តី កំពុងជំរុញឱ្យក្រុមមន្រ្តីជាស្រ្តីនៅទូទាំងអាស៊ី ផ្តួចផ្តើមអនុវត្តគោលគំនិតរបស់ពួកគេ ដោយប្រមូលផ្តុំគ្នាធ្វើសិក្ខាសិលាមួយ មាន ...
Igor Kossov
http://bit.ly/1MBbO0r
ហាងទាំងអស់ តម្រូវឲ្យបង្ហាញស្តុកទូរស័ព្ទ
ហាងលក់ទូរស័ព្ទនៅទីក្រុងភ្នំពេញទាំងអស់ត្រូវបានតម្រូវឲ្យបង្ហាញចំនួនស្ដុករបស់ពួកគេទៅដល់អាជ្ញាធរគយបន្ទាប់ពីការបង្ក្រាបជាបន្តបន្ទាប់លើទូរស័ព្ទស្មាតហ្វូនគេចពន្ធថ្មីៗនេះនៅទីក្រុងភ្នំពេញ។គយនិងរដ្ឋាករកាលពីសប្ដាហ៍មុន ...
ចេង សុខហ័ង
http://bit.ly/1QaFAz2
អង្គការពលកម្មអន្តរជាតិ៖ ការនាំចេញសម្លៀកបំពាក់នៅតែមានសភាពល្អប្រសើរចំពេលដែលមានកំណើនប្រាក់បៀរវត្តន៍
ឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជាមានសភាពល្អប្រសើរក្នុងរយៈពេលពាក់កណ្តាលដំបូងនៃឆ្នាំនេះ បើយោងតាមតួលេខចុងក្រោយបំផុតដែលចេញផ្សាយដោយអង្គការពលកម្មអន្តរជាតិ (ILO) បើទោះបីជាមានការភ័យខ្លាចពីកំណើនប្រាក់ឈ្នួលអប្បបរមាថ្មីថាអាចធ្វើឱ្យ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/garment-exports-still-solid-amid-raises-ilo-99270/
រដ្ឋាភិបាល៖ មានតែជនភៀសខ្លួនមកពីណូរុមួយរូបប៉ុណ្ណោះនឹងមកកាន់កម្ពុជា
កាលពីថ្ងៃអង្គារ លោក សុខ ផល ប្រធាននាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ប្រទេសកម្ពុជានឹងទទួលយកជនភៀសខ្លួនមួយរូប ក្នុងចំណោមមនុស្សពីរនាក់ដែលបានស្ម័គ្រចិត្តផ្លាស់ទីលំនៅមកកាន់កម្ពុជា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមួយរូប ទៅកាន់មជ្ឈមណ្ឌលជនភៀសខ្លួនរបស់ប្រទេស ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/govt-says-only-one-refugee-from-nauru-coming-99248/
មេដឹកនាំគណបក្សប្រឆាំងមកដល់ប្រទេសវិញក្រោយមានភាពចលាចល
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិពីរបីរយនាក់បានស្វាគមន៍មេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី និងលោក កឹម សុខា ដែលបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីយប់មិញបន្ទាប់ពីមានភាពចលាចលនយោបាយកាលពីសប្តាហ៍កន្លងមក ដែលក្នុងនោះតំណាង ...
ម៉ិច ដារ៉ា និង អេឡិក វិល្លីមមីនស៍
https://www.cambodiadaily.com/news/cnrp-lawmakers-return-to-capital-after-turbulent-week-99241/
គណៈកម្មាកានឹងស៊ើបអង្កេត "ការរួមមាឌ" របស់ឆ្នេរសមុទ្រ
ប្រធានគណៈកម្មាការនិងទេសចរណ៍រដ្ឋសភាជាតិបាននិយាយថា លោកនឹងកោះហៅលោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ដើម្បីធ្វើការសាកសួរចំពោះការអះអាងថាឆ្នេរសាធារណៈកំពុងត្រូវបានគេយកសម្រាប់ប្រើជាប្រយោជន៍ឯកជន។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/commission-to-investigate-shrinking-beaches-99257/
សាលារាជធានីភ្នំពេញគ្រោងបំបែកសង្កាត់បន្ថែមទៀត
សាលារាជធានីភ្នំពេញគ្រោងបង្កើតសង្កាត់ ១១ ថែមទៀតក្នុងខណ្ឌចំនួន ៥ ដើម្បីពង្រឹងប្រសិទ្ធភាពកិច្ចការរដ្ឋបាល និងផ្ដល់សេវាឲ្យប្រសើរ។ នេះបើតាមការឲ្យដឹងពីលោក អៀង អូនី អភិបាលរងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ...
