ឧស្សាហកម្មនិស្សារណកម្ម

ប្រទេស​​​សិង្ហបុរី និង​កម្ពុជានិយាយ​ថា ការ​នាំចេញខ្សាច់​​​​បាន​​ផ្អាក​ហើយ

ទីបំផុតការនាំចេញដ៏ចម្រូងចម្រាសនូវខ្សាច់កម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី បានបញ្ឈប់ជាបណ្តោះអាសន្នហើយ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីមកពីប្រទេសទាំងពីរ ស្របពេលមានការរិះគន់ជាយូរមកហើយជុំវិញភាពខុសគ្នានៅក្នុងកំណត់ត្រាដឹកជញ្ជូន និងការប៉ះពាល់ដល់បរិស្ថាន។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/36286

ប្រទេស​​​សិង្ហបុរី​​បំបែក​​​​ភាព​​​ស្ងប់ស្ងាត់​​​ទាក់ទិន​​​រឿង​​​អាស្រូវ​​​នាំ​​​ចូល​​​ខ្សាច់​​​​​​ពី​​​ប្រទេស​​​កម្ពុជា​​​

ជាការឆ្លើយក្រោយរក្សាភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែជុំវិញការចោទប្រកាន់ដែលថា “​ខ្លួនបាននាំខ្សាច់ចូលរាប់ម៉ឺនតោននោះ កាលពីម្សិលមិញ រដ្ឋាភិបាលសិង្ហបុរីអះអាងថាខ្លួនមិនមានកំហុសទេ ជាការឆ្លើយតបដែលប្រធានអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថានចាត់ទុកថា ជាការ “ភូតកុហកទាំងស្រុង”។ ...

Ben Paviour
http://www.cambodiadailykhmer.com/36213

ក្រុមហ៊ុន​ពីរ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​រុករក​រ៉ែ​ស្ពាន់ខុសច្បាប់​

​ម្ចាស់​ក្រុមហ៊ុន​រុករក​រ៉ែ​ចិន​ចំនួន​ពីរ​ ដែល​បាន​ព្យាយាម​ដឹក​ជញ្ជូន​រ៉ែ​ស្ពាន់​ខុសច្បាប់​ពី​ខេត្តសៀមរាប​មក​កាន់​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ និង​កាត់ទោស​ដាក់​ពន្ធនាគារ​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​កាលពី​ថ្ងៃ​ព្រហស្បត្តិ ...

អូន ភាព
https://www.cambodiadaily.com/news/firms-found-guilty-of-illegal-copper-mining-123372/

តម្លៃ​សាំង​​បន្ត​កើន​ឡើង​បន្តិច​ម្តងៗ​ រយៈ​ពេល​ពីរ​ខែ​មក​ហើយ

តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​នៅ​កម្ពុជា ​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ គិត​ចាប់​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន រហូត​មក​ដល់​ថ្ងៃ​នេះដោយសារ​តែ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ស្ថានភាព​នយោបាយ​ពិភពលោក ​និង​ស្រប​ពេល​ដែល​កំណើន​ថ្លៃ​ប្រេងឥន្ធនៈ​ពិភពលោក​កំពុង​តែ​ស្ទុះ​ងើប ...

សុខ ចាន់
http://bit.ly/2j94KVp

សមត្ថកិច្ច បង្ក្រាប​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​​នៅ​មណ្ឌលគិរី

ទីតាំង​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ ទ្រង់ទ្រាយ​មធ្យម​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​អន្ទ្រង ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​សមត្ថកិច្ច អះអាង​បង្ក្រាប​បាន​ក្នុង​ប្រតិបត្តិ​ការ​ស៊ើបអង្កេត​ជាង ​២​សបា្តហ៍ ហើយ​ជន​ល្មើស ​២​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ខណៈ​ដែល​ ២​នាក់​ទៀត បាន​រត់​គេច​ខ្លួន​បាត់។​ តាមរយៈ ...

