ព័ត៌មាន
កម្ពុជាប្រារព្ធទិវាសត្វត្មាតអន្តរជាតិដែលជាសត្វកម្រ
កម្ពុជាបានប្រារព្ធទិវាសត្វត្មាតអន្តរជាតិជាលើកដំបូងដោយកំណត់ធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី ៥ ខែកញ្ញា ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់របស់ត្មាតក្នុងតួនាទីជាអ្នកសម្អាតបរិស្ថានបង្ការប្រភពចម្លងមេរោគនៅក្នុងតំបន់ព្រៃការពារព្រះវិហារ។ ...
តាំង វីដា
http://bit.ly/1iqShbO
ជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ាស្នើសុំត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ
យោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ចង់ត្រឡប់ទៅប្រទេសភូមាវិញ [ដែលជនជាតិរ៉ូហីងយ៉ាមិនត្រូវបានផ្តល់សញ្ជាតិនិងជាគោលដៅនៃការសម្លាប់ពីសំណាក់ពលរដ្ឋដែលភាគច្រើនកាន់សាសនាព្រះពុធ] ដោយសារមិនចង់ស្នាក់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈយូរតទៅមុខទៀត។ក្មេងប្រុសពីរនាក់ដើរកាត់វីឡាមួយក្នុងរាជធានីភ្នំពេញ កាលពី ...
ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/27411/
អ្នកសុំសិទ្ធិជ្រកកោនម្នាក់ក្នុងចំណោមបួននាក់ដែលបានតាំងលំនៅក្នុងប្រទេសកម្ពុជាក្រោមកិច្ចព្រមព្រៀងតម្លៃរាប់លានដុល្លារ ចង់ត្រលប់ទៅផ្ទះវិញ
មន្ត្រីនៃប្រទេសកម្ពុជាមួយរូបបានឱ្យដឹងកាលពីថ្ងៃអាទិត្យនេះថា អ្នកសុំសិទ្ធិជ្រកកោនម្នាក់ក្នុងចំណោមបួននាក់ដែលបានតាំងលំនៅ ក្នុងប្រទេសកម្ពុជាទើបតែបានបីខែប៉ុណ្ណោះ នៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងតម្លៃរាប់លានដុល្លារ ...
ជាង សុផេង
http://www.startribune.com/nauru-camp-asylum-seeker-in-cambodia-wants-to-go-home/324962481/
តួនាទីនៃអំណាចហិរញ្ញវត្ថុចិន៖ តើទំនប់វារីអគ្គិសនីតម្លៃ៥៣០លានផោននៅប្រទេសកម្ពុជាតំណាងឥទ្ធិពលបន្តធំធាត់និងពេលខ្លះគ្មានមេត្តារបស់ទីក្រុងប៉េកាំងនៅតំបន់អាសុីដោយរបៀបណា
ទីក្រុង ប៉េកាំង កំពុងពង្រីកឥទ្ធិពលខ្លួន ដោយចំណាយប្រាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការយ៉ាងខ្លាំង នៅពាសពេញទ្វីបអាសុី ប៉ុន្តែជាមួយនឹងការគិតគូរតិចតួចលើសហគមន៍ ឬកំរិតនៃអំពើពុករលួយ។ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង ...
សាងសង់រួច ហើយពួកគេនឹងមកទេ? ប្រហែលជាមិនមកប្រទេសកម្ពុជាទេ
អ្នកអភិវឌ្ឍន៍ពាណិជ្ជកម្ម កំពុងតែពង្រីកការផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជាជា មួយនឹងសេចក្តីសង្ឃឹមលើតម្រូវការអាស៊ានដ៏សម្បើម ប៉ុន្តែមូលដ្ឋានគ្រឹះងាយរង្គោះរង្គើរបស់ទីផ្សារអចលនទ្រព្យនេះ នៅតែមិនអាចទាក់ទាញអ្នកវិនិយោគឱ្យមកប្រទេសនេះ។ ...
