មន្ត្រី៖ គម្រោងចរចាពាណិជ្ជកម្មសេរីជាមួយចិនមិនពាក់ព័ន្ធនឹង EBA ឡើយ
ការបោះជំហានដំបូងក្នុងចរចាស្ថាបនាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយប្រទេសចិនមិនមានការពាក់ព័ន្ធនឹងស្ថានភាពមិនច្បាស់លាស់នៃគម្រោងពាណិជ្ជកម្មសម្បទានជាមួយសហភាពអឺរ៉ុប (EBA) ឡើយ។ នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលខ្មែរ។ ស្ថានទូតចិននៅភ្នំពេញបានប្រកាសកាលពីសប្ដាហ៍មុនថា ក្រុមការងារពាណិជ្ជកម្មមកពីប្រទេសទាំងពីរនឹងជួបប្រជុំគ្នានៅរដ្ឋធានីប៉េកាំង នាដើមខែធ្នូខាងមុខដើម្បីសិក្សាអំពីលទ្ធភាពបើកការចរចាឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលនឹងបើកឱ្យកាន់តែទូលាយនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលខាងមុខ។ …
អូន ឆេងប៉រ
https://khmer.voanews.com/a/china-trade-talk-unrelated-to-eba-government-says/5175452.html