ព័ត៌មាន
កម្មករនិងថៅកែជាសះគ្នាបន្ទាប់ពីមានការវាយអ្នកតវ៉ា
កម្មករប្រាំនាក់បានរងរបួសស្រាលដោយសារតែក្រុមជនទំនើងបានវាយពួកគេនៅពេលពួកគេកំពុងតវ៉ានៅមុខរោងចក្រ Indochine Apparel (Cambodia) Ltd ក្នុង ស្រុកខ្សាច់កណ្តាល កាលព្រឹកថ្ងៃអង្គារ ខណៈកូដកម្មនេះបានធ្វើឡើងអស់រយៈពេលប្រហែលមួយសប្តាហ៍ហើយភាគីទាំង ...
មុំ គន្ធា
http://bit.ly/1HHDPEF
កម្ពុជាកាត់បន្ថយចំនួនអនុសាសន៍របស់ UN
កម្ពុជាបានកាត់បន្ថយចំនួនអនុសាសន៍ស្តីពីសិទិ្ធមនុស្ស ដែលកម្ពុជានឹងអនុវត្តជាផ្នែកមួយនៃ Universal Periodic Review របស់អង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា អនុសាសន៍ទាំងនោះមានលក្ខណៈដដែលៗ។ កាលពី ខែមករា ឆ្នាំនេះកម្ពុជា ទទួលបានអនុសាសន៍ស្តីពីសិទិ្ធមនុស្សចំនួន ២០៥ ពីការិយាល័យឧត្តមស្នងការអង្គការប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស ដែល ...
Charles Rollet
http://bit.ly/1ye8QdT
មន្ត្រី គ.ជ.ប. បានលើកឡើងថា ការដោះដូរសមាជិកសភានឹងជារឿងស្របច្បាប់
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានឲ្យដឹងកាលពីម្សិលមិញថា លោក មាជ សុវណ្ណារ៉ា មន្ត្រី ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20892/
អង្គភាពប្រឆាំងអំពើពុករលួយ ស្វែងរកកិច្ចសហប្រតិបត្តិការជិតស្និតជាមួយរដ្ឋសភា
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សប្រឆាំង និងប្រធានគណៈកម្មការរដ្ឋសភាជាតិស្តីពីការស៊ើបអង្កេត និងការប្រឆាំងអំពើពុករលួយ នឹងមានជំនួបនៅរសៀលថ្ងៃពុធ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/anti-corruption-unit-and-parliament-seeks-closer-cooperation-7732
គណៈកម្មការសិទ្ធិមនុស្សអំពាវនាវឲ្យរដ្ឋាភិបាលពិនិត្យមើលដីសម្បទាននៅខេត្តកោះកុងឡើងវិញ
កាលពីម្សិលមិញ តំណាងរាស្ត្របីរូបមកពីគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា ដែលដឹកនាំដោយលោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានវិលត្រឡប់ពីការបំពេញបេសកកម្មរយៈពេលពីរថ្ងៃចុះទៅពិនិត្យមើល ស្ថានភាពសហគមន៍ចំនួនបួនក្នុងខេត្តកោះកុង ដែលមានវិវាទ ...
ឃួន ណារិម និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/20869/
កម្ពុជាមានហានិភ័យទាបចំពោះជំងឺអេបូឡា
មន្រ្តីមកពីនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាល បានថ្លែងនៅក្នុងសន្និសីទមួយកាលពីម្សិលមិញថា ហានិភ័យនៃជំងឺអេបូឡាចូលមកក្នុងប្រទេសកម្ពុជា នៅតែមានកម្រិតទាប បើទោះបីជាមានក្តីភ័យខ្លាចនាពេលថ្មីៗនេះនៅ ប្រទេស ...