តាំង វីដា
http://bit.ly/2jnyESx

ប្រធានាធិបតី​​សិង្ហបុរី​​មិន​​ពិភាក្សា​អំពី​ខ្សាច់ និង​ស្ត្រីជំនួយ​ការ​មេផ្ទះ​​

ដំណើរទស្សនកិច្ចរបស់លោក តូនី តាន់ កេង យាំ (Tony Tan Keng Yam) ប្រធានាធិបតីសិង្ហបុរីមកកាន់រាជធានីភ្នំពេញកាលពីម្សិលមិញ សម្រេចបានកិច្ចព្រមព្រៀងពីរលើវិស័យអប់រំ និងសុខាភិបាល ប៉ុន្តែមិនបានលើកឡើងអំពីការនាំចូលខ្សាច់ដ៏ចម្រូងចម្រាស ឬបញ្ហាស្ត្រីជំនួយការមេផ្ទះនោះទេ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36133

ប្រធានាធិបតី​សិង្ហបុរី មក​ទស្សនកិច្ច​កម្ពុជា ចំ​ពេល​មាន​បញ្ហា​ទិន្នន័យ​ខ្សាច់

មន្រ្តី​កាល​ពីម្សិលមិញ នៅ​តែ​មិន​និយាយ​អំពីថា​តើ គម្លាត​ដ៏​ធំ​ លើ​ទិន្នន័យ​នៃ​ការ​នាំចេញ​ខ្សាច់​​កម្ពុជា​ទៅ​សិង្ហបុរី​ នឹង​ត្រូវ​បាន​ពិភាក្សា​ដែរ​ឬ​អត់​នោះ​ឡើយ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ប្រធានាធិបតី ​សិង្ហបុរី មក​កម្ពុជា​នា​ចុង​សប្តាហ៍​នេះ​ដែរ​ឬអត់​នោះ​ឡើយ បើ​ទោះ​បីជា ​មន្រ្តី ...

Yesenia Amaro
http://bit.ly/2j7Xoih

សិង្ហ​បុរី​អាច​ប្រឈម​មុខ​នឹង​ចំណាត់ការ​ផ្លូវច្បាប់​លើ​ការ​នាំ​ចូល​​ខ្សាច់​

អង្គការ​ផ្នែក​បរិស្ថាន​ Mother​ Nature​ បាន​ជួល​ក្រុមហ៊ុន​ផ្នែក​ច្បាប់​សិង្ហ​បុរី​មួយ​ ដើម្បី​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចូល​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ ស្ថាបនិក​របស់​អង្គការ​នេះ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​។​ ​ ...

Ben Paviour
https://www.cambodiadaily.com/news/singapore-could-face-legal-action-over-sand-importation-122978/

មាន​ការ​នាំ​ខ្សាច់​ទៅ​ឥណ្ឌា ​ខណៈ​កម្ពុជា​មិន​មាន​ទិន្នន័យ

កម្ពុជា​បាន​នាំ​ចេញ​ខ្សាច់​ជាង​​ ១០៨ ០០០ ​តោន​ទៅ​ប្រទេស​​ឥណ្ឌា​ជាមួយ​​ការ​ដឹក​ចេញ​​ចំនួន​​ ៣៦ ​​លើក​ផ្សេង​គ្នា​ក្នុង​ចន្លោះ​ឆ្នាំ​ ២០១៣​ ដល់​ឆ្នាំ​​ ២០១៥​។ នេះ​បើ​​តាម​ទិន្នន័យ​គយ​ឥណ្ឌា​​ដែល​កាសែត​ទទួល ...

Alex Willemyns និង​ ម៉ិច ដារ៉ា
http://bit.ly/2j2ZseX

ក្រុមហ៊ុន​ភា​ពី​ម៉ិច​ ជា​មូលហេតុ​នៃ​ការ​ព្រួយបារម្ភ​

​សារព័ត៌មាន​ ភ្នំពេញ​ប៉ុស្តិ៍​ បាន​រក​ឃើញ​ថា​ ក្រុមហ៊ុន​ Alex​ Corporation​ ជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​ខ្នង​សំណើ​លើ​គម្រោង​រុករក​រ៉ែ​មហិច្ឆតា​មួយ​នៅ​ខេត្តមណ្ឌលគិរី​ ចុងបញ្ចប់​ទំនងជា​កាន់កាប់​ដោយ​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សកាន់អំណាច​ ឡាវ​ ម៉េ​ង​ឃី​ន​ និង​ ភរិយា​របស់​លោក​ លោកស្រី​ ឆឹង ...

