ព័ត៌មាន
ក្រុមហ៊ុនស្មាតពង្រីកបណ្តាញ LTE ទៅដល់២៥ខេត្តក្រុងទូទាំងប្រទេសកម្ពុជា
ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័ត ស្មាត អាហ្សុីតា បានពង្រីកបណ្តាញ 4G LTE នៅទូទាំង២៥ខេត្តក្រុងនៃប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ បានដាក់ឲ្យដំណើរការសេវា 4G LTE នៅក្នុងប្រទេសកម្ពុជា តាំងតែពីខែមករា ឆ្នាំ២០១៤មកម្លេះ។ ...
បុគ្គលិកសារព័ត៌មាន Telecompaper
http://www.telecompaper.com/news/smart-expands-lte-network-to-all-25-provinces-of-cambodia--1087306
ការពិភាក្សាលើប្រាក់ឈ្នួលនឹងមានកាន់តែច្រើន ខណៈពេលដែលកម្មករនៅតែរក្សាការទាមទារ
រដ្ឋាភិបាល បានបង្ហាញពីគម្រោងពិភាក្សាលើប្រាក់ឈ្នួលអប្បរមាជាមួយនឹងសហជីព និងសហគ្រាស នៅឆ្នាំនេះ ខណៈពេលដែលកម្មករនៅតែរក្សាការទាមទារ ១៧៧ដុល្លារអាមេរិក ក្នុង១ខែ ដើម្បីទប់ទល់នឹងថ្លៃជីវភាពដែលចេះតែ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/more-wage-negotiations-set-as-workers-maintain-demands/2822361.html
ឯកអគ្គរាជទូតថៃឲ្យដឹងថា ថៃនិងកម្ពុជា កំពុងពិភាក្សាលើការបំបាត់ចោលការបង់ពន្ធផ្ទួនគ្នាសម្រាប់អ្នកវិនិយោគ
ប្រទេសថៃ និងប្រទេសកម្ពុជា កំពុងពិភាក្សាលើការបំបាត់ចោលការបង់ពន្ធផ្ទួន សម្រាប់អ្នកវិនិយោគពីភាគីនីមួយៗ។ ឯកអគ្គរាជទូតថៃប្រចាំនៅរាជធានីភ្នំពេញ នុតាវុឌ ផូទីសារូ បានប្រាប់អ្នករាយការណ័វិទ្យុប្រទេសថៃថា ប្រសិនបើ ...
បុគ្គលិកសារព័ត៌មាន NNT
http://thainews.prd.go.th/CenterWeb/NewsEN/NewsDetail?NT01_NewsID=WNECO5806160010001
ហ្វីលីពីន អញ្ជើញការចូលរួមដេញថ្លៃជាថ្មីសម្រាប់ការនាំចូលអង្ករ១០០,០០០តោន
តាម ប្រភពព័ត៌មានរបស់ BusinessworldOnline ដែលដកស្រង់សម្តីរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា អាជ្ញាធរស្បៀងអាហារជាតិ នៃប្រទេសហ្វីលីពីន បានអញ្ជើញការចូលរួមដេញថ្លៃជាថ្មី សម្រាប់ការផ្គត់ផ្គង់អង្ករ១០០,០០០តោន សល់ពីការដេញថ្លៃកាលពីថ្ងៃ ...
បុគ្គលិកសារព័ត៌មាន Oryza
http://oryza.com/22917/philippines-re-invites-bids-100000-tons-rice-import
នគរបាលដកហូតស្ករនាំចូលខុសច្បាប់៧៣តោន
នគរបាល (នៃប្រទេសវៀតណាម) បានដកហូតស្ករនាំចូលដោយខុសច្បាប់ចំនួន៣១ តោន មកពីប្រទេសកម្ពុជា ខណៈពេលដែលកំពុងសុើបអង្កេតកសិដ្ឋានកៅស៊ូ នៅក្នុងស្រុកចាវថាញ់នៃខេត្តតាយនីញ ភាគអាគ្នេយ៍នៃប្រទេសវៀតណាម ...
បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/society/271758/police-seize-73-tons-of-illegally-imported-sugar.html
បញ្ជូនបុគ្គលិកមីក្រូហិរញ្ញវត្ថុ ៧ នាក់ទៅតុលាការ
សមត្ថកិច្ចនគរបាលខេត្តតាកែវកសាងសំណុំរឿងបញ្ជូនបុរស ៧ នាក់ទៅសាលាដំបូងខេត្តកាលពីម្សិលមិញ បន្ទាប់ពីចាប់ខ្លួននៅសាលាឃុំគិរីចុងកោះ ស្រុកគិរីវង្សកាលពីថ្ងៃទី ១២ មិថុនា ខណៈពួកគេដើរឃោសនាឲ្យពលរដ្ឋដាក់ប្រាក់បញ្ញើចាប់ពីពីរពាន់ដុល្លារ ...
