រដ្ឋាភិបាល

កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុ​ជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ដោយផ្ទាល់​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩

​ការរៀបចំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​(AMM Retreat) នៅ​សប្តាហ៍​នេះ នឹង​បង្ហាញថា​កម្ពុជា​មាន​សម​ត្ថ​ភាព​រៀបចំ​កិច្ចប្រជុំ​ដោយផ្ទាល់​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3sJYG7K

គ.ជ.ប ប្រកាស​សុពលភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ២០២១ មាន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ជាង​ ៩ ​លាន​នាក់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) ប្រកាស​ផ្តល់​សុពលភាព បញ្ជី​បោះឆ្នោត​ឆ្នាំ ​២០២១ ជា​ផ្លូវការ​នូវ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​មាន​ចំនួន ៩ ២០៥ ៦៨០ ​នាក់ ស្មើនឹង ៨៧,៩៨%​ នៃ​ចំនួន​ប្រជាពលរដ្ឋ ដែលមាន​អាយុ ​១៨​ ឆ្នាំ​ឡើង ក្នុងនោះ​មាន​ស្ត្រី​ចំនួន ៤ ៩០៤ ៨៣២ ​នាក់​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-02-14-1033-231665.html

រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី លោក Vivian Balakrishnan នឹង​មកដល់​កម្ពុជា​នៅថ្ងៃនេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ

​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក​បណ្ឌិត Vivian Balakrishnan គ្រោង​នឹង​មកដល់​ទីក្រុង​ភ្នំពេញ​នៅថ្ងៃនេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស (MFA) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/34Zdc3u

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​កាណាដា​ក្រោម​ការ​មិនយក​ពន្ធ​ និង​កូតា​កើន​ដល់ ៩៥៤,៨២ លាន​ដុល្លារ

យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយកម្ពុជាបាននាំចេញទៅកាន់ប្រទេសកាណាដា ក្រោមគោលការណ៍មិនយកពន្ធ និងកូតាមានតម្លៃរហូតដល់ ៩៥៤,៨២ លានដុល្លារក្នុងឆ្នាំ ២០២១។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3gNVWkq

លោករដ្ឋមន្រ្តីការបរទេសជប៉ុន ប្រាប់លោក ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីកម្ពុជា ឱ្យមានការបោះឆ្នោតឆ្នាំ២០២៣ តាមបែបប្រជាធិបតេយ្យ

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក Yoshimasa Hayashi បាន​ប្រាប់លោក ហ៊ុន ម៉ាណែត ​អ្នក​អាចស្នងតំណែងរបស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នាពេលអនាគតកាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ជប៉ុន​ចង់​ឲ្យ​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​ក្រោយ​តាម​បែប​ប្រជាធិបតេយ្យ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3oO1fo8

គ.ជ.ប ប្រកាសសុពលភាពបញ្ជីបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជាផ្លូវការនូវសុពលភាពនៃបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលមានអ្នកបោះឆ្នោត ៩,២០៥,៦៩០នាក់ ស្មើនឹង ៨៧,៩៨ភាគរយ នៃប្រជាពលរដ្ឋមានសិទ្ធិគ្រប់អាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងនោះមានស្ត្រីចំនួន ៤,៩០៤,៨៣២នាក់។ ...

នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/nec-announces-validity-voter-list

នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​មាន​ចលនា​ដើម្បី​សន្តិភាព​កូរ៉េ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា​សម្ពាធ​តែ​ម្នាក់​ឯង​នឹង​មិន​ដោះស្រាយ​បញ្ហា​ឫសគល់​ជ្រៅ​នៃ​ជម្លោះ​រវាង​កូរ៉េ​ទាំង​ពីរ​នោះ​ទេ។ ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ លោកបានស្នើគំនិតផ្តួចផ្តើម “រដ្ឋពីរឆ្ពោះទៅប្រទេសតែមួយ៖ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ” នៅក្នុងកិច្ចចរចាសន្តិភាពនៅឧបទ្វីបកូរ៉េ។ ...

រី សូចាន់
https://www.phnompenhpost.com/national-politics/pm-suggests-move-korean-peace

នាយករដ្ឋមន្ត្រីចែករំលែកការយល់ដឹងអំពីដំណើរការសន្តិភាពនៅក្នុងកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចែករំលែកមេរៀនរបស់កម្ពុជា ស្តីពីការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកនៅទីក្រុងសេអ៊ូល ដែលជាការបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលលោកទទួលបានរង្វាន់សន្តិភាព។   ...