Charles Rollet
http://bit.ly/1CdBRLQ
អ្នកនៅតំបន់ជ្រោយចង្វារគ្រោងដាក់ញត្តិតវ៉ាពីការផ្តល់តម្លៃដីថ្មី
ប្រជាពលរដ្ឋនៅជ្រោយចង្វារ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ នឹងដាក់ញត្តិទៅសាលារាជធានីភ្នំពេញថ្ងៃនេះ បន្ទាប់ពីពួកគាត់បានបដិសេធលើការផ្តល់សំណងថ្មីពីអាជ្ញាធរកាលសប្តាហ៍មុន។ ...
ឃុត សុភចរិយា និង Daniel Pye
http://bit.ly/1xD0VUI
ការលក់ឥណទានកាបូននៅកម្ពុជាជាការលំបាក
ទោះបីមានរឿងជោគជ័យមួយក្នុងពាណិជ្ជកម្មឥណទានកាបូនរបស់កម្ពុជាក៏ដោយ ក៏ទំនុកចិត្តនៅក្នុងផែនការពាណិជ្ជកម្មពាក់ព័ន្ធបរិស្ថាននៅតែពុំមានភាពច្បាស់លាស់។ ការធានារកអ្នកទិញឥណទានកាបូនសម្រាប់គម្រោងកម្ពុជាគឺជាការពិបាកមួយ ...
Eddie Morton
http://bit.ly/1Ft0dPS
និស្សិតវេជ្ជបណ្ឌិតឯកទេសប្រតិកម្មនឹងការដំឡើងថ្លៃសិក្សាខ្ពស់
បួនថ្ងៃក្រោយការជូនដំណឹងពីការដំឡើងថ្លៃសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និស្សិតនៅសាលាពេទ្យមួយនេះ បានប្រតិកម្មនឹងតម្លៃសិក្សាដែលឡើងទ្វេដង សម្រាប់ ឆ្នាំ២០១៤-២០១៥ ដែលនឹងត្រូវប្រឡងចូលនៅពាក់កណ្តាល ខែធ្នូ ខាងមុខនេះ ដោយសារតែពុំ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1uVffLc
ឧកញ៉ាល្បីឈ្មោះមួយរូបស្តីបន្ទោសអ្នកទទួលបានដីសម្បទានថ្មី
លោក ម៉ុង ឫទ្ធី ដែលជាឧកញ៉ាមួយរូបក្នុងចំណោមឧកញ៉ាល្បីឈ្មោះធំៗនៅក្នុងប្រទេសកម្ពុជាបានត្អួញត្អែរ ...
ពុំមានសំណងសម្រាប់អាជីវករឆេះតូបនៅផ្សារចាស់ទេ
គណៈកម្មាការគ្រប់គ្រងផ្សារចាស់ ដែលត្រូវភ្លើងឆាបឆេះអស់ ៣០០ តូបកាលពីថ្ងៃច័ន្ទប្រាប់អាជីវកររងគ្រោះថា ពួកគេមិនទទួលបានសំណងអ្វីឡើយ ហើយត្រូវសាងសង់តូបលក់ដូរ ដោយខ្លួនឯងឡើងវិញ។ បន្ទាប់ពីកិច្ចប្រជុំជាមួយអាជីវកររងគ្រោះកាលពី ...
សែន ដាវីត
http://bit.ly/11VPAHn
ការនាំចេញទំនិញតាមរយៈកំពង់ផែធំទី២ របស់កម្ពុជា បន្តកើនឡើងក្នុងរយៈពេល១០ខែ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជា កន្លែងដឹកជញ្ជូនធំជាងគេបំផុតរបស់ប្រទេសកម្ពុជា មានការកើនឡើងការនាំចេញទំនិញ ១៤ ភាគរយក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំ២០១៤។ កំពង់ផែនៅសមុទ្រ ទទួលទំនិញបាន២.៨៤លានតោន ក្នុង ...
Hellenic Shipping News Worldwide
http://www.hellenicshippingnews.com/cargo-shipments-via-cambodias-2-largest-ports-continue-to-grow-in-10-months/
សប្តាហ៍ក្រោយសំបូរវិលទៅរស់នៅក្នុងនាមជាសត្វព្រៃវិញ
ក្នុងពិធីព្រះពុទ្ធសាសនាមួយ កាលពីម្សិលមិញ ដើម្បីប្រារព្ធការចាកចេញ សត្វដំរី ដែលដឹកភ្ញៀវទេសចរជាច្រើនឆ្នាំនៅវត្តភ្នំ ត្រូវបានគេពាក់កម្រងផ្កាឲ្យខណៈដែលព្រះសង្ឃសូត្រធម៌ ហើយម្ចាស់របស់វាបានស្រែក ...