គឹម សារុំ
http://bit.ly/1FVOO9Y
ឯកអគ្គរាជទូតថ្មីកាន់មុខតំណែងបន្ថែមជាអ្នកឃោសនារបស់គណបក្សប្រជាជនកម្ពុជា
អ្នកនាំពាក្យគណក្សមួយរូបបានឱ្យដឹងថា ឯកអគ្គរាជទូតថ្មីចំនួនប្រាំពីររូបត្រូវបានផ្តល់សមាសភាពជាសមាជិកថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងប្រទេសដែលពួកគេបានតែងតាំង។ ...
Matt Blomberg and Sek Odom
https://www.cambodiadaily.com/news/ambassadors-to-double-as-cpp-campaigners-85490/
សារទៅកាន់ភ្ញៀវទេសចរនិងប្រជាពលរដ្ឋ៖ សូមបញ្ឈប់ការឱ្យលុយដល់ក្មេងសុំទាន
អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការទាក់ទងនឹងការការពារកុមារក៏ដូចជាមន្ត្រីរដ្ឋាភិបាលបានអំពាវនាវដល់ភ្ញៀវទេសចរនិងប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាឱ្យបញ្ឈប់ការឱ្យលុយដល់ក្មេងសុំទាន ព្រោះទង្វើចេញអំពីសន្តានចិត្តដ៏ល្អនេះ អាច ...
Va Sonyka
http://www.khmertimeskh.com/news/12291/tourists-and-residents--stop-giving-cash-to-street-kids-/
អង្គភាពប្រឆាំងអំពើពុករលួយចេញផ្សាយការចោទប្រកាន់អនាមិកលើមន្ត្រីនគរបាល និងក្រឡាបញ្ជីតុលាការ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) របស់រដ្ឋាភិបាលបាន ចេញផ្សាយការចោទប្រកាន់អនាមិកទៅលើ ...
សមត្ថកិច្ចថា មិនមានភ័ស្តុតាងបញ្ជាក់ថាកូនសម្លាប់ម្តាយ
សំណុំរឿង កូនស្រី សម្លាប់ម្តាយ ប្លន់យកមាសជាង១០តម្លឹង ត្រូវបានសមត្ថកិច្ចជំនាញ បញ្ចប់ការសន្និដ្ឋានបញ្ជូនទៅតុលាការ ដោយរកឃើញថា ក្រៅពីចម្លើយទម្លាក់កំហុសរបស់ជនសង្ស័យម្នាក់ ដែលជាអ្នកជិតខាងនោះ គឺមិនមានភ័ស្តុតាង ឬសាក្សីណាមួយដាក់បន្ទុកកូនស្រីជន ...
តាំង វីដា
http://bit.ly/1IWhjur
នគរបាលធ្វើការចាប់ខ្លួនមនុស្ស៧នាក់ទៀត ទាក់ទងនឹងករណីសំណុំរឿងក្តី “ponzi”
កាលពីថ្ងៃអាទិត្យ មនុស្ស៧នាក់ត្រូវបានចាប់ខ្លួននឹងសាកសួរទាក់ទងនឹងករណីរឿងក្តី Ponzi ខ្នាតធំ ដោយព្រះរាជអាជ្ញានៅខេត្តតាកែវ ជាកំនើនតួរលេខសរុបនៃជនសង្ស័យ១៤នាក់ដែលត្រូវបានចាប់ឃាត់ខ្លួន។ ...
ខេង សុធា
https://www.cambodiadaily.com/news/police-make-seven-more-arrests-in-ponzi-empire-scheme-case-85540/
អាជ្ញាធរគំរាមរុះរើផ្ទះពលរដ្ឋដោយគ្មានផ្តល់សំណង
ពលរដ្ឋក្នុងសហគមន៍ភូមិបឹងឈូកបានអះអាងថា អាជ្ញាធរខណ្ឌឫស្សីកែវកាលពីល្ងាចថ្ងៃសៅរ៍បានដាក់កម្លាំងប្រមាណជាង ២០ នាក់ប្រដាប់ដោយពូថៅ ញញួរ និង ដែកគាស់ មកគំរាមកំហែងធ្វើការរុះរើផ្ទះរបស់ពួកគាត់ ដោយយកលេសថាដើម្បីធ្វើការឈូសឆាយបើកផ្លូវលេខ ១៨០៨ តភ្ជាប់ទៅនឹងផ្លូវ ៥៩៨ ដើម្បី ...