Jack Davies
http://www.phnompenhpost.com/national/pheapimex-ties-cause-concern

ទ្រី ភាព ដាក់​សំណើ $៤០០​លាន​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​និង​កំពង់ផែ​អន្តរជាតិ

ឈ្មួញ​ឈើ​ដ៏​ល្បី​ល្បាញ​នៅ​កម្ពុជា​បាន​ដាក់​សំណើ​វិនិយោគ​ទៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​តម្លៃ​៤០០​លាន​ដុល្លារ​នៅ​ខេត្ត​កំពត ដែល​រួមមាន​រោងចក្រ​ចម្រាញ់​ប្រេង និង​កំពង់ផែ​នាំចូល​ប្រេង​ឆៅ​។ នេះ​បើតាម​ការ​អះអាង​ពី​មន្ត្រី​ពាណិជ្ជកម្ម​។ ...

Kali Kotoski និង ចេង សុខហ័ង
http://bit.ly/2htvs7j

ជនជាតិ​ភាគតិច​ កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​រឿង​ផ្តល់​ដី​ជាង​ ២ ម៉ឺន​ហិកតា​ ឲ្យ​ក្រុមហ៊ុន​ចិន​រក​រ៉ែ

ក្រុមហ៊ុន​ចិន​មួយ​ទទួល​បាន​អាជ្ញាប័ណ្ណ​​រុករក​រ៉ែ​បុកស៊ីត​លើ​ផ្ទៃ​ដី​ជាង ២ ​ម៉ឺន​ហិកតា​នៅក្នុង​ខេត្ត​មណ្ឌល​គិរី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ ៩០% ក្នុង​តំបន់​នោះ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ថា​គម្រោង​ដែល​មាន​ទឹកប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​នេះ​នឹង​បង្ក​ផលប៉ះពាល់ ...

ផាក់ ស៊ាងលី
http://bit.ly/2hl1i61

អ្នក​ខេត្ត​កំពង់ចាម​ ជំទាស់​នឹង​ការ​បូម​ខ្សាច់

​ខណៈ​មាន​ភាព​ចម្រូង​ចម្រាស​ពី​រឿង​នាំ​ខ្សាច់​ទៅ​​សិង្ហបុរី​នោះ​ពលរដ្ឋ​ជាង​ ២០០ ​គ្រួសារ​បាន​ជំទាស់​នឹង​គម្រោង​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​មួយ​នៅ​ទន្លេ​មេគង្គ​ក្នុង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​ដោយ​បារម្ភ​ខ្លាច​បាក់​ច្រាំង​រលំ​ផ្ទះ​ហើយ​គ្មាន​សំណង​សមរម្យ ...

ផាក់ ស៊ាងលី
http://bit.ly/2hKYjoy

គណៈកម្មការ​រដ្ឋសភា​​ស្នើ​ឱ្យ​លោក​ ស៊ុយ សែម មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​​បូម​ខ្សាច់ និង​​ការ​​រុក​រក​រ៉ែ

គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបានស្នើឱ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមកឆ្លើយបំភ្លឺនៅថ្ងៃទី១៥ ខែធ្នូ ខណៈក្រុមអ្នកភូមិក្នុងខេត្តកោះកុងមានការសង្ស័យលើការអះអាងរបស់រដ្ឋាភិបាលដែលថាខ្លួនបានចេញបម្រាមហាមឃាត់ជាបណ្ដោះអាសន្នមិនឱ្យបូមខ្សាច់នៅទីនោះ។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោក ស៊ុយ សែម នឹងឆ្លើយបំភ្លឺទាក់ទិន “ការបូមខ្សាច់ក្នុងខេត្តកោះកុង និងការរុករករ៉ែ ជាពិសេសអំពើពុករលួយ”។ ...

សេក ឧត្តម និង BEN PAVIOUR
http://www.cambodiadailykhmer.com/35668

រដ្ឋសភា​នឹង​​កោះ​ហៅ​រដ្ឋមន្ត្រី​រ៉ែ​សួរ​រឿង​ពុករលួយ

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​លោក ស៊ុយ សែម ត្រូវ​បាន​កោះ​ហៅ​ដោយ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋសភា​ដើម្បី​សាកសួរ​នៅ​ពាក់​កណ្តាល​ខែ​នេះ​ក្នុង​ករណី​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​លក់​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី​ដែល​ធ្វើ​ឲ្យ​បាត់​ចំណូល​ជាតិ​រាប់រយ​លាន ...