មុំ គន្ធា and Kevin Ponniah
http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9F%E1%9E%94%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%A0%E1%9F%8D%E2%80%8B%E1%9E%80%E1%9F%92%E1%9E%9A%E1%9F%84%E1%9E%99%E2%80%8B%E1%
កម្ពុជា៖ ការលក់អនឡាញនៅប្រទេសចិន អំពាវនាវឱ្យមានការជំរុញការនាំចេញផ្លែឈើកាន់តែច្រើន
មន្ត្រីចិន បានអំពាវនាវដល់ប្រទេសកម្ពុជា ដើម្បីបង្កើនការនាំចេញផ្លែឈើ ឲ្យស្របទៅនឹងការរំពឹងទុកនៃការកើនឡើងតម្រូវការក្នុងស្រុកសម្រាប់ផលិតផល តាមរយៈការលក់លើអនឡាញ។ កាលពីសប្តាហ៍មុន លោក ហ្វឹង ...
បុគ្គលិកសារព័ត៌មាន FreshPlaza
http://www.freshplaza.com/article/131529/Cambodia-Online-sales-spur-China-calls-for-more-fruit
រដ្ឋមន្ត្រីក្រសួងការបរទេស៖ កម្ពុជាសំឡឹងមើលទំនាក់ទំនងជាមួយអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម
កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ហោណាំហុង បានមានប្រសាសន៍ថា ប្រទេសនៅអាស៊ីអាគ្នេយ៍មានឆន្ទៈក្នុងការបង្កើតទំនាក់ទំនងជាមួយនឹង អង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC) ដែលមាន៥៧ប្រទេស។ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/world/2014-11/25/c_133812598.htm
នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម ប្តេជ្ញាដើម្បីរឹតបន្តឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយសមភាគីវៀតណាម លោក ង្វៀន តានដុង ហើយថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាថាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សម្រាប់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត យោងតាមមន្ត្រីជាន់ខ្ពស់កម្ពុជាបានថ្លែងកាលពីថ្ងៃ ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=254671
វិទ្យាស្ថានស.រ.អា.ជំរុញឲ្យគណបក្សជាប់ឆ្នោតនៅកម្ពុជារកដំណោះស្រាយនយោបាយ
វិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋហៅថា The International Republican Institute (IRI) ដែលធ្វើការពាក់ព័ន្ធនឹងគណបក្សនយោបាយជាច្រើន និងការបណ្តុះ បណ្តាលយុវជនទូទៅផងនោះ បាននិយាយថា គណបក្សនយោបាយជាប់ឆ្នោតទាំងពីរគួរគិតពីការអភិវឌ្ឍប្រទេស ហើយស្វែងរកគោលនយោបាយរួមគ្នាមួយ ដែលវិទ្យាស្ថាននេះចាត់ទុកថា ជារឿងសំខាន់។ នេះជាការ ...
