សេដ្ឋកិច្ច និងពាណិជ្ជកម្ម

ការនាំចេញ​សម្លៀកបំពាក់​កម្ពុជា ​នឹង​នៅតែ​ខ្លាំង

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅតែ​ទទួល​បាន​កំណើន​ដ៏រឹងមាំ​ក្នុង​រយៈពេល​ ២-៣ ឆ្នាំ​បន្ទាប់​ដែល​បាន​លើកឡើង​លក្ខខណ្ឌ​ការងារ​កាន់តែ​ប្រសើរ និង​ការគោរព​តាមច្បាប់​ការងារ​គឺជា​គន្លឹះ​ដ៏សំខាន់​នៃ​ភាពជោគជ័យ​នៃ​ឧស្សាហកម្ម​របស់​ប្រទេស​នេះ​។ ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ ...

ម៉ៃ គុណមករា
https://bit.ly/3377iXq

នាយករដ្ឋមន្ត្រី​ ជំរុញ​ឲ្យ​បង្កើន​​ពាណិជ្ជកម្ម​ជាមួយ​ប៉ាគីស្ថាន

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ប៉ាគីស្ថាន​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​ប្រទេស​ កម្ពុជា​ ដើម្បី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ដែល​នៅ​មាន​ទំហំ​ទាប​នៅឡើយ​។ ការអំពាវនាវ​នេះ​ធ្វើ​ឡើង​ដោយ​លោកនាយក​រដ្ឋមន្ដ្រី​ក្នុង​អំឡុង​ជំនួប​ជាមួយ​លោក Pakistan Qasim Khan Suri អនុប្រធាន​សភា​ប៉ាគីស្ថាន​ដែល​កំពុង ...

ម៉ៃ គុណមករា
https://bit.ly/2XHrFcv

មន្ត្រី៖ គម្រោងចរចាពាណិជ្ជកម្មសេរីជាមួយចិនមិនពាក់ព័ន្ធនឹង EBA ឡើយ

ការ​បោះ​ជំហាន​ដំបូង​ក្នុង​ចរចា​ស្ថាបនា​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ (FTA)​ ទ្វេភាគី​ជាមួយ​ប្រទេស​ចិនមិន​មាន​ការ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​មិន​ច្បាស់​លាស់​នៃ​គម្រោងពាណិជ្ជ​កម្ម​សម្បទាន​ជា​មួយ​សហភាព​អឺរ៉ុប ​(EBA)​ ឡើយ។​ ​នេះ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល ...

អូន ឆេងប៉រ
https://khmer.voanews.com/a/china-trade-talk-unrelated-to-eba-government-says/5175452.html

ការនាំចេញ​វាយនភណ្ឌ សម្លៀកបំពាក់​កើន​ដល់​ជិត​ $៨ ​ពាន់​លាន

ការនាំចេញ​សម្លៀកបំពាក់​វាយនភណ្ឌ និង​ស្បែកជើង (GTF) របស់​កម្ពុជា​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ កើនឡើង​ ១៣ ​ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ ...

ធូ វិរៈ
https://bit.ly/2QvMOF7

មន្ត្រី​កម្ពុជា ​អំពាវនាវ​ឲ្យ​បង្កើន​កិច្ចសហការ​សេដ្ឋកិច្ច​ជាមួយ​ចិន

មន្ដ្រីជាន់ខ្ពស់​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការវិនិយោគ​បន្ថែមទៀត​ពី​ខេត្ត​ហូណាន ប្រទេស​ ចិន ដើម្បី​ចាប់យក​ឱកាស​នៅក្នុង​វិស័យ​សក្ដានុពល​ជាច្រើន​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​សម្រេច​បាន​ ១០ ​ពាន់​លាន​ដុល្លារ ​ត្រឹម​ឆ្នាំ​ ២០២៣ ដែល​ជា​ការប្តេជ្ញាចិត្ត​របស់​មេដឹកនាំ​ប្រទេស​ទាំង​ ២​។ ការអំពាវនាវ ...

ម៉ៃ គុណមករា
https://bit.ly/37mn18b

EBA​៖ សហភាព​អឺរ៉ុប​ជិតនឹង​បញ្ឈប់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​

សហ​ភាព​អ៊ឺ​រ៉ុប​បាន​ស្តី​បន្ទោស​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅក្នុងចំណោម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដោយ​បាន​ផ្តល់​ឱសានវាទ​រយៈពេល​មួយ​ខែ​ដើម្បី​កម្ពុជា​ឆ្លើយតបទៅនឹង​របាយការណ៍​បឋម​ស្តី​ពី​ការ​ផ្អាក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​មុន​ពេល​ការសម្រេច​ចិត្ត​ថា ...