ឃុត សុភចរិយា
http://bit.ly/1Pl4GKF
មនុស្ស៣នាក់ត្រូវឃាត់ខ្លួនពីជាប់ពាក់ព័ន្ធនឹងការវាយដំលើតំណាងរាស្ត្របក្សប្រឆាំង
បុរស ៣នាក់ បានចូលខ្លួនមកនគរបាលកម្ពុជា ដោយសារភាពថា ពួកគេបានចូលរួមក្នុងការវាយប្រហារលើតំណាងរាស្ត្រគណបក្សប្រឆាំងទាំងពីររូប កាលពីសប្តាហ៍មុន។កាលពីថ្ងៃអង្គារ ក្រសួងមហាផ្ទៃ បានប្រកាសថា ឆាយ សារិទ្ធ, មៅ ហឿន, ...
នៅ វណ្ណារិន
http://www.voanews.com/content/three-arrested-in-beatings-of-cambodian-opposition-lawmakers/3035258.html
អង្គរវត្តនៃប្រទេសកម្ពុជារកចំណូលបានជាង ៤៧លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែដើមឆ្នាំ
យោងទៅតាមសេចក្តីថ្លែងការណ៍ផ្លូវការកាលពីថ្ងៃអង្គារ បានឲ្យដឹងថា ចំណូលពីការលក់សំបុត្រ សម្រាប់ភ្ញៀវទេសចរទស្សនាប្រាសាទអង្គរវត្ត បានកើនឡើងដល់ ៤៧.៦៨លានដុល្លារអាមេរិក នៅក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០១៥ កើនឡើង ០.៦២ភាគរយ ពីមួយ ...
បុគ្គលិកសារព័ត៌មាន Business Standard
http://www.business-standard.com/article/news-ians/cambodia-s-angkor-wat-earns-over-47-mn-in-10-months-115110300882_1.html
ភ្ញៀវទេសចរកំពុងចូលរួមដោយមិនដឹងខ្លួនទៅឲ្យការកើនឡើងមណ្ឌលកុមារកំព្រា
ក្មេងៗប្រមាណជា ៧៥ភាគរយ នៅក្នុងមណ្ឌលកុមារកំព្រា ដោយសារគ្រួសាររបស់ពួកគេមិនមានលទ្ធភាពថែរក្សាពួកគេនៅផ្ទះបាន។នៅឆ្នាំ២០១១ អង្គការយូនីសេហ្វ បានបញ្ចេញការសិក្សាមួយដែលបង្ហាញថា ចំនួនមណ្ឌលកុមារកំព្រានៅ ...
Logan Connor
http://www.takepart.com/article/2015/11/03/cambodias-orphanages
វៀតណាម អះអាងពីអធិបតេយ្យភាពលើតំបន់កណ្តាលមានព្រំដែនជាមួយកម្ពុជា
ក្រសួងការបរទេស បាននិយាយថា ប្រទេសវៀតណាម មានអធិបតេយ្យភាពពេញលេញ និងដាច់ខាត លើតំបន់ព្រំដែន ដាកដាំ នៅក្នុងខេត្តតំបន់ខ្ពង់រាបកណ្តាល ដាកណង ដែលនៅជិតនឹងខេត្តមណ្ឌលគិរី នៃប្រទេសកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន Tuoitrenew5.vn
http://tuoitrenews.vn/politics/31366/vietnam-affirms-sovereignty-over-central-area-that-borders-cambodia
ធនាគារកម្ពុជាសាធារណៈទទួលយកការប្រើប្រាស់កាត JCB
នៅថ្ងៃនេះ ធនាគារកម្ពុជាសាធារណៈ (កម្ពុ បេង) ជាធនាគារពាណិជ្ជនាំមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង JCB International Co., Ltd. (JCBI) ដែលជាសាខាក្រុមហ៊ុនបុត្រសម្ព័ន្ធប្រតិបត្តិការជាអន្តរជាតិ របស់JCB Co. Ltd. បានប្រកាសថា ធនាគារកម្ពុបេង បានដាក់ ...
