មន្ត្រីកម្ពុជា អំពាវនាវឲ្យបង្កើនកិច្ចសហការសេដ្ឋកិច្ចជាមួយចិន
មន្ដ្រីជាន់ខ្ពស់កម្ពុជាបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតពីខេត្តហូណាន ប្រទេស ចិន ដើម្បីចាប់យកឱកាសនៅក្នុងវិស័យសក្ដានុពលជាច្រើនក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ សម្រេចបាន ១០ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៣ ដែលជាការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំង ២។ ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងពិព័រណ៍ការផ្សព្វផ្សាយការវិនិយោគ និងគ្រឿងម៉ាស៊ីនខេត្តហូណាននៅទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារដល់ពាណិជ្ជករ និងវិនិយោគិនរាប់ពាន់នាក់មកពីខេត្តនេះដែលបានដឹកនាំដោយលោក Du Jiahao លេខាធិការគណៈកម្មាធិការគណបក្សកុម្មុយនីស្ដនៃខេត្តហូណានរបស់ប្រទេសចិន។ …
ម៉ៃ គុណមករា
https://bit.ly/37mn18b