Nyshka Chandran
http://www.cnbc.com/2015/09/03/build-and-they-will-come-maybe-not-for-cambodia.html
រដ្ឋសភាបានដាក់បង្ហាញសៀវភៅស្តីពី "សេវាសំខាន់ៗ"
សៀវភៅសម្រាប់សមាជិកសភា ស្តីពី “សេវាសំខាន់ៗសម្រាប់សមាជិករដ្ឋសភា” ត្រូវបានដាក់បង្ហាញជាសាធារណៈហើយនៅថ្ងៃនេះ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/national-assembly-launches-a-notebook-on-%E2%80%9Ckey-services%E2%80%9D-8921
ប្រព័ន្ធផ្សព្វផ្សាយសង្គមជួយដល់ការបញ្ចេញមតិ ប៉ុន្តែអ្នកប្រើប្រាស់គួរចេះថ្លឹងថ្លែងពីហានិភ័យនៃពាក្យចចាមអារាម
សម្រាប់ប្រជាជនកម្ពុជាវ័យក្មេងខ្លះ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាមធ្យោបាយមួយសម្រាប់ទំនាក់ទំនង ជាមួយនឹងមិត្ត និងជាប្រភពសំខាន់សម្រាប់ព័ត៌មានអំពីប្រទេសរបស់ពួកគេ។ ប៉ុន្តែ ខណៈពេលដែលអ្នកជំនាញនិយាយថា វេបសាយនៃប្រព័ន្ធផ្សព្វផ្សាយប្រភេទនោះ បាន ...
គណៈរដ្ឋមន្ត្រីអនុម័តគាំទ្រឯកសារសំខាន់ចំនួនពីរ
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នៅព្រឹកនេះ កិច្ចប្រជំុពេញអង្គនៃគណៈរដ្ឋមន្ត្រីប្រទេសកម្ពុជា ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cabinet-ministers-endorse-two-key-documents-8922
កម្មករនិយាយថាការធ្វើសមាហរណកម្មអាស៊ាននឹងមិននាំពួកគេត្រឡប់មកផ្ទះវិញទេ
នៅពេលដែលអាស៊ានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែជិត នៅចុងឆ្នាំនេះ ទំនិញ និងសេវាកម្ម នឹងធ្វើចរាចរដោយសេរីនៅក្នុងបណ្តាប្រទេសជាសមាជិក។ប៉ុន្តែ កម្មករកម្ពុជាបានឱ្យដឹងថា ការណ៍នេះក៏មានន័យផងដែរពីលំហូរពលករកម្ពុជា ...
សុខ ខេមរា
http://www.voacambodia.com/content/workers-say-asean-integration-wont-bring-them-home/2947051.html
ក្រុមហ៊ុនបច្ចេកវិទ្យាសម្លឹងមើលឱកាសពង្រីកទីផ្សារក្រៅប្រទេសកម្ពុជា
ការចាប់ផ្តើមធ្វើជំនួញនៅប្រទេសកម្ពុជា នៅតែមានទំហំតូច បើទោះបីជាមាន ការកើនឡើងចំណាប់អារម្មណ៍នៅក្នុងចំណោមសហគ្រិនវ័យក្មេង យ៉ាងណាក៏ដោយ។ ប៉ុន្តែ គម្រោងបច្ចេកវិទ្យា Codingate គឺត្រៀមខ្លួនរួចរាល់ក្នុងការនាំយកសេវាបច្ចេកវិទ្យាប្រទេសកម្ពុជា ទៅកំរិតថ្មីមួយទៀត ...
តែន សុខស្រីនិត
http://www.voacambodia.com/content/tech-company-looks-to-expand-reach-beyond-cambodia/2947073.html
នាយករដ្ឋមន្ត្រី៖ កិច្ចការព្រំដែនត្រូវតែបន្តដោយទន់ភ្លន់ ប៉ុន្តែកាន់តែច្បាស់លាស់
យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ឱ្យបន្តធ្វើការកំណត់និងបោះបង្គោលព្រំដែន។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/pm:-border-affairs-to-continue-gently-but-seriously-8923
អាជ្ញាធរខេត្តកោះកុងការពារចំណាត់ការលើអ្នកតវ៉ា
រដ្ឋបាលខេត្តកោះកុង និយាយថា អាជ្ញាធរមានសិទ្ធិឃុំខ្លួនមនុស្សជាងដប់នាក់នោះ និង បំបែកការធ្វើបាតុកម្មលើការឃាត់ខ្លួនសកម្មជនបរិស្ថាន៣នាក់។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/koh-kong-authorities-defend-crackdown-on-protesters/2947030.html
អ្នកមកទស្សនាប្រាសាទអង្គរវត្តនាំចំណូលជិត៤០លានដុល្លារដល់ប្រទេសកម្ពុជា
យោងទៅតាមរបាយការណ៍ ដែលចេញផ្សាយកាលពីថ្ងៃសុក្រ ប្រទេសកម្ពុជា រកចំណូលបានជិត ៤០លានដុល្លារពីអ្នកទេសចរបរទេស ដែលមកទស្សនាប្រាសាទអង្គរវត្ត នៅក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ។ ...