EU Bulletin
https://www.eubulletin.com/10398-everything-but-arms-eu-close-to-suspending-cambodias-trade-preferences.html

ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ចំនួន​ ២ បង្ហាញ​ប្រាក់ចំណូល​ដ៏រឹងមាំ

ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំនួន​ ២ គឺ​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ (GTI) និង​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS) បាន​រាយការណ៍​ពី​ប្រតិបត្តិការ​អាជីវកម្ម​ល្អ​ជាមួយ​នឹង​ប្រាក់ចំណូល​ដ៏រឹងមាំ​នៅ​ត្រីមាស​ទី​ ៣ ឆ្នាំ​នេះ​។ ...

ម៉ៃ គុណមករា
https://bit.ly/342z2gT

កម្ចី និង​ប្រាក់​បញ្ញើ​ នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កើន​ខ្លាំង

ប្រាក់កម្ចី និង​ប្រាក់បញ្ញើ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​របស់​កម្ពុជា​បាន​កើនឡើង​ខ្លាំង គិត​ត្រឹម​ចុងខែ​កញ្ញា​ឆ្នាំ​នេះ ដែល​ក្នុងចំណោម​នោះ​អ្នក​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា កំណើន​នេះ​កំពុង​ឆ្លុះបញ្ចាំង​ពី​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ​ល្អប្រសើរ ព្រមទាំង​ស្ថិរភាព​នយោបាយ​។ ...

ម៉ៃ គុណមករា
https://bit.ly/2O13tyH

ក្រុម​អ្នកជំនួញ​មក​ពី​ ​ហូ​ណាន​ ​នឹង​វិនិយោគ​ ​១,៣​ ​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​

អ្នកជំនួញ​មួយ​ក្រុម​មក​ពី​ខេត្ត​ហ៊ូ​ណា​នប្រ​ទេស​ចិន​ថ្ងៃនេះ​ ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដើម្បី​វិនិយោគ​ក្នុងទឹក​ប្រាក់​ចំនួន​ ​១,៣​ ​ពាន់​លាន​ដុល្លារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ការ​ប្តេជ្ញា​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្រ្តី​ក្រសួង ...

ឃី សុវុឌ្ឍី
https://bit.ly/2KyMZM4

អ្នកដឹកនាំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​បង្កើត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រួមគ្នា​

មេដឹកនាំ​ចំនួន​ម្ភៃប្រាំ​បី​នាក់​មក​ពី​វិស័យ​ជំនួញ​ផ្សេង​ៗគ្នា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ជួបជុំគ្នា​កាលពី​ខែមុន​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយនឹង​គោលដៅ​ដែល​អាច​អនុវត្ត​បាន​និង​អាច​វាស់វែង​បាន​។ ...

Poovenraj Kanagaraj
https://www.khmertimeskh.com/50661055/sea-leaders-create-development-strategy/

ក្រុមហ៊ុន​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ស្រុក​បាន​ជាប់​ចំណាត់ថ្នាក់​នៅ​លើ​ fintech​

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ក្នុង​ខែ​នេះ​ជាលើកដំបូង​ក្នុង​កម្មវិធី​ Fintech100​ ឆ្នាំ​ ២០១៩​ ដែល​នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​ក្រុមហ៊ុន​ H2​ Ventures​ និង​ក្រុមហ៊ុន​ KPMG​ ដែល​ធ្វើការវិភាគ​ជាស​កល​ទៅលើ​លំហ​នៃ​វិស័យFintech​។ ...

Gerald Flynn
https://www.khmertimeskh.com/50661022/local-startup-earns-spot-in-fintech-ranking/

នាយក​រដ្ឋមន្ត្រី​ជឿជាក់​ថា​ លទ្ធផល​ EBA​ នឹង​មិន​ប៉ះពាល់​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​

នៅ​ពេល​រដ្ឋាភិបាល​ពិនិត្យ​មើល​របាយការណ៍​បឋម​របស់​គណៈកម្មការ​អឺរ៉ុប​ស្តី​ពី​ ថា​តើ​កម្ពុជា​គួរ​រក្សា​ស្ថានភាព​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​នោះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹង​មាំ​ដើម្បី​ទ្រទ្រង់​ខ្លួន​ដោយ​មាន ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50660990/pm-confident-eba-outcome-will-not-impact-kingdom/