រី សូចាន់
https://www.phnompenhpost.com/national/pm-shares-insights-peace-process-south-korean-summit

​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​២​០​២​១​ ​មាន​សុពលភាព​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ​កាល​ពីម្សិលមិញ​បាន​ប្រកាស​សុពលភាព​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​ ​២​០​២​១​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3oLhjau

ប្រាក់ចំណូលគយកើនដល់ ២.២៩៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា ចំណូលប្រហែល ២.២៩៥ពាន់លានដុល្លារ ត្រូវបានប្រមូលជាចំណូលគយក្នុងឆ្នាំ២០២១ ប្រហែល ៩៧.១ ភាគរយ នៃផែនការប្រចាំឆ្នាំ។ ទិន្នន័យ​នេះ​ត្រូវ​បាន​ចែក​រំលែក​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​ក្រោម​អធិបតីភាព​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501023830/customs-revenues-reaches-2-295-billion-in-2021/

អ្នកស្រុក​បារម្ភ​ខ្លាច​បាត់បង់​ទាំងអស់​ព្រោះ​ផ្នែក​បឹង​តា​មោក​ក្លាយជា​ដី​អភិវឌ្ឍន៍​

​អាជ្ញាធរ​កម្ពុជា​គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ​២០២១​ បាន​ផ្តល់​គម្រោង​អភិវឌ្ឍន៍​បឹង​តា​មោក​ជាង​ ២,០០០​ លើ​ផ្ទៃដី​ ៣​ ២៣៩,៧​ ហិ​កតា​ដែល​ឆ្លើយ​តប​នឹង​សំណើ​ចំនួន​ ៤៣​ ពី​ស្ថាប័ន​សាធារណៈ​ និង​ឯកជន​ដែល​ធ្វើ​ឲ្យ​អនាគត​បឹង​មិន​ច្បាស់លាស់​។​ ...

Teng Yalirozy
https://cambodianess.com/article/local-residents-fear-losing-it-all-as-portions-of-boeung-ta-mok-lake-become-development-land

លោក ​ផៃ ស៊ីផាន លើក​ពី​សារៈសំខាន់​នៃ​ការធ្វើ​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ

លោក ផៃ ស៊ីផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ស្ថាប័ន​នេះ ដែល​បានរៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​ផ្តល់ព័ត៌មាន និង​សួរ​ដេញដោល​ពី​អ្នកសារព័ត៌មាន​អំពី​សមិទ្ធផល​នានា​ដែល​ក្រសួង ស្ថាប័ន​សម្រេចបាន​ក្នុង​ឆ្នាំ​នីមួយៗ ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ស្របតាម​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-02-11-0923-231519.html

Alliance ដាក់ឱ្យ​ដំណើរការ​គម្រោង​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក

សម្ព័ន្ធ​សកល​សម្រាប់​កិច្ចសម្រួល​ពាណិជ្ជកម្ម (Alliance) ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក តាមរយៈ​ Swisscontact កាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​គម្រោង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ថ្មី ដែល​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន ​២ ​របស់​រដ្ឋាភិបាល គឺ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) និង​ប្រៃសណីយ៍​កម្ពុជា ដើម្បី​ភ្ជាប់​ស្ថាប័ន​ទាំង​ ២​ នេះ សម្រាប់​ដំណើរការ​នីតិវិធី​បញ្ចេញ​ទំនិញ​ពី​គយ​លើ​កញ្ចប់ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-02-10-1404-231472.html

ក្រសួងទេសចរណ៍​វៀតណាម ស្វែងរក​ការបន្ត​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​មុន​ការ​រាតត្បាត​សម្រាប់​ភ្ញៀវទេសចរ ប្រជាជន​ខ្មែរ​មាន​សិទ្ធិ​ស្នាក់នៅ​រយៈពេល ៣០ ថ្ងៃ​

ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ បាន​ស្នើឱ្យ​រដ្ឋាភិបាល​ប​ន្ត​ការលើកលែង​ទិដ្ឋាការ​មុន​ការ​រាតត្បាត​ដល់​ភ្ញៀវទេសចរ​មកពី ២៤ ប្រទេស នៅពេលដែល​ប្រទេស​នេះ​ចាប់ផ្តើម​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3GJGBLY

កម្ពុជា​រឹតបន្តឹង​វិធានការ​បង្ការ​ជំងឺ​រាតត្បាត ខណៈ​ករណី​ឆ្លង​អូ​មី​ក្រុង ផ្ទុះឡើង​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទើបតែ​ចេញ​វិធានការ ដើម្បី​ទប់ទល់​នឹង​ការកើនឡើង​នៃ​ការឆ្លង​វីរុស​បំ​លែង​អូ​មី​ក្រុង នៅ​កម្ពុជា​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3rHkJNb

ក្រសួង​ការងារ​ក្រើនរំលឹក​ដល់​ថៅកែ​រោងចក្រ ធ្វើយ៉ាងណា​ឱ្យ​កម្មករ​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​រោងចក្រ​ទាំងអស់ ឲ្យ​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​រៀបចំ​វ៉ាក់សាំង និង​លើកទឹកចិត្ត​ដល់​កម្មករ​នៅតាម​ទីតាំង​អោយមក​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ឆាប់​បំផុត​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3uE26M0

​ក្រសួងសេដ្ឋកិច្ច​ប្រកាស​ដំឡើង​ថវិកា​ចំនួន​ ​១​០​០​លាន​ដុល្លារ​ដល់​ធនាគារ​ S​ME​ ​និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​សម្រាប់​វិ​ស​័​យ​កសិកម្ម​