បុគ្គលិកសារព័ត៌មាន Benzinga
http://www.benzinga.com/pressreleases/15/11/a5959372/cambodian-public-bank-accepts-jcb-cards
កម្ពុជាជម្រុញឲ្យសុើបអង្កេតលើការស្លាប់របស់អ្នកសារព័ត៌មាន
នៅក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើបទល្មើស ប្រឆាំងនឹងអ្នកសារព័ត៌មាន រៀបចំឡើងជាលើកទី២ ក្រោមការគាំទ្រពីអង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្សមួយ បានធ្វើយុទ្ធនាការទាមទារយុត្តិធម៌ សម្រាប់អ្នកសារព័ត៌មាន ដែលត្រូវបានគេធ្វើឃាត។ ...
បុគ្គលិកសារព័ត៌មាន Anadolu Agency
http://www.aa.com.tr/en/asia-pacific/cambodia-urged-to-investigate-journalists-deaths/463662
សេវារថយន្តក្រុងនឹងតភ្ជាប់ទៅតាមបណ្តាខេត្ត
ទីភ្នាក់ងារសារព័ត៌មាន AKP បានរាយការណ៍ថា សាលារាជធានីភ្នំពេញ មានសង្ឃឹមពីការតភ្ជាប់រថយន្តក្រុងទៅតាមបណ្តាខេត្ត នៅទូទាំងប្រទេសកម្ពុជា។ជាមួយនឹងចេតនាជួយសម្រួលដល់វិស័យមួយនេះ រដ្ឋាភិបាលនៃប្រទេសជប៉ុន បានយល់ព្រមផ្តល់រថយន្តចំនួន ១៣០ គ្រឿង និងប្រទេស ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/city-bus-service-to-connect-to-provinces-9053
អ្នកត្រូវគេចាប់យកទៅឃុំនៅមជ្ឈមណ្ឌលព្រៃស្ពឺ ២ នាក់ស្លាប់
មនុស្សពីរនាក់ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺដែលមានឈ្មោះអសោចនៅរាជធានីភ្នំពេញបានស្លាប់កាលពីខែមុនបន្ទាប់ពីត្រូវបានប្រមូលពីតាមផ្លូវនានាក្នុងរាជធានីភ្នំពេញដែលជាផ្នែកមួយ ...
Alice Cuddy និង សែន ដាវីត
http://bit.ly/1k6R1vH
ជនជាតិនីហ្សេរីយ៉ាថ្កោលទោសការឆ្មក់ចាប់ជនអន្តោប្រវេសន៍
យោងតាមលោក ភីធើ អុីគេ (Peter Ike) ជំនួយការអាចារ្យនៅព្រះវិហារគ្រិស្តបានឲ្យដឹងថា គ្រិស្តបរិស័ទប្រហែល៤០០នាក់នៅការងារគ្រឹស្ទានដំណឹងល្អអន្តរជាតិក្នុងរាជធានីភ្នំពេញកំពុងច្រៀងចម្រៀងពេលមន្ត្រីនគរបាលប្រដាប់អាវុធ១៥នាក់បានសម្រុកចូល ...
សេក ឧត្តម
https://www.cambodiadaily.com/news/nigerians-decry-immigration-raid-at-church-99082/
សមត្ថកិច្ចនៅតែមិនទាន់ចាប់ជនវ៉ៃតំណាងរាស្ត្រ
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនឹងមកដល់កម្ពុជាវិញនៅយប់នេះបន្ទាប់ពីឆៀងចូលសួរសុខទុក្ខតំណាងរាស្ត្រពីររូបដែលស្ថានភាពរបួសនៅតែធ្ងន់ធ្ងរហើយកំពុងបន្តសម្រាកព្យាបាលនៅទីក្រុងបាងកកខណៈដែលគណៈកម្មការស៊ើបអង្កេតមួយបង្កើត ...
មាស សុខជា
http://bit.ly/1MubrEN
អ្នករាយការណ៍បានដាក់ពាក្យបណ្តឹងពីព្រឹត្តិការណ៍នៅព្រំដែនទៅកាន់តុលាការ
អ្នកកាសែតបួននាក់ដែលអះអាងថាពួកគេត្រូវបុរសម្នាក់កាន់កាំបិតតាមប្រមាញ់នៅថ្ងៃសុក្រខណៈពេលដែលព្យាយាមធ្វើការស៊ើបអង្កេត របាយការណ៍នៃការរត់ពន្ធឆ្លងកាត់ច្រកចំបក់ក្នុងខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការខេត្ត កាលពីម្សិលមិញនិងបានចោទប្រកាន់បុរសម្នាក់នោះពីបទប៉ុនប៉ងឃាតកម្ម។ ...