បុគ្គលិកសារព័ត៌មាន Bangkok Post
http://www.bangkokpost.com/news/asean/681476/angkor-wat-tourists-bring-cambodia-nearly-40m
អ្នកនេសាទ៖ទំនប់វារីអគ្គិសនី និងបម្រែបម្រួលអាកាសធាតុនាំឱ្យទិន្នផលត្រីធ្លាក់ចុះនៅទន្លេសាបនៃប្រទេសកម្ពុជា
កាលពីថ្ងៃសុក្រ អ្នកនេសាទនៅក្នុងខេត្តកំពង់ឆ្នាំងនៃប្រទេសកម្ពុជា បានឱ្យដឹងថា បរិមាណត្រីនៅបឹងទន្លេសាបនៃប្រទេសកម្ពុជា បានធ្លាក់ចុះគួរជាទីកត់ សម្គាល់ចាប់តាំងពីឆ្នាំមុន ដោយចង្អុលទៅការសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់នោះ និង ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/fish-09042015154247.html
សាលាខេត្តនឹងដោះស្រាយបញ្ហាដី ១៨ គ្រួសារបន្ទាប់ពីអភិបាលថ្មីកាន់តំណែង
សាលាខេត្តនឹងដោះស្រាយបញ្ហារបស់អ្នកលក់ដូរលើឆ្នេរអូរឈើទាលដែលនៅសេសសល់ ១៨ គ្រួសារនៅក្រោយការចូលកាន់តំណែងរបស់អភិបាលថ្មីរបស់ខេត្តនេះបើទោះជាមានការបញ្ជាពីក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះឲ្យផ្អាក ...
ឆាយ ច័ន្ទនីដា
http://bit.ly/1QcrwTP
អ្នករត់តាក់ស៊ីឡោមព័ទ្ធឡានមេព្រៃដេញតាមឡានពួកគេ
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីម្នាក់ត្រូវបានអ្នករត់តាក់ស៊ីមួយក្រុមឡោមព័ទ្ធរថយន្តរបស់គាត់ដោយចោទប្រកាន់ថាមន្ត្រីរូបនេះបានបើកឡានដេញតាមរថយន្តតាក់ស៊ីដើម្បីជំរិតទារប្រាក់ប៉ុន្តែមន្ត្រីរូបនេះអះអាងថាខ្លួនដេញតាមរថយន្ត ...
ឃុត សុភចរិយា
http://bit.ly/1FmoWEg
ប្រាក់ចំណេញ GTI កើនជាង $៣លាន
ក្រុមហ៊ុនកាត់ដេរ Grand Twins International ដែលជាក្រុមហ៊ុនទីពីរដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានបង្ហាញពីកំណើនប្រាក់ចំណេញប្រចាំត្រីមាសទី ពីរ បើទោះជាប្រាក់ចំណូលធ្លាក់ចុះក្តី ខណៈក្រុមហ៊ុននេះអាចកាត់បន្ថយការចំណាយលើការ ...
Ananth Baliga
http://bit.ly/1L8GQfF
មន្ត្រីថា៖ រដ្ឋាភិបាលប្រើផែនទីផ្អែកលើសន្ធិសញ្ញា ១៩៨៥ បោះបង្គោលព្រំដែន
ខណៈលទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទីពីប្រទេសបារាំងជាមួយនឹងផែនទីរដ្ឋាភិបាលត្រូវគេអះអាងថាដូចគ្នាលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសបានថ្លែងថាគ្មានការផ្ទៀងផ្ទាត់ផែនទីទៀតទេដោយលោកគូសបញ្ជាក់ថារដ្ឋាភិបាលបានប្រើផែនទី ...