ឃុត សុភចរិយា
http://bit.ly/1KRxYyR
ការលេចចេញពង្រាងច្បាប់បង្កើតឱ្យមានក្តីព្រួយបារម្ភជាខ្លាំងពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល
ការលេចចេញនៃឯកសារពង្រាងច្បាប់ អង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសបានដុតកម្តៅនៃសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងពីគោលបំណងនៃច្បាប់នេះ ដែលរារាំងការរិះគន់រដ្ឋាភិបាល ក៏ដូចជាផ្តល់អំណាចកាន់តែទូលំទូលាយថែមទៀត ដែលអនុញ្ញាតិឱ្យរដ្ឋអំណាចបញ្ឈប់ដំនើរការ ...
Donald Lee and Va Sonyka
http://www.khmertimeskh.com/news/12287/leaked-draft-of-law-fuels-fear-among-ngos/
កម្មករកំពុងរួសរាន់បង្ហើយការងារចេតិយសម្តេចជាស៊ីម
មរណភាពរបស់លោក ជាស៊ីមនៅថ្ងៃទី០៨ ខែមិថុនាបានគ្របដណ្តប់សារព័ត័មានក្នុងស្រុកជាបន្តបន្ទាប់។មានប្រជាជនជាច្រើន មានការភ្ញាក់ផ្អើលចំពោះចេតិយដែលធ្វើឡើងសម្រាប់លោកជាជាងការចែកឋានរបស់លោកក្នុងវ័យ៨២ ...
Tin Sokhavuth
http://www.khmertimeskh.com/news/12289/workers-race-to-finish-grand-stupa-for-chea-sim/
សហរដ្ឋអាមេរិកអះអាងថា ខ្លួន “បំពេញការទូតបានល្អបំផុត” នៅកម្ពុជាក្រោយការបោះឆ្នោត
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងនៅក្នុងសក្ខីកម្មសភាកាលពីថ្ងៃព្រហស្បតិ៍ថា ការចូលរួមពាក់ព័ន្ធរបស់ខ្លួននៅក្នុងការបញ្ចប់ការជាប់គាំងផ្នែកនយោបាយក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣នៅកម្ពុជា ...
គុច ណារ៉េន និង ខូលីន ម៉ីយន៍
http://www.cambodiadailykhmer.com/news/25764/
រដ្ឋាភិបាលប្រកាសបើកការសន្ទនាអំពីបញ្ហាប្រាក់ឈ្នួលកម្មករកាត់ដេរ
កាលពីថ្ងៃសុក្រ ក្រសួងការងារបានប្រកាសអំពីកិច្ចសន្ទនាជាផ្លូវករដើម្បីកំណត់ប្រាក់ឈ្នួលកាត់ដេរទាបបំផុត ប្រចាំវិស័យដ៏សំខាន់នៅក្នុងប្រទេសគឺវិស័យកាត់ដេរ កើនដល់១២៨ដុល្លារក្នុងមួយខែ នឹងចាប់ផ្តើមប្រតិបត្តិតាមចាប់ពីខែកក្កដានេះ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/government-announces-start-of-garment-sector-wage-talks-85550/
ទំហំវិនិយោគឯកជនបីខែជិតដល់ $៣ ពាន់លាន
ទំហំវិនិយោគវិស័យឯកជននៅកម្ពុជានៅត្រីមាសទី ១ បានកើនឡើងជិតដល់ ៣ ពាន់លានដុល្លារបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីចុងសប្តាហ៍មុន។ ទិនន្នន័យរបស់ ...
ម៉ៃ គុណមករា
http://bit.ly/1QZK0Wh
រដ្ឋាភិបាលកម្ពុជាទាមទារឲ្យវៀតណាមគោរពខ្សែបន្ទាត់ព្រំដែន
រដ្ឋាភិបាលកម្ពុជា បានផ្ញើកំណត់ទូតជាលើកទីពីរ ទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពនូវខ្សែបន្ទាត់ព្រំដែន ប្រទេសទាំងពីរ តាមផែនទី បោន 1/100.000 បន្ទាប់ពីក្រុមបច្ចេកទេសព្រំដែន របស់ខ្លួន បានរកឃើញស្រះចំនួនបីបន្ថែមទៀត ដែលវៀតណាមទើបតែបានជីក ...