មាស សុខជា
http://bit.ly/2gMBR0d

Angkor Gold ទិញយកភាគហ៊ុនមកវិញ

ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ប្រទេស​កា​ណា​ដា​ Angkor​ Gold​ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា​ ខ្លួន​បាន​យល់ព្រម​ទិញ​ហ៊ុន​ទាំងអស់​មក​វិញ​ដែល​ខ្លួន​បាន​លក់​ឱ្យទៅ​ក្រុម​អ្នក​វិនិយោគ​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ តាម​រយៈ​សិទ្ធិ​ NSR​ នៅ​ក្នុង​តំបន់​រុករក​រ៉ែ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/32628/angkor-gold-share-restored/

ក្រសួង​រ៉ែ​ និង​ថាមពល​ បើក​ចំហ​កិច្ច​សហការ​លើ​វិស័យ​រ៉ែ​ជាមួយ​​​​សង្គម​ស៊ីវិល

ក្រសួង​រ៉ែនិង​ថាមពលបាន​ប្រកាស​​បើក​ចំហ​ឲ្យ​សង្គម​ស៊ីវិលធ្វើការ​សហការនិង​ផ្តល់​ភស្តុតាង​ជាក់​លាក់​បន្ថែម​ទៀតលើ​ភាព​មន្ទិលសង្ស័យ​របស់​ខ្លួន​ចំពោះ​របាយការណ៍​នៃ​ការ​នាំចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហបុរី។ ​លោក ឌិត ទីណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ស្វាគមន៍​ចំពោះ​តំណាង​អង្គការ​ចំនួន​ ១៣ ក្នុង​ចំណោម​ ៤៧ ដែល ...

វ៉ែន រដ្ឋាវង្ស និង រស់​ ចាន់វាសនា
http://bit.ly/2fu5T4f

រដ្ឋាភិបាល ​នឹង​ធ្វើ​កិច្ច​ព្រមព្រៀង​ប្រេងកាត​ជាមួយ ​KrisEnergy

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​រ៉ែ ​និង​ថាមពល​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជាមួយ​នឹង​ភាព​ជា​ម្ចាស់​ភាគហ៊ុន​ទាំង​មូល​នៃ​ក្រុមហ៊ុន​របស់​ប្រទេស​សិង្ហបុរីKrisEnergyដែល​កាន់កាប់​អណ្ដូងរ៉ែ​ប្រេងកាត​ប្លុក A នៃ​ឈូង​សមុទ្រ​របស់​ប្រទេស​កម្ពុជា ​នឹង​បង្កើន​ល្បឿន​ការងារ​សម្រាប់​ការ​ទាញ​យក​រ៉ែ​របស់ ...

ម៉ៃ គុណមករា
http://bit.ly/2fB0kGC

ក្រសួងរ៉ែអះអាងថា ការបូមខ្សាច់ខុសច្បាប់ត្រូវតែបំបាត់

ការ​បូម​ខ្សាច់​ខុសច្បាប់​ត្រូវ​បាន​លុប​បំបាត់​ចេញពី​កម្ពុជា​ ប៉ុន្តែ​ចាំបាច់​ត្រូវ​មានការ​កែទម្រង់​ ក្រសួង​រ៉ែ​ និង​ ថាមពល​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បត្តិ​ ដែល​កំពុង​ប្រឈម​នឹង​សំពាធ​ទាក់ទង​នឹង​ការ​កត់ត្រា​ការ​នាំ​ចេញ​ខ្សាច់​ ដែល​ចំនួន​តួលេខ​ខុស​គ្នា​ ១០​ លាន​តោន ...

គុច ណារិន និង Ben Paviour
https://www.cambodiadaily.com/news/illegal-sand-dredging-eradicated-mines-ministry-claims-120115/

ក្រសួង​បន្ទោស ‘ការ​អនុវត្ត​គ្មាន​ប្រសិទ្ធភាព’ ទាក់ទិន​នឹង​ប្រាក់​ខ្សាច់​បាត់​ជាង​៤០០​លាន​ដុល្លារ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃអង្គារក្នុងពេលមានការអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលស៊ើបអង្កេតលើប្រាក់ជាង៤០០លានដុល្លារ ក្នុងការនាំចេញខ្សាច់គ្មានការកត់ត្រាក្នុងបញ្ជីទៅប្រទេសសឹង្ហបូរីថា ប្រទេសកម្ពុជាកំពុងពុះពារដោះស្រាយបញ្ហា “ការអនុវត្តគ្មានប្រសិទ្ធភាព” និងមិនគួរប្រកាន់តាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ទេ។​ ​ ...