ក្រុង​ព្រះសីហនុ​សូមស្វាគមន៍​សួន​ឧស្សាហកម្ម​ថ្មី​ចំនួន​ ៤

លោកនាយក​រដ្ឋមន្រ្តី​បាន​មានប្រសាសន៍​កាលពី​ថ្ងៃសៅរ៍​ថា​ ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ៤ បន្ថែម​ទៀត​ ហើយ​ចំនួន​​សួន​​ឧស្សាហកម្ម​សរុប​នឹង​មាន​ចំនួន​ ៩ កន្លែងនៅ​ទីនោះ​។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50661037/sihanoukville-to-welcome-four-new-industrial-parks/

ប្រទេស​ថៃ​ជំរុញ​ការនាំចេញ​កៅស៊ូ​គឺជា​ក្តី​កង្វល់​មួយ​

លោក​ ម៉ែ​ន សុ​ភ័ក្ត្រ​ អ្នក​ដាំ​ និង​ជា​អ្នកនាំ​ចេញ​ជ័រកៅស៊ូ​បាន​បង្ហាញ​ក្តី​បារម្ភ​ថា​ តម្លៃនឹង​បន្ត​ធ្លាក់ចុះ​ ខណៈ​ប្រទេស​ថៃ​ព្យាយាម​ជំរុញ​ការនាំចេញ​កៅស៊ូ​ធម្មជាតិ​របស់​ខ្លួន​។ កាលពី​ខែមីនា​ក្រុមប្រឹក្សា​កៅស៊ូ​ត្រីភាគី​អន្តរជាតិ​ (ITRC​) ដែល​មាន​ប្រទេស​ថៃ​ ឥណ្ឌូ​នេ​ស៊ី​ និង​ម៉ាឡេស៊ី ...

ធូ វិរៈ
https://www.phnompenhpost.com/business/thailand-boosting-rubber-exports-concern

ការនាំចេញ​ស្បែកជើង​ និង​ទំនិញ​​ ធ្វើដំណើរ​កើន​ដល់​ជាង​ $៤ ​ពាន់​លាន

ការនាំចេញ​ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ​របស់​កម្ពុជា​បាន​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំនេះ ដែល​ជំរុញ​ដោយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ធ្វើ​ដំណើរ​របស់​អាមេរិក​។ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/exports-footwear-and-travel-goods-buoyed-tariff-privileges

កម្ពុជា​បាន​នាំចូល​អំបិល​ ៥ ០០០ ​តោន ​ពី​ប្រទេស ​ឥណ្

កម្ពុជា​បាន​នាំចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា​ក្នុង​បរិមាណ​ប្រហែល ៥ ០០០ តោន​ ហើយ​មកដល់​ពេលនេះ ខណៈ​បរិមាណ​អំបិល​ក្នុង​ស្តុក​ស្ទើរ​អស់ទាំង​ស្រុង​ទៅហើយ​។ នេះ​បើតាម​សហប្រធាន​សហគមន៍​ផលិត​អំបិល កំពត​កែប (SPCKK)​។ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/cambodia-imports-5000-tonnes-indian-salt

វិនិយោគិន​ចិន​មកពី​ខេត្ត​ហ៊្វូជៀន​ បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា

ក្រុម​អ្នកវិនិយោគ​មកពី​ខេត្ត​ ហ៊្វូជៀន (Fujian) ប្រទេស​ចិន បាន​បង្ហាញ​ពី​ការចាប់​អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សក្តានុពល​មួយចំនួន ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ ខណៈ​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ ២ ​បាន​កើនឡើង​ជា​បន្តបន្ទាប់​។ ...

ហ៊ឹន ពិសី
https://bit.ly/2rK7wqh

វិទ្យាស្ថាន​ផែនការ​នៃ​ទីក្រុង​ស៊ិន​ជិន​គ្រោង​នឹង​ធ្វើ​ផែនការមេ​ក្រុង​ព្រះសីហនុ​

វិទ្យាស្ថានរៀបចំផែនការ និងរចនាទីក្រុង​ស៊ិន​ជិន​ត្រូវ​បាន​ចាត់តាំង​ឱ្យ​អនុវត្ត​ធ្វើ​ផែនការមេ​ដើម្បី​ផ្លាស់​ប្តូរ​ក្រុង​ព្រះសីហនុ​ទៅជា​ទីក្រុង​ទំនើប​មួយ​ ដោយ​ប្រើ​បទពិសោធន៍​ស៊ិន​ជិន​ជា​រូបមន្ត​សម្ងាត់​របស់​វា​។ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/660033/shenzhen-institute-of-planning-to-undertake-sihanoukville-masterplan/

ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​នឹង​ចាប់ផ្តើម​នៅ​ខែធ្នូ​

ស្ថានទូត​ចិន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ការចរចា​រស​ម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​ ២ លើ​ពិភពលោក​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​នេះ​។ ...