មាស សុខជា
http://bit.ly/1NQdKHY
ពលរដ្ឋជាប់រឿងក្តីបន្ទាប់ពីវាយតប់លើប៉ូលីស
បុរសបីនាក់នឹងត្រូវប្រឈមមុខនៅតុលាការខេត្តក្រចេះនៅថ្ងៃសុក្រ ពីបទវាយតប់ប៉ូលីសបន្ទាប់ពីសមាជិកមួយរូបរបស់ពួកគេត្រូវបានបញ្ជាឱ្យឈប់ និងទទួលការស្តីបន្ទោសចំពោះការបើកបរលើសល្បឿនកំណត់និងការបង្ហោះម៉ូតូរបស់គាត់កាលពីថ្ងៃចន្ទ នេះបើយោងតាមពាក្យសម្តី របស់ប៉ូលីសនិងសាច់ញាតិមួយរូប។ ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/family-adhoc-dispute-police-account-of-altercation-in-kratie-93380/
នគរបាលថា នឹងមានការចាប់ខ្លួនបន្ថែម បើមានការតវ៉ាទៀតនៅកោះកុង
កាលពីម្សិលមិញ ស្នងការរងខេត្តកោះកុង បាននិយាយការពារការសម្រេចចិត្តរបស់ ...
វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរបង្កើតគម្រោងថ្មី
ពលករកម្ពុជាចំនួន ៧០០ ០០០នាក់កំពុងបម្រើការក្នុងវិស័យកាត់ដេរដែលជាវិស័យផ្តល់ឱកាសការងារឯកជនធំបំផុតរបស់ប្រទេសនេះ។ ប៉ុន្តែ បើក្រលេកមើលឋានៈគ្រប់គ្រងនៅជាន់ខាងលើរោងចក្រវិញ ភាគច្រើនបុគ្គលិកទាំងនេះជាជនបរទេសដែលមកពីប្រទេសចិន សិង្ហបុរី បង់ក្លាដែស ស្រីលង្កានិងប្រទេសហ្វីលីពីន។ ...
ខេង សុធា
https://www.cambodiadaily.com/news/garment-sector-training-institute-breaks-ground-93371/
រដ្ឋាភិបាលស្នើឲ្យក្រុមហ៊ុនបញ្ចុះតម្លៃប្រេងសាំង
កាលពីម្សិលមិញ រដ្ឋាភិបាលបានស្នើឲ្យក្រុមហ៊ុនប្រេងក្នុងស្រុកស្វែងរកមើលលទ្ធភាពទម្លាក់ថ្លៃប្រេងឥន្ធនៈនៅក្នុងប្រទេស ដើម្បីឲ្យស្របទៅតាមការធ្លាក់ថ្លៃតម្លៃប្រេងក្នុងពិភពលោកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ក្នុងកិច្ច ...
ស ច័ន្ទដារ៉ា
http://bit.ly/1FmWTVi
កម្ពុជានឹងបង្កើតមណ្ឌលបណ្តុះបណ្តាលអ្នកថែទាំមនុស្សចាស់
មជ្ឈមណ្ឌលសម្រាប់បណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់ជរានឹងបង្កើតឡើងនាពេលខាងមុខនេះក្រោមការផ្តួចផ្តើម និងឧបត្ថម្ភពីសមាគមសហប្រតិបត្តិការជប៉ុន-កម្ពុជា (JCIA) ដើម្បីបញ្ជូនទៅធ្វើការជាអ្នកមើលថែទាំមនុស្សចាស់នៅប្រទេសជប៉ុន។ ...
មុំ គន្ធា
http://bit.ly/1fYtY3d
រដ្ឋមន្រ្តីក្រសួងព្យាករលទ្ធផលពិន្ទុប្រលងប្រសើរជាងឆ្នាំមុន
បន្ទាប់ពីគ្រូបង្រៀនជាច្រើនពាន់នាក់បានបញ្ចប់ការដាក់ពិន្ទុសម្រាប់ការប្រឡងថ្នាក់ជាតិសិស្សថ្នាក់ទី១២កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងអប់រំបានព្យាករលទ្ធផល នៃការប្រឡងថាប្រសើរជាងមុន បើធៀបទៅនឹងឆ្នាំមុនដែលមានចំនួនសិស្សតិចជាង ២៥ភាគរយប៉ុណ្ណោះដែលអាចឆ្លងផុតជុំទីមួយនៃការប្រឡងនេះ។ ...
Janelle Retka and Aun Chhengpor
https://www.cambodiadaily.com/news/education-minister-predicts-an-improvement-in-exam-results-93393/