អូន ភាព និង Ben Paviour
http://www.cambodiadailykhmer.com/35135

ដេប៉ូលក់ខ្សាច់គ្មាន​សណ្ដាប់ធ្នាប់ត្រូវបានផ្អាក

ក្រសួង​រ៉ែ​ និង​ថាមពល​ កាលពី​ម្សិលមិញ​បាន​បិទ​ដេប៉ូ​លក់​ខ្សាច់​ ៦​ កន្លែង​ នៅ​ក្នុង​ខេត្តកណ្តាល​ ស្រុក​ស្អាង​ ដោយសារ​ដេប៉ូ​ទាំងនោះ​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ខ្សាច់​ឱ្យ​បាន​ត្រឹមត្រូវ​ ប៉ុន្តែ​ពួក​គេ​នឹង​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម ...

មុំ គន្ធា
http://www.khmertimeskh.com/news/31486/messy-sand-depots-suspended/

អ្នក​ជីក​រ៉ែ​ស្នើ​សុំ​ជីក​រ៉ែ​ដល់​ជម្រៅ​ ១៥០ ​ម៉ែត្រ

ប្រជាពលរដ្ឋ​​ជាង​ ៥០០ ​នាក់​រស់នៅ​ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា​បាន​ស្នើ​ទៅ​ក្រសួង​មន្ទីរ​រ៉ែ និង​ថាមពល​អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​ក្នុង​តំបន់​សហគមន៍​រ៉ែមាស​ចុង​ផ្លាស់​អាច​ធ្វើ​អាជីវកម្ម​ជីក​រ៉ែមាស​ក្នុង​ជម្រៅ ១៥០ ម៉ែត្រ​បន្ថែម​ទៀត​។ ...

សែន ដាវីត
http://bit.ly/2eI0FWb

រដ្ឋាភិបាលពង្រឹង​អភិបាលកិច្ច​វិស័យ​ធនធាន​រ៉ែ

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កែ​លម្អ​អភិបាលកិច្ច​ក្នុង​ឧស្សាហកម្ម​រ៉ែ​នៅ​កម្ពុជា​ ដោយ​ផ្ដោត​លើ​ការ​បង្កើន​ប្រាក់​ចំណូល​ក្នុង​ជំនាន់​រាជរដ្ឋាភិបាល​បាន​អនុម័ត​នូវ​អនុក្រឹត្យ​មួយ​ដែល​មាន​ចំនួន​១១​មាត្រា​ទាក់ទង​នឹង​លិខិត​អនុញ្ញាត​ឲ្យ​នាំចេញ​សម្រាប់​ធនធាន​រ៉ែ។​ ​អនុក្រឹត្យ​ដែល ...

ម៉ៃ គុណមករា
http://bit.ly/2eHRfv5

ទិន្នន័យ​គយ​សិង្ហបុរី ​ស្តីពី​ការ​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា ​មាន​ទឹក​ប្រាក់​ច្រើន​ជាង​ការ​បង្ហាញ​របស់​កម្ពុជា

ទិន្នន័យ​គយ​របស់​ប្រទេស​សិង្ហបុរី​ស្តីពី​ការ​នាំ​ចូល​​ខ្សាច់​​ពី​ប្រទេស​កម្ពុជា​បាន​បង្ហាញ​នូវ​តួលេខ​ជិត​ដូច​គ្នា​​នឹង​​តួលេខ​ដែល​កត់ត្រា​ដោយ​អង្គការ​សហប្រជាជាតិ​ដែល​មន្រ្តី​កំពូល​កម្ពុជា​កាលពី​ខែ​មុន​បាន​​ច្រាន​ចោល​បន្ទាប់ពី​ទិន្នន័យ​ ...

Alex Willemyns and ម៉ិច ដារ៉ា
http://bit.ly/2e4TDdo

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jC3UL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!