មាស សុខជា
http://bit.ly/1HHYVE1
ម៉ុងតាញ៉ាអាចនឹងទទួលបានសិទ្ធជ្រោកកោន
មន្ត្រីក្រសួងមហាផ្ទៃមួយរូបបានឱ្យដឹងថា រាជរដ្ឋាភិបាលអាចផ្តល់សិទ្ធជ្រោកកោនជនជាតិម៉ុងតាញ៉ាចំនួន១០០នាក់ក្នុងរាជធានីភ្នំពេញ។ ...
Donald Lee and Nov Sivutha
http://www.khmertimeskh.com/news/12288/montagnards-may-get-asylum-seeker-status/
ពលរដ្ឋ៥នាក់ត្រូវតុលាការហៅសួររឿងវិវាទដីធ្លី
តំណាងជនជាតិដើមភាគតិច ៥ នាក់ ក្នុងស្រុកលំផាត់ ត្រូវបានតុលាការកោះហៅទៅសួរនាំ បន្ទាប់ពីក្រុមហ៊ុនវៀតណាម បានប្តឹងពួកគាត់រឿងបោះរបងរំលោភយកដីទំហំ ២០០ហិកតា ដើម្បីបម្រុងទុកធ្វើទីទួលសុវត្ថិភាពពេលមានទឹកជំនន់។ ជនជាតិដើមភាគតិចឡាវ ទំពួន និងខ្មែរប្រមាណ ៣០០នាក់នៅ ...
ផាក់ ស៊ាងលី
http://bit.ly/1KRw1SM
ខុមហ្វ្រែល បើកដំណើរការឧបករណ៍អនឡាញ សម្រាប់ការផ្លាស់ប្តូរ
កាលពីថ្ងៃម្សិលមិញ អង្គការឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ ខុមហ្វ្រែល បានបើកដំណើរការគេហទំព័រថ្មីមួយ ដែលមានគោលបំណង ដើម្បីជួយដល់កម្មករវ័យក្មេង ប្រមូលការគាំទ្របុព្វហេតុចម្រុះ។ ...
ប៉ិច សុធារី
http://www.phnompenhpost.com/national/comfrel-launches-online-tool-change
នគរបាលខេត្តព្រះសីហនុចាំឃ្លាំមើលក្រុមរ៊ឺម៉ក់អន្ធិពាល
មន្ត្រីក្រុងព្រះសីហនុនិងនគរបាលបានចាប់ផ្តើមកំណត់អត្តសញ្ញាណនិងចុះបញ្ជីអ្នកបើករ៊ឺម៉ក់និងរត់ម៉ូតូឌុបដែលមិនធ្លាប់មានការគ្រប់គ្រងត្រឹមត្រូវកន្លងមក។ការអនុវត្តនេះកើតមានឡើងបន្ទាប់ពីទទួលបានការរិះគន់ជារឿយៗពីសំណាក់ភ្ញៀវទេសចរនិង ...
Jack Laurenson
http://www.khmertimeskh.com/news/12285/sihanoukville-police-set-sights-on-tuk-tuk----mafia---/
សមាជិកសភាគណបក្សសង្គ្រោះជាតិដឹកនាំដំណើរចុះទៅពិនិត្យព្រំដែនវៀតណាម ដែលមានវិវាទមួយទៀត
លោក គង់ សភា សមាជិកសភាគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា ដោយបន្តយុទ្ធនាការរបស់ក្រុមសមាជិកសភាគណបក្សប្រឆាំងដើម្បីចុះទៅ ពិនិត្យការអះអាងថាមានការរំលោភទឹកដីខ្មែរនៅតាមព្រំដែនវៀតណាមនោះ លោក អ៊ូ ចាន់រិទ្ធ សមាជិកសភាគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសៅរ៍ បានដឹកនាំដំណើរចុះទៅ ...
ការកាត់ទោសលើឧក្រិដ្ឋកម្មគ្រឿងញៀនត្រូវបានពន្យាពេលដោយមូលហេតុសេចក្តីថ្លែងការណ៏មិនពិត
កាលពីថ្ងៃសុក្រ ស្ត្រីពីររូបត្រូវបាកាត់ទោសពីបទជួញដូរគ្រឿងញៀនខុសច្បាប់ដោយតុលាការក្រុងភ្នំពេញ។ស្ត្រីពីររូបនេះបានឱ្យដឹងថា សេចក្តីថ្លែងការណដើមរបស់ខ្លួនទៅកាន់នគរបាលត្រូវបានបំផ្លៃដោយនគរបាល ជាហេតុនាំឱ្យពួកគេជាប់ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/drug-trial-delayed-over-false-statement-claims-85494/