​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​នឹង​ប្រកាស​ផ្តល់​មូលនិធិ​បន្ថែមចំនួន​ ​១​០​០​លាន​ដុល្លារ​ ​សម្រាប់​ធនាគារ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​កម្ពុជា​ ​និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​កសិកម្ម​ ​ដើម្បី​ផ្តល់​ការ​គាំទ្រ​បន្ថែម​ដល់​សហគ្រាស​ធុន​តូច​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3HMhzxo

​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​បាន​កើនឡើង​ដល់​ ៩,១​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​អា​មេ​រិ​ក​មាន​ទំហំ​ទឹកប្រាក់​ ៩​ ១៥៩​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​ កើនឡើង​ ១៥,៨​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501022173/kingdom-united-states-trade-tops-9-1-billion-last-year/

​កម្ពុជា​ពន្យារ​ការ​ប្រមូល​ពន្ធ​សម្រាប់​អាជីវកម្ម​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​រយៈពេល​ ៦​ ខែ​បន្ថែម​ទៀត​

​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ពុធ​បាន​បន្ត​ការ​ផ្អាក​ការ​ប្រមូល​ពន្ធ​សម្រាប់​គ្រឹះស្ថាន​ពាក់ព័ន្ធ​ទេសចរណ៍​រយៈពេល​ប្រាំមួយ​ខែ​ទៀត​ចាប់ពី​ខែមករា​ដល់​ខែមិថុនា​ឆ្នាំ​ ២០២២​ ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​អាជីវកម្ម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ដែល​រង​គ្រោះ​ដោយ​កូ​វី​ដ​-១៩​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501022398/cambodia-extends-tax-breaks-for-tourism-related-businesses-for-6-more-months/

បេតិកភណ្ឌ​វប្បធម៌​បី​ទៀត​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ចុះបញ្ជី​អង្គការសហប្រជាជាតិ​

​កម្ពុជា​នឹង​ដាក់​ឈ្មោះ​ប្រាសាទកោះកេរ្តិ៍​ នំ​បញ្ចុក​ និង​ក្បាច់គុន​ខ្មែរ​ “​ល្បុក្កតោ​”​ ឱ្យ​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​ និង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​។​ ...

សុទ្ធ គឹមសឿន
https://www.khmertimeskh.com/501022249/three-more-cultural-heritages-nominated-for-un-listing/

GDT ត្រៀមខ្លួន​ទប់ស្កាត់​ប្រតិបត្តិការ​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន​ដែល​មិនបាន​ចុះបញ្ជី​

អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបាន​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ពី​បណ្ដា​ក្រុមហ៊ុន ដែល​ផ្គត់ផ្គង់​សេវា​អ៊ិន​ធរ​ណេ​ត​ចំនួន ៤៩ នៅ​កម្ពុជា ដើម្បី​រាំងខ្ទប់​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុងករណី​សហគ្រាស​មិន​ចុះបញ្ជី​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/3snv0xa

GDT នឹង​បង្កើន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត

អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) នឹង​សហការ​ជាមួយ​បណ្តា​សហគ្រាស​ក្រុមហ៊ុន​ចំនួន ៤៩ ដែល​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែលជា​ការឆ្លើយតប​នឹង​ការរីកចម្រើន​នៃ​ប្រភេទ​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​នា​រយៈពេល​ចុងក្រោយ​នេះ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-02-09-1442-231393.html

លោក ​ហ៊ុន សែន ​ត្រូវ​បានប្រកាស​ជា​ម្ចាស់​ជយលាភី​ពានរង្វាន់​សន្តិភាព

មូលនិធិ​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ (Sunhak Peace Prize) បានប្រកាស​ជា​ផ្លូវការ ចំពោះ​ម្ចាស់​ជយលាភី​ពានរង្វាន់​សន្តិភាព​ចំនួន​ ៣ ​ដោយ​រួមមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ ២ ​ទៀត​ត្រូវបាន​ប្រគល់ជូន​សាស្ត្រាចារ្យ​ផ្នែក​វ៉ាក់សាំង និង​ស្ថាប័ន​ដែល​ផ្គត់ផ្គង់​វ៉ាក់សាំង​នៅ​ជុំវិញ​ពិភពលោក​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-02-09-0955-231375.html

ក្រសួង​នឹង​សង់​ស្ដូប​វិមាន​ឈ្នះឈ្នះ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ​នៅ​ខែក្រោយ

ក្រសួង​ការពារ​ជាតិ​គ្រោង​សាងសង់​ «​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​អន្លង់វែង​» ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​ភ្នំ​ ២០០ ​ក្នុងស្រុក​អន្លង់វែង​នៅ​ខែមីនា​ ខណៈ​មន្ត្រី​ថា ស្តូប​នេះ​នឹង​បង្កើត​តឹកតាង​ដល់​មនុស្ស​ជំនាន់​ក្រោយ​បាន​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​ និង​បង្កើត​អត្តសញ្ញាណជាតិ ស្មារតី​ស្នេហា​ជាតិ និង​ការចូលរួម ...

រី សុចាន់
https://www.postkhmer.com/national/2022-02-09-0920-231370.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

53TVf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!