អូន ភាព
https://www.cambodiadaily.com/news/reporters-submit-complaint-over-border-skirmish-99076/
សុខហួរ ត្រៀមតម្កល់ ១០ លានរៀលសុំធានានៅក្រៅឃុំ
មេធាវីការពារសិទ្ធិលោក ហុង សុខហួរ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងបានបម្រុងប្រាក់ ១០ លានរៀលដើម្បីដាក់តម្កល់ធានាឲ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំស្របពេលដែលសាលាឧទ្ធរណ៍គ្រោងបើកសវនាការលើការស្នើសុំនៅក្រៅឃុំនៅព្រឹក ...
តាំង វីដា
http://bit.ly/1PinXwj
ប្រជាពលរដ្ឋ ១៧ នាក់ទៀតត្រូវតុលាការហៅសួររឿងវិវាទដីធ្លី
ពលរដ្ឋ ១៧ នាក់ផ្សេងទៀតបានចូលបំភ្លឺនៅតុលាការខេត្តកោះកុងកាលពីម្សិលមិញរឿងសន្តិសុខក្រុមហ៊ុនចិនយូញៀនឌីវីឡុបមែន វ៉ៃខណៈដែលពលរដ្ឋផ្សេងទៀតកំពុងបោះតង់តវ៉ារកដំណោះស្រាយដីធ្លីដែលក្រុមហ៊ុនបានឈូសឆាយវាតយក។តុលាការខេត្តកោះកុងបានកោះហៅពលរដ្ឋភូមិ ...
ផាក់ ស៊ាងលី
http://bit.ly/1Ok92TU
ក្រុមហ៊ុនខកចិត្តនឹងការផ្អាកពិធីបុណ្យអុំទូក
ពាណិជ្ជករបានអះអាងពីការបាត់បង់ឱកាសទីផ្សារព្រមទាំងអត្ថប្រយោជន៍ក្នុងការរំពឹងលើព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់របស់កម្ពុជា បន្ទាប់ពីរដ្ឋាភិបាលប្រកាសផ្អាករាជពិធីបុណ្យអុំទូក ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា។នេះជាការផ្អាកលើកទី៤ហើយ ...
ចេង សុខហ័ង
http://bit.ly/20pF98n
ផែនការណ៍នៃគោលនយោបាយបរិស្ថានប្រាំពីរឆ្នាំ
កាលពីថ្ងៃម្សិលមិញ ផែនការបរិស្ថានជាតិលើកដំបូងរបស់ប្រទេសកម្ពុជាក្នុងរយៈពេលជាងមួយទសវត្សរ៍ត្រូវបានចាប់ផ្តើម។ នៅពេលបញ្ចប់ យុទ្ធសាស្ត្របរិស្ថានជាតិនិងផែនការសកម្មភាព(NESAP)នេះនឹងបង្កើតជាមូលដ្ឋានសម្រាប់គោលការណ៍បរិស្ថានរបស់ប្រទេសកម្ពុជារហូតដល់ ឆ្នាំ២០២៣ ...
Jonathan Cox
http://www.khmertimeskh.com/news/17414/charting-the-next-seven-years-of-environmental-policy/
ម្ចាស់រថយន្តដឹកទំនិញដាក់ញត្តិទៅកាន់លោកហ៊ុនសែនដើម្បិស្នើរសុំកាត់បន្ថយពន្ធនាំចូល
ម្ចាស់រថយន្តដឹកទំនិញជាង៤០០នាក់និងអ្នកបើកបរបានប្រមូលផ្តុំគ្នានៅទីក្រុងភ្នំពេញកាលពីថ្ងៃចន្ទ ដើម្បីស្នើរសុំឱ្យគណៈរដ្ឋមន្ត្រីរបស់លោកនាយក រដ្ឋមន្ត្រីហ៊ុនសែនជួយកាត់បន្ធូរបន្ថយពន្ធនិងអនុញាតិការបើកបររថយន្តខាងស្តាំដៃរបស់ពួកគេ ប៉ុន្តែត្រូវបាន ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/truckers-petition-hun-sen%E2%80%88for-import-tax-cut-99099/