សុខ ខេមរា
http://khmer.voanews.com/content/us-group-urges-political-reform/2534512.html
កម្ពុជាទទួលប្រាក់កម្ចី១៨លានដុល្លារពីធនាគារ ADB សម្រាប់ការអភិវឌ្ឍស្ថានីយសាឡាង
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ប្រាក់កម្ចី១៨លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ថានីយសាឡាងមួយ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត នៅក្នុងភាគខាងត្បូងខេត្តកំពត របស់ប្រទេសកម្ពុជា ក្នុងការបើកឱកាសថ្មីមួយ សម្រាប់វិស័យទេសចរណ៍។ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/141125/cambodia-gets-18-mln-usd-adb-loan-ferry-terminal-development
កម្មកររោងចក្របិទផ្លូវជាតិលេខ៤ទាមទារឲ្យទទួលយកកម្មករចូលធ្វើការវិញ
កម្មករប្រហែល២.០០០នាក់មកពីរោងចក្រកាត់ដេរ Ghim Li បានបិទផ្លូវជាតិ ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/20816/
អង្គការមួយប្តឹងមេបញ្ជាការយោធាពីបទគំរាមសម្លាប់
អង្គការសង្គមស៊ីវិល បានស្នើរដ្ឋមន្រ្តីក្រសួងការពារជាតិ ឲ្យចាត់វិធានការតាមច្បាប់ចំពោះមេបញ្ជាការយោធាក្នុង ខេត្តក្រចេះ ចំនួនពីរនាក់ ព្រមទាំងកូនចៅដោយចោទប្រកាន់ថា ពួកគេបាននិងកំពុងឃុបឃិតប្រព្រឹត្តបទល្មើសព្រៃឈើ និងចាប់ឃាត់ខ្លួនភ្នាក់ងារអង្គការ និង ...
ផាក់ ស៊ាងលី
http://bit.ly/1ALZdXr
តុលាការបញ្ចប់សវនាការព្រះសង្ឃលួន សុវ៉ាត ដោយសារកំហុសបច្ចេកទេស
នៅក្នុងសនាវនាការដ៏ច្របូកច្របល់ និងធ្វើឲ្យមានភាពស្រឡាំងកាំងនោះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបញ្ចប់សវនាការ ព្រះតេជគុណ លួន សុវ៉ាត ដែលជាប់ទាក់ទិនទៅនឹងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋ និងក្បត់ជាតិ ដោយសារ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1r8rxQN
ចំណូល GTI ធ្លាក់ចុះដោយសារកូដកម្ម
ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ Grand Twins International (GTI) ដែលចុះបញ្ជីនៅលើផ្សារហ៊ុនកម្ពុជា (CSX) បានស្តីបន្ទោសថា ការខាតបង់ប្រាក់ចំណូលនៅត្រីមាសទីបីរបស់ខ្លួនដោយសារតែការធ្វើបាតុកម្មរបស់កម្មករកាលពី ខែធ្នូ និង ខែមករា។ កាលពីថ្ងៃ ទី២១ ខែវិច្ឆិកា GTI បង្ហាញថា ប្រាក់ចំណូលបាន ...
Eddie Morton
http://bit.ly/1yatCft
អាជ្ញាធររាជធានីភ្នំពេញពន្យល់អំពីអគ្គិភ័យនៅផ្សារចាស់
កាលពីថ្ងៃច័ន្ទ សាលារាជធានីភ្នំពេញ បានបដិសេធអំពីមានជនលួចដុតផ្សារចាស់ ដោយបានបញ្ជាក់ថាអគ្គិភ័យនេះ បានបង្កឡើងដោយបញ្ហាអគ្គិសនីនៅក្នុងតូបមួយក្នុងផ្សារនេះ។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីអ្នក ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/phnom-penh-authority-explains-about-psar-chas-market-fire-7719
ក្រសួងមហាផ្ទៃគ្រោងចុះពិនិត្យជនជាតិម៉ុងតាញ៉ា១៣នាក់នៅរតនគិរី
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់កាលពីយប់ថ្ងៃទី២៤ វិច្ឆិកា ថា លោកនឹងបញ្ជូនក្រុមការងាររបស់លោកចុះទៅពិនិត្យផ្ទាល់ពីស្ថានភាពរបស់ជនជាតិចារ៉ាយវៀតណាម ដែលគេហៅថា ម៉ុងតាញ៉ា ១៣នាក់ ដែលបានភៀសខ្លួនមកពីខេត្តភាគកណ្តាលប្រទេសវៀតណាម។ រដ្ឋាភិបាលកម្ពុជា បានបិទជំរំជនភៀសខ្លួន ...
ម៉ៅ សុធានី
http://www.rfa.org/khmer/news/human-rights/montagnard-seeks-political-asylum-in-cam-11242014235323.html