សុខ ចាន់
https://www.khmertimeskh.com/50660011/china-free-trade-agreement-negotiations-to-start-in-december/

អង្ករ​ចិន​នាំចូល​ពី​កម្ពុជា​មាន​ចំនួន​កើនឡើង​

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ ឆ្នាំនេះ​ប្រទេស​ចិន​បាន​នាំចូល​អង្ករ​ពី​កម្ពុជា​បន្ថែមចំនួន​ ៤០​ ភាគរយ​ ដោយ​គិត​ត្រឹម​ពី​ខែមករា​ដល់​ខែតុលា​ នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50659992/chinas-rice-imports-from-kingdom-on-the-rise/

អ្នកជំនាញ​មក​ពី​អាស៊ាន​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ច្បាប់​ប្រកួតប្រជែង​នា​ពេល​ខាងមុខ​

លោក​ប៉ាន​សូរ​ស័ក្តិ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ច្បាប់​ប្រកួតប្រជែង​ដែល​ជាផ្នែក​មួយ​នៃ​ច្បាប់​ដែល​មាន​សារៈសំខាន់​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​នឹង​ត្រូវ​បញ្ចប់​នៅដើម​ឆ្នាំក្រោយ​។ ...

សុខ ចាន់
https://www.khmertimeskh.com/50659995/experts-from-asean-gather-to-discuss-upcoming-competition-law/

រដ្ឋាភិបាល​ខ្មែរ​ត្រៀមឆ្លើយ​តប​នឹង​របាយការណ៍​អំពី​កម្ពុជា​និង​ឋានៈ​អនុគ្រោះ​ EBA

លោក ​កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​និង​សហប្រតិបតិ្តការ​អន្តរជាតិ​ មាន​ប្រសាសន៍​ប្រាប់​VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ភាគី​កម្ពុជា​បាន​ទទួល​របាយការណ៍​នោះ​ហើយ។​ ភាគី​កម្ពុជា​នឹង​ផ្តល់​ការ​ឆ្លើយតប​តាម​លទ្ធភាព​របស់​ខ្លួន​ទៅ​លើចំណុច​ណា​ដែលខាង​ភាគី​កម្ពុជា​យល់​ថា​អាច ...

ហ៊ុល រស្មី
https://khmer.voanews.com/a/gov-t-ready-to-respond-to-report-on-eba-evaluation-/5164122.html

ការនាំចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​កើនឡើង​ ៨,៤ ​ភាគរយ​ រយៈពេល​ ៩ ​ខែ

ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​មាន​តម្លៃ​ជាង​ ១ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ ​នេះ​បាន​កើនឡើង​ជាង​ ៨ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន (Jetro)​។ ...

ធូ វិរៈ
https://bit.ly/32NsQIq

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ បង្ហាញ​ពី​ការពង្រីក​អាជីវកម្ម

ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ​មួយចំនួន​ត្រូវបាន​រាយការណ៍​ថា នឹង​ពង្រីក​ប្រតិបត្តិការ​របស់​​ពួកគេ​ បន្ទាប់ពី​ដំណើរការ​ម៉ាក្រូសេដ្ឋកិច្ច​បាន​បង្ហាញ​ពី​ភាពប្រសើរ និង​រឹងមាំ​។ លោក Igor Zimarev ប្រធាន​ផ្នែក ទីផ្សារ​នៅ​ធនាគារ ABA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ប្រតិបត្តិការ​របស់​ធនាគារ​នេះ​ទទួល​បាន​កំណើន​ដ៏រឹងមាំ​បំផុត​នៅ​ឆ្នាំនេះ ខណៈ​ចំនួន​អតិថិជន​បាន​កើនឡើង​ជាប្រចាំ​ក្នុង ...

ម៉ៃ គុណមករា
https://bit.ly/2QiTJBa

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7UPsb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!